ជំហានចេញពីទំព័រប្រវត្តិសាស្រ្តដ៏ឃោឃៅ និងពិសពុល
ប្រទេសកម្ពុជាពិតជាកំសត់
និងរងភាពវេទនា មហាវិនាសកម្ម
និងទុក្ខសោកច្រើនពេកហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។ ការហែកហួរ
ជម្លោះផ្ទៃក្នុង វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី
វប្បធម៌អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ត្រូវតែរត់ បរិយាកាសហិង្សា
ការរំលោភបំពានសិទ្ធិសេរីភាព និងតម្លៃជាមនុស្សផងគ្នាមិនយោគយល់គ្នា
មិនចែកគ្នារស់ដោយសេចក្តីថ្លៃថ្នូរក្នុងភាពជាជាតិសាសន៏មួយដូចគ្នាបានស្តែងយ៉ាងច្បាស់ក្នុងសម័យរបបប្រល័យពូជសាសន៏ប៉ុលពត
។ ប្រជាជាតិនេះពិតជារងគ្រោះជួបទុក្ខសោកឥតល្ហែច្រើនពេកហើយ ។
សង្ឃឹមថាសាលាក្តីខ្មែរក្រហមនឹងក្លាយជាភាគីពាក់ព័ន្ធដ៏សំខាន់រួមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត
ក៏ដូចជា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនឹងគាំទ្រ និងជំរុញច្បាប់ :
ច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀន
ដើម្បីដឹកនាំប្រទេសនេះចាកចេញពីទំព័រប្រវត្តិសាស្រ្តដែលខ្មៅងងឹត
នឹងជាការតម្រង់ទិសក៏ដូចជាការត្រៀមខ្លួន
និងប្តេជ្ញាចិត្តថាប្រទេសមួយនេះនឹងមិនធ្វើដំណើរធ្លាក់ទៅក្នុងប្រវត្តិសាស្រ្តដ៏រ៉ាំរ៉ៃជាថ្មីម្តងទៀតដាច់ខាត
។
ច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀន :
Where:
សម្រាប់វប្បធម៌អហិង្សា សន្តិភាពនិយម
និងវប្បធម៌អង្គុយជជែកពិភាក្សាចំពោះបញ្ហា និងដំណោះស្រាយដោយការយកចិត្តទុកដាក់
និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់បានចាក់រឹស
និងដុះលូតលាស់នៅក្នុងផ្នត់គំនិត
និងក្នុងការអនុវត្តន៏ក្នុងជីវភាពរស់នៅនៅពេលបច្ចុប្បន្នក៏ដូចជាអនាគត ។
What: ច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀន
Why:
ជាអ្នកជឿ និងប្រតិបត្តិសាសនាព្រះពុទ្ធដែលយកហេតុ និងផលជាមូលដ្ឋានគ្រឹះ
ដោយឆ្លងកាត់របបប្រល័យពូជសាសន៏ឯងដែលពោរពេញដោយអំពើហិង្សាការរំលោភបំពាន
និងជាន់ឈ្លីតម្លៃមនុស្សផងគ្នា
និងដោយមើលឃើញវប្បធម៌អហិង្សាមានភាពផុយស្រួយនៅក្នុងសង្គម
ផ្អែកតាមការសង្កេតនៃវិធីអប់រំនៅក្នុងគ្រួសារខ្លះដែលមានទំនោរទៅរកការវ៉ៃ
សម្រុត គម្រាមបើទោះក្នុងន័យប្រដៅអប់រំ
និងការអប់រំនៅតាមសាលានៅមានការប្រើប្រាស់ការវ៉ៃដែលជាអំពើហិង្សាដែលបណ្តាលឲ្យផ្នត់គំនិតហិង្សាអាចត្រូវប្រើប្រាស់នៅក្នុងវដ្តនៃការប្រព្រឹត្តទៅរបស់បុគ្គល
និងសមាជិកសង្គមដែលអាចបណ្តាលឲ្យវដ្តប្រព្រឹត្តទៅជៀសមិនផុតពីអំពើហិង្សា ។
How:
ច្បាប់អាចត្រូវបានផ្តួចផ្តើម សិក្សា
និងធ្វើឲ្យចេញជារូបរាងដើម្បីសម្រេចបាននូវគោលដៅខាងលើ :
សម្រាប់វប្បធម៌អហិង្សា សន្តិភាពនិយម និងវប្បធម៌អង្គុយ
ជជែកពិភាក្សាចំពោះបញ្ហា និងដំណោះស្រាយដោយការយកចិត្តទុកដាក់
និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់បានចាក់រឹស
និងដុះលូតលាស់នៅក្នុងផ្នត់គំនិត
និងក្នុងការអនុវត្តន៏ក្នុងជីវភាពរស់នៅនៅពេលបច្ចុប្បន្នក៏ដូចជាអនាគត ។
ច្បាប់នេះអាចផ្សព្វផ្សាយជាសាធារណ:ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល
អជ្ញាធរនិងអ្នកពាក់ព័ន្ធដើម្បីជ្រាប និងអនុវត្តន៏ ។
យុន្តការផ្សេងៗអាចបានបង្កើតដូចជាអ្នកប្រឹក្សា អ្នកមានបទពិសោធន៏
និងអ្នកបច្ចេកទេសក្នុងការអប់រំដោយមិនប្រើហិង្សាទាំងលើរាងកាយ
និងសតិអារម្មណ៏ស្មារតីនៅតាមសាលា ឃុំ សង្កាត់ និងនៅទីស្នាក់ការអជ្ញាធរ ។
ដោយមិនទាន់ជាទម្លាប់ក្នុងការអប់រំដោយអហិង្សា
រយះពេលនៃប្រសិទ្ធភាពគឺអាចប្រើរយះពេលបីឆ្នាំ ឬប្រាំឆ្នាំយ៉ាងយ៉ូ តែតម្លៃ
និងផលជាវិជ្ជមានគឺវប្បធម៌អហិង្សា សន្តិភាពនិយម
និងវប្បធម៌ជជែករកដំណោះស្រាយសមស្របដោយមិនប្រើកម្លាំងបាយនឹងចាក់រឹស
និងដុះដាលពីមួយជំនាន់ទៅមួយជំនាន់
ហើយអំពើហិង្សាក្នុងសង្គមនឹងថយចុះជាអតិបរមាក្នុងរវាងដប់ឆ្នាំ ម្ភៃឆ្នាំ
ហាសិបឆ្នាំ ឬពីមួយជំនាន់ទៅមួយជំនាន់ ។ ច្បាប់នេះនឹងជាកម្លាំងចលករ
និងយន្តការរដ្ឋដែលមានប្រសិទ្ធភាពខ្ពស់ និងជាការធ្វើដំណើរទៅរកវប្បធម៌អហិង្សា
និងសន្តិភាពដែលមានចេរកាល ។
សូមអរគុណចំពោះការចូលរួមដើម្បីកសាងសសរស្តម្ភដ៏ល្អសម្រាប់សង្គមយើងទាំងអស់គ្នា ។
Best,
No comments:
Post a Comment