ធ្វើជាស្រម៉ោច កុំធ្វើជារៃ ។
និងមានពាក្យថាបើគេបោកប្រាស់អ្នកបានម្តងនោះដោយសាតែអ្នកជឿទុកចិត្តគេ
តែបើបោកប្រាស់បានពីរដង ឬច្រើនជាងនេះហើយ នោះក៏មានចំណែកពីការ
ឆាប់ជឿទុកចិត្តគេ ពីកង្វះព័ត៌មាន ការតាមដាន និងពីភាពឆោតល្ងង់ដែរ!
ជាមួយគ្នានេះគេអាចនិយាយបានថា បើអ្នកចង់តាមអ្នកល្បិចល្បុញ ក្រឡិច
ក្រឡុច ការបោកប្រាស់ ការយកប្រៀបខ្សែលើ ឬឆ្អិនក្បាលស៊ីក្បាល ឆ្អិន
កន្ទុយស៊ីកន្ទុយ ចិត្តជាទេវទត្តិមាត់ជាទេវតាអី អ្នកគ្មានផ្លូវអាចតាមទាន់បានទេ
បើគ្មានការបើកចំហ ការផ្តល់ និងទទួលបានព័ត៌មានដោយឥតលាំងបាំង និង
ការចាប់ឲ្យទទួលខុសត្រូវនូវពាក្យសំដី (កុំឲ្យនិយាយចោលៗ និយាយឲ្យតែរួច
ឬកាន់តែគ្រោះថ្នាក់គឺរុញទូកបណ្តោយទឹក ចាំត្រង និងអាចអុជអាលសម្អប់
កំហឹង ឬអាចឈានរហូតដល់ហិង្សាទៀត!) ទង្វើ ភាពស៊ីគ្នា និងភាពស្មោះត្រង់
ពីពាក្យសម្តី ទង្វើ និងជំហរ និងគោលនយោបាយជាដើម ។
បើគ្មានការបើកចំហ ការផ្តល់ និងទទួលបានព័ត៌មានទូលំទូលាយដោយគ្មាន
ការលាក់បាំង ខ្ញុំថាប្រហែលម្ភៃឆ្នាំ ហាសិបឆ្នាំ ឬអាចដល់មួយរយឆ្នាំទៀត
អ្នកមិនអាចតាមទាន់ផង!
ចេះជេរ ចេះរិះគន់ ពូកែក្នុងល្បែងចិត្តសាស្រ្តជារឿងមួយ តែដំណោះស្រាយ
ច្បាស់លាស់ និងថាតើត្រូវធ្វើអ្វី? ធ្វើដោយរបៀបណា? មានសេចក្តីលម្អិត
ការពន្យល់បង្ហាញ និងការបើកចំហចូលរួម និងតាមឬទេ? មានផលប្រយោជន៍
រួម និងផលប្រយោជន៍វែងឆ្ងាយរបៀបម៉េច? មានតម្លាភាព និងទំនួលខុសត្រូវ
ឬទេ? ទាំងអស់នេះជារឿងសំខាន់ចាំបាច់ជាមូលដ្ឋាន! កុំភ្លេច "ដំរីជល់គ្នា
ទៅប៉ះពារ ទៅស្លាប់តែស្រម៉ោចសង្អារ" ឬ "ច្រើនតែអ្នកតូចតាចរងគ្រោះថ្នាក់
ជាងគេ តែទទួលផលតិចជាងគេ និងចុងប៉ូចគេ"! អ្នកចង់ឲ្យអ្នកតំណាងអ្នក
អ្នកធ្វើការឲ្យអ្នក ប្រឹងប្រែង និងប្រឡងប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានប្រយោជន៍
រួម និងមានទំនួលខុសត្រូវខ្ពស់! បើអត្មានិយម ឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក
និងបក្ខពួក គឺបានប្រយោជន៍តែបុគ្គល និងបក្ខពួកទេ ហើយជាក់ស្តែងវានឹងទាញ
ទៅរកគន្លងខាងលើ!
ល្អបំផុតកោតសរសើរ និងគាំទ្ររឿងត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងរឿង
មានការទទួលខុសត្រូវខ្ពស់ ។ រក្សាសិទ្ធិក្នុងការទទួលបានព័ត៌មាន និងដើម្បីធ្វើ
ការសម្រេចចិត្ត និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួម
និងគ្មានការទទួលខុសត្រូវ ។ ប្រាកដណាស់វាជាសិទ្ធិសេរីភាពពេញទីសម្រាប់
អ្នកក្នុងការគាំទ្រ ពេញចិត្ត និងស្រឡាញ់គណបក្សណាមួយ! តែបើគេមិនស្មោះត្រង់
មិនបើកចំហ មិនព្យាយាមប្រឹងប្រែងផ្តល់ព័ត៌មាន និងមិនប្រឹងប្រែងធ្វើការសម្រាប់
ផលប្រយោជន៍អ្នក ផលប្រយោជន៍សហគមន៍ និងផលប្រយោជន៍រួមទេ កុំ
ចំណាយឥតប្រយោជន៍ដូចគ្នា ។ គ្មានអ្នកណាកើតមកធ្វើមេដឹកនាំ ឬជាអ្នកនយោបាយ
(នយោបាយមិនមានន័យដល់ពូកែលួងលោម សន្យាចោល និយាយចោល និយាយ
ឲ្យតែរួចដោយគ្មានការទទួលខុសត្រូវ ឬនយោបាយជានយោបាកទេ!) ហើយក៏គ្មាន
អ្នកណាកើតមកសម្រាប់តែឆោត សម្រាប់តែល្ងង់ឲ្យគេបោកប្រាស់ដែរ ។ រកមើល
និងទាមទារបើអ្នកណានិយាយ "ចំណុចក ខ គ" រកមើលការបើកចំហ សេចក្តីលម្អិត ការ
ពន្យល់បង្ហាញ និងការទទួលខុសត្រូវ! រកមើលតម្លាភាព គុណភាព ការតស៊ូមតិ
ការប្រឹងប្រែងជាសកម្ម និងជាប្រចាំ ហើយចាំមើលតើនិយាយឲ្យតែរួច និយាយចោល
ដោយគ្មានការទទួលខុសត្រូវ ឬចិត្តជាទេវទត្តិមាត់ជាទេវតាឬទេ? តើគេហ៊ាន
បើកចំហ គេហ៊ានសូមទោសអ្នកទាំងអស់គ្នានៅពេលមិនមានភាពល្អិតល្អន់
នៅពេលរឿងមិនដូចអ្វីដែលគេនិយាយ ឬសន្យាឬទេ? ឧទាហរណ៍ជាក់ស្តែង
ករណីនៅកូរ៉េខាងត្បូងដែលលិចស្រឡាងសម្លាប់ជីវិតសិស្សានុសិស្សវ័យក្មេង នោះ
គឺមានអ្នកទទួលខុសត្រូវ!
ប្រាកដណាស់ អ្នកអាចដឹង អាចតាមដាន និងផ្ទៀងផ្ទាត់បានតាមរយ:ការបើកចំហរ
ការផ្តល់ព័ត៌មានដោយឥតលាក់បាំង ការអង្គុយជជែកគ្នាដោយស៊ីវិល័យ ដោយ
បើកចំហ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ (វាមិនសម្លាប់អាយុជីវិតប្រជាពល
រដ្ឋ វាមិនបង្កមហន្តរាយ ហើយវាមិនមានតម្លៃថ្លៃ និងមហន្តរាយដូចទៅទិញអាវុធ
យុទ្ធភ័ណ្ឌ ដូចហិង្សា ដូចប្រកាប់ប្រចាក់គ្នាទេ!) និងដោយការបើកចំហ មានការ
ចូលរួម និងតាមដាន ។
តើអ្នកគិតយ៉ាងណាដែរ?
No comments:
Post a Comment