Wednesday, July 17, 2013

ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏

សូមនិយាយរឿងប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ :

ពីមុននិយាយទាក់ទងផលប្រយោជន៏ការប្រើខួរក្បាលមានប្រយោជន៏ក្នុងការរកស៊ី ដោយសា​ការរកស៊ីតាមរៀនបានបង្ហាញថាត្រូវការពត៌មាន ការស្រាវជ្រាវ គិតល្អិតល្អន់គឺមិនអាចគ្រាន់​តែស្តាប់ពាក្យគេលួងលោម ដោយសាគេមានស្នេហ៌ពាក្យ និងមុខទេ ។ បើឲ្យត្រង់នឹងគ្នាទៅ​វិញទៅមកគឺស៊ីញ៉េកុងត្រាយល់ព្រមលក្ខណ្ឌដូចគ្នា ។

ឥឡូវសូមនិយាយទាក់ទងនឹងខ្សែព្រឹត្តការណ៏ដែលទាក់ទងនឹងផលប្រយោជន៏ប្រើប្រាស់
ខួរ​ក្បាលប្រសើរជាងប្រើអារម្មណ៏ ។
តើអ្នកណាមិនដឹងមុនគណបក្សនយោបាយពីរបង្រួបបង្រួមគ្នាគេឈ្លោះគ្នា ជេរគ្នា និងវ៉ៃ​ប្រហារគ្នាយ៉ាងណា? ដល់ពេលបង្រួបបង្រួមគ្នា ថ្នាក់លើត្រូវគ្នាចុះពេលមុនហ្នឹងអ្នកគាំទ្រ ​សកម្មជនមើលមុខគ្នាមិនត្រង់ ហើយចូលតួឈ្លោះគ្នាប៉ុណ្ណា? មេរៀននេះបានបង្រៀនថាពេល​ខ្លះនយោបាយគឺដូចក្នុងកុនដែលសាច់រឿងចង់ឲ្យអ្នកមើលយំយំ សើចសើច ស្អប់តួណាតួ​ហ្នឹង ឬជួនកាលសឹងឈ្លោះគ្នាព្រោះចូលតួម្ខាងៗក្នុងរឿង ។ រឿងនេះបើឲ្យយុត្តិធម៏សម្រាប់​អ្នកគាំទ្រ ឬប្រជាជនគឺអ្នកគាំទ្រ និងប្រជាជនត្រូវកុំភ្លេចពីផលប្រយោជន៏ខ្លួនឯងហើយប្រើ​ខួរក្បាលឲ្យបានច្រើន និងត្រូវពិចារណាពីហេតុផល និងអំណះអំណាង ។ ចង់អ្នកណាពូកែ​ជេរ ពូកែអុជអាល ពូកែដុតបញ្ឆេះឲ្យឈ្លោះគ្នាអីក៏ធ្វើទៅ តែត្រូវមិនភ្លេចផលប្រយោជន៏ខ្លួនឯង​និងប្រើខួរក្បាលឲ្យបានច្រើន ។ ហើយបើចូលតួតាមសាច់រឿងត្រូវពញ្ញាក់អារម្មណ៏ខ្លួនឯងវិញ​ត្រូវងាកទៅស្វែងរកពត៌មាន (សម្រាប់សុខភាព បង្កើនចំណេះដឹងនិងធ្វើ ពត៌មានទូទៅ ពត៌មានពីព្រឹត្តការណ៏ពិភពលោក ពត៌មានប្រៀបធៀបតម្លៃទីផ្សារអីជាដើម ។ល។) ប្រមូល​ពត៌មាន ផ្គុំពត៌មាន និងវិភាគ ។ ហើយកុំភ្លេចថាបើអ្នកជាចៀមក្នុងហ្វូងចចក មិនយូរមិនឆាប់​ចចកនឹងចាប់ចៀមស៊ីមិនខាន។ នេះមិនខុសបើអ្នកប្រើតែអារម្មណ៏ មិនប្រើខួរក្បាលមិនមាន​អំណះអំណាងហើយអ្នកនៅក្នុងចំណោមអ្នកពូកែជេរ ពូកែឈ្លោះពូកែអុជអាលដុតឲ្យឈ្លោះ​គ្នាអី អ្នកត្រូវដឹងថាអ្នកត្រូវតែពូកែក្នុងរឿងនឹងដែរ ឬអ្នកទាំងនោះនឹងធ្វើដូចគ្នាមកលើអ្នក ។ តើអ្នកគិតថាអ្នកគួរតែដើរតួជាត្រីរហូត ហើយគេជាអ្នកឆ្លាតដើរខ្សែលើអ្នករហូតឬយ៉ាងណា?
ហើយរឿងដូចបាននិយាយខាងលើបើអ្នកគិតទៅដល់ព្រឹត្តការណ៏លើកលែងទោស ប្រធានបក្សសង្រ្គោះជាតិលោកសម រង្សី ។ នេះបើអ្នកគិតឲ្យជ្រៅទៀតទៅដល់មុនរបបវាល​ពិឃាតខ្មែរក្រហមគឺការគិតពីផលប្រយោជន៏ខ្លួនឯង ការប្រើប្រាស់ខួរក្បាលឲ្យបានច្រើនជា​ជាងប្រើអារម្មណ៏ ការទទួលបានពត៌គ្រប់ជ្រុងជ្រោយមុនការសម្រេចចិត្តសំខាន់ណាស់ ។

ដូច្នេះបើនិយាយពីហេតុផល ខុសត្រូវ ការទទួលខុសត្រូវ យោគយល់គ្នា និងគិតពីផលប្រយោជន៏គ្នាទៅវិញទៅមកប្រើប្រាស់ខួរក្បាលឲ្យបានច្រើន ដូចជាមិនគួរមាន​រឿងអីដែលមិនអាចនិយាយ និងស្វែងយល់ពីគ្នាទៅវិញទៅមកទេ ។

ជាការវិភាគចេញពីចំណេះដឹងតិចតួចស្តួចស្តើងប៉ុណ្ណោះ ។ សូមអធ្យាស្រ័យ និងអភ័យទោស​ចំពោះការលើសលស់ និងកំហុសឆ្គងនានា ។ សូមអរគុណ

No comments: