បើថានិយាយហេតុផល ខុសត្រូវ យោគយល់ហើយ ហើយយើងមុននឹងនិយាយ
ឬប្រតិកម្មមានការទទួលខុសត្រូវហើយ ភាគីម្ខាងទៀតមិនអាចទទួលយកបាន ហើយថាគេមាន:
រឹងត្អឹងអីនៅពេលខ្លួនឯងមិនយល់ ធ្វើមិនយល់
ឬចង់ឲ្យតែគេតាមយើងទទឹងទិសនោះមិនបានទេ ។ ថាមនុស្សធ្វើដោយអចេតនា
ធ្វើដោយមិនយល់មិនអីទេ តែបើនិយាយមិនមានហេតុផល ខុសត្រូវ យោគយល់ ឬទទួលខុសត្រូវចំពោះសម្តី និងទង្វើខ្លួនឯងទេ អញ្ចឹងដើរផ្លូវរៀង
ខ្លួនហើយមេត្តាគិតពិចារណាខ្លួនឯងផង ។
ខាងលើជាបុគ្គលិកលក្ខណ:
ជាការយល់ឃើញផ្ទាល់ខ្លួន និងជាភាពឯកជនរបស់បុគ្គលម្នាក់ៗ ។
ចុះចំណែកមេដឹកនាំ?
ថ្នាក់ដឹកនាំមានដូចគ្នានូវចំនុចដូចបាននិយាយតែពួកគេក៏កាន់តែបើកទូលាយយល់
និងធ្វើការបានជាមួយគ្រប់បុគ្គលិកលក្ខណ:ទាំងអស់និងជាពិសេសកាន់តែបើកចិត្តទូលាយមានការអត់ធ្មត់ខ្ពស់
និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។
ថ្នាក់ដឹកនាំដូចជាប្រធានកាន់គម្រោងមួយដូច្នោះគឺគេត្រូវការបុគ្គលិកមានសមត្ថភាព
មានសាច់ការមានស្មារតីទទួលខុសត្រូវចំពោះការងារដោយមិនមាន
និន្នាការលំអៀងដោយសារបុគ្គលិកលក្ខណ:ផ្ទាល់ខ្លួន
ជំនឿសាសនា ឬពណ៌សម្បុរទេ
។ការងារជាអាទិភាពគឺធ្វើឲ្យគម្រោងសម្រេចនៅភាគរយជាអតិបរមា ដូច្នេះ
ការងារចម្បងគឺមិនមែនមើលបំណាំលើបុគ្គលិកលក្ខណ:
ពណ៌សម្បុរ ឬភាពជាឯកជនរបស់បុគ្គលិកម្នាក់ៗទេ តែសមត្ថភាព
សាច់ការនិងស្មារតីទទួលខុសត្រូវក្នុងការងារ ។
ថ្នាក់ដឹកនាំកាន់តែពូកែដោយសាបទពិសោធន៏ទូលំទូលាយនឹងអាចមើល
ធ្លុះដល់សក្តានុពល និងទេពកោសល្យដែលសូម្បីបុគ្គលិកខ្លួនឯងមិនទាន់អាច
ដឹង
។ ក្នុងន័យនេះការហ្វឹកហ្វឺន
ការប្រគល់ការងារព្រមទាំងការណែនាំក្នុងស្មារតីប្រយោជន៏ការងារ
បង្កើនប្រសិទ្ធភាពការងារ និងសម្រួចទេពកោសល្យជាការចាំបាច់។
ទោះយល់ថាទោះតួនាទីមានតួនាទីនយោបាយ
និងឯកទេសតែមិនគួរមិនផ្តល់ឪកាសស្មើភាពគ្នាក្នុងការពង្រឹង
និងលើកស្ទួយសមត្ថភាពទេ ។ គោលការណ៏ឪកាសស្មើភាពគ្នា យុត្តធម៌តាមសច្ចភាព
ប្រកាន់ច្បាប់យុត្តិធម៌ និងមិនលំអៀង (១-ឆន្ទាគតិ : សេចក្តី លំអៀង ព្រោះ
ស្រលាញ់ ២-ទោសាគតិ : សេចក្តី លំអៀង ព្រោះស្អប់ ៣-មោហាគតិ : សេចក្តី លំអៀង
ព្រោះល្ងង់ ៤-ភយាគតិ : សេចក្តី លំអៀង ព្រោះ ខ្លាចបុណ្យ ខ្លាចអំណាច ឫ
ខ្លាចគតិ) ។) ហើយបើគោលការណ៏ធ្វើការដោយបើកចំហរ
មានបណ្តាញពត៌មានផ្តល់ទៅមកទៅមកដោយបើកចំហរ ធ្វើការផ្តោតលើសាច់ការ
និងជោគជ័យរបស់គម្រោងទាំងមូលជាជាងបន្ទុចបង្អាក់
ប៉ែងជើងគ្នាប្រើល្បិចសាមកុកអីគ្រាន់តែកាន់តែបែកបាក់
ធ្វើឲ្យកម្លាំងការងារបែកបាក់
បែកខ្ញែកដូចក្រុមបាល់ទាត់ដែលនឹងទទួលបរាជ័យយ៉ាងពិតប្រាកដ ។ ប្រសិនស្មារតី
និងគោលការណ៏ឈរយ៉ាងខ្ជាប់ខ្ជួនលើផលប្រយោជន៏រួម ផលប្រយោជន៏ជាតិ
ហើយប្រកាន់ភ្ជាប់ច្បាប់ និងយុត្តិធម៌ឥតលំអៀងព្រមទាំងគោលដៅជាក់លាក់
និងបើកចំហរយ៉ាងទូលាយ ស្មារតី
និងគោលការណ៏ដូចបាននិយាយនឹងស្តែងចេញយ៉ាងប្រត្យក្សនូវអំណាចនៃសេចក្តីស្រលាញ់
និងទសពិធរាជធម៌ ១ ទាន ២ សីល ៣ បរិច្ចាគ ឬលះបង់ ៤ អាជ្ជវ:
ឬសេចក្តីស្មោះត្រង់ ៥ មទ្ទវ: ឬភាពរាបសារទន់ភ្លន់ ៦ តប ឬស្អាតស្អំ ៧ អក្កោធ:
ឬមិនងាយខឹងក្រេវក្រោធ ៨ អវិហឹង្សា ៩ ខន្តី ១០ អវិរោធន: ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់
ដើម្បីជាការបើកចំហរ
បង្ហាញពីការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ទៅវិញទៅមកអាចអានបន្ថែម :
វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការរប្រឹងប្រែង ស្មោះត្រង់ និងការទុកចិត្ត
នឹងបានតបស្នងមកដូចគ្នា និងមិនត្រូវជាអសារឥតការ ។
No comments:
Post a Comment