កុំច្រឡំ ការលេងនៅក្នុងការអប់រំជាការលេងដើម្បីតែលេងដោយគ្មានគោលដៅ ។
ការលេងនៅក្នុងការអប់រំមានគោលដៅអាចសម្រាប់បណ្តុះកូនសិស្សចេះគិត
បណ្តុះជំនាញប្រាស្រ័យទាក់ទងដោយល្បែងលេងខ្លះលេងជាក្រុម ឬបង្រៀន
កូនសិស្សឲ្យមានសមត្ថភាពដោះស្រាយបញ្ហា (ល្បែងអុកខ្មែរ OneTouchDrawing
Block Puzzle, Maze, កីឡាបាល់ទាត់ ។ល។)
ក្នុងន័យខាងលើអ្នកគួរប្រយ័ត្នអ្នកទាំងឡាយណាដែលលើកឡើងថា
“គិតតែពីរៀនពេកមិនលេងសោះប្រយ័ត្នឆ្កួត“ ។ ការលេង លេងល្បែង ឬលេង
កីឡាសម្រាប់កម្សាន និងបន្ធូរភាពតានតឹងក្តីតប់ប្រមល់ជារឿងត្រឹមត្រូវ តែគួរ
ចាត់ចែងពេលវេលាសមស្រប ។ តើអ្នកចង់ឲ្យបុត្រធីតាអ្នកប្រមូលផ្តុំតែនៅ
កន្លែងហ្គេម ឈរបង្អួតរាងនៅកោះពេជ្រ ជួបជុំមិត្តភ័ក្រគេចម៉ោងរៀន ឬ
ពង្វក់ដោយគ្រឿងស្រវឹង បារី និងចូលក្លឹប ឬញៀននឹងជក់ស៊ីស្សាហៅថាជា
ការលេងដើម្បីកុំឲ្យឆ្កួតឬ? អ្នកមិនអាចបណ្តែតបណ្តោយបុត្រធីតាអ្នក ឲ្យ
មើលគេéង យកគម្រូមិនល្អ និងចូលចំណោមគេដោយសកម្មភាពខាងលើទេ
មែនទេ? ផ្ទុយស្រឡះការចាត់ចែងពេលវេលាមិនមានប្រសិទ្ធភាព កង្វះការ
យកចិត្តទុកដាក់ និងតាមដាន និងការសេពគប់មិត្តភ័ក្រដែលអូសទាញក្នុង
សកម្មភាពខាងលើអាចធ្វើឲ្យខ្លីបញ្ញា ខ្សោយសមត្ថភាពផ្តោតអារម្មណ៏ ខូចសតិ
និងបោះបង់ចោលការសិក្សា និងងាយធ្លាក់ទៅក្នុងផលលំបាកផ្សេងៗលង់ជ្រៅ
ទៅពិបាករើខ្លួនរួច ។ ឧទាហរណ៏ញៀនថ្នាំ ក្លាយជាចោរឆក់ប្រព្រឹត្តអំពើល្មើស
ច្បាប់ដោយសាតម្រូវការសម្ភារ: និងក្លាយជាអ្នកបំរើសេវារកម្សាន ។ល។
នៅពេលយុវជនមានសិទ្ធិពេញទីក្នុងលំហរសម្រាប់ភាពជាéកជន ពួកគេមិនគួរ
ធ្វេសប្រហែស ឬតាមតែមិត្តភ័ក្រ្តពេកដោយភ្លេច ឬបោះបង់ចោលទំណួលខុសត្រូវ
ផ្ទាល់ខ្លួន និងគោលដៅ និងកាលវិភាគផ្ទាល់ខ្លួនទេ ។ “ពិភពលោកសើចសប្បាយ
ជាមួយអ្នក តែអ្នកនៅម្នាក់éងពេលអ្នកយំ“ ។
ការយកចិត្តទុកដាក់ ការតាមដាន ការចំណាយពេលនៅជាមួយពួកគេ ការអង្គុយ
ជជែកពិភាក្សា និងការប្រឹក្សាយោបល់ និងប្រឹក្សាចិត្តសាស្រ្តជាមួយអ្នកជំនាញ
មានប្រយោជន៏ធានាដល់ការលូតលាស់ជាវិជ្ជមាន និងសុខុមាលសម្រាប់បុត្រ
ធីតាអ្នក ។ ការសហការក្នុងការអប់រំ និងយកចិត្តទុកដាក់ដោយគ្រួសារ សាលា
និងរាជរដ្ឋាភិបាលជាមូលដ្ឋានគ្រឹះក្នុងកិច្ចប្រឹងប្រែង និងការវិនិយោគសម្រាប់
តម្រែតម្រង់សមាជិកសង្គម និងដើម្បីធានាធនធានមនុស្សមានគុណភាពដោយ
មានសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងទំណួលខុស
ត្រូវខ្ពស់ ។ នេះជាគម្រូល្អ ជាការចូលចំណោមនៅក្នុងឥទ្ធិពលសម្រាប់ការលូតលាស់
ជាវិជ្ជមាន និងមានសុខុមាលភាព ។
ប្រាកដណាស់ “មិនមានអ្នកណាល្អឥតខ្ចោះទេ“ ប៉ុន្តែត្រូវជៀសវាងធ្លាក់ក្នុងទម្លាប់
ស្រែកគំហក សម្លុត និងវ៉ៃក្នុងការអប់រំពីព្រោះវាប៉ះពាល់ដល់ការលូតលាស់
សតិបញ្ញា ប៉ះពាល់ដល់សមត្ថភាពគិតក្នុងហេតុផល និងធ្វើឲ្យបុត្រធីតាអ្នក
មានទម្លាប់ប្រើប្រាស់កម្លាំងបាយ និងហិង្សាក្នុងការដោះស្រាយបញ្ហា ។
ការអប់រំប្រកបដោយគុណភាព សង្គមស៊ីវិល័យ និងសង្គមដែលជៀសឆ្ងាយ
ពីការប្រើកម្លាំងបាយ និងហិង្សាមានប្រយោជន៏សម្រាប់ទាំងអស់គ្នា ។
សូមចូលរួមមតិយោបល់ ។ ស្វាគមន៏ការណែនាំ និងចូលរួមរបស់អ្នក ។
No comments:
Post a Comment