គេអាចសង្កេត និងធ្វើជាសាក្សីដោយផ្ទាល់:
សំខាន់គ្រឹះក្រោម គ្រឹះដែលកសាង ថាតើកសាងលើគ្រឹះអ្វីសម្រាប់ទាំងពេល
បច្ចុប្បន្ន និងអនាតគត?
-អាចជាគ្រឹះដោយបើកចំហ ដោយតម្លាភាព ដោយស្មោះត្រង់ ដោយមាន
ទំនួលខុសត្រូវ ហើយចាត់ទុកជាស្តង់ដារអតិបរមាគឺត្រូវតែបើកចំហ
មានគុណភាព ប្រសិទ្ធិភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត អញ្ចឹងត្រូវតែហ្មត់ចត់ ល្អិតល្អន់ មានការប្រឹក្សាជាសាធារណ:ទូលំ
ទូលាយ និងជាការអនុវត្តជាស្តង់ដារ និងមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ
ខ្ពស់!
-អាចជាគ្រឹះនិយាយ/សន្យាចោល និយាយ/សន្យាឲ្យតែរួចដោយមិនបាច់គោរព
មិនបាច់ពន្យល់ ហើយមិនបាច់ទទួលខុសត្រូវអីទេ ។ អាចពិតខ្លះ មិនពិតខ្លះ ពីព្រោះ
អាងតែមិនបាច់ទទួលខុសត្រូវ អាងតែអាចបន្លែបន្លប់ ត្រឡប់ត្រឡិន លើកដាក់
បញ្ចេញបញ្ចូលដូចកុន ដូចល្ខោនដោយមិនបាច់ទទួលខុសត្រូវ!
-លួងលោមបាន លួងលោម បន្លែបន្លប់បាន បន្លែបន្លប់
កុហក់បាន កុហក់ ។ តែបើលួងលោមលែងបាន បន្លែបន្លប់
លែងបាន ឬកុហក់លែងបាន អាចសម្លុត និងគំរាម ។
ឬក៏ល្បាយ សំយោគនៃចំណុចទាំងអស់ ។
ហេតុនេះហើយ
ទើប“បរិយាកាសអហិង្សា ការអង្គុយជជែកគ្នាដោយបើកចំហ
និងប្រកបដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មានដោយឥតលាក់បាំង
មានតម្លាភាពនិងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និងតាមដាន”
ជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត!
អាចពិចារណាបន្ថែមពី:
បើកចំហ និងមានការចូលរួម និងតាមដាន:
១) នៅពេលច្បាស់លាស់ ខ្លាំង (មានន័យថាបម្រើ និងធ្វើការសម្រាប់ប្រយោជន៍រួមកាន់តែប្រសើរ កាន់តែមាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!) ថាបានគិតគូរថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។
២) នៅពេលមិនច្បាស់លាស់ ត្រូវការទិន្ន័យបន្ថែម ត្រូវការពហុមតិយោបល់ដើម្បីឲ្យបានដំណោះស្រាយល្អិតល្អន់
ដំណោះស្រាយមានតុល្យភាព ។
៣) នៅពេលគម្រោងអភិវឌ្ឃន៏ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិសម្រាប់ផលប្រយោជន៏ប្រជាពលរដ្ឋមូលដ្ឋាន និង
សាធារណ:ជនទូទៅតាមរយ:ការកៀរគរថវិការពី i.ប្រាក់ពន្ធប្រជាពេលរដ្ឋ
ii.ប្រាក់កម្ចី និងប្រាក់ជំនួយពីបរទេសក្នុងនាមសង្គមជាតិទាំងមូល ។ អាចផ្សព្វផ្សាយនៅក្នុងវេទិកាសាធារណ: និងតាមរយ:វិបសាយផ្លូវការ ផេកលើ
Facebook ឬYoutube ។
No comments:
Post a Comment