មូលហេតុដែលអ្នកគួរស្អប់ និងមិនគាំទ្រការផ្សាយពាណិជ្ជកម្មស្រា បារីនៅលើ
ប្រព័ន្ធផ្សព្វផ្សាយជាពិសេសទូរទស្សន៏ និងវិទ្យុមានដូចជា :
១) ការបំពុលសតិអារម្មណ៏ដោយការអូសទាញ ។
២) ការទ្រុឌទ្រោមសមត្ថភាពផ្តោតអារម្មណ៏ដែលសំខាន់ដល់ការសិក្សា
និងធ្វើការងារ ។
៣) គ្រឿងស្រវឹង និងបារីជាគ្រឿងទាក់ទាញយ៉ាងអវិជ្ជមានសម្រាប់យុវវ័យដែល
ងាយអូសទាញ ។ ដូចជា "ស្ករគ្រាប់ និងលេង" ដែលទាក់ទាញយុវវ័យយ៉ាងងាយ
បើសិនកង្វះការគ្រប់គ្រងម៉ត់ចត់ និងតឹងរ៉ឹង ។ នេះមិននិយាយដល់រឿង
អាសអាភាស (Porn) ដែលអាចរកបានយ៉ាងងាយលើអ៊ីនធើណែត ។
៤) ជម្លោះ និងអំពើហិង្សាក្នុងគ្រួសារ ។ ឥទ្ធិពលសុរាធ្វើឲ្យខូចសតិអារម្មណ៏
លែងគ្រប់គ្រងស្មារតី លែងនិយាយហេតុផល ខុសត្រូវ និងគ្មានការទទួល
ខុសត្រូវ ។
៥)គ្រោះថ្នាក់ចរាចរណ៏ដែលអាចប៉ះពាល់មិនត្រឹមសុវត្ថិភាពខ្លួនឯង តែមហាជន
ដែរ ។
៦) ធ្វើឲ្យចុះខ្សោយធនធានមនុស្ស ។ មជ្ឈដ្ឋាន និងប្រព័ន្ធការងារល្អ និង
មានប្រសិទ្ធិភាពគឺអាចគ្រប់គ្រង និងរំងាប់ទោស: មោហ: និងតណ្ហា
និងលំអៀង ។ ឥទ្ធិពលសុរាជំរុញថាមពលអវិជ្ជមានទាំងអស់នោះ ពិតទេ?
ចំពោះអ្នកផឹក សូមបញ្ឈប់រឿងកំប្លែងដែលជាអន្ទាក់អន្ទងខ្លួនឯងទៅរក
ទម្លាប់ផឹកដូចជា :
- ផឹកជួយសេដ្ឋកិច្ច
- ផឹកជួយសំរាលការងារ និងបង្កើតការងារដូចជាសម្រាប់អ្នករត់តុ នារី
Hostess ចុងភៅ អ្នកដាំបន្លែ អ្នកលក់សាច់ ។ល។
- ផឹកមួយកែវប៉ូវថ្លើម ជក់មួយដើមប៉ូវសួត ។
- ផឹកស៊ីមានអីខាតពីព្រោះសម្បូររង្វាន់ ។ (នៅតែលៀសនិងសម្បកថ្នាំទេមិនទាន់ចាប់រង្វាន់!)
តាមពិតគេមិនអាចហាមឃាត់ភាពឯកជន (Privacy) មិនឲ្យកំសាន្ត
អារម្មណ៏ សើចសប្បាយទេតែត្រូវច្បាស់ថាត្រូវមានទំណួលខុសត្រូវ ។ជា
ថ្មីម្តងទៀតទើបថា មជ្ឈដ្ឋាន និងប្រព័ន្ធការងារល្អ និង
មានប្រសិទ្ធិភាពគឺអាចគ្រប់គ្រង និងរំងាប់ទោស: មោហ: និងតណ្ហា
និងលំអៀងដោយមិនអាចអត្មានិយមគិតតែប្រយោជន៏ផ្ទាល់ខ្លួន
បានទេ ។
និយាយទូលំទូលាយបន្តិចអ្នកគួរលើកទឹកចិត្ត និងជម្រុញការទទួល
ពត៌មានគ្រប់ជ្រុងជ្រោយ ពត៌មានពីអ្នកឯកទេស និងដែលសំខាន់
បំផុតគឺភ្ជាប់នឹងការទទួលខុសត្រូវយោងលើពត៌មាន បច្ចេកទេស
និងចេតនា ។ ឧទាហរណ៏ :
- ប៉ូលីសចរាចរណ៏ថាគ្រឿងស្រវឹងធ្វើឲ្យលែងគ្រប់គ្រងសតិអាម្មណ៏
ឬស្មារតីបញ្ជាយាន្តយន្ត និងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
- ពេទ្យ និងពេទ្យចិត្តសាស្រ្តថាគ្រឿងស្រវឹងបង្ករជាជំងឺ និងធ្វើឲ្យ
សតិអារម្មណ៏ច្របូកច្របល់ (Anxiety Disorder) តានតឹងផ្លូវចិត្ត
និងអាចបណ្តាលឲ្យវង្វេងវង្វាន់បាន និងក៏អាចបង្កជាទំនោរពឹងលើជាតិអាល់កុលដែល
អាចប៉ះពាល់ដល់ដំណេក (Alcohol Dependency) ។
- អ្នកMarketing ថាផលិតផលនោះប្រឹងវ៉ៃលុកចូលទីផ្សារយ៉ាងសាហាវ តែ
ស្ពតពាណិជកម្មតាមទូរទស្សន៏ និងវិទ្យុអាចBackfire អាចនាំឲ្យមហាជន
មិនពេញចិត្តនឹងផលិតផលពីព្រោះបង្កើតផលអវិជ្ជមានមួយគំនរ ។
ការបង្ហាញខាងលើអាចបញ្ជាក់ថាអ្នកធ្វើការ អ្នកបំរើសេវារដែលមានឯកទេស
មានមនសិការ វិជ្ជាជិវ: និងជាពិសេសការទទួលខុសត្រូវអាចធ្វើឲ្យសេវារ
មានប្រសិទ្ធភាព ធ្វើឲ្យប្រសើរ ដោះស្រាយបញ្ហា បង្រួមមិនពង្រីកបញ្ហា និង
ចំណុចពិសេសនោះគឺបានចូលរួមចំណែកដល់ផលវិជ្ជមានយ៉ាងទូលំទូលាយ
ដល់មហាជន និងសង្គមជាតិ ។
មូលហេតុទាំងអស់នេះល្មមគ្រប់គ្រាន់អ្នកស្អប់ និងឈប់គាំទ្រការផ្សាយពាណិជ្ជកម្ម
គ្រឿងស្រវឹង និងបារីហើយ ។ តើបើផលិតផលទាំងនោះគិតតែពីរកចំណេញ
តែមិនចូលរួមចំណែកជាវិជ្ជមានផ្តល់ប្រយោជន៏ដល់អ្នក និងសង្គម ហេតុអ្វីត្រូវបន្ត
គាំទ្រផលិតផលទាំងនោះ? បើផលិតផលនោះគិតតែពីចំណេញតែបង្កើតផល
ប៉ះពាល់មួយគំនរធំដល់អ្នក និងគ្រួសារ នោះមិនខុសពីអ្នកគាំទ្រ និងជំរុញឲ្យគេ
ធ្វើបាប កេងបន្លំ ឬធ្វើឲ្យអ្នកឈឺចាប់ទេ ។ អ្នកគួរគាំទ្រ និងជំរុញការធ្វើ
អំពើល្អ ការដោះស្រាយបញ្ហា ការចូលរួមចំណែកវិជ្ជមានសម្រាប់សង្គម មិនមែន
អ្នកបង្កើតបញ្ហា និងធ្វើឲ្យអ្នកឈឺចាប់ទេ ។
តើនោះមិនមែនជាជម្រើស ជាអំណាចអ្នក និងជាការចូលរួមចំណែកជាវិជ្ជមាន
របស់អ្នកសម្រាប់ប្រយោជន៏អ្នក និងសង្កមជាតិអ្នកទេ មែនទេ?
No comments:
Post a Comment