Tuesday, February 18, 2014

ពិតជាសំណាង ពិតជាសំណាង

អ៊ំចាស់ៗពិតជាខ្ចីចាស់ ។ អស់ពីរឿងស្រុកទេស រឿងសុខភាពពួកគាត់ចាប់ផ្តើម
និយាយពីរឿងលេងអុកដែលខ្ញុំចូលចិត្តដែរ ។ ពួកគាត់ថាយើងដូចរឹងត្អឹង
អំណួតខុសរឿងគឺអួតជាងអាមេរិក ចិន បារាំង ជប៉ុនអីទៅទៀត ។ មិន
បើកចិត្តទូលាយទទួលយកអ្វីថ្មីៗ ល្អៗបើទោះបច្ចេកទេសបច្ចេកវិទ្យាគេរក
ឃើញយ៉ាងសម្បើមហើយ ។ តាំងពីលេងអុកលេងតែបើមិនសេះទឹម សេះចង
ចូលចិត្តតែពីរទម្រង់ហ្នឹង ។ អីយ៉ាភ្ញាក់ព្រើត មើលទៅអ៊ំៗជ្រៅជ្រះណាស់តើ ។
គាត់ថាគេអាចលេងទៅ ០៦ទម្រង់ ឬច្រើនជាងហ្នឹងឯណោះ ។ បន្ថែមលើទម្រង់
សេះទឹម សេះចងគាត់បង្ហាញដូចក្នុងរូប ។ ពួកគាត់ថាយើងល្មមដល់ពេល
គិតគូរថ្លឹងថ្លែងរកមេរៀន វិធានការណ៏ ព្រមទាំងគោលនយោបាយអីឲ្យប្រជា
ពលរដ្ឋបានចេះដឹង ឆ្លាត និងចេះគិតគូរពីផលប្រយោជន៏រួមហើយ ។

ស្តាប់គាត់ទៅដូចនឹកឃើញពីពាក្យ "ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងប៉ឹងតែ
មិនរឹងរូស" ។ គាត់ថាហ្នឹងហើយតែឃើញតែជ្រាយទៅតែម្តង ហើយនិងរឹង
រូស ។ ខ្ញុំថាមកពីមិនដែលប្រាប់ពន្យល់ឲ្យក្មេងៗដឹងផង ធ្វើម៉េចគ្នា
ចេះ? គឺកម្រឃើញជជែកពិភាក្សាណាស់ទាំងក្នុងគ្រួសារ នៅសាលា និង
ការងារថ្នាក់ជាតិ ។ គាត់ថាហ្នឹងហើយថែមទាំងមិនចូលចិត្តអានទៀត
ប្រើតែអារម្មណ៏ស្រួលតែគេកេង គេបោកមិនដឹងគោលដៅ ចេតនាគេ ។
មើលតែរបបឧក្រិដ្ឋកម្មប្រល័យពូជសាសន៏រកអ្នកទទួលខុសត្រូវ រកមូលហេតុ
ម៉េចបានជាដាច់ចិត្តសម្លាប់ពូជសាសន៏ឯងរកមិនទាន់ដឹងកោះត្រើយ
ឯណាផង ។ ដឹងរឿងអប់រំដែលក៏លើកថាចុះអ៊ំប្រព័ន្ធអប់រំដែលបង្កើត
ជំនឿចិត្ត បង្កើតសមត្ថភាពជំនាញ សមត្ថភាពដោះស្រាយបញ្ហា និង
ការទទួលខុសត្រូវម៉េចដែរ? ពួកគាត់ថាបើបានអញ្ចឹងឆ្នាំ ២០១៥ទៅខ្លាច
ការធ្វើសមាហរណកម្មអាស៊ានអី ។ ខ្លាចចូល២០១៥ ហ្នឹងតាមសមត្ថភាព
ខ្លាចតែធ្វើការបាន "តែចាប់ទឹកកក" ឲ្យគេ ។ ចាប់ទឹកកកឲ្យគេមានន័យថា
ម៉េច? គឺដូចរកស៊ីអញ្ចឹងគឺដឹងតែពីខាតគឺចូល២០ ទៅ៣០ចេញទៅគេវិញ
២០០ទៅ៣០០ ហ្នឹងមិនខាត ។ ដូចការងារយើងធ្វើប្រើកម្លាំងពលកម្មច្រើន
ជាពលករជំនាញទាបហ្នឹងមិនដូចចាប់ទឹកកកឲ្យគេ!

អីយ៉ាជជែកជាមួយគាត់ចេះដឹងរឿងបានច្រើនមែន ។ ពិតជាសំណាង ។
បន្ទាប់មកពួកគាត់សួរផ្ចាញ់ផ្ចាល់គ្នារឿងសហរដ្ឋអាមេរិក ។ គាត់លើក
សំណួរថាម៉េចបានជាកំនត់អាណត្តិប្រធាធិបតីតែពីរអាណត្តិ? ហេតុអ្វី
ឧទាហរណ៏ថាប្រធាធិបតីផ្សេងកាន់ពីរអាណត្តិហើយប្រធានាធិបតី
មុនមិនអាចឈរឈ្មោះជាប្រធាធិបតីទៀត? គ្នាគាត់រាងអេះអុញដែរ ។
ពួកគាត់ឆ្លើយថាខ្លាចរឿងបង្កើតបក្សពួក ។ ដល់ទៅបក្សពួកគេ
ខ្លាចតែការផ្តេជ្ញាចិត្ត ការសន្យាថាតម្កល់ផលប្រយោជន៏ប្រទេសជាតិ
និងប្រជាពលរដ្ឋនៅលើតែមាត់មិនអាចសម្រេចបាន ។ ដូច្នេះគេសុខ
ចិត្តប្រធានាធិបតីកាន់តែពីរអាណត្តិ ចប់អាណត្តិអាចចូលជាក្រុម
ប្រឹក្សាផ្តល់យោបល់ដល់ប្រធាធិបតីក្រោយៗទៀតតែប៉ុណ្ណោះ ។
ចុងក្រោយគាត់លើករឿងបីសម្រាប់ពិចារណា:
១) ធ្វើឲ្យផ្លូវឡើងទៅកាន់តំណែងធំឲ្យពិបាកបន្តិចគឺទាមទារការទទួល
ខុសត្រូវទាំងកាយ វិចារ ចិត្ត (ចេតនា និងគោលដៅ) ក្រៅពីជំនាញ
និងមនសិការ ។ មេត្តា ករុណា មុទិតាគឺពិបាកទាយ និងកំណត់បាន
ណាស់ដូច្នេះទាមទារការទទួលខុសត្រូវវិញ ។

២) ទាមទារឲ្យអ្នកកាន់ការបើកចំហរ ចូលចិត្តជជែកពិភាក្សាដោយ
អហិង្សា ដោយសន្តិវិធី វិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ទសពិធ៌រាជធម៌ទាំងដប់ ឬពាក្យស្លោក "ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះអង្គ ។"
ពិបាកដឹងណាស់មានតែចង់ឲ្យបើកចំហរ ឲ្យឃើញការទទួលខុសត្រូវ និង
ឃើញការធ្វើល្អជារឿយៗទើបអាចដឹង ។

៣) ឲ្យតម្លៃដល់បញ្ញាជន អ្នកបច្ចេកទេស បណ្ឌិត ស្តាប់និងទទួលយកមតិ
យោបល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទុកប្រជាពលរដ្ឋម្នាក់ជាទីប្រឹក្សាម្នាក់ ។
ធនធានមនុស្សជាព្រលឹងរបស់ជាតិ មិនអាចធ្វើដូចសម័យប្រល័យពូជសាសន៏
ចាត់ទុកធនធានមនុស្សជាខ្មាំងជាសត្រូវទេ ។

ស្តាប់ហើយពិតជាសំណាង ពិតជាសំណាងជួបអ៊ំៗជើងចាស់ និងជើងជំនាញ ។

បើកចិត្តទូលាយ ចូលចិត្តដាំ និងថែទាំ

បើកចិត្តទូលាយ ចូលចិត្តដាំ និងថែទាំ ។ បើសិនយើងដាំដើមឈើម្នាក់មួយដើម
មិនបាច់សង្ឃឹមថាចង់បានផលបានផ្លែ តែគង់ថ្ងៃណាមួយធ្វើដំណើរកាត់គង់
បានជាម្លប់ ឬអាចជាសាលាឆទានអាចអង្គុយញ៉ាំអាហារបានគង់យើងសប្បាយចិត្ត
ហើយមានអ្នកលួចសរសើរថាមានគំនិតប្រពៃ ។ ហៅថាដាំនៅផ្ទះ ផ្លែនៅផ្សារ ។

ចូលរួមចំណែកប្រកបដោយហេតុផល ប្រកបដោយការទទួលខុសត្រូវក្នុងន័យ
ដើម្បីផលប្រយោជន៏រួម ។ ដូចជាជួយកាប់ឆ្ការ សម្អាតវត្ថុមុត រើសដំថ្មស្ទះចេញពី
ផ្លូវ ជួយកាប់ឆាយដើម្បីក្លាយជាផ្លូវអាចធ្វើដំណើរបានទាំងអស់គ្នាមានសុវត្ថិភាព
ទាំងអស់គ្នា ។ អ្នកអាចជួយជាស្បៀងជួយ ជួយជាទឹកជួយ ជួយជាកម្លាំងជួយគឺជួយក្នុងស្មារតីផលប្រយោជន៏រួម ។ សូមកុំប្រជែងកុំមានមោទនភាពក្នុងអំពើអាក្រក់ ។
ហៅថាជួយចូកជួយចែវ ។

ត្រូវតែមានវិន័យ មានគោលការណ៏ មានគម្រោង មានសកម្មភាព និងការចាត់ចែងពេលវេលាមានប្រសិទ្ធិភាព ។ មិនអាចល្អឥតខ្ចោះ តែអ្នកកាន់ការធំត្រូវតែមានទំណួលខុសត្រូវខ្ពស់ ។ នេះនឹកឃើញថាតិច ឬច្រើនបុគ្គលគង់ជំពាក់លំអៀងអគតិ និងទោស:
មោហ: និងតណ្ហា ។ ទោះមានការគិតគូរ ថ្លឹងថ្លែង មានសមាធិក្នុងការសម្រេចចិត្ត
តែស្មារតីទទួលខុសត្រូវចាំបាច់ និងជាអំណះអំណាងនៃគុណភាពខាងលើ ។ នេះបានទៅដល់ :
១) ធ្វើឲ្យផ្លូវឡើងទៅកាន់តំណែងធំឲ្យពិបាកបន្តិចគឺទាមទារការទទួល
ខុសត្រូវទាំងកាយ វិចារ ចិត្ត (ចេតនា និងគោលដៅ) ក្រៅពីជំនាញ
និងមនសិការ ។ មេត្តា ករុណា មុទិតាគឺពិបាកទាយ និងកំណត់បាន
ណាស់ដូច្នេះទាមទារការទទួលខុសត្រូវវិញ ។

២) ទាមទារឲ្យអ្នកកាន់ការបើកចំហរ ចូលចិត្តជជែកពិភាក្សាដោយ
អហិង្សា ដោយសន្តិវិធី វិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ទសពិធ៌រាជធម៌ទាំងដប់ ឬពាក្យស្លោក "ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះអង្គ ។"
ពិបាកដឹងណាស់មានតែចង់ឲ្យបើកចំហរ ឲ្យឃើញការទទួលខុសត្រូវ និង
ឃើញការធ្វើល្អជារឿយៗទើបអាចដឹង ។

៣) ឲ្យតម្លៃដល់បញ្ញាជន អ្នកបច្ចេកទេស បណ្ឌិត ស្តាប់និងទទួលយកមតិ
យោបល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទុកប្រជាពលរដ្ឋម្នាក់ជាទីប្រឹក្សាម្នាក់ ។
ធនធានមនុស្សជាព្រលឹងរបស់ជាតិ មិនអាចធ្វើដូចសម័យប្រល័យពូជសាសន៏
ចាត់ទុកធនធានមនុស្សជាខ្មាំងជាសត្រូវទេ ។

និង
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនហ៊ានទទួលទឹកថ្លុក បឹង និងទឹកទន្លេ? (ហៅថាបើកចំហរចិត្តស្តាប់មតិយោបល់ និងចូលចិត្តការពិភាក្សា ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីខ្លាចដុំថ្មដែលគប់ចូល? (ហៅថាបើកចិត្តទូលាយទទួលការរិះគន់ តែប្រកបដោយសមាធិ ដោយការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនផ្តល់ជីវិតរស់រានដល់សព្វសត្វទាំងឡាយ ? (ហៅថាការទទួលខុសត្រូវ ។)

អ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។

និង
សំខាន់បំផុតដែលអ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រ ព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។ មានគោលខ្លះៗដែលអាចពិចារណាដើម្បីធានាថាសង្គមមួយ
អាចផលិតបានធនធានមនុស្សជាសមុទ្រក្រៅពីកត្តាអ្នកដឹកនាំដែលជាស្នូល :

អ្នកធ្វើការដែលអាចរំលេចបាននូវការទទួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ:គឺ ជាអ្នកធ្វើការសាច់ការ និងអាច បំពេញលទ្ធផលល្អទៅតាមភារកិច្ចរបស់គេ ។ អ្នកទាំងនោះ ជាអ្នកធ្វើការស្មោះត្រង់ ជាអ្នកស្មោះត្រង់នឹងអ្នកទទួលសេវារបស់គេ (ក្នុងក្រុមហ៊ុនស្មោះត្រង់ជាមួយថៅកែ រីឯអ្នកបំរើ សេវាសាធារណ:ស្មោះត្រង់នឹង ភារកិច្ចមានស្មារតីទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ:) ។ ដូចជាបុគ្គលម្នាក់ ដែលប្រទាញប្រទង់ដោយថាមពលពីរគឺវិជ្ជមាន និងអវិជ្ជមាន ដូចនេះគេត្រូវការ[[ប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលធានាយ៉ាងមានប្រសិទ្ធភាពថាបុគ្គលត្រូវ ប្រើប្រាស់ថាមពលវិជ្ជមានរបស់គេដែលស្តែងចេញយ៉ាងប្រត្យក្សពីទំនួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ប៉ុន្តែមិនមែនថាមពល អវិជ្ជមានដែលមានទំនោរទៅរកសភាវ:គតិដែលលំអៀង និងផ្តេកផ្តួលលើតណ្ហា លោភ: និងទោស:ក្នុងភាពជាបុគ្គលទេ ។ ក្រុមខ្លាំង ប្រព័ន្ធខ្លាំង និងរដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ គឺមានសមាសភាពប្រកបដោយថាមពលវិជ្ជមានដែល
រំលេច ដោយទំនួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ: ។ គេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលអាចរំងាប់ និងគ្រប់គ្រងនូវថាមពលអវិជ្ជមានរបស់បុគ្គល ដើម្បីធានាថាបុគ្គលនឹងមិនឡូកឡំយកភាពជាឯកជន ឬទាក់ទាញដោយថាមពល អវិជ្ជមានដែលនាំឲ្យសេវារញ៉េរញ៉ៃ គ្មានស្តង់ដារ គ្មានគុណភាព និងគ្មានការទទួលខុសត្រូវទេ ។ ហើយនៅក្នុងបរិបទនៃ ការប្រកួតប្រជែង និងនិរន្តរ៏ភាពនៃការប្តេជ្ញាចិត្តធ្វើឲ្យសេវា ប្រសើរជាលំដាប់គឺគេការត្រូវបុគ្គល និងសមាជិកនៃក្រុម ឬប្រព័ន្ធដែលប្រើប្រាស់ ថាមពលវិជ្ជមានយ៉ាងម៉ឺងម៉ាត់គឺការទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ។]]

យន្តការណ៏ និងយុទ្ធសាស្រ្តចាំបាច់ និងមានប្រសិទ្ធភាពប្រកដ ណាស់គឺការបើកចំហរ ប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតWorking Group or Task force និងWebsites for Quality Control and Monitoring និងវេទិការសាធារណ:សម្រាប់ផ្ទេរចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ការបញ្រ្ជាបគោលនយោបាយ និងការចូលរួម របស់ប្រជាពលរដ្ឋ ។ ហៅថាភាពជាអ្នកដឹកនាំ ជាអ្នកកាន់ការស្រុកទេស ។

គួរពុំគួរ សូមអភ័យទោស ។ សូមអរគុណ ។

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស ។

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស ។

មិនថាភេទណាបុរស ឬស្រ្តីសុទ្ធតែមានបែបផែនជីវិត និងជំរើស
ផ្ទាល់ខ្លួន ហើយគ្មានអ្នកណាអាចហាមឃាត់មិនឲ្យអត្មានិយមទេ ។
ពេលខ្លះដឹងហើយថាកុំយកកំហឹងទល់កំហល់ ខឹងវាខុសវាខូចវាខាត
តែបើខឹងដាច់ក្បាលដាច់កន្ទុយហើយប្រាកដជាត្រូវទាំងអស់គ្នាហើយ ។
អញ្ចឹងមិនថាភេទណាគោរពគ្នាទៅវិញមក ធ្វើចំពោះគេតាមរបៀប
ដែលយើងចង់ឲ្យគេធ្វើមកលើយើង ។ មិនអាចច្រង៉េងច្រង៉ាង
មិននិយាយហេតុផលហើយចង់ឲ្យតែគេអោនក្បាលលូនវារចំពោះ
យើងកើតទេ ។ ហើយការទទួលខុសត្រូវក្នុងមុខងារមិនមែនជា
សីលធម៌ មិនមែនជាឆន្ទះទេ តែជាកាតព្វកិច្ច ។

សូមចូលរួមសមភាពយេនឌ័របន្តិចបន្តួច ។

សូមថែសុខភាពអ្នក

សូមថែសុខភាពអ្នក

សូមនិយាយពីទម្លាប់មួយដែលគួរតែពិចារណា និងស្វែងយល់ ។
ទម្លាប់នោះគឺពេលឈឺតែងតែទៅរត់រកទិញថ្នាំពីឪសថស្ថានតែ
ម្តងហើយភាគច្រើនមិនមានវេជ្ជបញ្ជាទិញថ្នាំ ឬទទួលការពិនិត្យ
វិនិច្ឆ័យរោគដោយដុកទ័រទេ ។ មិនមែនថាឪសថស្ថានមិនត្រូវលក់
ថ្នាំឲ្យទេ តែវាជាគ្រោះថ្នាក់ខ្លាំងណាស់ពីព្រោះមិនដឹងរោគវិនិច្ឆ័យ
ច្បាស់លាស់ ហើយផលប៉ះពាល់ (Side Effect)ចំពោះផ្នែក ឬគ្រឿង
ក្នុងក្នុងរយះពេលវែងមិនដឹងយ៉ាងណា ។ ជាធម្មតាលើកលែងអ្នក
ជំងឺស្លាប់តែម្តងទើបសាព៌តមាន ឬស្ថាប័នពាក់ព័ន្ធខ្វែងដៃខ្វែង
ជើងស្រាវជ្រាវរកមូលហេតុជំងឺ ឬថ្នាំឧទាហរណ៏ដែលអ្នកស្លាប់
បានលេប ។ ប៉ុន្តែចុះផលប៉ះពាល់ដែលបណ្តាលពីថ្នាំដែលអាចហួស
ដឺលេ (Expired date)ដែលខូចគុណភាព ឬផលប៉ះពាល់ពីថ្នាំ
ដែលលក់ដោយអវត្តមានការវិនិច្ឆ័យរោគពីដុកទ័រ តើអ្នក
ណាជាអ្នកតាមដាន និងទទួលខុសត្រូវ? លេបម្តង ឬច្រើនដង
បណ្តាលឲ្យស្លាប់គឺស្រួលតាមដានថ្នាំ និងកន្លែងទិញទេ ចុះ
ជំងឺភាគច្រើនដែលក្នុងរយះពេលយូរបានធ្វើទុក្ខ បានធ្ងន់ធ្ងរ
ហើយរ៉ាំរ៉ៃតែម្តង តើការត្រួតពិនិត្យ តាមដាន និងមូលហេតុទទួល
ខុសត្រូវអាចរកឃើញយ៉ាងដូចម្តេច?

ពេលអ្នកជំងឺម្នាក់ទៅទិញថ្នាំពីឪសថស្ថាន គេអាចគិតថានេះជា
រឿងបុគ្គលម្នាក់ ។ តែបើសិក្សាពីអាកប្បកិរិយាបុគ្គលទូទៅគេ
អាចលើកសំណួរដូច្នេះថាតើនេះជាទំនោររបស់អ្នកជំងឺភាគច្រើន
ទេ? តើអ្នកជំងឺតែងតែជ្រើសរើសការទិញថ្នាំផ្ទាល់ពីឪសថស្ថាន
តែម្តង ហើយជាទួទៅមិនទៅពេទ្យរកការវិនិច្ឆ័យជំងឺពីដុកទ័រទេ?
តើពួកគេយល់ដឹងពីផលប៉ះពាល់ដោយការប្រើថ្នាំក្នុងកំរិតណា?
បើក្នុង ១០០នាក់មាន៩០នាក់ហើយទៅទិញផ្ទាល់តែម្តង និងមិន
យល់ពីផលប៉ះពាល់ ទំនោរនេះត្រូវសិក្សាច្បាស់លាស់ និងគិតគូរ
យកចិត្តទុកដាក់ពីព្រោះវាអាចបង្កបញ្ហាដល់សុខមាលភាព
សង្គម ជាបន្ទុកសង្គម និងសេដ្ឋកិច្ចជាតិ ។ រឿងនេះអាចជារឿង
បុគ្គលតែជាតថភាព នេះបញ្ហារួមដែលទាមទារការយកចិត្តទុក
ដាក់ទាំងអស់គ្នា និងចូលរួមដោះស្រាយទាំងអស់គ្នា ។
ទោះអត្មានិយមប៉ុណ្ណា គេត្រូវទទួលស្គាល់ថាគេមិនអាចគេច
ឬដើរចេញពីបញ្ហាប្រឈមដូចជាខ្យល់អាកាសនៅក្នុងបរិស្ថាន
ចំណីអារហារ ផ្លែឈើថាតើមានជាតិគឺមី មានការត្រួតពិនិត្យ
ថាអាចបណ្តាលឲ្យប៉ះពាល់សុខភាពទេ? ថាតើថ្នាំដែលគេទិញ
ខូចគុណភាព ឬមានផលប៉ះពាល់ទេ?

ប៉ុន្តែតថភាពជាក់ស្តែងមួយទៀតគឺចំណេះដឹង និងសមត្ថភាព
ក្នុងការស្វែងយល់បញ្ហានេះទៅលើសពីអ្វីដែលប្រជាពលរដ្ឋអាច
គ្រប់គ្រងបាន ។ ទៅលើសពីព្រោះប្រជាពលរដ្ឋមិនមែនជាអ្នក
ឯកទេស មិនមែនជាសមត្ថកិច្ច ឬស្ថាប័នដែលមានសមត្ថភាព
ឯកទេសបើទោះជាមានការទទួលខុសត្រូវមួយចំណែកធំក្នុង
ការជ្រើសរើស និងសម្រេចចិត្តសម្រាប់សុខភាពខ្លួនឯង ។
ហេតុនេះទើបទាមទារការត្រួតពិនិត្យ តាមដាន និងការទទួល
ខុសត្រូវខ្ពស់ប្រកបដោយវិជ្ជាជីវ:ដោយអ្នកឯកទេស បុគ្គល និងស្ថាប័ន
ពាក់ព័ន្ធពីព្រោះការថ្លោះថ្លោយ ការឆកល្វែង និងការមិន
ទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ
ធ្វើឲ្យធ្លាក់ចុះសមត្ថភាពផលិតកម្មដោយសារសុខភាព ជាបន្ទុក
គ្រួសារ និងសង្គមចំពោះការចំណាយព្យាបាល និងប៉ះពាល់ដល់
សេដ្ឋកិច្ចជាតិទាំងមូល ។

ជាចុងក្រោយនៅពេលទម្លាប់ ឬទំនោរនៃការទិញថ្នាំនៅ
ឪសថស្ថានផ្ទាល់ដោយមិនឆ្លងកាត់រោគវិនិច្ឆ័យ និងវេជ្ជបញ្ជា
ពីពេទ្យ និងដុកទ័រត្រូវតែជៀសវាង រដ្ឋត្រូវចាត់វិធានការណ៏
ម៉ឺងម៉ាត់ និងបង្កើតគោលនយោបាយថ្នាក់ជាតិក្នុងការ
គ្រប់គ្រងការប្រើប្រាស់ និងលក់ទិញថ្នាំពេទ្យ ។ ការទិញលក់ និង
ការប្រើប្រាស់ថ្នាំត្រូវឆ្លងកាត់រោគវិនិច្ឆ័យពីពេទ្យ ពីដុកទ័រ មាន
វិជ្ជបញ្ជា មានការទទួលខុសត្រូវទាំងភាគីពេទ្យ ដុកទ័រ ឪសថស្ថាន
និងអ្នកជំងឺ ។ អាចជាបញ្ហាស្មុគស្មាញ ប៉ុន្តែដើម្បីធានាប្រសិទ្ធភាព
និងសុវត្ថិភាពក្នុងរយះពេលវែង ការទទួលខុសត្រូវពីភាគីទាំងអស់
ខាងលើពិតជាមូលដ្ឋានចាំបាច់ណាស់ ។ អភិបាលកិច្ចល្អ តម្លាភាព
និងគណេយ្យភាពក៏ផ្តល់ផលប្រយោជន៏ទូលំទូលាយនៅក្នុងបញ្ហានេះ
ដែលអាចដើរទន្ទឹមគ្នានឹងការបើកចំហរ ការទទួលខុសត្រូវ និង
វិជ្ជាជីវ: ។

ខ្ញុំសរសេរអត្ថបទខ្លីនេះមិនតំណាងថាជាអ្នកឯកទេសពេទ្យទេ ។ ដូច
បានសរសេររៀបរាប់ មុនទិញ ឬប្រើប្រាស់ថ្នាំពេទ្យសូមឆ្លងកាត់រោគ
វិនិច័្ឆយ និងទទួលវេជ្ជបញ្ជាពីដុកទ័ររបស់អ្នក ។

សូមជួយណែនាំ ។ សូមថែសុខភាពអ្នក ។

កុំពេក

កុំស្រឡាញ់ពេក កុំស្អប់ពេក ។ ស្រឡាញ់ពេកទៅជាហួងហែង ដៃគូរអ្នកក៏ធុញ
ហើយមិនត្រឹមតែធុញទេ នៅថាអ្នកមិនទុកចិត្តគេផង ឬថាប្រច័ណ្ឌហួសហេតុ ។

ពាក្យ "ពេក" មិនល្អទេតែគួរជំនួសវិញដោយការថ្លឹងថ្លែង ដោយការទទួលខុសត្រូវ
និងសមស្របតាមបច្ចេកទេស ឬច្បាប់ ។ ឧទាហរណ៏រសជាតិផ្អែមពេកដោយស្ករ
ច្រើនពេកទៅជាវិវឌ្ឍន៏ជាជំងឺទឹកនោមផ្អែម ។ អាហារ ផ្លែឈើជាតិគីមីច្រើនពេក
ទៅជាមហារីក ។ ផឹកស្រាច្រើនពេកទៅជាក្រិនថ្លើម លើសឈាម ឬទាចទឹក ។
ទុកចិត្តពេកមិនពិចារណា ផ្តល់សិទ្ធិសម្រេច ចុះហត្ថលេខាអ្វីមិនបានអាន មិន
ពិនិត្យ មិនមានសាក្សីជាមេធាវីអាចនាំដល់ការបោកប្រាស់ ។ ភូតនៅហោរ ចោរ
នៅជាង ។ ការងារល្អត្រូវសរសើរ ការងារមិនល្អត្រូវទទួលការបន្ទោស ទទួលស្គាល់
កំហុស និងរៀនពីចំណុចខ្សោយ ។ គឺទុកចិត្តដោយវាយតម្លៃចំពោះការងារម្តង
មួយៗ តែក៏ត្រូវមានគោលដៅ មានគោលការណ៏ វិន័យច្បាស់លាស់ មិនអាចមិន
ច្បាស់ខ្លួនឯងដែរងាកតែបន្ទោសគេទេ ។

ហើយពាក្យពេកក៏មិនល្អ ដល់តិចពេកក៏នៅតែមិនល្អ ។ មានតែបត់បែនខ្លះនៅក្នុង
ទំនាក់ទំនង ។ និយាយពីទំនាក់ទំនងបើភាគីម្ខាងណារៀង "ង៉ក់ង៉ច្រើន" ភាគីម្ខាង
ទៀតមានតែពូកែ "លួង ឬភរ" ។ គួរតែច្បាស់លាស់ ម៉ត់ចត់ចំពោះខ្លួនឯង នោះ
អ្នកដទៃក៏ពិបាកបន្លែបន្លំ ឬឡេះឡោះងាយស្រួលដែរ ។ តែប្រយ័ត្នរឿង "ចាញ់សម្រស់
មុនការ និងរឿងមិនប្រញាប់ទៅប្រមូលខោអាវមកទុកមុនភ្លៀង" ។ និយាយរឿង
ទំនាក់ទំនងស៊ីជំរៅបន្តិចចុះ ។ ច្រើនតែដំបូងគឺប្រឹងរៀបចំបុគ្គលិកលក្ខណ: ប្រឹង
សម្រប និងប្រឹងធ្វើមិនឲ្យទាស់ចិត្តគ្នាទេចង់អ្វីក៏ត្រូវគ្នាដែរ ។ នេះហៅលាក់រាងខ្លួន
មិនចង់ឲ្យថាមិនចូលចិត្តចំណុចខ្សោយរាងខ្លួន ។ ដល់តែជិតស្និទ្ធមែនទែន ចាប់
ផ្តើមចេញចរិតពិត ចំណង់ចំណូលចិត្តពិតជាដើម តាំងថាពីដំបូងផ្អែមម្លេះ ហើយ
ឥឡូវម៉េចគិតតែខ្លួនឯង ឬមិនថ្នាក់ថ្នមអីជាដើម ។ ជាមតិផ្ទាល់ខ្លួនគួរតែឈ្លោះគ្នា
ឲ្យហើយមុនរៀបអាពាហ៏ពិពាហ៏ ។ គួរស្វែងយល់ចិត្ត ស្វែងយល់ចំណុចខ្សោយ ចំណាយ
ពេលសមល្មម និងពិចារណាទាំងចំណុចល្អ និងចំណុចខ្សោយ ថាតើឆ្នាំងណាគ្របហ្នឹងអត់?
ថាតើស៊ីខ្សែ ស៊ីស្ទីលគ្នាឬអត់? ថាតើទ្រាំគ្នាបានប៉ុណ្ណា? អាចសម្របគ្នា និងទទួលយក
ចំណុចខ្សោយគ្នាប៉ុណ្ណា? ចំណុចខាងលើមិនមែនធានាថាជីវិតគូរនឹងមិនមានបញ្ហា
ឬបែកបាក់ទេ តែគ្រាន់ជាចំណុចអាចពិចារណាបាន ។ ហើយពិតជាពេញចិត្តចំពោះ
ការសរសេរបង្ហោះរបស់មិត្តដែលថា "ការរៀបអាពាហ៏ពិពាហ៏មិនមែនជាកាតព្វកិច្ចទេ
តែជាជម្រើស ។" ត្រឹមត្រូវ ហេតុអ្វីបង្ខំចិត្តរៀបការដោយមិនច្បាស់លាស់ ឬតាមដំណើរ
បើរើសបានល្អក៏ល្អ បើមិនល្អក៏តាមយថាកម្ម?

ជាចុងក្រោយ "ច្រើនពេក ឬតិចពេក" សុទ្ធតែមិនល្មម ហើយល្មមពេលខ្លះវាប្រែប្រួល
ទៅតាមបុគ្គល ឬក្រុមមួយៗ ។ ប៉ុន្តែរឿងដែលគួរពិចារណាគឺមិនគួរស្រឡាញ់ពេក
ឬស្អប់ពេក ឬវិនិច្ឆ័យនរណាម្នាក់ដោយយើងមិនមានពត៌មានគ្រប់គ្រាន់ទេ ។ យើង
ត្រូវតែឆ្ងល់ទៅវិញទេនៅពេលមានបុគ្គលប្រឹងប្រែងប្រើពាក្យសម្តីផ្អែមជ្រុល ប្រឹង
ប្រែងយកចិត្តយើងដើម្បីឲ្យយើងទុកចិត្តតែមិនបានលើកបង្ហាញពីសេចក្តីលំអិត
ចេតនា ឬគោលដៅ ។ មិនចាំបាច់ផ្អែមជ្រុល ឬលួងលោមយកចិត្តអីពេកទេ តែ
ត្រូវការសេចក្តីស្មោះត្រង់ ហើយសេចក្តីស្មោះត្រង់មានន័យថាអាចពិភាក្សា អាចបង្ហាញ
សេចក្តីលំអិត បញ្ជាក់ពីគោលដៅ ចេតនា ឬនិយាយបង្ហាញពីយន្តការណ៏ និងផ្លូវច្បាប់
ប្រសិនមានបញ្ហា ។ ផ្អែមពេក លួងលោមពេក ឬទុកចិត្តពេកតែខ្វះសេចក្តីលំអិត
និងយន្តការណ៏ដោះស្រាយបញ្ហាពេលក្រោយជាអន្ទាក់ដ៏ពិសពុលដែលគួរតែជៀសវាង ។

សមភាពយេនឌ័រ

Gender Equality

Household chores as priority for women; education for girls is after boys. Educating, sharing idea and discussions and debate shall exclude girls. What do these prepare women to be? Luckily, if she's married to a nice guy, her life dependent on her husband will be fine. If not, she'll be trapped and victimized probably for the rest of her life.

One certain thing is the above conducts are NOT empowering girl, lifting up their rights and value and preparing them to face the future. And why shouldn't girls be informed of the paths or
their boundary they will live in? I wholeheartedly support better options for them, the ones that they shall be financially independent through their education and skills, that they don't have to live on the income of their violent abuser and that they shall not be trapped and victimized for the rest of their life by reconciling because they are forced to by lack of finance or legal means.

Likewise, I personally hope all leaders of sectors shall become strong advocates for gender equality and shall advocate for practical attention, education, skill training and employment and equal legal practices before laws for every citizen. Insisting girls to silence, or accept the social reality that girls are not equal to men in terms of opinion, ideas, education and strength shall mean accepting with full consciousness of prolonging the state of violence, inferiority and victimization for women-and that's ridiculous and disrespectful toward girls.

The admirable leaders shall consistently send messages expressing support and attention for gender equality and advocate through pragmatic actions and policy.

គោរពសិទ្ធ លើកតម្លៃ និងផ្តល់អំណាចស្រ្តី

អានប្រជុំរឿងព្រងខ្មែរប៉ុន្មានរឿងដោយ Mr. Long Hair ចាប់អារម្មណ៏នឹងពាក្យពេជន៏
ដូចជាប្តីហៅប្រពន្ធ "ឯង " រីឯប្រពន្ធហៅប្តីថា "អ្នក" ។ នៅក្នុងរឿងប្តីក៏ប្រើពាក្យ
"អញ" ដែលសម័យនេះចាត់ទុកថាអាងកម្លាំងបាយ ពោរពេញដោយហិង្សា និងមិន
មែនជាពាក្យពិរោះពិសារ ។ ធ្លាប់ទៅជនបទដូចនៅតែលឺពាក្យ "ឯង និងអ្នក" នៅ
ប្រើនៅឡើយ ចំណែកឯអ្នកទីក្រុងច្រើនប្រើពាក្យ "បង អូន Honey, Baby ឬ Darling" ។
តែល្អដែរដែលអាចជម្រុះ និងដូរទម្លាប់ពាក្យ "អញ" ប្រើនៅក្នុងគ្រួសារ និងសង្គម ។

និយាយភ្ជាប់រឿងខាងលើនឹងសមភាពយេនឌ័រ ការគោរពសិទ្ធិ និងផ្តល់អំណាច
ដល់ស្រ្តី ពាក្យពេជន៏ដូចជា "អញ" គឺបង្ហាញពីទម្លាប់ និងការគិតដែលចាត់ទុក
ស្រ្តីនៅក្រោមបុរស និងមិនសំខាន់ស្មើបុរសទៅហើយ ។ ប៉ុន្ទែដោយយល់ឃើញមិន
ល្អ ជាពាក្យមិនពិរោះពិសារ និងមិនផ្តល់តម្លៃដល់ស្រ្តី ពាក្យនេះអាចត្រូវបានជម្រុះ
និងដូរមកជាពាក្យ "បង អូន Honey, Baby ឬ Darling" ជាដើម ។ គេអាចថាពាក្យ
ក្រោយផ្អែមរលួយ ផ្ទះលិចទឹក សម្បុរខ្មៅនៅតែស្រែ ផ្ទះនៅលើចុងឈើរអីជាដើម
អ្នកនិយាយនោះគួរឈប់រាប់អាន ប្រស្រ័យទាក់ទងអីជាមួយពីព្រោះជាមនុស្ស
មិនចេះគោរព មិនចេះផ្តល់តម្លៃ និងមិនដឹងហៅថាម៉េចដែលជិនឆ្អន់មិនចង់
ឃើញគេល្អ គេចេះគោរពសិទ្ធិសេរីភាពចំពោះគ្នាទៅវិញទៅមក ។ អ្នកទាំងនោះបាន
ចំ "បើមិនបានធ្វើអ្វីល្អ ធ្វើតែរឿងកាន់តែអាក្រក់" "មិនចេះដាំមិនជួយថែទាំ ចេះ
តែកាប់បំផ្លាញ ។" បើមិនអញ្ចឹងទេជាមនុស្សមិនទទួលខុសត្រូវ ក្រឡិចក្រឡុច
បោកបញ្ឆោតគេចង់បានតែល្អខ្លួនឯង ឬហៅយ៉ាងខ្លីថាល្អដូចផ្លែល្វា ឆ្អិនក្បាល
ស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។ ភាសាបច្ចុប្បន្នគេហៅថា Negative People without
inspiring or empowering thought!

ភ្ជាប់រឿងនេះដែរ ទម្លាប់ និងផ្នត់គំនិតខាងក្រោមគួរជម្រុះ និងកែប្រែពីព្រោះ
មិនបានគោរពសិទ្ធ លើកតម្លៃ និងផ្តល់អំណាចដល់ស្រ្តីទេនៅក្នុងភាគរយ
ខ្ពស់ និងអាចជឿជាក់បាន :
- ចាត់ការងារផ្ទះជាធំ តែមិនមែនការអប់រំ និងហ្វឹកហ្វឺនជំនាញសម្រាប់ការងារ ។
- ការអប់រំកូនស្រីមិនសំខាន់ដូចកូនប្រុស គឺត្រូវទទួលក្រោយកូនប្រុស និង
មិនសំខាន់ដូចកូនប្រុស ។
- ការគិត ការជជែកពិភាក្សា ការសម្រេចចិត្តរឿងគ្រួសារ និងសង្គមជាតិ
ជាការងារអតិ្ថភាពរបស់បុរស ។
- ការងារដែលស្រ្តីអាចធ្វើបានគ្មានអ្វីក្រោពីនៅចង្រ្កានបាយ និងនៅផ្ទះមើល
ថែកូន ។ (ចុះបើហេតុផល និងការអនុវត្តន៏ដូចខាងលើហើយ តើរៀបចំឲ្យគ្នា
ស្រ្តីចេះអ្វីបាន បើមិនចាត់ការអប់រំ ការគិត ការសម្រេចចិត្ត និងហ្វឹកហ្វឺន
ជំនាញឲ្យគ្នាផង?)
ដល់តែអញ្ចឹងស្រ្តីច្រើនតែគេរៀបចំឲ្យមិនមានសិទ្ធិ មិនមានតម្លៃ និងអំណាចអ្វី ។
កាន់តែយ៉ាប់គឺច្រើនដើរលើផ្លូវហ្នឹង ការរៀបចំហ្នឹងដែលជាអន្ទាក់រកមុខមិនឃើញ
ស្រាយមិនរួច ជាប់នៅក្នុងភាពក្រីក្រ និងស្ថានភាពជាជនរងគ្រោះ ។

ផ្ទុយទៅវិញ ទម្លាប់ និងផ្នត់គំនិតខាងក្រោមគួរលើកទឹកចិត្ត ផ្តល់តម្លៃ និង
ជួយជំរុញដោយគ្រួសារ សង្គម និងសមាជិកសង្គមទាំងបុរស និងស្រ្តីពីព្រោះ
នៅក្នុងភាគរយខ្ពស់ និងអាចជឿជាក់បាន :
- ចាត់ការងារផ្ទះមិនសំខាន់ដូចការអប់រំ និងហ្វឹកហ្វឺនជំនាញការងារ ។ បុរសអាច
ជួយការងារផ្ទះ ពីព្រោះស្រ្តីមានការងារសំខាន់ដូចគ្នាហ្នឹងបុរសដែរ ។ នេះគឺជួយគ្នា
ទៅវិញទៅមក ជាការអនុវត្តន៏ជាក់ស្តែងដល់ការគោរព និងផ្តល់តម្លៃចំពោះគ្នា
ទៅវិញទៅមក ។
- ការអប់រំកូនស្រីសំខាន់ដូចគ្នាហ្នឹងកូនប្រុស ។ ការយកចិត្តទុកដាក់ ការផ្តល់
ឪកាស ការលើកទឺកចិត្ត និងការឧបត្ថម្ភទុនសំខាន់មិនថាកូនស្រី និងប្រុស ។
- ការគិត ការជជែកពិភាក្សា ការសម្រេចចិត្តរឿងគ្រួសារ និងសង្គមជាតិត្រូវការទិន្ន័យ
និងការចូលរួមពីគ្រប់ភាគី ។ ស្រ្តី ក៏ដូចជាបុរសត្រូវតែសកម្ម ថ្លឹងថ្លែង និងទទួលខុស
ត្រូវដោយមតិយោបល់ និងការចូលរួម ។
_ ទាំងស្រ្តី និងបុរសគួរធ្វើការសម្រេចចិត្តដោយយោងលើពត៌មាន (Informed Choice) ដោយយោងលើសតិសម្បជញ្ញ: (Conscious Choice) និងដោយការទទួលខុសត្រូវ
(Responsible Choice) និងដោយទស្សន:វិស័យ (Envisioned Choice) ។

ជារួមបើពិនិត្យលើគោលដៅរួមដែលថាការអប់រំគុណភាពផ្តោតលើសមត្ថភាព
ជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងការទទួលខុសត្រូវ នោះជា
គោលដៅដែលសមស្របនឹងបច្ចេកទេស សមស្របនឹងទស្សន:វិស័យនៃ
ទីផ្សារការងារ ក៏ដូចជាការលើកតម្លៃ ការគោរពសិទ្ធ និងការផ្តល់អំណាចដល់
ប្រជាពលរដ្ឋជាក់ស្តែងមិននិយាយតែមាត់ តែដោយសមភាពនៅចំពោះមុខច្បាប់ និងសមស្របនឹងយុត្តិធម៌សង្គមផងដែរ ។

សូមជួយណែនាំ ។ សូមអរគុណ ។

មូលហេតុដែលអ្នកគួរស្អប់ និងមិនគាំទ្រការផ្សាយពាណិជ្ជកម្មស្រា បារីនៅលើ ប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៏ និងវិទ្យុ

មូលហេតុដែលអ្នកគួរស្អប់ និងមិនគាំទ្រការផ្សាយពាណិជ្ជកម្មស្រា បារីនៅលើ
ប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៏ និងវិទ្យុមានដូចជា :

១) ការបំពុលសតិអារម្មណ៏ដោយការអូសទាញ ។

២) ការទ្រុឌទ្រោមសមត្ថភាពផ្តោតអារម្មណ៏ដែលសំខាន់ដល់ការសិក្សា
និងធ្វើការងារ ។

៣) គ្រឿងស្រវឹង និងបារីជាគ្រឿងទាក់ទាញយ៉ាងអវិជ្ជមានសម្រាប់យុវវ័យដែល
ងាយអូសទាញ ។ ដូចជា "ស្ករគ្រាប់ និងលេង" ដែលទាក់ទាញយុវវ័យយ៉ាងងាយ
បើសិនកង្វះការគ្រប់គ្រងម៉ត់ចត់ និងតឹងរ៉ឹង ។ នេះមិននិយាយដល់រឿង
អាសអាភាស (Porn) ដែលអាចរកបានយ៉ាងងាយលើអ៊ីនធើណែត ។

៤) ជម្លោះ និងអំពើហិង្សាក្នុងគ្រួសារ ។ ឥទ្ធិពលសុរាធ្វើឲ្យខូចសតិអារម្មណ៏
លែងគ្រប់គ្រងស្មារតី លែងនិយាយហេតុផល ខុសត្រូវ និងគ្មានការទទួល
ខុសត្រូវ ។

៥)គ្រោះថ្នាក់ចរាចរណ៏ដែលអាចប៉ះពាល់មិនត្រឹមសុវត្ថិភាពខ្លួនឯង តែមហាជន
ដែរ ។

៦) ធ្វើឲ្យចុះខ្សោយធនធានមនុស្ស ។ មជ្ឈដ្ឋាន និងប្រព័ន្ធការងារល្អ និង
មានប្រសិទ្ធិភាពគឺអាចគ្រប់គ្រង និងរំងាប់ទោស: មោហ: និងតណ្ហា
និងលំអៀង ។ ឥទ្ធិពលសុរាជំរុញថាមពលអវិជ្ជមានទាំងអស់នោះ ពិតទេ?

ចំពោះអ្នកផឹក សូមបញ្ឈប់រឿងកំប្លែងដែលជាអន្ទាក់អន្ទងខ្លួនឯងទៅរក
ទម្លាប់ផឹកដូចជា :
- ផឹកជួយសេដ្ឋកិច្ច
- ផឹកជួយសំរាលការងារ និងបង្កើតការងារដូចជាសម្រាប់អ្នករត់តុ នារី
Hostess ចុងភៅ អ្នកដាំបន្លែ អ្នកលក់សាច់ ។ល។
- ផឹកមួយកែវប៉ូវថ្លើម ជក់មួយដើមប៉ូវសួត ។
- ផឹកស៊ីមានអីខាតពីព្រោះសម្បូររង្វាន់ ។ (នៅតែលៀសនិងសម្បកថ្នាំទេមិនទាន់ចាប់រង្វាន់!)
តាមពិតគេមិនអាចហាមឃាត់ភាពឯកជន (Privacy) មិនឲ្យកំសាន្ត
អារម្មណ៏ សើចសប្បាយទេតែត្រូវច្បាស់ថាត្រូវមានទំណួលខុសត្រូវ ។ជា
ថ្មីម្តងទៀតទើបថា មជ្ឈដ្ឋាន និងប្រព័ន្ធការងារល្អ និង
មានប្រសិទ្ធិភាពគឺអាចគ្រប់គ្រង និងរំងាប់ទោស: មោហ: និងតណ្ហា
និងលំអៀងដោយមិនអាចអត្មានិយមគិតតែប្រយោជន៏ផ្ទាល់ខ្លួន
បានទេ ។

និយាយទូលំទូលាយបន្តិចអ្នកគួរលើកទឹកចិត្ត និងជម្រុញការទទួល
ពត៌មានគ្រប់ជ្រុងជ្រោយ ពត៌មានពីអ្នកឯកទេស និងដែលសំខាន់
បំផុតគឺភ្ជាប់នឹងការទទួលខុសត្រូវយោងលើពត៌មាន បច្ចេកទេស
និងចេតនា ។ ឧទាហរណ៏ :
- ប៉ូលីសចរាចរណ៏ថាគ្រឿងស្រវឹងធ្វើឲ្យលែងគ្រប់គ្រងសតិអាម្មណ៏
ឬស្មារតីបញ្ជាយាន្តយន្ត និងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
- ពេទ្យ និងពេទ្យចិត្តសាស្រ្តថាគ្រឿងស្រវឹងបង្ករជាជំងឺ និងធ្វើឲ្យ
សតិអារម្មណ៏ច្របូកច្របល់ (Anxiety Disorder) តានតឹងផ្លូវចិត្ត
 និងអាចបណ្តាលឲ្យវង្វេងវង្វាន់បាន និងក៏អាចបង្កជាទំនោរពឹងលើជាតិអាល់កុលដែល
អាចប៉ះពាល់ដល់ដំណេក (Alcohol Dependency) ។
- អ្នកMarketing ថាផលិតផលនោះប្រឹងវ៉ៃលុកចូលទីផ្សារយ៉ាងសាហាវ តែ
ស្ពតពាណិជកម្មតាមទូរទស្សន៏ និងវិទ្យុអាចBackfire អាចនាំឲ្យមហាជន
មិនពេញចិត្តនឹងផលិតផលពីព្រោះបង្កើតផលអវិជ្ជមានមួយគំនរ ។
ការបង្ហាញខាងលើអាចបញ្ជាក់ថាអ្នកធ្វើការ អ្នកបំរើសេវារដែលមានឯកទេស
មានមនសិការ វិជ្ជាជិវ: និងជាពិសេសការទទួលខុសត្រូវអាចធ្វើឲ្យសេវារ
មានប្រសិទ្ធភាព ធ្វើឲ្យប្រសើរ ដោះស្រាយបញ្ហា បង្រួមមិនពង្រីកបញ្ហា និង
ចំណុចពិសេសនោះគឺបានចូលរួមចំណែកដល់ផលវិជ្ជមានយ៉ាងទូលំទូលាយ
ដល់មហាជន និងសង្គមជាតិ ។

មូលហេតុទាំងអស់នេះល្មមគ្រប់គ្រាន់អ្នកស្អប់ និងឈប់គាំទ្រការផ្សាយពាណិជ្ជកម្ម
គ្រឿងស្រវឹង និងបារីហើយ ។ តើបើផលិតផលទាំងនោះគិតតែពីរកចំណេញ
តែមិនចូលរួមចំណែកជាវិជ្ជមានផ្តល់ប្រយោជន៏ដល់អ្នក និងសង្គម ហេតុអ្វីត្រូវបន្ត
គាំទ្រផលិតផលទាំងនោះ? បើផលិតផលនោះគិតតែពីចំណេញតែបង្កើតផល
ប៉ះពាល់មួយគំនរធំដល់អ្នក និងគ្រួសារ នោះមិនខុសពីអ្នកគាំទ្រ និងជំរុញឲ្យគេ
ធ្វើបាប កេងបន្លំ ឬធ្វើឲ្យអ្នកឈឺចាប់ទេ ។ អ្នកគួរគាំទ្រ និងជំរុញការធ្វើ
អំពើល្អ ការដោះស្រាយបញ្ហា ការចូលរួមចំណែកវិជ្ជមានសម្រាប់សង្គម មិនមែន
អ្នកបង្កើតបញ្ហា និងធ្វើឲ្យអ្នកឈឺចាប់ទេ ។

តើនោះមិនមែនជាជម្រើស ជាអំណាចអ្នក និងជាការចូលរួមចំណែកជាវិជ្ជមាន
របស់អ្នកសម្រាប់ប្រយោជន៏អ្នក និងសង្កមជាតិអ្នកទេ មែនទេ?

អ្នកមានជម្រើស

" I think as long as a person does not think and act victims- I mean as long as a person is empowered by family and society or a person is making effort to empower self, knows that they embrace positive people and things and they know they can take control of how to respond-however to a certain extent- and that they have choices and they are entitled to making their favorable choices yet not coercive , I personally and highly believe a person has all the rights to positive and healthy growth. That's certainly the universal standard of humanity regardless."

ធ្វើការជាក្រុម


មានរឿងដូច្នេះប្រៀបធៀបទៅនឹងការធ្វើការងារជាមួយគ្នា ឬជាក្រុម :
ឧទាហរណ៏ថាមានមនុស្សមួយក្រុមញ៊ាំបាយជុំគ្នា ។ មានម្ហូបមួយចាន ។ មានម្នាក់
ចូលចិត្តហឹរដាក់ម្ចេសខ្វាប់មួយស្លាបព្រា តើអ្នកគិតថាប្រតិកម្មអ្នកដទៃយ៉ាងម៉េច
ដែរ? អ្នកដទៃត្រូវតែចូលចិត្ត ឬបើមិនចេះហឹរត្រូវទ្រាំញ៊ាំរសជាតិហឹរនឹងទៅឬ?
ដោយឡែកម្ហូបដដែលបើម្នាក់ទៀតចូលចិត្តផ្អែមថែមស្ករចូលចានម្ហូបហើយកូរវឹប ឬ
ម្នាក់ទៀតច្របាច់ក្រូចឆ្មារយ៉ាងជូរពីព្រោះអ្នកចូលចិត្តជូរ ចុះអ្នកផ្សេងមិនចូលចិត្ត
ផ្អែម មិនចូលចិត្តជូរនោះគិតយ៉ាងម៉េច?

រឿងនេះច្បាស់ណាស់បញ្ជាក់ថាមិនអាចបាយជុំគ្នា ឬធ្វើការជាក្រុមទេប្រសិនបើមិន
គិតគូរ យោគយល់ និងគោរពគ្នាទៅវិញទៅមក ។ ហើយក៏មិនមែនគិតគូរតែពីខ្លួនឯង
ឲ្យគេតាមយើងរហូតដែរ ។ នោះមិនខុសពីញ៊ាំបាយជុំគ្នាខាងលើទេ ។ ត្រូវតែសួរគ្នា
ជជែកគ្នាតើអាចថែមស្ករ ថែមក្រូចឆ្មារ ឬថែមម្ទេសទេ? មិនអញ្ចឹងអាចដាក់វែកកណ្តាល
ដួសដាក់ចានរៀងខ្លួនថែមល្បោយ ឬទឹកជ្រលក់តាមចំណង់ចំណូលចិត្ត ។ មិនអាច
បង្ខំថាយើងចូលចិត្តប្រៃឲ្យគេចូលចិត្តតាមយើង យើងចង់ហឹរគេត្រូវតែតាមយើង
ធ្វើដូចនេះមិនអាចធ្វើការជាក្រុមទេ ។

ការមិនជជែកគ្នា ការមិនយោគយល់ ឬគោរពគ្នា និងមិនគិតដល់ប្រយោជន៏រួមជា
រូមមន្តដ៏សាកសិទ្ធក្នុងការមិនចុះសម្រុងគ្នា និងនាំដល់បរាជ័យក្នុងការនៅជាមួយគ្នា
ឬធ្វើការជាក្រុម ។ សូម្បីតែប្តីប្រពន្ធបើមិនមានការជជែកគ្នា មិនយោគយល់ ឬគោរពគ្នា
វឹបឡើងថាចូលចិត្តហឹរដាក់ម្ទេសវឹប ចូលចិត្តជូរច្របាច់ក្រូចឆ្មារយ៉ាងចាស់ដៃដោយមិន
ខ្វល់ពីដៃគូរ នោះតែប៉ុណ្ណឹងឲ្យតែពេលបាយជុំគ្នាប្រាកដជាពេលវេលាដ៏តឹងតែង
បំផុតហើយ ។

Greatly need assistance from Embassies

I greatly and highly appreciate the caring, assistance and support.

His Excellency, if I would ask that your Embassy host Cambodia's specialists for their visits and stay for 6 months to one year on the concrete mission of study/observation from actual practices in education, urbanization development, infrastructure development, agriculture development, poverty reduction, technology development, responsible, inclusive and sustainable development and so on.

The objective shall be to cultivate and realize the Think Tank in all fields so that those trained experts can consult, contribute and work for the positive development and quality standard in their relevant areas. For example in education, to transform human resource from low skilled labors to high skills. In economy, from manual skill labor to manufacturer as a goal. Or from the source of raw materials with low income because of low skills to the source of prosperity on own soil by the increased capability for making goods on own natural resources.

Having natural resources is a bless; the calibre human resource to turn what the state has into benefits and prosperity is also a bless; yet the best bless of all is the management reflected through good governance, transparency, fairness, and accountabily and most important of all is inclusiveness and sustainability.

So kindly Embassy of the US, Japan, Singapore, China, Russia, France, British, India and so on provide helping hands for the realization of such Think Tank for this poor country. Count me in

The developments seriously needs to answer to the underlying questions of some such as Technicality, Responsibiity, Legality and Vision, aren't they?

My deep and profound thanks.
(When Singapore could come and learn from Cambodia, why shouldn't we learn from them?)

ការអប់រំ និងវដ្តវិលជុំ

ការអប់រំ និងវដ្តវិលជុំ

ដើម្បីជៀសវាងវដ្តវិលជុំដែលប្រើកម្លាំងបាយ និងហិង្សាដោះស្រាយបញ្ហានៅក្នុងសង្គម
ជាតិ រឿងតូចតាចនេះពិតជាមិនអាចរំលងបានទេ :

នៅតាមទីសាធារណ: ឬនៅផ្ទះគេច្រើនលឺការហៅ ប្រដៅ និងហាមក្មេងៗដោយពាក្យ "អា
ហែង អាមឹង និងពាក្យមនុស្សចាស់ថាអញ " ដែលសុទ្ធជាពាក្យគ្រោតគ្រាតបង្កប់ដោយ
ការប្រើកម្លាំងបាយ និងហិង្សា ។ ការប្រដៅខ្លះមិនថានៅទីសាធារណ:គឺបន្ទាប់ពីប្រើ
អាម្មណ៏ កំហឹងជេរ បញ្ចោរ ហើយគឺប្រាកដជាវ៉ៃស្តីប្រដៅយ៉ាងចាស់ដៃ ។ ភាគច្រើនច្រើនតែ
ការស្តីប្រដៅគឺនាំមុខដោយ "វ៉ៃឥឡូវ ត្រូវរំពាត់ឥឡូវ មាំងឥឡូវ ថប់តែទប់ចិត្តមិនបាន
ត្រូវឥឡូវ ។ល។ " គឺនាំមុខដោយអារម្មណ៏ហិង្សា និងកម្លាំងបាយ និងបន្ទាប់មកតែប៉ុន្មាន
វិនាទីគឺវ៉ៃមែន គឺប្រើកម្លាំងបាយ និងហិង្សាតែម្តង ។ អ្នកខ្ខះពេញចិត្តការជេរបញ្ចោរ និង
វ៉ៃដោយស្តីប្រដៅដោយអះអាងថា "ក្មេងខូច ក្មេងក្បាលរឹងទាល់តែវ៉ៃស្តីប្រដៅឲ្យរាងចាល
អញ្ចឹង ។" នេះជាផ្នត់គំនិត និងទម្លាប់ដែលត្រូវតែកែប្រែ ។

ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង ។ តែមិនមែនទម្លាប់ភ្លឹបឡើងប្រើតែ
អារម្មណ៏ យល់តែអារម្មណ៏ខ្លួនឯងភ្លឹបឡើងជេរ ភ្លឹបឡើងគំហក និងវ៉ៃទេ ។ យើងគួរ
ស្ងប់ចិត្តខ្លួនឯង សួរខ្លួនឯងពីមូលហេតុ សួរក្មេងពីមូលហេតុ ស្វែងយល់ពីចិត្តយើង
និងចិត្តគេ ។ តើយើងអាចទទួលស្គាល់ថាយើងយល់តែពីអារម្មណ៏ខ្លួនឯង ចិត្តខ្លួន
ឯង ការពេញចិត្តតែភាគីខ្លួន ហើយមានទម្លាប់មិនល្អភ្លឹបឡើងជេរ វ៉ៃប្រកបដោយ
ហិង្សា និងការប្រើកម្លាំងបាយឬទេ? សូមស្ងប់ចិត្តខ្លួនឯងជាមុន ជម្រុះចោលការ
ជេរបញ្ចោរ និងវ៉ៃ ។ ស្ងប់ចិត្ត អង្គុយចុះទាំងអស់គ្នា និយាយពីមូលហេតុ ប្រាប់ពន្យល់
ជារឿយៗថានេះត្រូវ ឬខុស ច្រង៉េងច្រង៉ាងយ៉ាងម៉េច អាចគ្រោះថ្នាក់យ៉ាងម៉េច
មិនគួរគិតតែពីលេងសប្បាយមិនគិតយ៉ាងម៉េច ។ល។ សូមកុំភ្លេចពីការធ្វើជាគំរូ
បើទោះជាត្រូវទទួលស្គាល់ថា "ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។" ការចំណាយពេល
នៅជាមួយគ្នាបន្ថែមលើការយកចិត្តទុកដាក់ ការបណ្តុះ និងបញ្រ្ជាបទម្លាប់ល្អ
ដូចជាការអានសៀវភៅ អានសៀវភៅឲ្យគេស្តាប់ ហាត់កីឡា និងបង្រៀនពីការ
ទទួលខុសត្រូវចាំបាច់ណាស់ ។ ដូចជាអ្នកចង់បានទឹកស្អាតពីទឹកកខ្វក់អញ្ចឹងគឺ
ត្រូវមានតម្រង (Filter) ដើម្បីចម្រាញ់ធាតុកខ្វក់ដើម្បីបានទឹកស្អាតប្រើប្រាស់ ។ ល្អ
និងអាក្រក់ជាគូរ នៅក្បែរគ្នា ដូច្នេះបើធាតុ (ទម្លាប់ មជ្ឈដ្ឋាន) មិនល្អច្រើន
ហើយយើងមិនដឹង មិនគ្រប់គ្រងចេះតែបណ្តោយឲ្យទទួលយក (ក្មេងជាក្រដាស់
ក្រណាត់សងាយទទួលឥទ្ធិពល ហើយពិតណាស់របស់ថ្មីៗ ស្ករគ្រាប់ និងលេងជា
គ្រឿងទាក់ទាញក្មេងៗយ់ាងងាយ និងសូមទទួលស្គាល់ថាទម្លាប់អាក្រក់ងាយ
ដុះដាលណាស់ ។ ទម្លាប់ល្អត្រូវការការយកចិត្តទុកដាក់ វិន័យ ការធ្វើសកម្មភាព
ជាក់លាក់ និងការបែងចែកពេលវេលាមានប្រសិទ្ធិភាព ។ អ្នកនឹកឃើញរឿងចចក
ពីរនៅក្នុងខ្លួនយើងទេ នោះមិនខុសពីថាមពលវិជ្ជមាន និងអវិជ្ជមាន ។ យើង
ចិញ្ចឹម យើងទម្លាប់ និងទំនោរទៅខាងណា ថាមពលនោះនឹងមានប្រៀប ។ ) គឺ
មិនល្អ និងគ្រោះថ្នាក់ខ្លាំងណាស់ ។

សូមជម្រុះចោលទម្លាប់ប្រើអារម្មណ៏ យល់តែពីចិត្តខ្លួនឯងដោយភ្លឹបឡើងស្រែកគំហក
គំរាម និងវ៉ៃ ។ សូមស្ងប់ចិត្ត ស្វែងយល់ ថ្លឹងថ្លែង អង្គុយជជែកពិភាក្សា ប្រាប់
ពន្យល់ជារឿយៗ ធ្វើជាគម្រូល្អ និងចំណាយពេលនៅជាមួយពួកគេ ។ ទំនោរ និង
ទម្លាប់ប្រើកម្លាំងបាយនាំដល់វដ្តវិលជុំវិលចុះវិលឡើងដោយប្រើហិង្សា និងកម្លាំងបាយ
ក្នុងការដោះស្រាយបញ្ហា ។ ប្រវត្តិសាស្រ្តដែលប្រើកម្លាំងបាយ និងហិង្សាបាននាំមកនូវ
វិនាសកម្ម និងអំពើប្រល័យពូជសាសន៏ឯងគ្រប់គ្រាន់ហើយ ឆ្អែតឆ្អន់ហើយ និងទ្រុឌ
ទ្រោមសឹងក្រាបដល់ដីហើយ ដូច្នេះល្មមដល់ពេលចាកចេញពីវដ្តវិលជុំដ៏ពិសពុលគ្មាន
មនុស្សធម៌នេះហើយ ។

ទន្ទឹមនឹងនេះ សូមចូលរួមចំណែកជម្រុញច្បាប់អហិង្សាសម្រាប់ការអប់រំនៅផ្ទះ និងនៅ
សាលា ក៏ដូចជាការសហការណ៏នៃភ្ងាក់ងារអប់រំទាំងគ្រួសារ សាលា និងរាជរដ្ឋាភិបាល ។
វត្តមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បារី និងចូលក្លឹបរបស់យុវវ័យក្រោមអាយុ ១៨ឆ្នាំចាំ
បាច់ខ្លាំងណាស់ និងពិតជាមិនអាចមើលរម្លងបានគឺប្រព័ន្ធអប់រំ និងប្រព័ន្ធផ្សព្វផ្សាយ
ដែលត្រូវការការសហការណ៏ក្នុងការបណ្តុះ និងបញ្រ្ជាបសមាជិកសង្គមពីច្បាប់ មនសិការ
និងការទទួលខុសត្រូវក្នុងវិជ្ជាជីវ: និងក្នុងនាមជាប្រជាពលរដ្ឋនៃជាតិសាសន៏មួយ ។
សូមបើមិនអាចធ្វើអ្វីល្អ ឬវិជ្ជមានដល់សង្គមជាតិអ្នក កុំធ្វើអ្វីកាន់តែអាក្រក់ ។ សូម
រួមចំណែកជាវិជ្ជមាន ជាដំណោះស្រាយបញ្ហា ដោយកុំជាចំណែកធ្វើឲ្យបញ្ហាកាន់តែចាក់
ស្រេះ ។ យើងជាសមាជិកសង្គមមានកាតព្វកិច្ច និងតួនាទីដែលត្រូវធ្វើ (Everyone has
a role to play.)

សូមជួយណែនាំ ។ សូមអរគុណ ។

សង្ឃឹមសុបិន្តល្អ

សង្ឃឹមសុបិន្តល្អ

ភាពជាតំណាងជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុសត្រូវខ្ពស់ពីព្រោះ
ភេទជាតំណាងត្រូវបំរើ ដោះស្រាយបញ្ហា និងធ្វើឲ្យស្ថានភាពប្រជាពលរដ្ឋបាន
ប្រសើរជាងមុន ។ ភាពឡេះឡោះ អំណួត អាងយ៉ាង និងភាពដាច់បង្ហៀរត្រូវគ្រប់គ្រង
ម៉ត់ចត់ជំនួសវិញដោយវិន័យ ការប្តេជ្ញាចិត្ត សមាធិ និងស្មារតីទទួលខុសត្រូវក្នុងវាចារ
សកម្មភាព និងចេតនា (គោលដៅ) ។ តើរឿងនេះមិនលំបាក មិនតឹងតែងទេឬបើសិន
យើងគិតនៅក្នុងអត្មានិយម ឬគិតនៅក្នុងភាពឯកជន? តើអ្នកណាមិនចង់ផឹកយ៉ាង
ក្អាកក្អាយ សើចរាំឡកកញ្ឆេង ឬជិះទូកលេងផឹកប៊ីយ៉ែរមានអ្នកយល់ចិត្ត? មូលហេតុនេះ
ហើយដែលបញ្ជាក់ថាភាពជាតំណាងគឺជាអ្នកមានការប្តេជ្ញាចិត្តខ្ពស់ និងមានទំណួលខុស ត្រូវខ្ពស់ ។ មិនត្រឹមតែប៉ុណ្ណោះដោយសាប្រជាពលរដ្ឋមើលមកអ្នកតំណាងជាអ្នកស្មោះត្រង់
ជាអ្នកគួរឲ្យទុកចិត្ត ប្រជាពលរដ្ឋតែងតែរំពឹងយ៉ាងខ្ពស់ថាអ្នកតំណាងរបស់ពួកគេនឹង
ធ្វើជាគម្រូ និងឧទាហរណ៏ល្អចំពោះសេចក្តីណែនាំ ការប្រកាស និងគោលនយោបាយ ។
អ្នកតំណាងក្នុងស្មារតីនេះត្រូវប្រកាន់ជានិច្ចនូវស្មារតីទទួលខុសត្រូវ ត្រូវថ្លឹងថ្លែងម៉ត់ចត់
ត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេច
ចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏
រួមរបស់ប្រជាពលរដ្ឋបានរកឃើញ ។ ដំណោះស្រាយ និងការសម្រេចចិត្តរបស់អ្នកតំណាងត្រូវ
យោងលើពត៌មានពីអ្នកពាក់ព័ន្ធ ពីអ្នកបច្ចេកទេស និងមានលក្ខណ:វិទ្យាសាស្រ្ត ។ សុទ្ធ
តែរឿងតឹងតែង និងស្មុគស្មាញដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវ
ខ្ពស់ ។ តែជាការពិតនៅលើពិភពលោកទៅហើយដែលអ្នកតំណាងមានតិចជាងប្រជា
ពលរដ្ឋ ហើយអ្នកតំណាងប្រកបដោយបច្ចេកទេស មនសិការ និងទំណួលខុសត្រូវខ្ពស់
នឹងបំរើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានទូលំទូលាយ ។ ហើយការពិតមួយទៀតគឺ
បើផ្ទុយពីនេះវិញ គេក៏បង្កើតផលអវិជ្ជមានមួយគំនរធំដល់សង្គមជាតិដែរ ។ ដូចនេះ
ប្រព័ន្ធរដ្ឋបាល យន្តការណ៏ វិន័យ និងច្បាប់នានាសំខាន់ណាស់ថាអ្នកតំណាងនឹង
មិនប្រកបដោយទោស: មោហ: និងលោភ: និងលំអៀង និងមិនប្រើថាមពលអវិជ្ជមាន
ដែលនាំមកនូវទុក្ខទោស និងផលអវិជ្ជមានដល់មហាជនទេ ។ គេត្រូវធានាថាអ្នក
តំណាងមិនមែនជាអ្នកមកស្រង់ដើមដោយសាគេបានចំណាយយ៉ាងមហាសាល
មុនទទួលបានភេទជាអ្នកតំណាងទេ ។ ប្រព័ន្ធរដ្ឋបាលដែលខ្ញុំ
ជឿជាក់គឺប្រព័ន្ធផ្សព្វផ្សាយបើកចំហរ និងមានវិជ្ជាជីវ:ពីព្រោះដូចបានលើកឡើងខាង
លើគឺអ្នកតំណាងត្រូវស្វែងរក និងស្វែងយល់ពត៌មានគ្រប់ជ្រុងជ្រោយដើម្បីដំណោះស្រាយ និងការសម្រេចចិត្តមានតុល្យភាព ដែលឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ និងធានាថាផលប្រយោជន៏រួមបានរកឃើញ ។ ជាមួយគ្នានេះផងដែរគឺ
ការជជែកពិភាក្សាថ្នាក់ជាតិដោយបើកចំហរ ដោយស្មារតីទទួលខុសត្រូវ និងដោយ
វិជ្ជាជីវ:ដើម្បីអាចឲ្យប្រជាពលរដ្ឋទទួលបានពត៌មាន និងអាចធ្វើការសម្រេចចិត្ត ។ ជាការ
ពន្យល់បន្ថែមសូមអាន: https://www.facebook.com/sotheavuth.chan/posts/10202431267475865.

បើនិយាយដោយឡែកទូលំទូលាយបន្តិច គេអាចជឿជាក់យ៉ាងម៉ុតមាំថាប្រសិនបើអ្នក
តំណាងមានបច្ចេកទេស មានមនសិការ និងជាពិសេសការទទួលខុសត្រូវ នោះផល
វិជ្ជមានយ៉ាងទូលំទូលាយគឺបានមកមហាជន ។ ហេតុនេះការអភិវឌ្ឃន៏សង្គមប្រសិន
គេគិតពីទំណួលខុសត្រូវ ទស្សន:វិស័យ (Vision) និងចេរភាព (Sustainability) ការ
ផ្តួចផ្តើម ការអនុវត្ត និងគោលនយោបាយដែលធានាយ៉ាងមានប្រសិទ្ធិភាពថា
សមាជិកសង្គមភាគច្រើន (នៅក្នុងភាគរយខ្ពស់) នឹងជាប្រជាពលរដ្ឋដែលមាន
សមត្ថភាព ជំនាញ មនសិការ និងទំណួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកតំណាង និង
ជាប្រជាពលរដ្ឋ ។ ប្រព័ន្ធអប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធរដ្ឋផ្សេងៗត្រូវធានាពី
ឪកាស ពីការយកចិត្តទុកដាក់ និងការឧបត្ថមទាំងខាងរចនាសម្ព័ន្ធ និងទុនដើម្បី
ធានាការរីកចម្រើនដោយផាសុខភាព និងវិជ្ជមានសម្រាប់ប្រជាពលរដ្ឋសមសម្រប
នឹងសមភាពសង្គម និងយុត្តិធម៌សង្គម ។ ពត៌មានថ្មីៗនេះបានធ្វើឲ្យសុបិន្តខ្ញុំ និង
ប្រជាពលរដ្ឋជាច្រើនគិតថាប្រទេសមួយនេះកំពុងដើរលើផ្លូវដែលត្រឹមត្រូវ ដែលមាន
ការទទួលខុសត្រូវអាចប្រែក្លាយប្រជាជាតិដ៏កម្សត់មួយនេះដែលឆ្លងកាត់ភាពខ្លោចផ្សា
ទុក្ខសោកនារាសព្រាត់ប្រាស និងសូម្បីតែប្រល័យពូជសាសន៏ខ្លួនឯងឈានទៅរកទំព័រ
ប្រវត្តិសាស្រ្តថ្មីនៅក្នុងសហគមន៏អន្តរជាតិរស់ក្រោមដំបូលច្បាប់ជាតិ និងអន្តរជាតិ ដែលគោរពសិទ្ធិ សេរីភាព និងតម្លៃដោយមិនប្រកាន់ពណ៌សម្បុរ ភេទ និងជាតិសាសន៏ ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។ សូមជួយណែនាំ ។ សូមអរគុណ ។

អាចអានពត៌មានពីព្រឹត្តិកាណ៏ថ្មីៗដូចជា :
- http://thmeythmey.com/index.php?page=detail&ctype=article&id=12350&lg=kh
- https://www.facebook.com/rainsy.sam.5/photos/a.521085964614808.1073741829.520708567985881/666709083385828/?type=1&theater
- http://www.cen.com.kh/localnews/show_detail/19?token=NTNhMjBjZG

Health Concern


ទៅលើសពីការយល់ដឹង និងសមត្ថភាពរបស់ប្រជាពលរដ្ឋធម្មតា ។
រឿងនេះត្រូវការការណែនាំ និងការត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់
ព័ន្ធ និងអ្នកជំនាញ ។ សាធាតុគីមីអាចមាននៅក្នុងចំណីអាហារ នៅបន្លែ
សាច់ និងសារធាតុគីមីប្រើនៅក្នុងអាហារកញ្ចប់ និងកំប៉ុង ។ ជំងឺដែលបង្កពិត
ជាគួរឲ្យញាក់សាច់តាំងពីប៉ះពាល់ដល់ការលូតលាស់តាំងពីនៅក្នុងផ្ទៃ
ការបន្តពូជ ទឹកនោមផ្អែម មហារីកជាដើម ។ល។ លឺជាញឹកញាប់ថា
ជំងឺឥឡូវប្លែកៗណាស់ និងជំងឺមហារីកបានមានវត្តមានហើយ ។ បើក្រឡេក
ត្រួសៗ ឃើញសម្បូរទឹកជាតិស្ករគឺបើចាំមិនខុសមានភេសជ្ជ:មួយបានប្រកាស
ថាបានបន្ថយជាតិស្ករ ៣០% ។ ស្តាប់ទៅបើមិនព្រឺក្បាលមិនដឹងជាយ៉ាងម៉េចទេ?
ឧទាហរណ៏ជាក់ស្តែងទៀតគឺផ្លែប៉ោមសម្បកស្អាត តែបើមិនប្រយ័ត្នសាកកោស
សម្បកមើលទេ ប្រកដជាញ៉ាំជាតិក្រូម៉េស្រោបសម្បកប៉ោមមិនខាន ។ មានឯកសារ
ខ្លះបញ្ជាក់ថាញ៉ាំប៉ោមនឹងសំបកជួយកាត់ភាពប្រឈមមហារីក ដូចគ្នានឹងស្ពៃក្តោប
តែបើប៉ោម ឬស្ពៃក្តោបមានពាក់ព័ន្ធនឹងសារធាតុគីមីប៉ះពាល់ដល់សុខភាពទៅវិញ
អញ្ចឹងផលល្អ ឬអាក្រក់ជាង? មានគេនិយាយលេងថាពីមុនចូលចិត្តញ៉ាំផ្លែឈើ
អាយុវែង តែប្រសិនគ្មានការត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់ព័ន្ធ និងអ្នកឯកទេស
ប្រកបដោយទំណួលខុសត្រូវខ្ពស់ទេ ញ៉ាំផ្លែឈើមិនដឹងប្រភពប្រឈមនឹងគ្រោះថ្នាក់
ខ្លាំងណាស់ ។ បើនិយាយពីអាហារកញ្ចប់ អាហារកំប៉ុង និងសូម្បីស្រាស ឬទឹកត្នោតជូរឥឡូវ
អ្នកភូមិភាគច្រើនទទួលស្គាល់ថាទុកចិត្តមិនបាន មិនដឹងលាយមេស្រា ហើយ
មេស្រានឹងប៉ះពាល់សុខភាពយ៉ាងម៉េច ។

រឿងនេះគឺប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ។ សូមមេត្តាណែនាំ និងត្រួតពិនិត្យម៉ត់ចត់ដោយផ្នែកពាក់ព័ន្ធ និងអ្នកជំនាញប្រកបដោយទំណួល
ខុសត្រូវខ្ពស់ ។ សូមការពារជាមុន សូមតាមដាន និងសាកពិសោធន៏បន្លៃ សាច់
ផ្លែឈើ អាហារកញ្ចប់ និងកំប៉ុង ។ល។ ដែលមហាជនទិញ ប្រើប្រាស់ និងទទួលទាន ។
អាហារកញ្ចប់ និងអាហារកំប៉ុងទៅលើសពីត្រួតពិនិត្យកាលបរិច្ឆេទផុតអាយុកាល
(Expiry Date) គឺត្រូវសាកពិសោធន៏សាធាតុគីមីដែលប្រើសម្រាប់រក្សាអាហារដូច
អត្ថបទបានលើកបង្ហាញ ។ ការធ្វើការប្រកបដោយជំនាញ ដោយការយកចិត្តទុកដាក់ និងទំណួលខុសត្រូវខ្ពស់មានសារ:សំខាន់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ និងអាចកាត់បន្ថយការចំណាយលើការរ៉ាប់រងការថែទាំសុខភាព និងជាពិសេសយកចិត្តទុកដាក់ដល់កម្លាំងពលកម្ម
របស់ប្រជាពលរដ្ឋពីព្រោះសុខភាពរាងកាយទាក់ទងនឹងសមត្ថភាពខួរក្បាល ។

សូមជួយណែនាំ ។ សូមអរគុណ ។

សូមសំណូមពរក្រសួងអប់រំនូវចំនុចមួយចំនួន

សូមសំណូមពរក្រសួងអប់រំនូវចំនុចមួយចំនួន :

១) បង្កើតប្រព័ន្ធទូរស័ព្ទដែលលោកគ្រូ អ្នកគ្រូអាចទំនាក់ទំនងអាណាព្យាបាល
សិស្សនៅពេលសិស្សអវត្តមាន ។ (រឿងនេះដើរក្រោយសាលាឯកជនឆ្ងាយណាស់ ។)

២) ទទួលស្គាល់ទុក្ខលំបាករបស់លោកគ្រូ អ្នកគ្រូ និងអ្នកអប់រំ ១)ដោយសា
ប្រាក់ខែមិនគ្រប់គ្រាន់ ២)ម៉ោងបង្រៀនចង្អៀតមិនមានពេល ៣)ត្រូវត្រៀម
មេរៀន ការស្រាវជ្រាវ កែកំនែកិច្ចការសិស្ស ។ល។ ប៉ុន្តែសូមសំណូមពរលោកគ្រូ
អ្នកគ្រូសហការណ៏ជាមួយអាណាព្យាបាលសិស្ស ផ្តល់ប្រឹក្សា (Consultation) ជួប
ជាមួយគ្នា ឧទាហរណ៏ហេតុអ្វីការសិក្សាមុខវិជ្ជាដដែលរបស់សិស្សធ្លាក់ចុះ? ហេតុ
អ្វីកូនសិស្សមានអារម្មណ៏ស្រពាប់ស្រពោនមួយរយះ ទន្ទឹមនឹងនេះការសិក្សាធ្លាក់ចុះ?
ហេតុអ្វីនៅលើមុខ ឬដៃកូនសិស្សមានស្នាមវ៉ៃ ស្នាមដាច់មើលដូចជាការវ៉ៃតប់
ឬដោយសារការប្រើហិង្សា? (រឿងនេះក៏ដើរក្រោយសាលាឯកជនដែរ បើទោះ
សាលាឯកជនមិនទាន់មានការផ្តល់ប្រឹក្សា តាមដានការវិវឌ្ឃន៏នៃការ
សិក្សារបស់សិស្សបានជារៀងរាល់ខែ ។ )

៣) សូមសំណូមពរមានបណ្ណាល័យតាមសាលាមួយៗ និងដំណើរការជាទៀងទាត់ ។ លោកនាយកនាយិការអាចផ្តួចផ្តើមការកសាងបណ្ណាល័យដោយបដិភាគ ថវិការជាមួយអាណាព្យាបាលសិស្សតាមសាលា និងការរៃអង្គាសថវិការពីសប្បុរសជនអ្នកឧកញ៉ា អ្នកជំនួញ អង្គការ និង
ថ្នាក់ដឹកនាំនានា ។ ធ្លាប់ដឹងមានអង្គការគេអាចជួយសង់បណ្ណាល័យ ដោយជួយទាំងស្រុងឬប្រជាជនមូលដ្ឋានគ្រាន់តែជួយបដិភាគប្រហែល ១៥ ទៅ ២០ភាគរយនៃតម្លៃសរុប ។ការបដិភាគ ការរួមចំណែកដើម្បីលើកទឹកចិត្ត និងជំរុញការចូលរួម និងថែរក្សា (Entitlement Mentality!) ។ និងសូមមានសៀវភៅដែលកូនសិស្សអាចអាន អាចស្រាវជ្រាវទាក់ទងនឹង
មេរៀន និងកម្មវិធីសិក្សារបស់គេ ។ សូមទម្លាប់កូនសិស្សអានសៀវភៅ ឧទាហរណ៏មានលំហាត់ មេរៀនអាចឲ្យកូនសិស្សបើកសៀវភៅរកចម្លើយ តែក្នុងរយះពេលខ្លីដើម្បីតេស្ត៏មើលតើកូនសិស្សបានអានមេរៀន បានត្រៀមមុនមកសាលាដែរឬទេ? បើបណ្ណាល័យសម្បូរសៀវភៅ
លោកគ្រូ អ្នកគ្រូអាចរៀបចំមេរៀនដឹកនាំកូនសិស្សចូលបណ្ណាល័យ ១)បណ្តុះទម្លាប់កូនសិស្សអានសៀវភៅក្នុងបណ្ណាល័យ ស្រាវជ្រាវ និង២)យល់ពីអត្ថប្រយោជន៏ទូលំទូលាយនៃបណ្ណាល័យ ។

៤) សាលាសូមត្រួតពិនិត្យអនាម័យបរិស្ថានសាលា និងអនាម័យចំណីចំណុក ។ ការយល់ដឹងពីរបបចំណីអាហារ និងផលប៉ះពាល់ ឧទាហរណ៏អាហារមិនមានអនាម័យ អាហារសម្បូរជាតិ
ស្ករពេកអាចជួយចូលរួមថែរក្សាសុខភាពដល់កូនសិស្សបាន ។

៥) សូមជំរុះចោល និងលុបបំបាត់ការអប់រំដោយវ៉ៃ សម្លុត និងគំហកដោយមិនពន្យល់មិនណែនាំ និងប្រាប់ជារឿយៗ ។ ការអប់រំដោយវ៉ៃ សម្លុត និងគំហកចាស់គំរិល និងហួសសម័យហើយ ។

ពិតណាស់គុណភាពអប់រំត្រូវការជាចំបាច់នូវការសហការណ៏រវាងភ្ងាក់ងារពាក់ព័ន្ធដូចជាគ្រួសារ សាលា អ្នកឯកទេស និងរដ្ឋអំណាច ។ ភាគីទាំងអស់ត្រូវតែសកម្ម ចូលរួម យកចិត្តទុកដាក់ និងមានទំណួលខុសត្រូវខ្ពស់ ។

សូមជួយណែនាំ ។ សូមអរគុណ ។

(អាចអានបន្ថែម : សមត្ថភាព និងគុណភាពនៃការអប់រំ)

សំណូមពរក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ

សំណូមពរក្នុងកំណែទម្រង់ប្រព័ន្ធអប់រំ

សូមសាកគិតទាំងអស់គ្នា ។ ប្រសិនបើអ្នកមានអ្នកឯកទេស និងអ្នកជំនាញ (Specialist/Expert) រហូតដល់២០០០ (ពីរពាន់)នាក់ទៅចុះ តើត្រូវចំណាយពេល
ប៉ុន្មានទើបអាចដើរបង្រៀន និងចែកចំណេះដឹងឲ្យបានគ្រប់សាលា? តើធ្វើ
ម៉េចអាចយកចិត្តទុកដាក់ដល់កូនសិស្សដោយសមត្ថភាពជំនាញរបស់
ពួកគេបានជាប្រចាំថ្ងៃ? តើត្រូវធ្វើម៉េចបើសិនជាអ្នកឯកទេស និងអ្នកជំនាញ
មានគោលដៅ និងសុឆន្ទ:ចង់យកចិត្តទុកដាក់ បង្រៀន និងចែកផ្ទេរចំណេះដឹង
ដល់កូនសិស្សដើម្បីធ្វើបណ្តុះទំពាំងស្នងឬស្សីឲ្យរឹងម៉ាំ?

ខ្ញុំសូមជូនជម្រើសដោយបង្កើតជាវិបសាយ និងកម្មវិធីដែលអាចយកមកប្រើបាន
នៅក្នុងទូរស័ព្ទទោះមាន ឬគ្មានអ៊ីនធើណែតបន្ទាប់ពីDownload ដូចក្នុងកម្មវិធី Play Store របស់Android ឬYoutube ។ ឧទាហរណ៏គឺ iStoryBooks or 123s & ABCsដែលគេបង្កើតយើងអាចDownloadយកមករៀន/បង្រៀនអានជាស្វ័យសិក្សា និងជាការបង្រៀនបន្ថែមដោយអាណា
ព្យាបាល ។ ការបង្កើតនេះស្រដៀងនឹង Common Core State Standards របស់
ប្រព័ន្ធសិក្សាសហរដ្ឋអាមេរិក (Deeply grateful to Mr. Bill Gates) ដែលចុះកាល
បរិច្ឆេទថ្ងៃទី ២ មិថុនា ឆ្នាំ ២០១០ ។ (....To develop these standards, CCSSO and NGA Center worked with representatives from participating states, a wide range of educators, content experts, researchers, national organizations, and community groups. These final standards reflect the invaluable feedback from the general public, teachers, parents, business leaders, states, and content area experts and are informed by the STANDARDS OF OTHER HIGH PERFORMING NATIONS. )

[សូមរំលឹកបើអ្នកសួរស្រ្តីចិនដែលទើបចប់បរិញ្ញាបត្រថាគេនឹងរៀបការភ្លាមៗ
ពួកគេនឹងឆ្លើយថាទេ ពីព្រោះជីវភាពជានិស្សិតរបស់ពួកគេតាំងពីថ្នាក់តូចមក
គឺឈឺក្បាល មានការប្រកួតប្រជែង និងតានតឹងដោយសាប្រព័ន្ធអប់រំតឹងតែង
របស់គេ ។ បន្ទាប់ពីចប់ការសិក្សាពួកគេមានទំនោរចង់បានជីវភាពឯកជន
និងជីវិតគូរដែលពួកគេចង់បានតែមិនមែនចាប់ដាក់ទេ ។ ឯស្រ្តីកូរ៉េខាងត្បូង
ដូចគ្នាដែលគេឲ្យតម្លៃការសិក្សាអប់រំ យកជំនាញ និងយកអាជីពមុនរៀបអា
ពាហ៏ពិពាហ៏ ។ អាយុ ២៨ ទៅ ៣០ជាងជារឿងធម្មតាសម្រាប់រៀបការ ។ ប្រទេស
ស៊ីងហ្គាពួរមិនបាច់និយាយមានមោទនភាពនឹងប្រព័ន្ធអប់រំរបស់ខ្លួន ។ លោក
Bill Gates ថាប្រព័ន្ធអប់រំអាមេរិកត្រូវត្រៀមលក្ខណ:កូនសិស្សខ្លួនដើម្បីប្រកួត
ប្រជែងលើពិភពលោកបាន ចំណែក Mr. President Obama ថាប្រព័ន្ធអប់រំ
សហរដ្ឋអាមេរិកជា World-Class Educationហើយថ្មីៗនេះលោកបានគាំទ្រ
និងជម្រុញបង្កើត Innovation Centers បើទោះមិនទាន់បានបង្កើតទូលំ
ទូលាយនៅគ្រប់រដ្ឋ ។ ប្រព័ន្ធអប់រំនៅកម្ពុជា? គួរតែមានគោលដៅទូលំទូលាយ
និងប្រើប្រាស់ធនធានទាំងអស់ដែលមាន និងប្រើប្រាស់ប្រកបដោយប្រសិទ្ថភាព
ខ្ពស់ហើយ ។ ]

ចំណុចខាងក្រោមជាសំណូមពរ ផលវិបាកប្រឈម និងដំណោះស្រាយជូនក្រសួង
អប់រំមានដូចជា :

សំណូមពរ- ១)បង្កើតធនាគារខួរក្បាល Think Tan ឬក្រុមការងារ Working Groups សម្រាប់សិក្សា ស្រាវជ្រាវមេរៀន អត្ថបទ លំហាត់ របកគំហើញ បញ្ហាគ្រោះ
ថ្នាក់ផ្សេងៗ និងល្បែងល្បងប្រាជ្ញា និងចងក្រងនៅក្នុងវិបសាយសម្រាប់សិស្ស
ពីថ្នាក់ទី១-១២ លើមុខវិជ្ជា ក)គណិតវិទ្យា ២)អក្សសាស្រ្ត ៣)សីលធម៌ ៤)ភាសា
អង់គ្លេស និង៥) កុំព្យូទ័រ ។ វិបសាយអាចជា Platform ឬChannels ដែលកូនសិស្ស
អាណាព្យាបាលអាចលើកជាសំណួរ លោកគ្រូអ្នកគ្រូអាចចែករំលែកលំហាត់បន្ថែម
និងដោយមានចម្លើយពីអ្នកឯកទេស ។ វិបសាយអាចងាយស្រួលរក និងទំនាក់
ទំនងដូចជាអាចលើកសំនួរដែលវិបសាយអាចនាំទៅរកតំណរភ្ជាប់ Linkសម្រាប់
អត្ថបទ និងការពន្យល់ ។ ការសហការណ៏រវាងសាលា គ្រួសារ អ្នកឯកទេស និង
វិបសាយសំខាន់សម្រាប់ជម្រុញគុណភាពសម្រាប់អប់រំទាំងអស់គ្នា ។ ក្នុងរយះពេល
៣-៥ឆ្នាំ ក្រសួងអប់រំនឹងមានវិបសាយជាប្រភពឯកសារដ៏សម្បូរបែបសម្រាប់សិស្ស
ថ្នាក់ទី ១-១២ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំក្នុងទស្សន:
វិស័យវែងឆ្ងាយ និងដែលមានឥទ្ធិពលវិជ្ជមានមានវិសាលភាពគ្របដណ្តប់
ទូទាំងប្រទេសសម្រាប់កូនសិស្ស អ្នកអប់់រំ និងអាណាព្យាបាល ។

២) សំណូមពរការគាំទ្រ និងឧបត្ថមទុន សម្ភារ: និងសមត្ថភាពជំនាញ ពីថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា អង្គការសង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ដៃគូរនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងអ្នកជំនាញ/ឯកទេសលើមុខវិជ្ចាមួយៗ ។

ផលលំបាកប្រឈម-
ក) អ្នកបច្ចេកទេស អ្នកជំនាញតាមមុខវិជ្ជា គណិតវិទ្យា អក្សរសាស្រ្ត សីលធម៌
ភាសាអង់គ្លេស និងកុំព្យូទ័រ ។

ខ) អ្នកបច្ចេកទេសតម្លើង ថែទាំ និងគ្រប់គ្រងវិបសាយ និងក្រុមការងារអ្នក
ឯកទេសពន្យល់ និងបកស្រាយពេលមានសំណួរ ឬការយល់មិនច្បាស់ ។

គ) ពេលវាលាព្រោះត្រូវស្រាវជ្រាវ តាមដានលើវិបសាយ និងឆ្លើយតប ។ ដូចនេះ
ក្រុមអ្នកបច្ចេកទេស ជំនាញ (Specialist/ Expert)ទាមទារការធ្វើការជាប់
លាប់ដូចបុគ្គលិករដ្ឋធម្មតាបើទោះជាប្រាក់ខែខ្ពស់ទៅតាមជំនាញ និងបទពិសោធន៏របស់ពួកគេ ។ សមត្ថភាពជំនាញ មនសិការ និងទំណួល
ខុសត្រូវខ្ពស់ទាមទារជាដាច់ខាត ។

ឃ)ថវិការចំណាយលើអ្នកក្រុមការងារអ្នកបច្ចេកទេសតាមមុខជំនាញ និងអ្នក
បច្ចេកទេសកុំព្យូទ័រ (វិបសាយអាចភ្ជាប់នឹងទូស័ព្ទ Mobile Version នឹងអាច
ទូរស័ព្ទDownload ទុកប្រើទោះមានឬគ្មានអ៊ីនធើរណែត ងាយស្រួល និងបន្ថយ
ការចំណាយសម្រាប់អ្នកនៅជនបទ ។)

ដូចបានបញ្ជាក់ខាងលើក្នុងរយះពេល៣-៥ឆ្នាំ ក្រសួងអប់រំនឹងមានវិបសាយជាប្រភពឯកសារដ៏សម្បូរបែបសម្រាប់សិស្ស
ថ្នាក់ទី ១-១២ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះវិស័យអប់រំក្នុងទស្សន:
វិស័យវែងឆ្ងាយ និងដែលមានឥទ្ធិពលវិជ្ជមានមានវិសាលភាពគ្របដណ្តប់
ទូទាំងប្រទេសសម្រាប់កូនសិស្ស អ្នកអប់់រំ និងអាណាព្យាបាល ។
និងសូមសំណូមពរយ៉ាងទទូចចំពោះការគាំទ្រ និងឧបត្ថមទុន សម្ភារ: និងសមត្ថភាពជំនាញ ពីថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា អង្គការសង្គមស៊ីវិល អង្គការអភិវឌ្ឃន៏ដៃគូរនានា លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងអ្នកជំនាញ/ឯកទេសលើមុខវិជ្ចាមួយៗ ។