ព្រះពុទ្ធឪវាទ
ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
ដាំល្ពៅបានផ្លែល្ពៅ
ដាំដូងបានដូង ដាំស្រូវបានស្រូវ ដាំសេចក្តីស្មោះត្រង់បានស្មោះត្រង់
ដាំសេចក្តីអាក្រក់បានអាក្រក់ ។
តែសូមសង្កេតដោយស្មោះត្រង់ដូច្នេះថាខាងកូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់
អាមេរិក
ឬប្រទេសរីកចម្រើនជាច្រើនជាអ្នកឧបត្ថម្ភខាងអង្គការក្រៅរដ្ឋាភិបាលធ្វើការបម្រើឲ្យបុព្វហេតុ
Cause ដែលមានប្រយោជន៏ដល់ប្រជាជនក្នុងចំនួន
ជាក់លាក់ណាមួយ តែមិនសូវឃើញប្រជាជនដែលជាអ្នកកាន់
ព្រះពុទ្ធសាសនាទៅវិញ
។ អ្នកអាចបើកមើលបញ្ជីអ្នកឧបត្ថមសម្រាប់អង្គការបាន ។
ចំនុចដែលចង់និយាយគឺទ្រឹស្តីល្អណាស់
ហើយប្រជាជននៅប្រទេសជឿនលឿនទោះគេមិនជាអ្នកកាន់ព្រះពុទ្ធសាសនា
តែការអនុវត្តន៏របស់គេបានធ្វើឲ្យមានសច្ចភាពលើទ្រឹស្តី
និងធ្វើឲ្យកាន់តែប្រសើររួចទៅហើយ ។
ចិត្តជាប្រធាន ទង្វើវាចារជាបាវព្រាវ ។
ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ ពីព្រោះ ខួរក្បាលជាទីបញ្ជាការបញ្ជារទៅ
ទង្វើ និងវិចារ ។ ទង្វើ និងវិចារជាកញ្ចក់បង្ហាញពីចិត្ត ឬចេតនារបស់ខួរក្បាល ។
ខ្លួនទីពឹងខ្លួន ។
មិនត្រូវជឿថាមានបុគ្គលណានឹងជួយឬគិតជួសអ្នករហូតដោយខ្លួនឯងមិនជួយ
ខ្លួនឯងទេ ។
អគតិ ៤ យ៉ាង
១. ឆន្ទាគតិ លំអៀងព្រោះស្រលាញ់(Prejudice caused love or desire partiality)
២. ទោសាគតិ លំអៀងព្រោះស្អប់(Prejudice caused by hatred or enmity)
៣. មោហាគតិ លំអៀងព្រោះវង្វេង រឺ ល្ងង់ខ្លៅ(Prejudice caused by delusion or
stupidity)
៤. ភយាគតិ លំអៀងព្រោះខ្លាច(Prejudice caused by fear)
សូមឲ្យមានហេតុផល
យោគយល់ មានការទទួលខុសត្រូវ ខុសថាខុស ត្រូវថាត្រូវ ។
នៅក្នុងជីវភាពជាក់ស្តែងមិនអាចបុគ្គលជៀសបាននៅអគតិខាងលើទេ
(មិនអាចមានបុគ្គលណាល្អឥតខ្ចោះទេ)
ដូច្នេះសម្រាប់ជាម៉ែត្រវិនិច្ឆ័យគឺការទទួលខុសត្រូវ និងច្បាប់ជាកំពូល
(ពីព្រោះបុគ្គលម្នាក់ៗមាននូវផលប្រយោជន៏ផ្ទាល់ខ្លួន មានសេចក្តីលោភលន់
និងមានភាពដាច់បង្ហៀរ (wilderness) ឬសេចក្តីក្រោធផ្សេងៗជាធម្មជាតិ
ឬអាចជាបុគ្គលឪកាសនិយម ។
ប៉ុន្តែគឺមិនមែនជាសភាវ:គតិទេដែលបុគ្គលនៅក្នុងតួនាទីត្រូវប្រកាន់ភ្ជាប់វិជា្ជជីវ:
និងទំនួលខុសត្រូវខ្ពស់ជាងនិងជាស្តង់ដារដាច់ខាតដែលមិនអាចយកសភាវ:ជា
ធម្មជាតិដាក់ជាគុណធម៌ដាច់ខាត
។ បើផ្ទុយពីនេះនឹងមានបញ្ហា ហើយជាបញ្ហាស្មុគស្មាញយ៉ាងពិតប្រាកដ។) ។
ការសង្កេតនៅពេលអ្នកកាន់ ព្រះពុទ្ធសាសនាគួរយកហេតុផលជាធំ
ក្នុងភាពជាក់ស្តែងនៅប្រទេសជឿនលឿនដូចជាស៊ីងហ្គាពួរ អូស្រ្តាលើ ជប៉ុន
ឬអង់គ្លេសបែជាគេបើទោះមិនទាំងអស់ត្រូវបានគេជឿជាក់ថាមានទំនួសខុសត្រូវខ្ពស់ទៅវិញ
។ គេមិនស្មុគស្មាញដោយគេមានហេតុផល មានគោលដៅ មានជំនឿចិត្ត
(តែកុំទៅជា“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រឹមត្រូវ
តែក្លាហានហួសហេតុធ្វើរឿងមិនពិចារណា”) និងមានការទទួលខុសត្រូវខ្ពស់ ។
ហើយធ្លាប់ទៅស្រុកជនបទ អ្នកស្រុកធ្វើបុណ្យជួលរោងជួលតុកៅអី ។
ដល់ពេលបុណ្យម្ចាស់រោងធ្វើមិនត្រូវតាមការនិយាយសន្យាគ្នា ។
អ្នកធ្វើបុណ្យគាត់ទៅជាថាខ្លាចកំពប់បុណ្យ
មិនបានបុណ្យមិនហ៉ានតវ៉ានិយាយខុសត្រូវអីទេ ។
ដូចជារឿងផ្សេងគ្នាពីរឿងកំពប់បុណ្យ ឬមិនបានបុណ្យ
នេះជារឿងស្មោះត្រង់ជារឿងទទួលខុសត្រូវ ។
សូមអរគុណ
The world is in deed moving closer with the technology. Given this undisputed benefit of it, we shall make use the best of it.
Tuesday, July 30, 2013
វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការប្រឹងប្រែង ភាពស្មោះត្រង់ និងការទុកចិត្ត នឹងបានតបស្នងមកដូចគ្នា និងមិនត្រូវជាអសារឥតការ
ខ្ញុំបានរៀនចេះវិធីសាស្រ្តនេះដើម្បីឲ្យជឿជាក់ថា ការប្រឹងប្រែង
ភាពស្មោះត្រង់ និងការទុកចិត្តមិនត្រូវជាអសារឥតការ ។
ក្រៅពីបើរឿងស្មុគស្មាញដែលនិយាយគ្នាមានលក្ខខណ្ឌច្រើន
នោះត្រូវស៊ីញ៉េកុងត្រាអីច្បាស់លាស់ ចំនុចខាងក្រោម
ក៏ពិតជាសំខាន់សម្រាប់ជាទុនក្នុងការពិចារណា និងវិភាគដែរ :
១ ការនិយាយ: សិក្សាពីហេតុផល អំណះអំណាង និងគោលដៅ ។
២ ការអនុវត្តន៏: តើគេបានធ្វើ កំពុងធ្វើការដែលបាននិយាយ ឬអត់? តើមានឧបសគ្គ ការលំបាកអ្វីដែលរាំងស្ទះការបំពេញការងាររបស់គេ? តើគេបានប្រឹងប្រែងធ្វើប៉ុណ្ណា ទន្ទឹមនឹងឧបសគ្គ ការលំបាកដែលយើងអាចយល់?
3 សង្គភាព (ភាពជាប់-Consistency): ការនិយាយ និងធ្វើមិនគេចវេស មិនភ្លេចពីគោលដៅ និងហេតុផលដោយភាពជាប់លាប់ មិនសម្រាប់តែក្នុងឪកាសមួយ ឬវេលាមួយ ប្រៀបបីដូចជាគោលដៅជាតំណើរវែងឆ្ងាយមួយដែលត្រូវតែដើរជាប់រហូតដើម្បីទៅដល់ ។ មិនអាចនិយាយថាទៅកំពង់សោម ធ្វើតំណើរបានបន្តិចថាទៅកំពង់ឆ្នាំងវិញ ហើយប្រែប្រួលទៅភ្នំពេញវិញបានទេ ។ និយាយ និងធ្វើដូច្នេះមិនអាចទុកចិត្តបានទេ ។
៤ ខ្លួនឯង: សិក្សា តាមដាន និងស្រាវជ្រាវតាមការប្រាស្រ័យដោយផ្ទាល់ មើលឃើញផ្ទាល់ភ្នែក ឬតាមរយះវេបសាយអ្វីជាដើមថាតើការនិយាយ ការធ្វើ និងភាពជាប់លាប់បានជាសាច់ការប៉ុណ្ណា ។
ដោយប្រើវិធីសាស្រ្តខាងលើអ្នក និងអ្នកដែលអ្នកជឿទុកចិត្ត និងស្មោះត្រង់នឹងមានស្មើភាពគ្នាមានន័យថាបើអ្នកស្មោះត្រង់នឹងគេ គេក៏ត្រូវតែស្មោះត្រង់នឹងអ្នកដែរ។ ហើយល្អបំផុតការជឿជាក់ ការប្រឹងប្រែង និងភាពស្មោះត្រង់
របស់អ្នកនឹងត្រូវតបស្នងមកដូចគ្នា និងមិនជាអសារឥតការឡើយ ។

Politics
នៅលើហ្វេសបុក អានគេបង្ហោះផង សរសេរខ្លួនឯងផង អានពត៌មានទូទៅ ក៏ដូចជាពត៌មាននយោបាយ ។ ទាក់ទងនឹងនយោបាយក៏អាចសន្និដ្ឋាន ថាទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្តតែនយោបាយតាមរកអ្នកគ ្រប់ជំហាន គ្រប់ដង្ហើមចេញចូល និងគ្រប់ទីកន្លែង ។ នយោបាយនៅទីបំផុតនឹងបង្ខំអ្នកទោះ យល់ឬមិនយល់ ដឹងឬមិនដឹង (ដូចជាបរិស្ថានដែលជាកម្លាំងដែកឆ ក់ដ៏ខ្លាំងដែលជាប់ទាក់ទងបុគ្គលម ្នាក់ៗ និងនយោបាយ) ចូលចិត្តឬមិនចូលចិត្ត នយោបាយនឹងបង្ខំអ្នកឲ្យសម្របសម្រ ួល និងដើរលើផ្លូវដែលនយោបាយបានគូសវាស ។ សំនួរសួរថាតើអ្នកត្រូវតែនយោបាយច ាប់បង្ខំដោយទាំងអ្នកមិនចូលចិត្ត មិនចង់បាន ឬត្រូវមានសម្លេងនិងវិភាគទានដើម្ បីឲ្យលេចចេញនៅផ្លូវនយោបាយដែលអ្ន កប្រាថ្នាចង់បានឬ ? ជាសមញ្ញដូចគ្នាហ្នឹងបើអ្នកចង់បា នផ្លែក្រូចអ្នកត្រូវដាំក្រូច
។ ចង់បានធូរេនត្រូវដាំធូរេន ។ ហើយដូចគ្នាហ្នឹងដាំដើមឈើ
អ្នកត្រូវចូលរួមថែទាំការពារ និងដឹងពីពត៌មានចាំបាច់ទាក់ទងនឹង សត្វល្អិត អាកាសធាតុ ការស្រោចទឹក ឬជម្ងឺផ្សេងៗដែលបណ្តាលមិនឲ្យផលត ាមសេចក្តីត្រូវការ ។ អ្នកត្រូវប្រឹងប្រែងឲ្យអស់សមត្ថ ភាព និងដឹងពីពត៌មានទាំងអស់នេះហើយផ្ល ែផ្កាប៉ុណ្ណានឹងជាទីពេញចិត្តរបស ់អ្នក (មិនមែនចាំមានផ្លែចាំបេះ ស្រួលមិនស្រួលពិបាកបេះកាប់រំលំដ ើមតែម្តងទេ ។ នេះគេហៅថាជនឪកាសនិយម អាត្មានិយម និងមិនចេះគិតប្រយោជន៏រួម ។) នយោបាយដូចគ្នានឹងការដាំដើមឈើដែល អ្នកត្រូវចូលរួម ប្រឹងប្រែង តាមដាន ថែទាំ និងត្រូវការពត៌មានផ្សេងៗដូចជាកំ ពុងដាំដើមឈើអ្វី (គោលដៅ ចេតនាអ្វី)? ការវិវឌ្ឃន៏យ៉ាងម៉េចហើយ? មានកត្តាអ្វីដែលត្រូវយកចិត្តទុក ដាក់? ហើយលទ្ធផលទោះមិនបានជាទីពេញចិត្ត ទាំងស្រុងតែដោយសាមានចំណែកអ្នក និងការប្រឹងប្រែងរបស់អ្នក អ្នកនឹងទទួលបានអារម្មណ៏ពេញចិត្ត ដែលអាចទទួលយកបាន ។ តើអ្នកធ្លាប់លឺថាអ្នកនយោបាយជាតំ ណាងជាអ្នកឈឺឆ្អាល ធ្វើការសម្រាប់អ្នក សហគមន៏អ្នកទេ? នេះជា Status Quo ដែលអ្នកនយោបាយនឹងត្រូវតែពិចា រណា សម្របសម្រួលឬនឹងបំពេញឲ្យអ្នក ។ ឧទាហរណ៏ថាបុគ្គលម្នាក់គាត់ត្រូវ ការបរិស្ថានដែលមានខ្យល់អាកាសបំព ុលតិច ហើយអ្នកក្នុងសហគមន៏ភាគច្រើនយល់ថ ានេះជារឿងត្រឹមត្រូវនិងគាំទ្រ អ្នកតំណាងអ្នកនឹងត្រូវតែបំពេញកិ ច្ចការសម្របទៅហ្នឹង Status Quoហ្នឹង ។ អញ្ចឹងអ្នកត្រូវបញ្ចេញមតិ ចូលរួម និងតាមដានក្នុងនយោបាយ ។ អ្នកអាចសម្រេចចិត្តមិនខ្វល់ទាំង អស់ តែនយោបាយនឹងបង្ខំអ្នកឲ្យសម្របសម ្រួល និងដើរលើផ្លូវដែលនយោបាយបានគូសវា ស ហើយមិនខុសគ្នានឹងអ្នករស់តាមយថាក ម្មដែរ ។
អំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌
បើថានិយាយហេតុផល ខុសត្រូវ យោគយល់ហើយ ហើយយើងមុននឹងនិយាយ
ឬប្រតិកម្មមានការទទួលខុសត្រូវហើយ ភាគីម្ខាងទៀតមិនអាចទទួលយកបាន ហើយថាគេមាន:
រឹងត្អឹងអីនៅពេលខ្លួនឯងមិនយល់ ធ្វើមិនយល់
ឬចង់ឲ្យតែគេតាមយើងទទឹងទិសនោះមិនបានទេ ។ ថាមនុស្សធ្វើដោយអចេតនា
ធ្វើដោយមិនយល់មិនអីទេ តែបើនិយាយមិនមានហេតុផល ខុសត្រូវ យោគយល់ ឬទទួលខុសត្រូវចំពោះសម្តី និងទង្វើខ្លួនឯងទេ អញ្ចឹងដើរផ្លូវរៀង
ខ្លួនហើយមេត្តាគិតពិចារណាខ្លួនឯងផង ។
ខាងលើជាបុគ្គលិកលក្ខណ: ជាការយល់ឃើញផ្ទាល់ខ្លួន និងជាភាពឯកជនរបស់បុគ្គលម្នាក់ៗ ។ ចុះចំណែកមេដឹកនាំ? ថ្នាក់ដឹកនាំមានដូចគ្នានូវចំនុចដូចបាននិយាយតែពួកគេក៏កាន់តែបើកទូលាយយល់ និងធ្វើការបានជាមួយគ្រប់បុគ្គលិកលក្ខណ:ទាំងអស់និងជាពិសេសកាន់តែបើកចិត្តទូលាយមានការអត់ធ្មត់ខ្ពស់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។ ថ្នាក់ដឹកនាំដូចជាប្រធានកាន់គម្រោងមួយដូច្នោះគឺគេត្រូវការបុគ្គលិកមានសមត្ថភាព មានសាច់ការមានស្មារតីទទួលខុសត្រូវចំពោះការងារដោយមិនមាន
និន្នាការលំអៀងដោយសារបុគ្គលិកលក្ខណ:ផ្ទាល់ខ្លួន ជំនឿសាសនា ឬពណ៌សម្បុរទេ ។ការងារជាអាទិភាពគឺធ្វើឲ្យគម្រោងសម្រេចនៅភាគរយជាអតិបរមា ដូច្នេះ
ការងារចម្បងគឺមិនមែនមើលបំណាំលើបុគ្គលិកលក្ខណ: ពណ៌សម្បុរ ឬភាពជាឯកជនរបស់បុគ្គលិកម្នាក់ៗទេ តែសមត្ថភាព សាច់ការនិងស្មារតីទទួលខុសត្រូវក្នុងការងារ ។ ថ្នាក់ដឹកនាំកាន់តែពូកែដោយសាបទពិសោធន៏ទូលំទូលាយនឹងអាចមើល
ធ្លុះដល់សក្តានុពល និងទេពកោសល្យដែលសូម្បីបុគ្គលិកខ្លួនឯងមិនទាន់អាច
ដឹង ។ ក្នុងន័យនេះការហ្វឹកហ្វឺន ការប្រគល់ការងារព្រមទាំងការណែនាំក្នុងស្មារតីប្រយោជន៏ការងារ បង្កើនប្រសិទ្ធភាពការងារ និងសម្រួចទេពកោសល្យជាការចាំបាច់។ ទោះយល់ថាទោះតួនាទីមានតួនាទីនយោបាយ និងឯកទេសតែមិនគួរមិនផ្តល់ឪកាសស្មើភាពគ្នាក្នុងការពង្រឹង និងលើកស្ទួយសមត្ថភាពទេ ។ គោលការណ៏ឪកាសស្មើភាពគ្នា យុត្តធម៌តាមសច្ចភាព ប្រកាន់ច្បាប់យុត្តិធម៌ និងមិនលំអៀង (១-ឆន្ទាគតិ : សេចក្តី លំអៀង ព្រោះ ស្រលាញ់ ២-ទោសាគតិ : សេចក្តី លំអៀង ព្រោះស្អប់ ៣-មោហាគតិ : សេចក្តី លំអៀង ព្រោះល្ងង់ ៤-ភយាគតិ : សេចក្តី លំអៀង ព្រោះ ខ្លាចបុណ្យ ខ្លាចអំណាច ឫ ខ្លាចគតិ) ។) ហើយបើគោលការណ៏ធ្វើការដោយបើកចំហរ មានបណ្តាញពត៌មានផ្តល់ទៅមកទៅមកដោយបើកចំហរ ធ្វើការផ្តោតលើសាច់ការ និងជោគជ័យរបស់គម្រោងទាំងមូលជាជាងបន្ទុចបង្អាក់ ប៉ែងជើងគ្នាប្រើល្បិចសាមកុកអីគ្រាន់តែកាន់តែបែកបាក់ ធ្វើឲ្យកម្លាំងការងារបែកបាក់ បែកខ្ញែកដូចក្រុមបាល់ទាត់ដែលនឹងទទួលបរាជ័យយ៉ាងពិតប្រាកដ ។ ប្រសិនស្មារតី និងគោលការណ៏ឈរយ៉ាងខ្ជាប់ខ្ជួនលើផលប្រយោជន៏រួម ផលប្រយោជន៏ជាតិ ហើយប្រកាន់ភ្ជាប់ច្បាប់ និងយុត្តិធម៌ឥតលំអៀងព្រមទាំងគោលដៅជាក់លាក់ និងបើកចំហរយ៉ាងទូលាយ ស្មារតី និងគោលការណ៏ដូចបាននិយាយនឹងស្តែងចេញយ៉ាងប្រត្យក្សនូវអំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌ ១ ទាន ២ សីល ៣ បរិច្ចាគ ឬលះបង់ ៤ អាជ្ជវ: ឬសេចក្តីស្មោះត្រង់ ៥ មទ្ទវ: ឬភាពរាបសារទន់ភ្លន់ ៦ តប ឬស្អាតស្អំ ៧ អក្កោធ: ឬមិនងាយខឹងក្រេវក្រោធ ៨ អវិហឹង្សា ៩ ខន្តី ១០ អវិរោធន: ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ដើម្បីជាការបើកចំហរ បង្ហាញពីការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ទៅវិញទៅមកអាចអានបន្ថែម : វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការរប្រឹងប្រែង ស្មោះត្រង់ និងការទុកចិត្ត នឹងបានតបស្នងមកដូចគ្នា និងមិនត្រូវជាអសារឥតការ ។

តើអាចឈ្លោះគ្នាដោយកុំដាក់អារម្មណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ?
តើអាចឈ្លោះគ្នាដោយកុំដាក់អារម្ម ណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ? តើនិយាយ និយាយគ្រាន់តែថាតាមគេ ធ្វើអារម្មណ៏ដោយសាតែគេអូសទាញឲ្យ មានអារម្មណ៏អញ្ចឹងមែនទេ? មានតែបើកចិត្តឲ្យទូលាយស្វះស្វែង រកប្រភពពត៌មាន ឬភស្តុតាងឲ្យបានច្រើន បើជជែក ជជែកឲ្យមានហេតុផល មានអំណះអំណាង និងសិក្សាពីគោលដៅ ឬចេតនា ។
និយាយតាមត្រង់សង្កេតឃើញសង្រ្គាម ចិត្តសាស្រ្តច្រើនដែលអាចបណ្តាលឲ ្យបែកបាក់សាមគ្គីនិងឯកភាពគ្នា ។ បើអ្នកមិនអាចទប់អារម្មណ៏ខឹង សូមសួរខ្លួនឯងនៅចំនុចខាងលើ ។ បើធ្វើដូច្នេះបានបើយើងខឹងគឺខឹងហ ្នឹងគេធ្វើមិនត្រឹមត្រូវ ធ្វើខុស ធ្វើអយុត្តិធម៌ តែក៏មិនត្រូវភ្លេចពីសច្ចភាពដែលអ ាចយើងជាអ្នកបង្ករឿងពីដើមហេតុដែរ
។ សូមខុសថាខុស ត្រូវថាត្រូវ គិតមុននិយាយ និងធ្វើ មានការទទួលខុសត្រូវ
និងគោរពច្បាប់ ។ សូមជៀសវាងសម្តី និងទង្វើអុជអាល បង្កជម្លោះ ពាក្យស៊កសៀត
ដុតបញ្ឆេះបំបែកបំបាក់សម្រាប់តែផ លប្រយោជន៏ល្អសម្រាប់តែបំបាក់បំប ែក និងធ្វើឲ្យសាមគ្គីភាព និងឯកភាពនៅជុំវិញការទទួលខុសត្រូ វ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះ ។ បើសាមគ្គីភាព ឯកភាពគ្នា ការទទួលខុសត្រូវ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះដោយមិ នមានការប្រឹងប្រែងស្តារស្ថានការ ណ៏ហើយ សភាពការណ៏នៅខាងមុខប្រាកដជាអាក្រ ក់ រញ៉េរញ៉ៃ និងគ្មានច្បាប់ទម្លាប់មិនខាន ។ ហើយបើអ្នកចាំទទួលផលពីស្ថានភាពដូ ច្នេះប្រាកដជាទះដៃ និងញញឹមរយ៉ះមាត់មិនខាន ។
សូមអរគុណ
និយាយតាមត្រង់សង្កេតឃើញសង្រ្គាម
សូមអរគុណ
Wednesday, July 17, 2013
ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏
សូមនិយាយរឿងប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ :
ពីមុននិយាយទាក់ទងផលប្រយោជន៏ការប្រើខួរក្បាលមានប្រយោជន៏ក្នុងការរកស៊ី ដោយសាការរកស៊ីតាមរៀនបានបង្ហាញថាត្រូវការពត៌មាន ការស្រាវជ្រាវ គិតល្អិតល្អន់គឺមិនអាចគ្រាន់តែស្តាប់ពាក្យគេលួងលោម ដោយសាគេមានស្នេហ៌ពាក្យ និងមុខទេ ។ បើឲ្យត្រង់នឹងគ្នាទៅវិញទៅមកគឺស៊ីញ៉េកុងត្រាយល់ព្រមលក្ខណ្ឌដូចគ្នា ។
ឥឡូវសូមនិយាយទាក់ទងនឹងខ្សែព្រឹត្តការណ៏ដែលទាក់ទងនឹងផលប្រយោជន៏ប្រើប្រាស់
ខួរក្បាលប្រសើរជាងប្រើអារម្មណ៏ ។
តើអ្នកណាមិនដឹងមុនគណបក្សនយោបាយពីរបង្រួបបង្រួមគ្នាគេឈ្លោះគ្នា ជេរគ្នា និងវ៉ៃប្រហារគ្នាយ៉ាងណា? ដល់ពេលបង្រួបបង្រួមគ្នា ថ្នាក់លើត្រូវគ្នាចុះពេលមុនហ្នឹងអ្នកគាំទ្រ សកម្មជនមើលមុខគ្នាមិនត្រង់ ហើយចូលតួឈ្លោះគ្នាប៉ុណ្ណា? មេរៀននេះបានបង្រៀនថាពេលខ្លះនយោបាយគឺដូចក្នុងកុនដែលសាច់រឿងចង់ឲ្យអ្នកមើលយំយំ សើចសើច ស្អប់តួណាតួហ្នឹង ឬជួនកាលសឹងឈ្លោះគ្នាព្រោះចូលតួម្ខាងៗក្នុងរឿង ។ រឿងនេះបើឲ្យយុត្តិធម៏សម្រាប់អ្នកគាំទ្រ ឬប្រជាជនគឺអ្នកគាំទ្រ និងប្រជាជនត្រូវកុំភ្លេចពីផលប្រយោជន៏ខ្លួនឯងហើយប្រើខួរក្បាលឲ្យបានច្រើន និងត្រូវពិចារណាពីហេតុផល និងអំណះអំណាង ។ ចង់អ្នកណាពូកែជេរ ពូកែអុជអាល ពូកែដុតបញ្ឆេះឲ្យឈ្លោះគ្នាអីក៏ធ្វើទៅ តែត្រូវមិនភ្លេចផលប្រយោជន៏ខ្លួនឯងនិងប្រើខួរក្បាលឲ្យបានច្រើន ។ ហើយបើចូលតួតាមសាច់រឿងត្រូវពញ្ញាក់អារម្មណ៏ខ្លួនឯងវិញត្រូវងាកទៅស្វែងរកពត៌មាន (សម្រាប់សុខភាព បង្កើនចំណេះដឹងនិងធ្វើ ពត៌មានទូទៅ ពត៌មានពីព្រឹត្តការណ៏ពិភពលោក ពត៌មានប្រៀបធៀបតម្លៃទីផ្សារអីជាដើម ។ល។) ប្រមូលពត៌មាន ផ្គុំពត៌មាន និងវិភាគ ។ ហើយកុំភ្លេចថាបើអ្នកជាចៀមក្នុងហ្វូងចចក មិនយូរមិនឆាប់ចចកនឹងចាប់ចៀមស៊ីមិនខាន។ នេះមិនខុសបើអ្នកប្រើតែអារម្មណ៏ មិនប្រើខួរក្បាលមិនមានអំណះអំណាងហើយអ្នកនៅក្នុងចំណោមអ្នកពូកែជេរ ពូកែឈ្លោះពូកែអុជអាលដុតឲ្យឈ្លោះគ្នាអី អ្នកត្រូវដឹងថាអ្នកត្រូវតែពូកែក្នុងរឿងនឹងដែរ ឬអ្នកទាំងនោះនឹងធ្វើដូចគ្នាមកលើអ្នក ។ តើអ្នកគិតថាអ្នកគួរតែដើរតួជាត្រីរហូត ហើយគេជាអ្នកឆ្លាតដើរខ្សែលើអ្នករហូតឬយ៉ាងណា?
ហើយរឿងដូចបាននិយាយខាងលើបើអ្នកគិតទៅដល់ព្រឹត្តការណ៏លើកលែងទោស ប្រធានបក្សសង្រ្គោះជាតិលោកសម រង្សី ។ នេះបើអ្នកគិតឲ្យជ្រៅទៀតទៅដល់មុនរបបវាលពិឃាតខ្មែរក្រហមគឺការគិតពីផលប្រយោជន៏ខ្លួនឯង ការប្រើប្រាស់ខួរក្បាលឲ្យបានច្រើនជាជាងប្រើអារម្មណ៏ ការទទួលបានពត៌គ្រប់ជ្រុងជ្រោយមុនការសម្រេចចិត្តសំខាន់ណាស់ ។
ដូច្នេះបើនិយាយពីហេតុផល ខុសត្រូវ ការទទួលខុសត្រូវ យោគយល់គ្នា និងគិតពីផលប្រយោជន៏គ្នាទៅវិញទៅមកប្រើប្រាស់ខួរក្បាលឲ្យបានច្រើន ដូចជាមិនគួរមានរឿងអីដែលមិនអាចនិយាយ និងស្វែងយល់ពីគ្នាទៅវិញទៅមកទេ ។
ជាការវិភាគចេញពីចំណេះដឹងតិចតួចស្តួចស្តើងប៉ុណ្ណោះ ។ សូមអធ្យាស្រ័យ និងអភ័យទោសចំពោះការលើសលស់ និងកំហុសឆ្គងនានា ។ សូមអរគុណ

Wednesday, July 10, 2013
មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។
មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។
ឧទាហរណ៏ថាតើត្រូវទុកចិត្តអារម្ម ណ៏ច្រើន ឬប្រើខួរក្បាលឲ្យបានច្រើន? បើសិនអ្នកគ្រាន់តែស្តាប់ភាគីម្ខ ាង ហើយដូចជាអ្នកមិនអាចធ្វើឲ្យគេឃ្ន ើសចិត្តដោយអ្នកមិនបង្អាក់ធ្វើកា រវិនិច្ឆ័យភ្លាមៗដោយត្រូវប្រមូល ពត៌មាន ស្រាវជ្រាវសិនចាំធ្វើការវិនិច្ឆ ័យ អញ្ចឹងអ្នកប្រើអារម្មណ៏ច្រើនជាង ។ ហើយបើតាមទស្សនះផ្ទាល់ អារម្មណ៏ហ្នឹងត្រូវច្រើនតែក្នុង រឿងមនោសញ្ចេតនាស្នេហាប៉ុណ្ណោះ នេះមិននិយាយរឿងបោកប្រាស់ សម្តីផ្អែមចាក់ទឹកមិនលិចព្រោះយើ ងស្រួលគេលួង ហើយបែកបាក់គ្នាជាច្រើន ។ មិនទាន់និយាយរឿងការរកស៊ីដែលគេស្ រាវជ្រាវៗប្រមូលពត៌មានមុនហ្នឹងដ ាក់ទុកច្រើន អញ្ចឹងប្រើអារម្មណ៏ពេកមិនប្រើខួ រក្បាលឲ្យច្រើនប្រឈមនឹងហានិយភ័យ ខ្ពស់ណាស់ ។
(ជនជាតិជប៉ុននិយាយថាជប៉ុនសម្រេច ចិត្តរកស៊ីយឺតជាងអាមេរិដោយត្រូវ គិតគូរ ស្រាវជ្រាវ រៀបចំគម្រោងឲ្យបានល្អិតល្អន់គឺត ្រូវពិភាក្សាជាមួយអ្នកពាក់ព័ន្ធ ទាំងអស់ ។តែជប៉ុនគាត់ថាបើចេញតំណើរសម្រេច ចិត្តហើយគឺជប៉ុនមិនរារែកទេ តែធ្វើឲ្យច្បាស់ឲ្យល្អិតល្អន់មុ ខសិន ។ ចំណែកជនជាតិអាមេរិកគឺអ្នកដឹកនាំ ស្ថាប័នមានសិទ្ធិសម្រេច
Leadership ។ អញ្ចឹងការសម្រេចិត្ត ការធ្វើជំនួញគឺលឿនជាងជប៉ុន ។
តែការទទួលខុសត្រូវក៏ខ្ពស់ ។ Top-Down Vs Bottom-Up & Top-Down + Bottom
Up = Management )
មួយទៀតបើនិយាយហេតុផលទាំងអស់គ្នា យល់ និងយោគយល់គ្នាទៅវិញទៅមក ខុសថាខុសត្រូវថាត្រូវ ហើយគោរពគ្នា និងផ្តល់ផលប្រយោជន៏ត្រង់គ្នាទៅវ ិញទៅមក ហ្នឹងមិនស្រួល ហើយទុកចិត្តគ្នាជាជាងត្រឡប់ត្រឡ ិន ក្រឡិចក្រឡុច ចាំប៉ែងជើង ឬចាំចាក់គ្នាទេឬ? ចុះបើឲ្យគិតហេតុផល គេមិនបង្ខំ គេថាត្រូវល្អចាំយក គិតទៅអានទៅចម្រើនប្រាជ្ញាមានមូល ដ្ឋានសម្រាប់ពិចារណា ហ្នឹងមិនល្អជាងគេចាប់បង្ខំថាត្រ ូវតែតាមគេដោយមិនហ៊ានឲ្យឃ្នើសចិត ្តដោយសាជាមិត្តភ័ក្រ្ត តែមិនដឹងទិសតំបន់ណាឲ្យពិតប្រាកដ ឬនិយាយ និងធ្វើទៅបង្វិលពង្វក់ភ្លេចគិតព ីទំនួលខុសត្រូវខ្លួនឯង ឬភ្លេចពីការប្រឹងប្រែងខ្លួនឯង អញ្ចឹងដូចបាននិយាយ តើគួរគិតដូចម្តេច?
អ្នកចិត្តសាស្រ្តជាច្រើនទទួលស្គ ាល់ថាថាមពល
(ជាភាពវិជ្ជមាន អវិជ្ជមាន សេចក្តីស្រឡាញ់ សេចក្តីស្អប់ កំរោល
ភាពជាអ្នកមានហេតុផល ខ្ជាប់ខ្ជួនដោយវិន័យ ។ល។) ដែលអ្នកបញ្ជូនទៅបរិស្ថាន
ថាមពលដដែលនឹងត្រឡប់មករកអ្នកវិញ ។ បើអ្នកជាប្រើខួរក្បាលច្រើន
ហើយឧទាហរណ៏ថាមានមនុស្សលង់ស្នេហ៏ អ្នក អ្នកនោះនឹងត្រូវជាអ្នកប្រើខួរក្ បាលច្រើនដែរ។ ហើយបើសិនគេគ្រាន់តែជាអ្នកមានចិត ្តសាស្រ្តខ្ពស់ ជាអ្នកពូកែចាក់ឌីសយល់ពីបុគ្គលិក លក្ខណ:មនុស្សច្រើន ទីបំផុតអ្នកនឹងសិក្សាពីបុគ្គលិក លក្ខណ: និងចំណង់ចំណូលចិត្ត ដោយប្រើពេលវេលា និងខួរក្បាល។ ការសម្រេចចិត្តអ្នកនឹងអមដោយការទ ទួលខុសត្រូវ គឺខុសគ្នាពីអារម្មណ៏ដែលគេលួងហើយ គេបោក ។ តែមិនមែនថាប្រើខួរក្បាលច្រើនក៏ដ ោយមិនដើរជំពប់
មិនជួបនឹងបរាជ័យទេ តែវាដូចនឹងឃ្លាខ្មែរដែលពោលថា កុំអួតខ្ពស់ហួសមេឃ
កុំទាបពេកគេមើលងាយ .... ត្រឹមប៉ុណ្ណេះក៏អ្នកយល់ពីភាពស្ម ុគស្មាញ ពីតុល្យភាពរវាង ឧទាហរណ៏ធ្វើម៉េចកុំឲ្យទាបពេក ធ្វើម៉េចមិនក្លាយជាអ្នកអួតខ្ពស់ ហួសមេឃ ។ តែអានច្រើន ប្រមូលពត៌មានបានច្រើន និងប្រើខួរក្បាលឲ្យច្រើនភ្ជាប់ដ ោយទំនួលខុសត្រូវខ្លួនឯង និងការប្រឹងប្រែងខ្លួនឯងជាឥរិយា បថ និងផ្នត់គំនិតដែលគួរឲ្យលើកទឹកចិ ត្តណាស់!
ឧទាហរណ៏ថាតើត្រូវទុកចិត្តអារម្ម
(ជនជាតិជប៉ុននិយាយថាជប៉ុនសម្រេច
មួយទៀតបើនិយាយហេតុផលទាំងអស់គ្នា
អ្នកចិត្តសាស្រ្តជាច្រើនទទួលស្គ
Playing Chess
ក្មេងៗខ្លះគាត់ទំនេរគាត់ទៅបង្អួ តរាងនៅកោះពេជ្រ
ហាលថ្ងៃម៉េចខ្យល់ម៉េច ឬអាចជិះម៉ួតូយ៉ាងសង្ហា និងឡូយបង្អួតរាងយ៉ាងហំ ។
គាត់ខ្លះទៀតផឹកគ្រឿងស្រវឹង តែផឹកកំសាន្តមិនអីទេ តែផឹកហ្នឹងចង់ខូចស្មារតី
ខូចសតិផឹកមិនចាត់ចែងពេលវេលាធ្វើ អីមានប្រយោជន៏សោះ ។គាត់ខ្លះរាងកាលីបទៅចូលក្លឹបលេង ថ្នាំញៀនបំផ្លាញខ្លួនឯងអត់អំពើខ ្លាចគ្នាគាត់ថាមិនទាន់កាលីប ។ បើអ្នកខ្លះមិនមានទំនួលខុសត្រូវក ុំគេថាដូចចូលកាស៊ីណូបានហៅថាទាន់ សម័យអ្នកកាលីប ចូលព្រឹបអស់រលីង ។ អស្ចារ្យយ៉ាង!
ទំនេរសុខចិត្តអង្គុយលេងអុក យកខួរក្បាលគិតហ្វឹកហ្វឺនបង្កើនប ្រាជ្ញា ធ្វើឲ្យប្រសើរសមត្ថភាពដោះស្រាយប ញ្ហានេះវិញ ។ រឿងគេនិយាយគេថាបើមិនចេះរកហេតុផល រកខុសរកត្រូវ ហើយបើស្តាប់អ្នកចាំតែនិយាយមិនមា នទទួលខុសត្រូវទៀត ឡប់ខួរវិលវល់គ្មានបានការអត់អំពល ់!
រៀនគិត ហាត់គិត មានហេតុផលដឹងខុសត្រូវ និងមានការទទួលខុសត្រូវខ្ពស់ ។ គ្មានអ្នកណាល្អឥតខ្ចោះទេ តែបើធ្វើខុសមិនគួរច្រងេងច្រងាងម ិនទទួលខុសត្រូវកើតទេ ។ ពាក្យសុំទោសជាពាក្យអ្នកចេះដឹង ជាពាក្យអ្នកមានការទទួលខុសត្រូវ ។ អធ្យាស្រ័យ
ទំនេរសុខចិត្តអង្គុយលេងអុក យកខួរក្បាលគិតហ្វឹកហ្វឺនបង្កើនប
រៀនគិត ហាត់គិត មានហេតុផលដឹងខុសត្រូវ និងមានការទទួលខុសត្រូវខ្ពស់ ។ គ្មានអ្នកណាល្អឥតខ្ចោះទេ តែបើធ្វើខុសមិនគួរច្រងេងច្រងាងម
ឈឺយកដំរីទៅបន់ ដល់ស្រន់យកពងមាន់ទៅថ្វាយ
មានរឿងអញ្ចេះ ។ ពាក្យខ្មែរថាឈឺយកដំរីទៅបន់ ដល់ស្រន់យកពងមាន់ទៅថ្វាយ ។ យកតែរួចខ្លួន ហើយចង់ស្រួលមិនប្រឹង ដល់មានបញ្ហាឆាប់ស្លន់ងាយគេធ្វើបាប បោកប្រាស់ ។ ហើយរឿងដដែលហ្នឹងឧទាហរណ៏ថាគេប្រាប់ គេជួយឈឺឆ្អាលទៅជាមិនគិត មិនពិចារណាថាបើគិតតែបន្តិចទៅផលប្រយោជន៏បានទៅខាងណាខ្លះ? យកតែអារម្មណ៏មកដាក់មុខ ហើយបិទមិនប្រើខួរក្បាល មិនវិភាគពត៌មានផ្តល់ឲ្យ ។ បើគេមិនផ្តល់ឲ្យពត៌មាន មិនមានអីយោងទៅថាពិបាកគិត ដូចគេចាប់បង្ខំ ហើយគិតចុះគិតឡើងទៅផលប្រយោជន៏ខ្លួនឯង ផលប្រយោជន៏រួមសោះ ។ អញ្ចឹងបានថាដាក់អារម្មណ៏ ដាក់តែច្រងេងច្រងាងពីមុខ ។ តែក៏យល់ព្រោះ ឧទាហរណ៏ថាឃើញដូចបណ្តែតបណ្តោយខ្លួន របបហូបចុកខ្លាញ់ស្ករមួយទំហឹង ហើយយើងចង់ប្រាប់គាត់ថាវាខូចរាងខូចសុខភាព តែកុំភ្លេចអ្នកខ្លះមិនមើលឃើញពីចំនុចវិជ្ជមានទេ តែទៅជាថារាងខ្លួនឯងស្អាតប៉ុណ្ណា? សុខភាពល្អប៉ុណ្ណា? ហ្នឹងជាក់ស្តែងគឺត្រូវការសិល្បះ ។ ហើយឥឡូវក៏យល់ថាហេតុអ្វីមេធាវីបើណាត់ពេលនិយាយជាមួយគេទោះរឿងក្តីចាញ់ឈ្នះក៏ដោយត្រូវគិតលុយតាមម៉ោងឲ្យគេ ។ ព្រោះតែរឿងខាងលើហ្នឹងគឺមានអ្នកយកតែរួចខ្លួន គិតតែប្រយោជន៏ខ្លួនឯង មិនបើកចិត្តមិនខ្ចីគិតហើយមេធាវីគេមិនចង់ខាតពេលនិយាយតែជាមួយអ្នកប្រើអារម្មណ៏ ។
Think
ធនាគារជប៉ុនបានរួចផុតពីវិបត្តិឥ ណទានពិភពលោកឆ្នាំ២០០៨ ដោយសារតែពួកអ្នកចាត់ការធនាគាររិ កមិនសូវចេះភាសាអង់គ្លេស ដកស្រង់បកប្រែដោយកាសែតរស្មីកម្ព ុជា ។ នេះជាទស្សន:របស់រដ្ឋមន្រ្តីក្រស ួងហិរញ្ញវត្ថុប្រទេសជប៉ុនលោកតារ ៉ូ អាសូដែលលោកមានតួនាទីជាឧបនាយករដ្ ឋមន្រ្តីផងដែរ ។ ...លោកបាននិយាយថា "នាយកគ្រប់គ្រងធនាគារជប៉ុនមានកា រពិបាកក្នុងការយល់ភាសាអង់គ្លេសន េះជាហេតុ ដែលបណ្តាលឲ្យពួកគេមិនទិញឧបករណ៏ហ ិរញ្ញវត្ថុដែលបង្កឲ្យមានគ្រោះថ្ នាក់ ។"
នេះរំលឹកដល់វិបត្តិសេដ្ឋកិច្ចពិ ភពលោកដែលឈូឆរៗទីបំផុតប្រជាជនជំព ាក់ធនាគាររហូតដល់ធនាគាររឹបអូសអី រឹបអូសទៅអត់សាច់ប្រាក់បង្វិលរហូ តដល់ធនាគារខ្ស័យធនដូចជា Lehman Brothers របស់អាមេរិកដែលជាធនាគារមានអាយុក ាលយូរមួយ ។ ហើយទីផ្សារនៅភ្នំពេញជាពិសេសវិស័ យអចលនទ្រព្យក៏ជាប់ទ្រឹងមានតែអ្ន កលក់តែអត់មានអ្នកទិញ។ នេះមិននិយាយដល់វិបត្តិសេដ្ឋកិច្ ចដែលរាលដាលតាំងពីអាមេរិក អឺរ៉ុបរហូតដល់ក្រិក អ៊ីតាលី និងអេស៉្បាញ ។
ចំណុចសំខាន់ពេលនេះចង់និយាយប្រៀប ធៀបនឹងអុកដែលអ្នកលេងអុកស៊ីលុយពូ កែខ្លះគាត់ចេះលួង ចេះបញ្ជោរចេះយល់ចិត្តមានចិត្តសា ស្រ្តខ្ពស់ជាងធ្វើឲ្យដៃគូរចាញ់ម ិនអស់ចិត្ត ធ្វើឲ្យដៃគូងប់ងល់ និងចង់តែលេងជាមួយយកលុយមកឲ្យគ្រូ អុកកោរ ។ គ្រូអុកដូចជាទីផ្សារដ៏ឈូឆរមួយអញ ្ចឹងគឺគាត់យល់លើសកូនសិស្សអាចបញ្ ជោរ អាចលួង (Sale&Marketing) ហើយវិធីសាស្រ្តរបស់ពួកគេគឺធ្វើឲ ្យអ្នកលេងងប់ងុលយល់ថាលេងជាមួយគ្ រូពូកែគង់តែនឹងពូកែដូចគ្រូដោយអ្ នកលេងភ្លេចគិត គឺភ្លេចទាំងស្រុងថាអ្នកលេងត្រូវ មានគ្រូបង្រៀនម្នាក់ម៉ត់ចត់ មានគ្រូម្នាក់ដែលយល់ពីចំណុចខ្សោ យទាំងយុទ្ធសាស្រ្តគិត និងយុទ្ធសាស្រ្តលេងជាទម្រង់ Form ។ ហើយដូចអ្នកលេងចេះតែកាន់លុយយកទៅឲ ្យគ្រូអុកកៀបនិងកោរដោយពួកគេលេងក ាន់តែលង់ទៅដោយសាមិនមានគ្រូដោយសា មិនបានសិក្សាពីអ្វីដែលពួកគេជឿ មានអីអ្នកខ្លះចាញ់៥ឆ្នាំ១០ឆ្នាំ មិនដឹងយ៉ាងម៉េចផង ។ នេះគឺដូចទីផ្សារដែលឈូឆរដូចវិស័យ អចលនទ្រព្យមុនឆ្នាំ២០០៨នៅភ្នំពេ ញ តែទីបំផុតឈូឆរៗតាមគ្នាដល់អ្នកខ្ លះជំពាក់ធនាគារវ័ណ្ឌករមិនមែនលេង ធេងទេ ។ ចំនុចសំខាន់ដែលចង់បង្ហាញគឺមិនមែ នចេះតែឈូឆរៗតាមគេរកស៊ីមិនប្រមូល ពត៌មាន ផ្គុំពត៌មាន ស្រាវជ្រាវ វិភាគពត៌មានដោយខ្លួនឯងទេ គឺរឿងនេះសំខាន់ណាស់ ។ មិនមែនថាគេគ្រូអុកពូកែចេះតែគេលួ ងគេបញ្ជោរបានយកលុយទៅឲ្យគេស៊ីគេក ោរមិនដឹងកោះត្រើយកើតទេ ។ អ្នកដឹងគេនិយាយថាម៉េចទេ? គេថាអ្នកចាញ់ហ្នឹងស្រួលលួង ស្រួលបញ្ជោរតែគ្មានចេះគិតអីវែងឆ ្ងាយ បានតែគេបញ្ជោរអញ្ចឹងហើយខ្លួនឯងម ានអំណួតខុសរឿងទៀត
គេគៀបកោរស៊ីលុយហើយ គេថាមិនចេះគិតមិនឆ្លាតទៀត ។ យកល្អប្រមូលពត៌មាន
ផ្គុំពត៌មាន ស្រាវជ្រាវ វិភាគពត៌មានវិនិថ្ឆ័យគិតពីលក្ខខ ណ្ឌស៊ីញ៉េកុងត្រាអីមានភស្តុតាងម ានអំណះអំណាងច្បាស់លាស់ ហើយនេះមិនទាន់និយាយពីអ្នករកស៊ីច ំណេញតែ១០ ក្នុងចំណោមការរកស៊ី១០០០ ឬ១០០០០ផង ។ អញ្ចឹងសូមកុំចេះតែឈូរឆតាមគេធ្វើ Sale &Marketing សូមគិតពិចារណាច្បាស់លាស់ហើយគិតដ ោយមានអំណះអំណាង និងដោយការទទួលខុសត្រូវដូចជាយើងល េងអុកអញ្ចឹងឧទាហរណ៏ថាបើគេលក់ផ្ក ា
គេប្រាកដជាថាផ្កាគេល្អហើយ (ចំណុចសំខាន់តើផ្កាហ្នឹងល្អមែន ឬផ្កាហ្នឹងបើប្រៀបធៀបហ្នឹងតម្លៃ ប្រៀបធៀបនឹងផ្កាដូចគ្នានៅហាងផ្ស េងវាពិតជាល្អមែនឬ?) ឬបើគេលក់ទូរស័ទ្ទគេមិនដែលថាទូរស ័ព្ទគេគាំងម៉ាស៊ីន ឬអន់កើតទេ ។ ហើយបើថារកស៊ីស្មុគស្មាញគឺដូចគ្ន ាហ្នឹងការលេងអុកអញ្ចឹង តែបើយើងមិនប្រមូលពត៌មាន ផ្គុំពត៌មាន ស្រាវជ្រាវ វិភាគពត៌មានវិនិថ្ឆ័យគិតពីលក្ខខ ណ្ឌស៊ីញ៉េកុងត្រាអីមានភស្តុតាងម ានអំណះអំណាងច្បាស់លាស់ ហ្នឹងមិនចង់រកស៊ី ឬគេមិនចង់ធ្វើដៃគូរកស៊ីក៏អត់ទៅ ។ សុខចិត្តត្រង់ទៅត្រង់មក ឬប្រកាន់គោលការណ៏រីកចម្រើនទាំងអ ស់គ្នា (We Grow, We Grow Together!) តែបើដើរខ្សែរលើចង់តែកោរឬបាកប្រា ស់ អញ្ចឹងមិនបាច់ក៏មិនបាច់ទៅ រកដៃគូរផ្សេងទៅមានទៅខាតចំណេញអី ។
នេះរំលឹកដល់វិបត្តិសេដ្ឋកិច្ចពិ
ចំណុចសំខាន់ពេលនេះចង់និយាយប្រៀប
គេប្រាកដជាថាផ្កាគេល្អហើយ (ចំណុចសំខាន់តើផ្កាហ្នឹងល្អមែន ឬផ្កាហ្នឹងបើប្រៀបធៀបហ្នឹងតម្លៃ
Mature Thinker
Mature thinkers are reasonable, responsible of their duties and position and unbiased people. They hold high sense of self consciousness although they are still imperfect. They are not one-sided; their judgement is heavily based on detailed information, situation, purpose or agenda of the spoken. They are a type of not easily moved by nonsense or things lacking grounds or solid evidence. They are not a type of easily manipulated or cheated (in case anybody wants to cheat them, they will treat such as a lesson for a lifetime. Better not try! You're not probably smarter than them!) They can be a type of the best manipulator or compromiser of several situations, yet typically their way for socialization roots in reason, solid evidence, responsibility and certain standardized codes of conduct.
Learning to become a mature thinker with sound reason, responsibility of duties and position and unbiased.
ដើម្បីជោគជ័យ
ដើម្បីជោគជ័យ
នៅចុងបញ្ចប់នៃថ្ងៃនិមួយៗ យើងរាប់ទាំងបុរស និងស្រ្តីដើម្បីជោគជ័យគឺយើងត្រូ វធ្វើឲ្យថ្ងៃនិមួយៗជោគជ័យ ។ បើបំបែកឲ្យទៅជាចំនុចតូចៗក្នុងថ្ ងៃនិមួយៗយើងត្រូវប្រឹងប្រែង ជម្នះអត់ធ្មត់ប្រកាន់វិន័យយ៉ាងខ ្ជាប់ខ្ជួន និងធ្វើការសម្រេចការងារជាប្រចាំ និងការងារបេសកកម្មឲ្យបានលទ្ធផលល ្អ ។ ដើម្បីធ្វើការងារយើងត្រូវមានជំន ាញដោយបានរៀនមេរៀន ទទួលការហ្វឹកហាត់ រៀនគន្លឹះ និងដកស្រង់បទពិសោធន៏ពីការធ្វើកា រ និងពីពេលវេលាដែលយើងឆ្លងកាត់ ។ បើនិយាយដល់ចំនុចធំៗគឺយើងត្រូវកា រសេរីភាពក្នុងការជ្រើសរើសពីព្រោ ះយើងម្នាក់ៗមានទេពកោសល្យផ្សេងៗគ ្នា យើងត្រូវការឪកាស ការលើកទឹកចិត្តទាំងថវិកា និងសតិអារម្មណ៏ ។ អ្នកផ្តល់ឲ្យនរណាម្នាក់នូវសេរីភ ាពក្នុងការជ្រើសរើស ផ្តល់ឪកាស ការលើកទឹកចិត្តទាំងថវិការ និងសតិអារម្មណ៏ បើបុគ្គលមិនប្រឹងប្រែងមិនអាចទទួ លជោគជ័យ អ្នកអាចបន្ទោសបុគ្គលបាន (នេះមិនទាន់និយាយពីភាពស្មុគស្មា ញក្នុងជីវិតរាប់ទាំងការរាប់អានម ិត្តភ័ក្រ្ត ការឆាប់ទុកចិត្តដោយមិននិយាយពីហេ តុផលពីអំណះអំណាងពីគោលដៅ ការបោកប្រាស់ ការមិនចំណាយពេលសង្កេតមើល និងចែករំលែកអារម្មណ៏ ឬបញ្ហាទុក្ខលំបាក និយាយសាមញ្ញថាដូចបោះនរណាម្នាក់ច ូលក្នុងទឹកដោយមិនបង្រៀន ឬរៀបចំអ្វីសោះ ឬចង់និយាយថាបុគ្គលទោះពូកែយ៉ាងណា គង់ដើរជំពប់ ដែលត្រូវការការគាំទ្រ ការចែករំលែកការលំបាកទំរាំបុគ្គល អាចហ្នឹងន ហើយនេះមិននិយាយពីជួនកាលវាសឹងជារ ឿងកំប្លែងដ៏មានប្រជាប្រិយភាពទៅហ ើយដែលចូលចិត្តរុញទូកបណ្តោយទឹក ឬធ្វើឲ្យយ៉ាប់ស្ថានការណ៏ និងផ្នែកសតិអារម្មណ៏ទៅវិញ ។ បើអ្នកជាអ្នកលើកទំងន់ដែលអ្នកត្រ ូវការការអត់ធ្មត់ និងជម្នះទំងន់ដើម្បីឡើងសាច់ដុំ ឬជាអ្នកប្រឹងប្រែងធ្វើដោយខ្លួនឯ ងដើម្បីសម្រេចអ្វីមួយ អ្នកពិបាកនឹងចូលគ្នាជាមួយពួកដែល រុញទូកធ្លាក់ជ្រោះ ឬគិតអ្វីឃើញតែផលភ្លាមៗហើយជាអ្នក មិនប្រឹងប្រែង ឬពួកឪកាសនិយមណាស់!) ចុះបើអ្នកនៅក្នុងបរិស្ថានមួយដែល មិនហ្វឹកហ្វឺនអ្នកគិតតែត្រឡប់ត្ រឡិនខុសមិនចំខុស ត្រូវមិនចំត្រូវ និយាយវិលវល់មិនបង្រៀនពីការទទួលខ ុសត្រូវ ហើយសេរីភាពក្នុងការជ្រើសរើស ក៏មិនមាន ឪកាស ការលើកទឹកចិត្តទាំងថវិកានិងសតិអ ារម្មណ៏អត់ ហើយបង្វិលអ្នករុញអ្នកមិនឲ្យតម្ល ៃការប្រឹងប្រែងដោយខ្លួនឯង (រស់តាមយថាកម្ម) អញ្ចឹងមិនអាចបន្ទោសបុគ្គលបានទេ ។
ចុងបញ្ចប់នៅថ្ងៃបញ្ចប់និមួយៗ ដើម្បីជោគជ័យយើងត្រូវប្រឹងប្រែង ជម្នះ អត់ធ្មត់ ប្រកាន់វិន័យខ្ជាប់ខ្ជួន និងធ្វើការសម្រេចការងារជាប្រចាំ និងការងារបេសកកម្មឲ្យបានលទ្ធផលល ្អ ។ ហើយឆ្អឹងខ្នងជាស្នូលមិនថាបុគ្គល ណា ឬស្រុកទេសណាទេគឺសេរីភាពក្នុងការ ជ្រើសរើស ឪកាសផ្តល់ឲ្យ ការលើកទឹកចិត្តទាំងថវិកា និងសតិអារម្មណ៏គឺសំខាន់ណាស់ ។
សូមអរគុណ និងអធ្យាស្រ័យ
នៅចុងបញ្ចប់នៃថ្ងៃនិមួយៗ យើងរាប់ទាំងបុរស និងស្រ្តីដើម្បីជោគជ័យគឺយើងត្រូ
ចុងបញ្ចប់នៅថ្ងៃបញ្ចប់និមួយៗ ដើម្បីជោគជ័យយើងត្រូវប្រឹងប្រែង
សូមអរគុណ និងអធ្យាស្រ័យ
Subscribe to:
Posts (Atom)