លួងលោមបាន លួងលោម បន្លែបន្លប់បាន បន្លែបន្លប់
កុហក់បាន កុហក់ ។ តែបើលួងលោមលែងបាន បន្លែបន្លប់
លែងបាន ឬកុហក់លែងបាន អាចសម្លុត និងគំរាម ។
ឬក៏ល្បាយ សំយោគនៃចំណុចទាំងអស់ ។
ឥតមានបញ្ហា ត្រូវបង្កើតបញ្ហាដើម្បីទប់ទល់ និងបង្វែរ
ការចាប់អារម្មណ៍ពីរឿងដែលគេយកចិត្តទុកដាក់ ។
ទាមទាញបុគ្គលនិយម លើកតម្កើងបុគ្គល (ការប្រឡង
ប្រជែងបុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួក គឹឈ្នះចាញ់
តែបុគ្គល និងបក្ខពួកទេ!) បង្កើតល្បែងចិត្តសាស្រ្ត (គួរ
ឲ្យសោកស្តាយពីព្រោះចុងក្រោយច្រើនតែផ្តោតលើ
បុគ្គលនិយម ទាមទាញអត្មានិយម ខ្វះព័ត៌មាន បង្កើតការយល់
ច្រឡំ) មានពិតខ្លះ មិនពិតខ្លះ បង្កើតការភ័ន្តច្រឡំ
បង្កើតការខ្វែងគំនិតគ្នា ។ ចង់ពិតខ្លះ មិនពិតខ្លះក៏ដោយ
សំខាន់អ្នកគណនា អ្នកធ្វើប្រមាណវិធីថាតើល្អ ត្រឹមត្រូវ
ប៉ុន្មានភាគរយ? ប៉ុន្មានភាគរយមានផលប្រយោជន៍រួម?
មានការបើកចំហ មានការផ្តល់ព័ត៌មាន មានការទំនួលខុសត្រូវ
និងការតាមដានឬទេ? ហេតុអ្វី?
Venezuela president Maduro announces diplomatic sanctions against US
(http://www.theguardian.com/world/2015/feb/28/venezuela-president-nicolas-maduro-diplomatic-sanctions-us)
ដូចនៅក្នុងព័ត៌មានខាងលើ គឺនៅពេលអ្នកនយោបាយទាញទៅរករឿង
នយោបាយ ។ អាចជាការទាញចំណេញ ជាការប្រើប្រាស់សន្លឹកបៀរក្នុង
ការតស៊ូដើម្បីអំណាច និងរក្សាអំណាច ។ មិនដឹងថាវេណេស៊ុយអេឡា
ដឹកនាំបានល្អ មានបាតុភាពអវិជ្ជមានតិចតួច មានសមត្ថភាព និងបច្ចេកទេស
គ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា និងដោះស្រាយការប្រឈម ឬមាន
ធនធានគ្រប់គ្រាន់តាំងពីប្រេង និងធនធានមនុស្ស និងបច្ចេកទេសយ៉ាង
ម៉េចទេ តែដូចកំពុងប្រើសន្លឹកបៀរ “ដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក និង
ថ្កោលទោសសហរដ្ឋអាមេរិក (ស្រដៀងកូរ៉េខាងជើង) “ ដើម្បីតែក្រុមអ្នក
កាន់អំណាច ។ ការបង្កើតភាពជាសត្រូវនឹងមហាអំណាច បង្កើតកំហឹង
សម្អប់មហាអំណាច បង្កើតការភ័ន្តច្រឡំ បង្កើតបរិយាកាសខ្វែងគំនិត
គ្នានៅពេលមានការរិតត្បិតព័ត៌មាន បង្កើតព័ត៌មានសម្អប់ និងកំហឹង
និងការរិតត្បិតការបញ្ចេញមតិ និងការពិភាក្សាបើកចំហទូលំទូលាយ
នោះវាអាចបង្កើតភាពប្រេះឆា ឬអាចដល់ហិង្សានៅក្នុងសង្គមបាន ។ កាន់
តែបែកបាក់ កាន់តែឈ្លោះគ្នា កាន់តែភ័ន្តច្រឡំ ឬអាចដល់ហិង្សាជាចំនុច
ស្នូលនៃល្បែងដ៏គ្រោះថ្នាក់នេះ ។ នឹកឃើញ “រងគ្រោះជាងគេ ទទួលផលតិចជាង
គេ និងក្រោយគេ?”
នៅក្នុងសង្គមណា ស្រុកណាក៏ដូចស្រុកណា “បរិយាកាសអហិង្សា ការអង្គុយជជែក
គ្នាដោយបើកចំហ និងប្រកបដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មាន
ដោយឥតលាក់បាំង មានតម្លាភាព និងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និង
តាមដាន” នឹងអាចបញ្ចៀសបរិយាកាសប្រឈមមុខគ្នា និងហិង្សាដែលអាចឈានដល់
ចលាចលសង្គម និងមហន្តរាយ ។ ផ្ទុយទៅវិញ ចំនុចខាងលើជាយុទ្ធសាស្រ្តឈ្នះៗ
ទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត ហើយក៏មិននាំទៅរកបិរយាកាសសងសឹក
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រីដែរ ពីព្រោះមិនអាចរំលោភអំណាច
ត្រូវតែបើកចំហ មានតម្លាភាព ភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ចំពោះមុខមហា
ជន ។ ហើយក៏មិនអាចចង់ស៊ី “ឆ្កែ“ ចេះតែលាបព័ណ ចេះតែចោទថាឆ្កែឆ្កួត ឆ្កែមិនល្អ
ដែលត្រូវយកទៅស៊ីដែរ!
ហេតុនេះហើយ ទើប“បរិយាកាសអហិង្សា ការអង្គុយជជែក គ្នាដោយបើកចំហ និងប្រកប
ដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មានដោយឥតលាក់បាំង មានតម្លាភាព
និងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និងតាមដាន” ជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា
ទាំងពេលបច្ចុប្បន្ន និងអនាគត! តែបើផ្ទុយពីហ្នឹង......?
តើអ្នកយល់យ៉ាងណាដែរ?
No comments:
Post a Comment