កំណត់ត្រាភាគទី២: ប្រភេទ ឬជំពូក
ក) បើជាគម្រូល្អ ឧទាហរណ៍វិជ្ជមាន មានវិន័យ មានការបែងចែកពេលវេលា
(Time Management) មានទម្លាប់ចូលចិត្តអាន ទម្លាប់ជជែកពិភាក្សាប្រើប្រាស់
ហេតុផល និងព័ត៌មាន មិនច្រឡោត ដឹងពីវិធីគ្រប់គ្រងអារម្មណ៍ មិនហិង្សា មិន
ច្រង៉េងច្រង៉ាងដាក់មុខ មិនគិតកេងចំណេញពីភាពឆោតល្ងង់របស់គេ មិន
សន្យាចោល និងមានការទទួលខុសត្រូវជាដើម ទាំងអស់នេះនឹងបង្កើតជាគន្លង
ជាបរិយាកាសឲ្យទៅតាមចំណុចខាងលើហើយ ។
ខ) បើតាឡែតែ ច្រង៉េងច្រង៉ាង ហិង្សា ផឹកអួរតានួរ និយាយត្រឡប់ត្រឡិន ឆ្លាត
ខាងខូច មិនទទួលខុសត្រូវ ឲ្យតែឈ្នះ ឲ្យតែយកប្រៀបលើគេទោះល្បិចកិច្ចកល
ទោះប្រើវិធីស្មោគគ្រោកបែបណា ហើយច្រើនតែគិតថាឲ្យតែបាននៅលើគេមានទំនោរ
ប្រើកម្លាំងបាយ និយាយបាយឡុកបាយឡ និយាយ និងយកជាការអីមិនបាន ខ្វះ
ទំនួលខុសត្រូវ មានអំណួតតែមិនហ៊ានទទួលខុសត្រូវ ចូលចិត្តផ្លូវងងឹត ខ្លាចផ្លូវភ្លឺ ទាំងអស់
នេះនឹងបង្កើតជាគន្លង ជាបរិយាកាសឲ្យទៅតាមចំណុចខាងលើហើយ ។
បើចង់បានអីវែងឆ្ងាយ មានគុណភាព មានប្រសិទ្ធិភាព និងមានទំនួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត ត្រូវប្រុងប្រយ័ត្ន និងតាមដានជាសកម្ម និងជាប្រចាំ
និងត្រូវចៀសវាងប្រភេទឬជំពូក (ខ) ។ ហើយជាក់ស្តែងកុំរំពឹងច្រើន ឬមានសង្ឃឹមច្រើនពីប្រភេទ ឬជំពូក (ខ) ។
ហើយកុំភ្លេចអត់មានអ្នកណាល្អឥតខ្ចោះទេ និងអត់មានអ្នកណាមិនលំអៀង មិន
ទោស: និងមោហ:ទេ ហេតុនេះទើបយុទ្ធិសាស្រ្តឈ្នះៗទាំងពេលបច្ចុប្បន្ន និងអនាគត
គឺ : បើកចំហ ផ្តល់និងទទួលបានព័ត៌មានដោយឥតលាំងបាំង ការអង្គុយជជែក
ពិភាក្សាដោយបើកចំហ និងប្រកដដោយទំនួលខុសត្រូវខ្ពស់ និងការបើកចំហ
ឲ្យមានការចូលរួម និងតាមដាន ។
ដូចគ្នាដែរ តើអ្នកអាចដឹងថាអ្នកណាម្នាក់ស្មោះត្រង់ មានឆន្ទ:ខ្ពស់ មានការប្រឹងប្រែង
និងគិតគូររៀបចំ មានទសពិធរាជធម៌ ជាមាសសុទ្ធមិនខ្លាចភ្លើង ឬជាប្រភេទចិត្តជាទេវទត្តមាត់ជាទេវតា
ឬជំពូកនិយាយចោលៗ និយាយឲ្យតែរួចដោយមិនទទួលខុសត្រូវបានយ៉ាងដូចម្តេច? ហេតុនេះ
ទើបគេនិយាយពីការបើកចំហ ពីការទទួលបានព័ត៌មានគ្រប់គ្រាន់ និងពីការវិនិច្ឆ័យលើ
រឿងម្តងមួយៗ!
(បើនិយាយឲ្យជ្រៅជាងនេះ រយ:ពេល០៨ឆ្នាំ ទៅ១០ឆ្នាំ ជាពេលវេលាយូរណាស់ មាន
ភាពហត់នឿយខ្លាំងណាស់ មានការប្រកួតប្រជែង និងត្រូវគិតគូរថ្លឹងថ្លែងដែលប្រើថាមពលខួរក្បាល
ខ្លាំងណាស់ ពីព្រោះត្រូវមានភាពល្អិតល្អន់ មានតម្លាភាព មានការពន្យល់បង្ហាញ និងមានការទទួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត! លើកលែងតែមិនបាច់ "មានភាពល្អិតល្អន់ មានតម្លាភាព
មានការពន្យល់បង្ហាញ និងមានការទទួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត"!)
No comments:
Post a Comment