Wednesday, April 30, 2014

ទម្លាប់ ឬវប្បធម៌

ទម្លាប់ ឬវប្បធម៌

បើនៅមិនទាន់មានទម្លាប់ ឬវប្បធម៌អង្គុយជជែកពិភាក្សាដោយបើក
ចំហរ ដោយវិជ្ជាជីវ: និងសន្តិវិធីគេអាចបញ្រ្ជាប និងបណ្តុះតាមប្រព័ន្ធ
អប់រំ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងគ្រួសារ និងក្នុងកំរិតថ្នាក់ជាតិបាន ។

កុំភ្លឹបឡើងវ៉ាយប្រហារបុគ្គល (បែបគ្មានអ្វីអួត បង្ហាញល្អជាងហ្នឹងទេមើលទៅ!)
ឬចោទគេបរទេសនិយមអញ្ចេះអញ្ចុះ ។ សូមកុំវិលវល់មិនទៅរកអ្វីរីកចម្រើន
ទៅរកការគោរពសិទ្ធិមនុស្ស ការគោរព និងលើកតម្លៃគ្នាទៅវិញទៅមក ។
ឧទាហរណ៏កុំវិលវល់តែពីគំនិត និងផ្លូវដែល "បងញ៉ាំmenu អូនញ៉ាំmenuដែរ ។"
ឬ "បុរសជាមាសទឹកដប់ រីឯគាត់ស្រ្តីដូចផ្កាស្រពោនលាចាកទង" ធ្វើអ្វីខុសមិន
បាន ។ បើគំនិត ផ្លូវ និងគោលដៅនាំដល់សមត្ថភាពជំនាញ សមត្ថភាពដោះ
ស្រាយបញ្ហា ជំនឿចិត្ត និងទំណួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋចំពោះប្រទេស
ជាតិមួយ និងក្នុងវិជ្ជាជីវ:មានប្រយោជន៏មិនថាប្រុស ស្រី និងសម្រាប់ប្រទេស
ជាតិទាំងមូល ។ ដឹងហើយ លឺហើយ យល់ហើយម៉េចក៏ចង់តែទៅរកផ្លូវ និង
គោលដៅ"បងញ៉ាំmenu អូនញ៉ាំmenuដែរ ។"
ឬ "បុរសជាមាសទឹកដប់ រីឯគាត់ស្រ្តីដូចផ្កាស្រពោនលាចាកទង" ដដែលៗ
អញ្ចឹង ។

សូមកុំព្យាយាម កុំមានចេតនា និងប្រឹងប្រែងឥតបានប្រយោជន៏រួមដូចជា
"កោរ" "កេង" "គៀប" និង "គក់" អោយតែអ្នកណាមានមតិផ្ទុយ ឬដើរ
ផ្លូវខុសពីការចូលចិត្តយើងនោះ ។ តែជំនួសវិញដោយ "បញ្រ្ជាប" "បណ្តុះ"
"បង្រៀន" "ប្រាជ្ញា" "ប្រកួតប្រជែង" និង"ប្រតិបត្តិច្បាប់ខ្ជាប់ខ្ជួន" ជាផ្លូវ
ជាគោលដៅ និងទស្សន:វិស័យប្រពៃណាស់ ។ បើថារបស់យើងល្អ ដាក់បង្ហាញ
ពន្យល់ បរិយាយដោយបើកចំហរមក ។របស់ល្អមួយមានចំនុចល្អតូចៗបង្កប់
ក្នុងហ្នឹង លើកមកបង្ហាញ ពន្យល់មួយចំណុចៗដោយវិជ្ជាជីវ:ដោយបើកចំហរ
មក ។ ធ្វើឲ្យបាន "Brand Name"  មកថា"Brand Name" ហ្នឹងគឺមានគុណភាព
មានការគិតគូរហ្ម៉ត់ចត់ មានតុល្យភាពល្អអញ្ចេះអញ្ចុះ និងជាពិសេស"Brand Name"
គឺមានន័យថាមានទំណួលខុសត្រូវខ្ពស់ ។

សូមអធ្យាស្រ័យ ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។

No comments: