ដើម្បីជោគជ័យ
នៅចុងបញ្ចប់នៃថ្ងៃនិមួយៗ យើងរាប់ទាំងបុរស និងស្រ្តីដើម្បីជោគជ័យគឺយើងត្រូ វធ្វើឲ្យថ្ងៃនិមួយៗជោគជ័យ ។ បើបំបែកឲ្យទៅជាចំនុចតូចៗក្នុងថ្ ងៃនិមួយៗយើងត្រូវប្រឹងប្រែង ជម្នះអត់ធ្មត់ប្រកាន់វិន័យយ៉ាងខ ្ជាប់ខ្ជួន និងធ្វើការសម្រេចការងារជាប្រចាំ និងការងារបេសកកម្មឲ្យបានលទ្ធផលល ្អ ។ ដើម្បីធ្វើការងារយើងត្រូវមានជំន ាញដោយបានរៀនមេរៀន ទទួលការហ្វឹកហាត់ រៀនគន្លឹះ និងដកស្រង់បទពិសោធន៏ពីការធ្វើកា រ និងពីពេលវេលាដែលយើងឆ្លងកាត់ ។ បើនិយាយដល់ចំនុចធំៗគឺយើងត្រូវកា រសេរីភាពក្នុងការជ្រើសរើសពីព្រោ ះយើងម្នាក់ៗមានទេពកោសល្យផ្សេងៗគ ្នា យើងត្រូវការឪកាស ការលើកទឹកចិត្តទាំងថវិកា និងសតិអារម្មណ៏ ។ អ្នកផ្តល់ឲ្យនរណាម្នាក់នូវសេរីភ ាពក្នុងការជ្រើសរើស ផ្តល់ឪកាស ការលើកទឹកចិត្តទាំងថវិការ និងសតិអារម្មណ៏ បើបុគ្គលមិនប្រឹងប្រែងមិនអាចទទួ លជោគជ័យ អ្នកអាចបន្ទោសបុគ្គលបាន (នេះមិនទាន់និយាយពីភាពស្មុគស្មា ញក្នុងជីវិតរាប់ទាំងការរាប់អានម ិត្តភ័ក្រ្ត ការឆាប់ទុកចិត្តដោយមិននិយាយពីហេ តុផលពីអំណះអំណាងពីគោលដៅ ការបោកប្រាស់ ការមិនចំណាយពេលសង្កេតមើល និងចែករំលែកអារម្មណ៏ ឬបញ្ហាទុក្ខលំបាក និយាយសាមញ្ញថាដូចបោះនរណាម្នាក់ច ូលក្នុងទឹកដោយមិនបង្រៀន ឬរៀបចំអ្វីសោះ ឬចង់និយាយថាបុគ្គលទោះពូកែយ៉ាងណា គង់ដើរជំពប់ ដែលត្រូវការការគាំទ្រ ការចែករំលែកការលំបាកទំរាំបុគ្គល អាចហ្នឹងន ហើយនេះមិននិយាយពីជួនកាលវាសឹងជារ ឿងកំប្លែងដ៏មានប្រជាប្រិយភាពទៅហ ើយដែលចូលចិត្តរុញទូកបណ្តោយទឹក ឬធ្វើឲ្យយ៉ាប់ស្ថានការណ៏ និងផ្នែកសតិអារម្មណ៏ទៅវិញ ។ បើអ្នកជាអ្នកលើកទំងន់ដែលអ្នកត្រ ូវការការអត់ធ្មត់ និងជម្នះទំងន់ដើម្បីឡើងសាច់ដុំ ឬជាអ្នកប្រឹងប្រែងធ្វើដោយខ្លួនឯ ងដើម្បីសម្រេចអ្វីមួយ អ្នកពិបាកនឹងចូលគ្នាជាមួយពួកដែល រុញទូកធ្លាក់ជ្រោះ ឬគិតអ្វីឃើញតែផលភ្លាមៗហើយជាអ្នក មិនប្រឹងប្រែង ឬពួកឪកាសនិយមណាស់!) ចុះបើអ្នកនៅក្នុងបរិស្ថានមួយដែល មិនហ្វឹកហ្វឺនអ្នកគិតតែត្រឡប់ត្ រឡិនខុសមិនចំខុស ត្រូវមិនចំត្រូវ និយាយវិលវល់មិនបង្រៀនពីការទទួលខ ុសត្រូវ ហើយសេរីភាពក្នុងការជ្រើសរើស ក៏មិនមាន ឪកាស ការលើកទឹកចិត្តទាំងថវិកានិងសតិអ ារម្មណ៏អត់ ហើយបង្វិលអ្នករុញអ្នកមិនឲ្យតម្ល ៃការប្រឹងប្រែងដោយខ្លួនឯង (រស់តាមយថាកម្ម) អញ្ចឹងមិនអាចបន្ទោសបុគ្គលបានទេ ។
ចុងបញ្ចប់នៅថ្ងៃបញ្ចប់និមួយៗ ដើម្បីជោគជ័យយើងត្រូវប្រឹងប្រែង ជម្នះ អត់ធ្មត់ ប្រកាន់វិន័យខ្ជាប់ខ្ជួន និងធ្វើការសម្រេចការងារជាប្រចាំ និងការងារបេសកកម្មឲ្យបានលទ្ធផលល ្អ ។ ហើយឆ្អឹងខ្នងជាស្នូលមិនថាបុគ្គល ណា ឬស្រុកទេសណាទេគឺសេរីភាពក្នុងការ ជ្រើសរើស ឪកាសផ្តល់ឲ្យ ការលើកទឹកចិត្តទាំងថវិកា និងសតិអារម្មណ៏គឺសំខាន់ណាស់ ។
សូមអរគុណ និងអធ្យាស្រ័យ
នៅចុងបញ្ចប់នៃថ្ងៃនិមួយៗ យើងរាប់ទាំងបុរស និងស្រ្តីដើម្បីជោគជ័យគឺយើងត្រូ
ចុងបញ្ចប់នៅថ្ងៃបញ្ចប់និមួយៗ ដើម្បីជោគជ័យយើងត្រូវប្រឹងប្រែង
សូមអរគុណ និងអធ្យាស្រ័យ
No comments:
Post a Comment