តើអាចឈ្លោះគ្នាដោយកុំដាក់អារម្មណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ?
តើអាចឈ្លោះគ្នាដោយកុំដាក់អារម្មណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ? តើនិយាយ និយាយគ្រាន់តែថាតាមគេ ធ្វើអារម្មណ៏ដោយសាតែគេអូសទាញឲ្យមានអារម្មណ៏អញ្ចឹងមែនទេ? មានតែបើកចិត្តឲ្យទូលាយស្វះស្វែងរកប្រភពពត៌មាន ឬភស្តុតាងឲ្យបានច្រើន បើជជែក ជជែកឲ្យមានហេតុផល មានអំណះអំណាង និងសិក្សាពីគោលដៅ ឬចេតនា ។
និយាយតាមត្រង់សង្កេតឃើញសង្រ្គាមចិត្តសាស្រ្តច្រើនដែលអាចបណ្តាលឲ្យបែកបាក់សាមគ្គីនិងឯកភាពគ្នា ។ បើអ្នកមិនអាចទប់អារម្មណ៏ខឹង សូមសួរខ្លួនឯងនៅចំនុចខាងលើ ។ បើធ្វើដូច្នេះបានបើយើងខឹងគឺខឹងហ្នឹងគេធ្វើមិនត្រឹមត្រូវ ធ្វើខុស ធ្វើអយុត្តិធម៌ តែក៏មិនត្រូវភ្លេចពីសច្ចភាពដែលអាចយើងជាអ្នកបង្ករឿងពីដើមហេតុដែរ
។ សូមខុសថាខុស ត្រូវថាត្រូវ គិតមុននិយាយ និងធ្វើ មានការទទួលខុសត្រូវ
និងគោរពច្បាប់ ។ សូមជៀសវាងសម្តី និងទង្វើអុជអាល បង្កជម្លោះ ពាក្យស៊កសៀត
ដុតបញ្ឆេះបំបែកបំបាក់សម្រាប់តែផលប្រយោជន៏ល្អសម្រាប់តែបំបាក់បំបែក និងធ្វើឲ្យសាមគ្គីភាព និងឯកភាពនៅជុំវិញការទទួលខុសត្រូវ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះ ។ បើសាមគ្គីភាព ឯកភាពគ្នា ការទទួលខុសត្រូវ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះដោយមិនមានការប្រឹងប្រែងស្តារស្ថានការណ៏ហើយ សភាពការណ៏នៅខាងមុខប្រាកដជាអាក្រក់ រញ៉េរញ៉ៃ និងគ្មានច្បាប់ទម្លាប់មិនខាន ។ ហើយបើអ្នកចាំទទួលផលពីស្ថានភាពដូច្នេះប្រាកដជាទះដៃ និងញញឹមរយ៉ះមាត់មិនខាន ។
សូមអរគុណ
No comments:
Post a Comment