Wednesday, July 10, 2013

ឈឺយកដំរីទៅបន់ ដល់ស្រន់យកពងមាន់ទៅ​ថ្វាយ

មានរឿងអញ្ចេះ ។ ពាក្យខ្មែរថាឈឺយកដំរីទៅបន់ ដល់ស្រន់យកពងមាន់ទៅ​ថ្វាយ ។ យកតែរួចខ្លួន ហើយចង់ស្រួលមិនប្រឹង ដល់មានបញ្ហាឆាប់ស្លន់ងាយគេ​ធ្វើបាប បោកប្រាស់ ។ ហើយរឿងដដែលហ្នឹងឧទាហរណ៏ថាគេប្រាប់ គេជួយឈឺឆ្អាលទៅជាមិនគិត មិនពិចារណាថាបើគិតតែបន្តិចទៅផលប្រយោជន៏​បានទៅខាងណាខ្លះ? យកតែអារម្មណ៏មកដាក់មុខ ហើយបិទមិនប្រើខួរក្បាល មិន​វិភាគពត៌មានផ្តល់ឲ្យ ។ បើគេមិនផ្តល់ឲ្យពត៌មាន មិនមានអីយោងទៅថាពិបាកគិត ដូចគេចាប់បង្ខំ ហើយគិតចុះគិតឡើងទៅ​ផលប្រយោជន៏ខ្លួនឯង ផលប្រយោជន៏រួមសោះ ។ អញ្ចឹងបានថាដាក់អារម្មណ៏ ដាក់តែច្រងេងច្រងាងពីមុខ ។ តែក៏យល់ព្រោះ ឧទាហរណ៏ថាឃើញដូចបណ្តែត​បណ្តោយខ្លួន របបហូបចុកខ្លាញ់ស្ករមួយទំហឹង ហើយយើងចង់ប្រាប់គាត់ថាវាខូច​រាងខូចសុខភាព តែកុំភ្លេចអ្នកខ្លះមិនមើលឃើញពីចំនុចវិជ្ជមានទេ តែទៅជាថា​រាងខ្លួនឯងស្អាតប៉ុណ្ណា? សុខភាពល្អប៉ុណ្ណា? ហ្នឹងជាក់ស្តែងគឺត្រូវការសិល្បះ ។ ហើយឥឡូវក៏យល់ថាហេតុអ្វីមេធាវីបើណាត់ពេលនិយាយជាមួយគេទោះរឿងក្តីចាញ់ឈ្នះក៏ដោយត្រូវគិតលុយតាមម៉ោងឲ្យគេ ។ ព្រោះតែរឿងខាងលើហ្នឹងគឺ​មានអ្នកយកតែរួចខ្លួន គិតតែប្រយោជន៏ខ្លួនឯង មិនបើកចិត្តមិនខ្ចីគិតហើយ​មេធាវី​គេមិនចង់ខាតពេលនិយាយតែជាមួយអ្នកប្រើអារម្មណ៏ ។

No comments: