Friday, March 6, 2015

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

“អ៊ីនធើណែត និងបច្ចេកវិទ្យា“ ពិតជាមានប្រយោជន៍ធំទូលាយទាំងពេល
បច្ចុប្បន្ន និងអនាគត ។ គេប្រហែលធ្លាប់ដឹងពី E-government ពីស្ថាប័ន និង
សេវារដ្ឋជាច្រើននៅលើអ៊ីនធើណែត លើបណ្តាញសង្គម កម្មវិធីទូរស័ព្ទដៃ និង
 Youtube ជាដើម ។

ទន្ទឹមគ្នានេះក៏នឹកឃើញពីមេរៀនដ៏ជូរចត់ពីប្រវត្តិសាស្រ្តរបបប្រល័យពូជសាសន៍
ប៉ុល ពតដែលទៅចាប់ ទៅហៅ ទៅលួងលោមបញ្ញាវន្ត អ្នកចេះដឹង បណ្ឌិតទាំង
ក្នុង និងក្រៅស្រុកមកកាប់សម្លាប់ចោលទទេ ។ គេមានតែចុងកាត់មាត់ញ៉ក កន្លៀត
កៀនកោះណាក៏ព្យាយាមផ្តល់ចំណេះដឹង និងព្យាយាមដើម្បីឲ្យទទួលបានព័ត៌មាន
ហើយពិតប្រាកដណាស់អ៊ីនធើណែតជាមធ្យោបាយទំនាក់ទំនងដ៏ល្អមួយ និងជាឃ្លាំង
ព័ត៌មាន និងឯកសារលំដាប់ពិភពលោកដែលអាចរកព័ត៌មាន និងសិក្សាស្រាវជ្រាវបាន ។
ការកាប់សម្លាប់គ្នាអ្នកចេះដឹងអស់បានទាញសង្គមជាតិឲ្យធ្លាក់អន់ថយ ឆោតល្ងង់ ងើបមុខ
មិនរួច ឬកុំនិយាយដល់ការប្រកួតប្រជែងទាំងក្នុងវិស័យធនធានមនុស្ស ផលិតកម្ម
ការស្រាវជ្រាវ បច្ចេកវិទ្យា និងការផលិតថ្មីៗ ។ ជាផ្នែកមួយនៃការពិត “សហគមន៍អន្តរជាតិ“
ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ភាពរស់រានមានជីវិតនៃប្រទេសកម្សត់មួយនេះ នេះបើ
ក្រឡេកមើលពីជំនួយផ្តល់ឲ្យដោយសហគមន៍អន្តរជាតិ!

ទន្ទឹមគ្នានេះដែរ បើក្រឡេកមើលពីព្រឹត្តិការណ៍ពីបណ្តាប្រទេសនានាលើសកលលោក
ជាពិសេសពីក្រុមភេវរកម្មអ៊ីស ឬអ៊ីស៊ីសជាដើម ក្រុមភេវរកម្មទាំងអស់នេះគឺ “ល្ងង់ខ្លៅ
គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ តែម្តង ។ ឧទាហរណ៍ជាក់ស្តែង
នៅពេលគេនិយាយថា “បើគេផ្តល់ការអប់រំដល់ស្រ្តីម្នាក់ នោះមានន័យថាគេបានផ្តល់ការអប់រំដល់ស្រ្តីទូទាំង
ពិភពលោក“ តែមិនដឹងមានហេតុផលត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់ដូចម្តេច ទើប
ក្រុមខាងលើគឺចាត់ទុកការសិក្សារបស់ស្រ្តី និងសិទ្ធិសេរីភាពមិនមែន
ជាអត្ថិភាពទៅវិញ ។ គេប្រាកដជាបានអានពីការលក់ដូរស្រ្តី ពីការចាត់ទុកស្រ្តីជាទំនិញ
លក់ដូរ ការបិទសិទ្ធិ និងជាន់ឈ្លីសិទ្ធិសេរីភាព និងភាពជាមនុស្សលើស្រ្តី ការធ្វើមកលើ
ដូចជាទាសករ និងពីភាពកាចសាហាវព្រៃផ្សៃរបស់ពួកគេ ។ គេអាចនិយាយថាពួកគេមាន
“សេចក្តីពេញចិត្ត និងមោទនភាពលើភាពហិង្សា អំពើឃោរឃៅ និងការកាប់សម្លាប់“
ដូច្នេះ តើនោះមិនហៅថា“ល្ងង់ខ្លៅ គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ ទេឬ?

ហើយស្ថានភាពដូចខាងលើ រឿងអីពួកហ្នឹងនិយាយពីការគិតគូរ ពីការរៀបចំដើម្បី
អាចឲ្យទាញអត្ថប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងអនាគតពីការភ្ជាប់ទំនាក់ទំនង
និងពីឃ្លាំងស្តុកព័ត៌មាននិងចំណេះដឹងពីអ៊ីនធើរណែតនោះ?

អាចអានបន្ថែម: http://www.upworthy.com/these-dudes-got-tired-of-babies-dying-at-birth-so-theyre-saving-them-with-their-phones

No comments: