Tuesday, February 18, 2014

ធ្វើការជាក្រុម


មានរឿងដូច្នេះប្រៀបធៀបទៅនឹងការធ្វើការងារជាមួយគ្នា ឬជាក្រុម :
ឧទាហរណ៏ថាមានមនុស្សមួយក្រុមញ៊ាំបាយជុំគ្នា ។ មានម្ហូបមួយចាន ។ មានម្នាក់
ចូលចិត្តហឹរដាក់ម្ចេសខ្វាប់មួយស្លាបព្រា តើអ្នកគិតថាប្រតិកម្មអ្នកដទៃយ៉ាងម៉េច
ដែរ? អ្នកដទៃត្រូវតែចូលចិត្ត ឬបើមិនចេះហឹរត្រូវទ្រាំញ៊ាំរសជាតិហឹរនឹងទៅឬ?
ដោយឡែកម្ហូបដដែលបើម្នាក់ទៀតចូលចិត្តផ្អែមថែមស្ករចូលចានម្ហូបហើយកូរវឹប ឬ
ម្នាក់ទៀតច្របាច់ក្រូចឆ្មារយ៉ាងជូរពីព្រោះអ្នកចូលចិត្តជូរ ចុះអ្នកផ្សេងមិនចូលចិត្ត
ផ្អែម មិនចូលចិត្តជូរនោះគិតយ៉ាងម៉េច?

រឿងនេះច្បាស់ណាស់បញ្ជាក់ថាមិនអាចបាយជុំគ្នា ឬធ្វើការជាក្រុមទេប្រសិនបើមិន
គិតគូរ យោគយល់ និងគោរពគ្នាទៅវិញទៅមក ។ ហើយក៏មិនមែនគិតគូរតែពីខ្លួនឯង
ឲ្យគេតាមយើងរហូតដែរ ។ នោះមិនខុសពីញ៊ាំបាយជុំគ្នាខាងលើទេ ។ ត្រូវតែសួរគ្នា
ជជែកគ្នាតើអាចថែមស្ករ ថែមក្រូចឆ្មារ ឬថែមម្ទេសទេ? មិនអញ្ចឹងអាចដាក់វែកកណ្តាល
ដួសដាក់ចានរៀងខ្លួនថែមល្បោយ ឬទឹកជ្រលក់តាមចំណង់ចំណូលចិត្ត ។ មិនអាច
បង្ខំថាយើងចូលចិត្តប្រៃឲ្យគេចូលចិត្តតាមយើង យើងចង់ហឹរគេត្រូវតែតាមយើង
ធ្វើដូចនេះមិនអាចធ្វើការជាក្រុមទេ ។

ការមិនជជែកគ្នា ការមិនយោគយល់ ឬគោរពគ្នា និងមិនគិតដល់ប្រយោជន៏រួមជា
រូមមន្តដ៏សាកសិទ្ធក្នុងការមិនចុះសម្រុងគ្នា និងនាំដល់បរាជ័យក្នុងការនៅជាមួយគ្នា
ឬធ្វើការជាក្រុម ។ សូម្បីតែប្តីប្រពន្ធបើមិនមានការជជែកគ្នា មិនយោគយល់ ឬគោរពគ្នា
វឹបឡើងថាចូលចិត្តហឹរដាក់ម្ទេសវឹប ចូលចិត្តជូរច្របាច់ក្រូចឆ្មារយ៉ាងចាស់ដៃដោយមិន
ខ្វល់ពីដៃគូរ នោះតែប៉ុណ្ណឹងឲ្យតែពេលបាយជុំគ្នាប្រាកដជាពេលវេលាដ៏តឹងតែង
បំផុតហើយ ។

No comments: