Friday, March 6, 2015

បើកចំហ

សង្ឃឹមថាកិច្ចការសង្គម និងនយោបាយអាចទៅផុតពីសុបិន្តអាក្រក់ដូចជា :
"មានពាក្យ ឬបង្កើតពាក្យថាចេះតែឈ្លោះ ហែកហួរគ្នាមិនដែលចំណេញ មិន
ឃើញផលប្រយោជន៍រួម" "ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី"
"អំពើប្រល័យពូជសាសន៍នៅរបបប៉ុល ពតដែលធ្វើមកលើប្រជាជនឯងដូចទាសករ
ជាន់ឈ្លីសិទ្ធិ បំបិតសិទ្ធិ និងធ្វើទារុណកម្ម បង្អត់អាហារ និងកាប់សម្លាប់ប្រជាជាតិ
ឯង " ។ល។

ហើយប្រាកដណាស់ ដើម្បីចៀសវាងជម្លោះ ចៀសវាងប្រជាពលរដ្ឋរងទុក្ខ និងបាត់បង់
អាយុជីវិត ហើយចៀសវាងមិនដឹងផលប្រយោជន៍រួមយ៉ាងម៉េច អ្នកទទួលខុសត្រូវយ៉ាងម៉េច
ល្អបំផុត "បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយការទទួលខុសត្រូវខ្ពស់
មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួមតាមដាន និងផ្ទៀងផ្ទាត់" ។ តើគេតតាំង តើគេជជែកគ្នាលើបញ្ហាអ្វី? មានហេតុផលមានអំណះអំណាងអ្វីខ្លះ? ដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? មានផលប្រយោជន៍
រួមយ៉ាងម៉េច? មានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគតយ៉ាងម៉េច?

កុំឲ្យប្រជាពលរដ្ឋរងគ្រោះជាងគេ តែទទួលផលតិចជាងគេ និងចុងប៉ូចគេ! នោះមិន
មែនជារឿងគុណធម៌ រឿងស្មោះត្រង់ និងមានការទទួលខុសត្រូវទេ ។ ហើយបើក
ចំហ អង្គុយជជែកគ្នា លើករឿងច្បាស់លាស់ មានដំណោះស្រាយ មានគោលនបាយ
ច្បាស់លាស់ មានការទទួលខុសត្រូវ នោះអាចប្រជាពលរដ្ឋដឹង និងតាមដានបាន
ថា តើមានផលប្រយោជន៍រួមរបៀបម៉េច មានទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព
ខ្ពស់របៀបម៉េច ។ និយាយចោលៗ និយាយឲ្យតែរួច ចាំត្រង អុជអាលកំហឹង
សម្អប់អី រកការពន្យល់ រកអំណះអំណាង រកការទទួលខុសត្រូវ និងជាពិសេស
ការបើកចំហ និងសេចក្តីស្មោះត្រង់អត់ឃើញ អត់កើតទេ! កោតសរសើររឿង
ត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងមានការទទួលខុសត្រូវខ្ពស់ ។ រក្សា
សិទ្ធិក្នុងការទទួលបានព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយដោយឥតលាំងបាំង
និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួម និងរឿងគ្មាន
ការទទួលខុសត្រូវ! នៅក្នុងសង្គមប្រជាធិបតេយ្យ មេដឹកនាំ អ្នកនយោបាយ
និងតួអង្គផ្សេងៗទៀតទៅ និងមកទេ ពីព្រោះជាអ្នកបម្រើ ជាអ្នកធ្វើការធានា
ការពារ និងលើកតម្កើងផលប្រយោជន៍រួម និងផលប្រយោជន៍សង្គមជាតិ ។
ពួកគេទៅ និងមក មក និងទៅទេ សំខាន់ចីរភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ
និងប្រទេសជាតិទាំងពេលបច្ចុប្បន្ន និងអនាគត! បើមិនស្មោះត្រង់ មិនប្រឹងប្រែង
មិនអាចបើកចំហ ពន្យល់បង្ហាញ និងគ្មានការទទួលខុសត្រូវទេ កុំល្អជាង ។

ហើយដល់តែ"បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយ
ការទទួលខុសត្រូវខ្ពស់ មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួម
តាមដាន និងផ្ទៀងផ្ទាត់" នោះលែងអាចបន្លែបន្លប់ ឲ្យអ្នកណាវង្វេងវង្វាន់ ឲ្យអ្នកណាឆោត
អ្នកណាល្ងង់ ឬល្បែងចិត្តសាស្រ្តអីទៀតហើយ ។ ហើយក៏មិនត្រូវ
ខ្លាច មិនហ៊ានអីដែរ បើថាស្មោះត្រង់ មានឆន្ទ:ខ្ពស់ មានការប្រឹងប្រែង និងមាន
ទំនួលខុសត្រូវខ្ពស់នោះ ។ ប្រទេសឥណ្ឌាក៏មានវិបសាយបើកចំហអាចសរសេរ
អាចរាយការណ៍ និងទំនាក់ទំនងផ្ទាល់នឹងនាយករដ្ឋមន្រ្តីដែរ ។ បើស៊ីងហ្គាពួរវិញ
ប្រព័ន្ធអប់រំ និងស្ថាប័នរដ្ឋសឹងទាំងអស់ទៅហើយ និងPrime Minister Office, Singapore
ទៀតមានវត្តមានលើ Internet, Facebook និងYoutube ដែលសរសេរ ចែករម្លែក និងផ្សព្វផ្សាយជាសកម្ម
និងជាប្រចាំដែរ! ហើយមិនបាច់និយាយលើកដល់ការរីកចម្រើន ភាពរឹងមាំ និងរបៀបធ្វើការប្រកបដោយប្រសិទ្ធិភាព
និងទំនួលខុសត្រូវខ្ពស់ប៉ុណ្ណាទេ ។ រៀននិងច្នៃពីរឿងត្រឹមត្រូវ!

អាចអាន និងពិចារណាបន្ថែម:
- វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)
https://www.facebook.com/notes/sotheavuth-chan/%E1%9E%9C%E1%9E%B7%E1%9E%94%E1%9E%9F%E1%9E%B6%E1%9E%99%E1%9E%96%E1%9E%B8%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%9B%E1%9E%BE%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F-%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D%E1%9E%8A%E1%9F%8F%E1%9E%92%E1%9F%86%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%93%E1%9F%83%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%BE%E1%9E%80%E1%9E%85%E1%9F%86%E1%9E%A0-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F/914707408561182

No comments: