Tuesday, February 18, 2014

បើកចិត្តទូលាយ ចូលចិត្តដាំ និងថែទាំ

បើកចិត្តទូលាយ ចូលចិត្តដាំ និងថែទាំ ។ បើសិនយើងដាំដើមឈើម្នាក់មួយដើម
មិនបាច់សង្ឃឹមថាចង់បានផលបានផ្លែ តែគង់ថ្ងៃណាមួយធ្វើដំណើរកាត់គង់
បានជាម្លប់ ឬអាចជាសាលាឆទានអាចអង្គុយញ៉ាំអាហារបានគង់យើងសប្បាយចិត្ត
ហើយមានអ្នកលួចសរសើរថាមានគំនិតប្រពៃ ។ ហៅថាដាំនៅផ្ទះ ផ្លែនៅផ្សារ ។

ចូលរួមចំណែកប្រកបដោយហេតុផល ប្រកបដោយការទទួលខុសត្រូវក្នុងន័យ
ដើម្បីផលប្រយោជន៏រួម ។ ដូចជាជួយកាប់ឆ្ការ សម្អាតវត្ថុមុត រើសដំថ្មស្ទះចេញពី
ផ្លូវ ជួយកាប់ឆាយដើម្បីក្លាយជាផ្លូវអាចធ្វើដំណើរបានទាំងអស់គ្នាមានសុវត្ថិភាព
ទាំងអស់គ្នា ។ អ្នកអាចជួយជាស្បៀងជួយ ជួយជាទឹកជួយ ជួយជាកម្លាំងជួយគឺជួយក្នុងស្មារតីផលប្រយោជន៏រួម ។ សូមកុំប្រជែងកុំមានមោទនភាពក្នុងអំពើអាក្រក់ ។
ហៅថាជួយចូកជួយចែវ ។

ត្រូវតែមានវិន័យ មានគោលការណ៏ មានគម្រោង មានសកម្មភាព និងការចាត់ចែងពេលវេលាមានប្រសិទ្ធិភាព ។ មិនអាចល្អឥតខ្ចោះ តែអ្នកកាន់ការធំត្រូវតែមានទំណួលខុសត្រូវខ្ពស់ ។ នេះនឹកឃើញថាតិច ឬច្រើនបុគ្គលគង់ជំពាក់លំអៀងអគតិ និងទោស:
មោហ: និងតណ្ហា ។ ទោះមានការគិតគូរ ថ្លឹងថ្លែង មានសមាធិក្នុងការសម្រេចចិត្ត
តែស្មារតីទទួលខុសត្រូវចាំបាច់ និងជាអំណះអំណាងនៃគុណភាពខាងលើ ។ នេះបានទៅដល់ :
១) ធ្វើឲ្យផ្លូវឡើងទៅកាន់តំណែងធំឲ្យពិបាកបន្តិចគឺទាមទារការទទួល
ខុសត្រូវទាំងកាយ វិចារ ចិត្ត (ចេតនា និងគោលដៅ) ក្រៅពីជំនាញ
និងមនសិការ ។ មេត្តា ករុណា មុទិតាគឺពិបាកទាយ និងកំណត់បាន
ណាស់ដូច្នេះទាមទារការទទួលខុសត្រូវវិញ ។

២) ទាមទារឲ្យអ្នកកាន់ការបើកចំហរ ចូលចិត្តជជែកពិភាក្សាដោយ
អហិង្សា ដោយសន្តិវិធី វិជ្ជាជីវ: និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ទសពិធ៌រាជធម៌ទាំងដប់ ឬពាក្យស្លោក "ទុក្ខរបស់រាស្រ្តជាទុក្ខរបស់ព្រះអង្គ ។"
ពិបាកដឹងណាស់មានតែចង់ឲ្យបើកចំហរ ឲ្យឃើញការទទួលខុសត្រូវ និង
ឃើញការធ្វើល្អជារឿយៗទើបអាចដឹង ។

៣) ឲ្យតម្លៃដល់បញ្ញាជន អ្នកបច្ចេកទេស បណ្ឌិត ស្តាប់និងទទួលយកមតិ
យោបល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទុកប្រជាពលរដ្ឋម្នាក់ជាទីប្រឹក្សាម្នាក់ ។
ធនធានមនុស្សជាព្រលឹងរបស់ជាតិ មិនអាចធ្វើដូចសម័យប្រល័យពូជសាសន៏
ចាត់ទុកធនធានមនុស្សជាខ្មាំងជាសត្រូវទេ ។

និង
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនហ៊ានទទួលទឹកថ្លុក បឹង និងទឹកទន្លេ? (ហៅថាបើកចំហរចិត្តស្តាប់មតិយោបល់ និងចូលចិត្តការពិភាក្សា ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីខ្លាចដុំថ្មដែលគប់ចូល? (ហៅថាបើកចិត្តទូលាយទទួលការរិះគន់ តែប្រកបដោយសមាធិ ដោយការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនផ្តល់ជីវិតរស់រានដល់សព្វសត្វទាំងឡាយ ? (ហៅថាការទទួលខុសត្រូវ ។)

អ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។

និង
សំខាន់បំផុតដែលអ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រ ព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។ មានគោលខ្លះៗដែលអាចពិចារណាដើម្បីធានាថាសង្គមមួយ
អាចផលិតបានធនធានមនុស្សជាសមុទ្រក្រៅពីកត្តាអ្នកដឹកនាំដែលជាស្នូល :

អ្នកធ្វើការដែលអាចរំលេចបាននូវការទទួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ:គឺ ជាអ្នកធ្វើការសាច់ការ និងអាច បំពេញលទ្ធផលល្អទៅតាមភារកិច្ចរបស់គេ ។ អ្នកទាំងនោះ ជាអ្នកធ្វើការស្មោះត្រង់ ជាអ្នកស្មោះត្រង់នឹងអ្នកទទួលសេវារបស់គេ (ក្នុងក្រុមហ៊ុនស្មោះត្រង់ជាមួយថៅកែ រីឯអ្នកបំរើ សេវាសាធារណ:ស្មោះត្រង់នឹង ភារកិច្ចមានស្មារតីទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ:) ។ ដូចជាបុគ្គលម្នាក់ ដែលប្រទាញប្រទង់ដោយថាមពលពីរគឺវិជ្ជមាន និងអវិជ្ជមាន ដូចនេះគេត្រូវការ[[ប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលធានាយ៉ាងមានប្រសិទ្ធភាពថាបុគ្គលត្រូវ ប្រើប្រាស់ថាមពលវិជ្ជមានរបស់គេដែលស្តែងចេញយ៉ាងប្រត្យក្សពីទំនួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ប៉ុន្តែមិនមែនថាមពល អវិជ្ជមានដែលមានទំនោរទៅរកសភាវ:គតិដែលលំអៀង និងផ្តេកផ្តួលលើតណ្ហា លោភ: និងទោស:ក្នុងភាពជាបុគ្គលទេ ។ ក្រុមខ្លាំង ប្រព័ន្ធខ្លាំង និងរដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ គឺមានសមាសភាពប្រកបដោយថាមពលវិជ្ជមានដែល
រំលេច ដោយទំនួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ: ។ គេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលអាចរំងាប់ និងគ្រប់គ្រងនូវថាមពលអវិជ្ជមានរបស់បុគ្គល ដើម្បីធានាថាបុគ្គលនឹងមិនឡូកឡំយកភាពជាឯកជន ឬទាក់ទាញដោយថាមពល អវិជ្ជមានដែលនាំឲ្យសេវារញ៉េរញ៉ៃ គ្មានស្តង់ដារ គ្មានគុណភាព និងគ្មានការទទួលខុសត្រូវទេ ។ ហើយនៅក្នុងបរិបទនៃ ការប្រកួតប្រជែង និងនិរន្តរ៏ភាពនៃការប្តេជ្ញាចិត្តធ្វើឲ្យសេវា ប្រសើរជាលំដាប់គឺគេការត្រូវបុគ្គល និងសមាជិកនៃក្រុម ឬប្រព័ន្ធដែលប្រើប្រាស់ ថាមពលវិជ្ជមានយ៉ាងម៉ឺងម៉ាត់គឺការទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ។]]

យន្តការណ៏ និងយុទ្ធសាស្រ្តចាំបាច់ និងមានប្រសិទ្ធភាពប្រកដ ណាស់គឺការបើកចំហរ ប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតWorking Group or Task force និងWebsites for Quality Control and Monitoring និងវេទិការសាធារណ:សម្រាប់ផ្ទេរចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ការបញ្រ្ជាបគោលនយោបាយ និងការចូលរួម របស់ប្រជាពលរដ្ឋ ។ ហៅថាភាពជាអ្នកដឹកនាំ ជាអ្នកកាន់ការស្រុកទេស ។

គួរពុំគួរ សូមអភ័យទោស ។ សូមអរគុណ ។

No comments: