មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។
មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។
ឧទាហរណ៏ថាតើត្រូវទុកចិត្តអារម្មណ៏ច្រើន ឬប្រើខួរក្បាលឲ្យបានច្រើន? បើសិនអ្នកគ្រាន់តែស្តាប់ភាគីម្ខាង ហើយដូចជាអ្នកមិនអាចធ្វើឲ្យគេឃ្នើសចិត្តដោយអ្នកមិនបង្អាក់ធ្វើការវិនិច្ឆ័យភ្លាមៗដោយត្រូវប្រមូលពត៌មាន ស្រាវជ្រាវសិនចាំធ្វើការវិនិច្ឆ័យ អញ្ចឹងអ្នកប្រើអារម្មណ៏ច្រើនជាង ។ ហើយបើតាមទស្សនះផ្ទាល់ អារម្មណ៏ហ្នឹងត្រូវច្រើនតែក្នុងរឿងមនោសញ្ចេតនាស្នេហាប៉ុណ្ណោះ នេះមិននិយាយរឿងបោកប្រាស់ សម្តីផ្អែមចាក់ទឹកមិនលិចព្រោះយើងស្រួលគេលួង ហើយបែកបាក់គ្នាជាច្រើន ។ មិនទាន់និយាយរឿងការរកស៊ីដែលគេស្រាវជ្រាវៗប្រមូលពត៌មានមុនហ្នឹងដាក់ទុកច្រើន អញ្ចឹងប្រើអារម្មណ៏ពេកមិនប្រើខួរក្បាលឲ្យច្រើនប្រឈមនឹងហានិយភ័យខ្ពស់ណាស់ ។
(ជនជាតិជប៉ុននិយាយថាជប៉ុនសម្រេចចិត្តរកស៊ីយឺតជាងអាមេរិដោយត្រូវគិតគូរ ស្រាវជ្រាវ រៀបចំគម្រោងឲ្យបានល្អិតល្អន់គឺត្រូវពិភាក្សាជាមួយអ្នកពាក់ព័ន្ធទាំងអស់ ។តែជប៉ុនគាត់ថាបើចេញតំណើរសម្រេចចិត្តហើយគឺជប៉ុនមិនរារែកទេ តែធ្វើឲ្យច្បាស់ឲ្យល្អិតល្អន់មុខសិន ។ ចំណែកជនជាតិអាមេរិកគឺអ្នកដឹកនាំស្ថាប័នមានសិទ្ធិសម្រេច
Leadership ។ អញ្ចឹងការសម្រេចិត្ត ការធ្វើជំនួញគឺលឿនជាងជប៉ុន ។
តែការទទួលខុសត្រូវក៏ខ្ពស់ ។ Top-Down Vs Bottom-Up & Top-Down + Bottom
Up = Management )
មួយទៀតបើនិយាយហេតុផលទាំងអស់គ្នា យល់ និងយោគយល់គ្នាទៅវិញទៅមក ខុសថាខុសត្រូវថាត្រូវ ហើយគោរពគ្នា និងផ្តល់ផលប្រយោជន៏ត្រង់គ្នាទៅវិញទៅមក ហ្នឹងមិនស្រួល ហើយទុកចិត្តគ្នាជាជាងត្រឡប់ត្រឡិន ក្រឡិចក្រឡុច ចាំប៉ែងជើង ឬចាំចាក់គ្នាទេឬ? ចុះបើឲ្យគិតហេតុផល គេមិនបង្ខំ គេថាត្រូវល្អចាំយក គិតទៅអានទៅចម្រើនប្រាជ្ញាមានមូលដ្ឋានសម្រាប់ពិចារណា ហ្នឹងមិនល្អជាងគេចាប់បង្ខំថាត្រូវតែតាមគេដោយមិនហ៊ានឲ្យឃ្នើសចិត្តដោយសាជាមិត្តភ័ក្រ្ត តែមិនដឹងទិសតំបន់ណាឲ្យពិតប្រាកដ ឬនិយាយ និងធ្វើទៅបង្វិលពង្វក់ភ្លេចគិតពីទំនួលខុសត្រូវខ្លួនឯង ឬភ្លេចពីការប្រឹងប្រែងខ្លួនឯង អញ្ចឹងដូចបាននិយាយ តើគួរគិតដូចម្តេច?
អ្នកចិត្តសាស្រ្តជាច្រើនទទួលស្គាល់ថាថាមពល
(ជាភាពវិជ្ជមាន អវិជ្ជមាន សេចក្តីស្រឡាញ់ សេចក្តីស្អប់ កំរោល
ភាពជាអ្នកមានហេតុផល ខ្ជាប់ខ្ជួនដោយវិន័យ ។ល។) ដែលអ្នកបញ្ជូនទៅបរិស្ថាន
ថាមពលដដែលនឹងត្រឡប់មករកអ្នកវិញ ។ បើអ្នកជាប្រើខួរក្បាលច្រើន
ហើយឧទាហរណ៏ថាមានមនុស្សលង់ស្នេហ៏អ្នក អ្នកនោះនឹងត្រូវជាអ្នកប្រើខួរក្បាលច្រើនដែរ។ ហើយបើសិនគេគ្រាន់តែជាអ្នកមានចិត្តសាស្រ្តខ្ពស់ ជាអ្នកពូកែចាក់ឌីសយល់ពីបុគ្គលិកលក្ខណ:មនុស្សច្រើន ទីបំផុតអ្នកនឹងសិក្សាពីបុគ្គលិកលក្ខណ: និងចំណង់ចំណូលចិត្ត ដោយប្រើពេលវេលា និងខួរក្បាល។ ការសម្រេចចិត្តអ្នកនឹងអមដោយការទទួលខុសត្រូវ គឺខុសគ្នាពីអារម្មណ៏ដែលគេលួងហើយគេបោក ។ តែមិនមែនថាប្រើខួរក្បាលច្រើនក៏ដោយមិនដើរជំពប់
មិនជួបនឹងបរាជ័យទេ តែវាដូចនឹងឃ្លាខ្មែរដែលពោលថា កុំអួតខ្ពស់ហួសមេឃ
កុំទាបពេកគេមើលងាយ .... ត្រឹមប៉ុណ្ណេះក៏អ្នកយល់ពីភាពស្មុគស្មាញ ពីតុល្យភាពរវាង ឧទាហរណ៏ធ្វើម៉េចកុំឲ្យទាបពេក ធ្វើម៉េចមិនក្លាយជាអ្នកអួតខ្ពស់ហួសមេឃ ។ តែអានច្រើន ប្រមូលពត៌មានបានច្រើន និងប្រើខួរក្បាលឲ្យច្រើនភ្ជាប់ដោយទំនួលខុសត្រូវខ្លួនឯង និងការប្រឹងប្រែងខ្លួនឯងជាឥរិយាបថ និងផ្នត់គំនិតដែលគួរឲ្យលើកទឹកចិត្តណាស់!
No comments:
Post a Comment