ប្រាប់គេថា “ឥតត្រូវការ ឬគ្មានចំណូលចិត្តលើរឿងល្ខោន រឿងកុន រឿង
ល្បែងចិត្តសាស្រ្ត និងរឿងឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួកទេ“!
បុគ្គលនិយម ការលើកតម្កើងបុគ្គល ការចង់តែឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក
និងបក្ខពួក នឹងនាំដល់បរិយាកាសតែបុគ្គលនិយម លើកតម្កើងបុគ្គល និងឈ្នះចាញ់
តែបុគ្គល និងបុគ្គល និងបក្ខពួកតែប៉ុណ្ណឹង!
បើគេប្រឡងប្រជែងដាំដើមឈើ ទោះឈ្នះទោះចាញ់នៅបានដើមឈើទោះតិច ឬច្រើន ។
តែបើឈ្នះចាញ់បុគ្គល និងបុគ្គល និងបក្ខពួក និងបក្ខពួក តើបានអី? ចុះបើគង់ថាដាំដើម
ឈើល្អ ម៉េចក៏មិនលើកឡើងមក? ម៉េចក៏មិនធ្វើឲ្យមានជំហរច្បាស់លាស់ និងគោលនយោបាយ
ច្បាស់លាស់ និងតស៊ូមតិលើដើមឈើហ្នឹងទៅ? អត់ឃើញ! ឃើញតែនិយាយចោល និយាយ
ឲ្យតែរួច ចិត្តជាទេវទត្តមាត់ជាទេវតា ឃើញតែនិយាយឲ្យតែចូលតួ ឲ្យខឹងខឹង ស្អប់ស្អប់
អាលនឹងទាញយកប្រជាប្រិយភាព ។ ឬក៏រុញទូកបណ្តោយទឹក ចាំឲ្យអស់ជម្រើស នឹងអាល
ត្រង ហើយទោះឈ្នះឬចាញ់នៅតែបានជំនួយ នៅតែបានលុយ?
ឧទាហរណ៍មួយទៀត សុទ្ធតែរៀននៅបស្ចិមប្រទេស រស់នៅអរិយប្រទេស ហើយដឹង
ហើយថាវាមានហានិភ័យ និងគ្រោះថ្នាក់ខ្ពស់នៅពេលដើរលើថ្នល់ដោយមិនមាន
ចិញ្ចើមថ្នល់ មិនមានផ្លូវកង់ច្បាស់លាស់ ឬត្រូវឆ្លងថ្នល់ជាមួយនឹងចរាចរណ៍ដ៏មហា
រញ៉េរញ៉ៃ (អ្នកអាចបដិសេធ អ្នកអាចបើកចំហ និងពន្យល់បង្ហាញ ហើយសង្ឃឹមថា
នឹងមានសេចក្តីស្មោះត្រង់គ្រប់គ្រាន់ និងជាប្រចាំដោយគ្រាន់តែដើរថ្មើរជើង ជិះកង់
ឬឆ្លងថ្នល់!) ចុះហេតុអ្វីមិនលើកមកធ្វើជាប្រធានបទ? មិនតស៊ូមតិ? មិនគិតគូរ និង
រៀបចំ? ហ្នឹងបើគេប្រឡងប្រជែងរឿងហ្នឹង អញ្ចឹងទោះថាមិនទាន់មាន វានឹងអាចមាន!
នោះវាល្អជាងចិញ្ចើមថ្នល់ដែលកាន់តែរួញ និងសឹងតែអត់! តើត្រូវធ្វើអ្វី? ធ្វើដោយ
របៀបណា? មានគុណភាព ប្រសិទ្ធិភាព និងទំនួលខុសត្រូវទាំងពេលបច្ចុប្បន្ន និង
អនាគតដូចម្តេច? តើមានប្លង់មេ មានស្តង់ដារ មានការប្រឹក្សាជាសាធារណ:
(Public Consultation) មានការបើកចំហ មានតម្លាភាព និងការចូលរួមយ៉ាងដូចម្តេច?
តតាំងលើបញ្ហាអ្វី? មានដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? ភាពលម្អិត និងភាពច្បាស់
លាស់? ឬក៏បន្លែបន្លប់ ត្រឡប់ត្រឡិន និងមិនបាច់ទទួលខុសត្រូវ?
ជាការពិតការផ្សព្វផ្សាយជាប្រចាំ និងជាសកម្មមានសារ:សំខាន់ខ្លាំងណាស់ ហើយ
វាដើរទន្ទឹមគ្នាហ្នឹងច្បាប់រឹងមាំ ។ នីតិរដ្ឋ និងសមភាពចំពោះមុខច្បាប់នឹងធ្វើឲ្យសង្គម
រឹងមាំ និងរីកចម្រើន ។ បញ្ហា និងការប្រឈមមានលក្ខណ:ស្រដៀងគ្នាៗ តែសំខាន់
តើមានការគិតគូរ ការរៀបចំ និងដំណោះស្រាយច្បាស់លាស់ដើម្បីគ្រប់គ្រងបញ្ហា និង
បញ្ចៀសហានិភ័យ និងគ្រោះថ្នាក់ឲ្យនៅអប្បរមាអ្វីខ្លះ? និងដើម្បីទាញយកផលចំណេញ
ដើម្បីមហាជន និងសង្គមជាតិឲ្យបានជាអតិបរមារបៀបម៉េច? បន្លែអាចមានជាតិគីមី កាហ្វេ
មិនសុទ្ធអាចមានលាយជាតិគីមី ថ្នាំពេទ្យហួសដឺឡេ និងក្លែងក្លាយ បញ្ហាផឹកស្រវឹងបើកបរ
ទម្លាប់ទិញថ្នាំនៅឪសថស្ថានដោយគ្មានវេជ្ជបញ្ជារ ការបោកប្រាស់តាមទូរស័ទ្ទ និងអ៊ីនធើណែត
គ្រូពេទ្យព្យាបាលដោយគ្មានការត្រួតពិនិត្យ
ឧ.ពេទ្យនៅឃុំរកាដែលចម្លងវិរុសHIV និងព័ត៌មានក្រោយៗ
មកទៀតថាមានពេទ្យដែលព្យាបាលដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៅ
នេះ នៅនោះ (គួរតែសរសេរផ្សព្វផ្សាយជាសកម្ម និងប្រចាំផងដែរ ថាតើកំពុងធ្វើអ្វី? មាន
គម្រោងផែនការអ្វីខ្លះ? មានទំនួលខុសត្រូវរបៀបម៉េច? ពីព្រោះមិនមែនដល់តែមានរឿង
បានថាចេះចុះៗ អញ្ចឹងអត់កើតទេ ។ ទៅឲ្យគេទុកចិត្តរបៀបម៉េចកើតទេ?) ។ល។ និង ។ល។
មធ្យោបាយក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាប ក្នុងនោះគេអាចនឹកឃើញដល់សាលា ដល់ការ
ជួបប្រជុំគ្រូបង្រៀន-អាណាព្យាបាល-សិស្សានុសិស្ស តាមរយ:ទូរទស្សន៍ វិទ្យុ អ៊ីនធើរណែត
និងបណ្តាញសង្គមដូចជា facebook យូធូប និងកម្មវិធីលើទូរស័ព្ទដៃ និងតាមរយ:វេទិកាសាធារណ:
ការចុះផ្តល់ព័ត៌មានតាមផ្ទះ និងដូចជាក្រុមកាយរិទ្ធិជាដើម ។ នោះបើគេចង់ផ្តល់ និងចែក
ចាយព័ត៌មានបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់!
ប្រាប់គេថា “ឥតត្រូវការ ឬគ្មានចំណូលចិត្តលើរឿងល្ខោន រឿងកុន រឿង
ល្បែងចិត្តសាស្រ្ត និងរឿងឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួកទេ“!
ចង់ដឹង ចង់តាមដានថាតើតតាំងលើបញ្ហាអ្វី? មានដំណោះស្រាយច្បាស់លាស់
និងការតស៊ូមតិ និងប្រឹងប្រែងរបៀបម៉េច? មានប្រយោជន៍រួមរបៀបម៉េច?
មានការទទួលខុសត្រូវរបៀបម៉េច? ពិតប្រាកដណាស់ ពួកគេមានសិទ្ធិសេរីភាពស្រឡាញ់ និងគាំទ្រ
គណបក្សដែលខ្លួនពេញចិត្ត ។ ពួកគេក៏ត្រូវរម្លឹកពីអំពើល្អ អំពើជាគម្រូ និងគំនិតដំណោះស្រាយ
និងការរៀបចំដែលមានផលប្រយោជន៍រួម និងទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគតដែរ ។
នៅពេលនោះ ប្រជាពលរដ្ឋបានធ្វើ និងចូលរួម
បំពេញតួនាទីកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ជាប្រជាពលរដ្ឋសកម្ម និងជាចំណែក
ដោះស្រាយបញ្ហាសម្រាប់សហគមន៍
និងសង្គមជាតិរបស់គេហើយ ។ ពួកគេត្រូវជម្រុញការផ្តល់ព័ត៌មានដោយឥតលាក់បាំង
ព័ត៌មានគ្រប់យ៉ាងតាំងពីគម្រោងអភិវឌ្ឃក្នុងមូលដ្ឋាន និងថ្នាក់ជាតិ
ព័ត៌មានពីសកម្មភាព និងការរៀបចំដោយមេដឹកនាំ អ្នកនយោបាយ
និងតំណាងរាស្រ្តជាប្រចាំ និងព័ត៌មានពីគោលនយោបាយ
ការតស៊ូមតិ និងដំណោះស្រាយច្បាស់លាស់លើបញ្ហាជាក់លាក់នីមួយៗជាដើម ។
ហេតុនេះល្អបំផុត និងអាចអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ទាំងពេល
បច្ចុប្បន្ន និងអនាគតគឺគាំទ្រ និងកោតសរសើររឿងត្រឹមត្រូវ រឿងមានប្រយោជន៍រួម
និងរឿងមានការទទួលខុសត្រូវខ្ពស់ ។ រក្សាសិទ្ធិក្នុងការទទួលបានព័ត៌មាន
ទូលំទូលាយដោយឥតលាក់បាំង និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ
រឿងគ្មានផលប្រយោជន៍រួម និងរឿងគ្មានការទទួលខុសត្រូវ ។ ឥតមានអ្នកណា
ឬក្រុមណាល្អឥតខ្ចោះទេ មានតែ “ល្អច្រើន អាក្រក់តិច ឬអាក្រក់ច្រើន ល្អតិច”
ហើយបើមានការបើកចំហ ការពន្យល់បង្ហាញ មានភាពល្អិតល្អន់ និងច្បាស់
លាស់ដែលអាចតាមដាន និងចូលរួមបាន ជឿថាគ្មានអ្នកឆោតល្ងង់ទេ!
ហើយពិតជាមិនអាចមើលរម្លងបានគឺភាពជាគំរូល្អ និងឧទាហរណ៍វិជ្ជមាន និង
របៀបរបបធ្វើការប្រកបដោយភាពបើកចំហ ភាពស្មោះត្រង់ តម្លាភាព សុចរិតភាព និង
ប្រកបដោយទំនួលខុសត្រូវខ្ពស់នឹងនាំដល់គន្លង និងបរិយាកាសប្រឡងប្រជែងធ្វើរឿង
ត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយសម្រាប់ប្រទេសជាតិ
ដ៏កម្សត់មួយនេះ ។
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment