Wednesday, July 10, 2013

Playing Chess

ក្មេងៗខ្លះគាត់ទំនេរគាត់ទៅបង្អួតរាងនៅកោះពេជ្រ ហាលថ្ងៃម៉េចខ្យល់ម៉េច ឬអាចជិះម៉ួតូយ៉ាងសង្ហា និងឡូយបង្អួតរាងយ៉ាងហំ ។ គាត់ខ្លះទៀតផឹកគ្រឿងស្រវឹង តែផឹកកំសាន្តមិនអីទេ តែផឹកហ្នឹងចង់ខូចស្មារតី ខូចសតិផឹកមិនចាត់ចែងពេលវេលាធ្វើអីមានប្រយោជន៏សោះ ។គាត់ខ្លះរាងកាលីបទៅចូលក្លឹបលេងថ្នាំញៀនបំផ្លាញខ្លួនឯងអត់អំពើខ្លាចគ្នាគាត់ថាមិនទាន់កាលីប ។ បើអ្នកខ្លះមិនមានទំនួលខុសត្រូវកុំគេថាដូចចូលកាស៊ីណូបានហៅថាទាន់សម័យអ្នកកាលីប ចូលព្រឹបអស់រលីង ។ អស្ចារ្យយ៉ាង!

ទំនេរសុខចិត្តអង្គុយលេងអុក យកខួរក្បាលគិតហ្វឹកហ្វឺនបង្កើនប្រាជ្ញា ធ្វើឲ្យប្រសើរសមត្ថភាពដោះស្រាយបញ្ហានេះវិញ ។ រឿងគេនិយាយគេថាបើមិនចេះរកហេតុផល រកខុសរកត្រូវ ហើយបើស្តាប់អ្នកចាំតែនិយាយមិនមានទទួលខុសត្រូវទៀត ឡប់ខួរវិលវល់គ្មានបានការអត់អំពល់!

រៀនគិត ហាត់គិត មានហេតុផលដឹងខុសត្រូវ និងមានការទទួលខុសត្រូវខ្ពស់ ។ គ្មានអ្នកណាល្អឥតខ្ចោះទេ តែបើធ្វើខុសមិនគួរច្រងេងច្រងាងមិនទទួលខុសត្រូវកើតទេ ។ ពាក្យសុំទោសជាពាក្យអ្នកចេះដឹង ជាពាក្យអ្នកមានការទទួលខុសត្រូវ ។ អធ្យាស្រ័យ

No comments: