Tuesday, February 18, 2014

គោរពសិទ្ធ លើកតម្លៃ និងផ្តល់អំណាចស្រ្តី

អានប្រជុំរឿងព្រងខ្មែរប៉ុន្មានរឿងដោយ Mr. Long Hair ចាប់អារម្មណ៏នឹងពាក្យពេជន៏
ដូចជាប្តីហៅប្រពន្ធ "ឯង " រីឯប្រពន្ធហៅប្តីថា "អ្នក" ។ នៅក្នុងរឿងប្តីក៏ប្រើពាក្យ
"អញ" ដែលសម័យនេះចាត់ទុកថាអាងកម្លាំងបាយ ពោរពេញដោយហិង្សា និងមិន
មែនជាពាក្យពិរោះពិសារ ។ ធ្លាប់ទៅជនបទដូចនៅតែលឺពាក្យ "ឯង និងអ្នក" នៅ
ប្រើនៅឡើយ ចំណែកឯអ្នកទីក្រុងច្រើនប្រើពាក្យ "បង អូន Honey, Baby ឬ Darling" ។
តែល្អដែរដែលអាចជម្រុះ និងដូរទម្លាប់ពាក្យ "អញ" ប្រើនៅក្នុងគ្រួសារ និងសង្គម ។

និយាយភ្ជាប់រឿងខាងលើនឹងសមភាពយេនឌ័រ ការគោរពសិទ្ធិ និងផ្តល់អំណាច
ដល់ស្រ្តី ពាក្យពេជន៏ដូចជា "អញ" គឺបង្ហាញពីទម្លាប់ និងការគិតដែលចាត់ទុក
ស្រ្តីនៅក្រោមបុរស និងមិនសំខាន់ស្មើបុរសទៅហើយ ។ ប៉ុន្ទែដោយយល់ឃើញមិន
ល្អ ជាពាក្យមិនពិរោះពិសារ និងមិនផ្តល់តម្លៃដល់ស្រ្តី ពាក្យនេះអាចត្រូវបានជម្រុះ
និងដូរមកជាពាក្យ "បង អូន Honey, Baby ឬ Darling" ជាដើម ។ គេអាចថាពាក្យ
ក្រោយផ្អែមរលួយ ផ្ទះលិចទឹក សម្បុរខ្មៅនៅតែស្រែ ផ្ទះនៅលើចុងឈើរអីជាដើម
អ្នកនិយាយនោះគួរឈប់រាប់អាន ប្រស្រ័យទាក់ទងអីជាមួយពីព្រោះជាមនុស្ស
មិនចេះគោរព មិនចេះផ្តល់តម្លៃ និងមិនដឹងហៅថាម៉េចដែលជិនឆ្អន់មិនចង់
ឃើញគេល្អ គេចេះគោរពសិទ្ធិសេរីភាពចំពោះគ្នាទៅវិញទៅមក ។ អ្នកទាំងនោះបាន
ចំ "បើមិនបានធ្វើអ្វីល្អ ធ្វើតែរឿងកាន់តែអាក្រក់" "មិនចេះដាំមិនជួយថែទាំ ចេះ
តែកាប់បំផ្លាញ ។" បើមិនអញ្ចឹងទេជាមនុស្សមិនទទួលខុសត្រូវ ក្រឡិចក្រឡុច
បោកបញ្ឆោតគេចង់បានតែល្អខ្លួនឯង ឬហៅយ៉ាងខ្លីថាល្អដូចផ្លែល្វា ឆ្អិនក្បាល
ស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។ ភាសាបច្ចុប្បន្នគេហៅថា Negative People without
inspiring or empowering thought!

ភ្ជាប់រឿងនេះដែរ ទម្លាប់ និងផ្នត់គំនិតខាងក្រោមគួរជម្រុះ និងកែប្រែពីព្រោះ
មិនបានគោរពសិទ្ធ លើកតម្លៃ និងផ្តល់អំណាចដល់ស្រ្តីទេនៅក្នុងភាគរយ
ខ្ពស់ និងអាចជឿជាក់បាន :
- ចាត់ការងារផ្ទះជាធំ តែមិនមែនការអប់រំ និងហ្វឹកហ្វឺនជំនាញសម្រាប់ការងារ ។
- ការអប់រំកូនស្រីមិនសំខាន់ដូចកូនប្រុស គឺត្រូវទទួលក្រោយកូនប្រុស និង
មិនសំខាន់ដូចកូនប្រុស ។
- ការគិត ការជជែកពិភាក្សា ការសម្រេចចិត្តរឿងគ្រួសារ និងសង្គមជាតិ
ជាការងារអតិ្ថភាពរបស់បុរស ។
- ការងារដែលស្រ្តីអាចធ្វើបានគ្មានអ្វីក្រោពីនៅចង្រ្កានបាយ និងនៅផ្ទះមើល
ថែកូន ។ (ចុះបើហេតុផល និងការអនុវត្តន៏ដូចខាងលើហើយ តើរៀបចំឲ្យគ្នា
ស្រ្តីចេះអ្វីបាន បើមិនចាត់ការអប់រំ ការគិត ការសម្រេចចិត្ត និងហ្វឹកហ្វឺន
ជំនាញឲ្យគ្នាផង?)
ដល់តែអញ្ចឹងស្រ្តីច្រើនតែគេរៀបចំឲ្យមិនមានសិទ្ធិ មិនមានតម្លៃ និងអំណាចអ្វី ។
កាន់តែយ៉ាប់គឺច្រើនដើរលើផ្លូវហ្នឹង ការរៀបចំហ្នឹងដែលជាអន្ទាក់រកមុខមិនឃើញ
ស្រាយមិនរួច ជាប់នៅក្នុងភាពក្រីក្រ និងស្ថានភាពជាជនរងគ្រោះ ។

ផ្ទុយទៅវិញ ទម្លាប់ និងផ្នត់គំនិតខាងក្រោមគួរលើកទឹកចិត្ត ផ្តល់តម្លៃ និង
ជួយជំរុញដោយគ្រួសារ សង្គម និងសមាជិកសង្គមទាំងបុរស និងស្រ្តីពីព្រោះ
នៅក្នុងភាគរយខ្ពស់ និងអាចជឿជាក់បាន :
- ចាត់ការងារផ្ទះមិនសំខាន់ដូចការអប់រំ និងហ្វឹកហ្វឺនជំនាញការងារ ។ បុរសអាច
ជួយការងារផ្ទះ ពីព្រោះស្រ្តីមានការងារសំខាន់ដូចគ្នាហ្នឹងបុរសដែរ ។ នេះគឺជួយគ្នា
ទៅវិញទៅមក ជាការអនុវត្តន៏ជាក់ស្តែងដល់ការគោរព និងផ្តល់តម្លៃចំពោះគ្នា
ទៅវិញទៅមក ។
- ការអប់រំកូនស្រីសំខាន់ដូចគ្នាហ្នឹងកូនប្រុស ។ ការយកចិត្តទុកដាក់ ការផ្តល់
ឪកាស ការលើកទឺកចិត្ត និងការឧបត្ថម្ភទុនសំខាន់មិនថាកូនស្រី និងប្រុស ។
- ការគិត ការជជែកពិភាក្សា ការសម្រេចចិត្តរឿងគ្រួសារ និងសង្គមជាតិត្រូវការទិន្ន័យ
និងការចូលរួមពីគ្រប់ភាគី ។ ស្រ្តី ក៏ដូចជាបុរសត្រូវតែសកម្ម ថ្លឹងថ្លែង និងទទួលខុស
ត្រូវដោយមតិយោបល់ និងការចូលរួម ។
_ ទាំងស្រ្តី និងបុរសគួរធ្វើការសម្រេចចិត្តដោយយោងលើពត៌មាន (Informed Choice) ដោយយោងលើសតិសម្បជញ្ញ: (Conscious Choice) និងដោយការទទួលខុសត្រូវ
(Responsible Choice) និងដោយទស្សន:វិស័យ (Envisioned Choice) ។

ជារួមបើពិនិត្យលើគោលដៅរួមដែលថាការអប់រំគុណភាពផ្តោតលើសមត្ថភាព
ជំនាញ សមត្ថភាពដោះស្រាយបញ្ហា ជំនឿចិត្ត និងការទទួលខុសត្រូវ នោះជា
គោលដៅដែលសមស្របនឹងបច្ចេកទេស សមស្របនឹងទស្សន:វិស័យនៃ
ទីផ្សារការងារ ក៏ដូចជាការលើកតម្លៃ ការគោរពសិទ្ធ និងការផ្តល់អំណាចដល់
ប្រជាពលរដ្ឋជាក់ស្តែងមិននិយាយតែមាត់ តែដោយសមភាពនៅចំពោះមុខច្បាប់ និងសមស្របនឹងយុត្តិធម៌សង្គមផងដែរ ។

សូមជួយណែនាំ ។ សូមអរគុណ ។

No comments: