Wednesday, April 1, 2015

បញ្ហាស៊ីសំណូក និងពុករលួយ

បញ្ហាស៊ីសំណូក និងពុករលួយ

បើថាទម្លាប់ធំ ទំនោរធំ ហេតុអ្វីមិនបញ្រ្ជាប មិនអប់រំ និងអូសទាញ
ទៅរកទម្លាប់ល្អវិជ្ជមាន និងទំនោរវិជ្ជមានដែលបម្រើដល់ផលប្រយោជន៍
ខ្លួនឯង និងមហាជន និងសង្គមជាតិផង? ឧទាហរណ៍ប្រៀបធៀប: បើមានសមាជិក
ក្នុងគ្រួសារអ្នកចូលចិត្តផឹកជោគជាំ និងស្រវឹងបើកបរ តើអ្នកនឹងបញ្រ្ចក និងអូសទាញបន្ថែម
ដូចជា "មានទៅស្អីគេផ្សាយពាណិជកម្មលើកទឹកចិត្ត ផឹកមានរង្វាន់ កន្លែងផឹកព្រោងព្រាត
ហើយមានទៅស្អីស្រវឹងបើកបរទៅ ម៉េចក៏ម៉េចទៅ ឬក៏យ៉ាងម៉េច?"

ដំណោះស្រាយ:
-ការផ្សព្វផ្សាយ ការអប់រំ ការបញ្រ្ជាប និងច្បាប់រឹងមាំ
-សេវាច្រកចេញចូលតែមួយដែលមានតម្លៃពីសេវាសាធារណ:
និមួយៗបើកចំហ និងអាចរកបានដោយស្រួល ។
-ព័ត៌មាន តម្លៃ និងនីតិវិធីដើម្បីទទួលបានសេវាលើអ៊ីនធើណែត
លើបណ្តាញសង្គម និងកម្មវិធីទូរស័ទ្ទដៃ ។ ឧទាហរណ៍ ស៊ីងហ្គាពួរ ។
-ច្រក និងបណ្តាញលើអ៊ីធើណែត លើបណ្តាញសង្គម និងកម្មវិធីទូរស័ទ្ទដៃ
ដែលអាចរាយការណ៍ភាពមិនប្រក្រតី និងអាចប្តឹងតវ៉ា ។ អាចជាក្រុមការងារ
រហូតដល់ថ្នាក់ដឹកនាំ ឧទាហរណ៍ វិបសាយលោកនាយករដ្ឋមន្រ្តីឥណ្ឌា
Mr. Narendra Modi ។
។ល។

ឧទាហរណ៍ប្រៀបធៀប ដូចករណីគ្រឿងស្រវឹងគឺសិក្សា និងមានទំនួល
ខុសត្រូវខ្ពស់ចំពោះផលវិជ្ជមាន និងផលប៉ះពាល់អវិជ្ជមានដែលបង្កបន្ទុក
ដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និងអនាគត ។ (គេមិនសំដៅ
តែបុគ្គលម្នាក់ទេ តែនេះវាមានឥទ្ធិពលដល់មហាជន ដល់សង្គមជាតិទាំងពេល

បច្ចុប្បន្ន និងអនាគត!)
នោះអាចថាទម្លាប់ធំ ឬទំនោរធំ ។ បើថាផឹកជោគ ផឹកស្រវឹងបើកបរ តើ
នឹងមានផលអវិជ្ជមាន ផលមហន្តរាយអ្វីខ្លះដល់អាយុជីវិត ដល់ការខាតបង់
និងបន្ទុកសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិ? សិក្សាពិកត្តានិមួយៗ និង
កត្តាគួបផ្សំដូចជា:
-ការហាមឃាត់ការផ្សាយពាណិជកម្មគ្រឿងស្រវឹងពីម៉ោង០៦-០៨ព្រឹក និង
ពីម៉ោង០៦-០៩យប់
-បញ្ឈប់ការដាក់រង្វាន់ទាក់ទាញលើគ្រឿងស្រវឹង
-ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង បារី និងក្លឹបសម្រាប់យុវវ័យក្រោម១៨ឆ្នាំយ៉ាងតិច
-ផ្លូវដាក់ភ្លើងបំភ្លឺ ផ្លូវបំពាក់កាមេរ៉ា និងអនុវត្តច្បាប់បើកបរហួសល្បឿន និងច្បាប់
លើគ្រឿងស្រវឹងម៉ឺងម៉ាត់!
-ភាពជាគម្រូល្អ និងឧទហរណ៍វិជ្ជមាននៃអ្នកអនុវត្តច្បាប់ បុគ្គលសាធារណ:
និងតួអង្គសង្គមផ្សេងៗ ។
។ល។

តើអ្នកមានអ្វីចង់បន្ថែមទៀតទេ?

អាចអានបន្ថែម: Chicken or Egg Situation

លោកនាយករដ្ឋមន្រ្តីស៊ីងហ្គាពួរ Lee Hsien Loong បាននិយាយដល់ការផ្តល់ប្រាក់ខែ
គ្រប់គ្រាន់ ផ្តល់រង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗដល់មន្រ្តីរាជការដើម្បីជៀសវាង
ជាប់អន្ទាក់ រុំសួត ឬធ្លាក់ទៅក្នុងស្ថានភាព “មេមាន់កើតមុន ឬពងមាន់កើតមុន
Chicken or Egg situation” ។ គាត់ចង់និយាយថា តើសុច្ចរិតភាព វិជ្ជាជីវ: ទំនួលខុសត្រូវ
ខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវ:ដើរពីមុខ ឬប្រាក់ខែសមរម្យ និងប្រកបដោយកិតិ្តយស
និងសេចក្តីថ្លៃថ្នូរដើរមុខសម្រាប់មន្រ្តីរាជការ មន្រ្តីសាធារណ:នៅស៊ីងហ្គាពួរ? “
ល្អបំផុតត្រូវដើរទន្ទឹមគ្នា ហើយនោះអាចមើលឃើញ និងអាចស្វែងយល់ពីចេរភាព
ពីគុណភាព ពីប្រសិទ្ធិភាព និងផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយនៃស្ថាប័ន
និងការផ្តល់សេវាសាធារណ:បាន!

ជាការពិត ការស៊ីសំណូក និងអំពើពុករលួយក្នុងរូបភាពផ្សេងៗទុកដូចជា “ដើមឈើ
ដួងស៊ី“ អញ្ចឹង ។ វាមិនរឹងមាំ មិនមានគុណភាព មិនមានប្រសិទ្ធិភាព និងទំនួលខុសត្រូវ
វែងឆ្ងាយទេ ។ ការទុកចិត្ត ជំនឿចិត្តនឹងធ្លាក់ចុះ ហើយនឹងបាត់បង់តែម្តង ។ សំណួរចម្បង
អាចលើកឡើងថា តើធ្វើម៉េចអាចឲ្យ “គ្នាតិចដែលជាមន្រ្តីរាជការ ជាមន្រ្តីបម្រើសេវា
សាធារណ: “ ធ្វើការដោយស្មោះត្រង់ មានប្រសិទ្ធិភាព និងទំនួលខុសត្រូវខ្ពស់សម្រាប់
“គ្នាច្រើនដែលជាប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល“ នោះ?

ល្អបំផុតគឺផ្តល់ប្រាក់ខែបានគ្រប់គ្រាន់ ទប់ទល់នឹងតម្លៃទំនិញលើទីផ្សារ (ហើយកុំឲ្យចេះ
តែឡើងថ្លៃរហូតនោះ!) និងអាចទប់ចំណាយសម្រាប់ជីវភាពរស់នៅបានសមស្រប និង
មានប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្តផ្សេងៗជាដើម ។ ការបណ្តុះបណ្តាលបន្ថែម ការវិនិយោគ
និងការផលិតធនធានមនុស្ស និងយកពួកគេមកធ្វើការ (កុំយកគ្រាន់តែប្រើដោយគ្មានគោល
ការណ៍ ឬគ្មានស្តង់ដារ ។ បញ្ហាជានិរន្តរភាព បញ្ហានឹងកើតឡើង!) ជាការសំខាន់ចាំបាច់ ។
មានការអនុវត្តន៍ដោយគ្មានភាពស្ទាក់ស្ទើរ និងជាស្តង់ដារខ្ពស់បំផុតតាមរយ:ការបើកចំហ
ការផ្តល់ពត៌មានបានគ្រប់គ្រាន់ និងទូលំទូលាយ ការពន្យល់បង្ហាញ និងការចូលរួម និង
តាមដាន និងផ្ទៀងផ្ទាត់ ។ សុច្ចរិតភាព (ភាពស្មោះត្រង់) តម្លាភាព ភាពជាគម្រូ ភាព
ច្បាស់លាស់ និងហ្មត់ចត់ និងទំនួលខុសត្រូវខ្ពស់ជាមូលដ្ឋានគ្រឹះចាំបាច់ ហើយជារូបមន្ត
យ៉ាងមានប្រសិទ្ធិភាពសម្រាប់គុណភាព ប្រសិទ្ធិភាព និងផលប្រយោជន៍រួម និងផល
ប្រយោជន៍វែងឆ្ងាយដែរ ។ ចង់បានអីវែងឆ្ងាយ មានគុណភាព មានប្រសិទ្ធិភាពវែងឆ្ងាយ
ដល់តែបើកចំហ មានព័ត៌មានអាចរកបានដោយគ្មានការលាក់បាំង និងមានទំនួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត ។

តើលោកអ្នកគិតយ៉ាងណាដែរ?
អាចអានបន្ថែម: http://www.straitstimes.com/news/singapore/more-singapore-stories/story/download-these-mobile-apps-government-services-the-go-20

នយោបាយឆ្លាតសម្រាប់ទាក់ទាញ និងស្រូបយកអ្នកមានទេពកោសល្យ អ្នកបច្ចេកទេស និងអ្នកប្រាជ្ញ

នយោបាយឆ្លាតសម្រាប់ទាក់ទាញ និងស្រូបយកអ្នកមានទេពកោសល្យ
អ្នកបច្ចេកទេស និងអ្នកប្រាជ្ញ

បើនិយាយពីសហរដ្ឋអាមេរិក ប្រាកដណាស់គេធ្លាប់ដឹងពី “ទឹកដីនៃសេរីភាព
និងឪកាស“ ។ តើមិនមែនជានយោបាយសហរដ្ឋអាមេរិកទេឬ ក្នុងការ
ស្រូបយក និងទាក់ទាញអ្នកប្រាជ្ញតាំងពីណាពីណីមក? ទាំងជប៉ុន
ចិន ម្ចាស់បទGangnam Style កូរ៉េខាងត្បូងសុទ្ធតែបញ្ជូន និងទៅសិក្សា
ចំណេះដឹង បច្ចេកវិទ្យា និងបច្ចេកទេសពីសហរដ្ឋអាមេរិក! Oh Steve Jobs,
Mr. Bill Gates, Tim Cook, etc. នៅស៊ីងហ្គាពួរ បើអ្នកតាមដាន ប្រាកដជា
ធ្លាប់អានជួបថា ចិនជួនកាលខឹងសម្បារហ្នឹងស៊ីងហ្គាពួរដោយសានយោបាយ
ទាក់ទាញអ្នកពូកែកីឡាប៉េងប៉ុងខ្លួនតាមរយ:ផ្តល់ប្រាក់ខែគុណនឹងបី ចូលសញ្ជាតិ
ស៊ីងហ្គាពួរ និងអត្ថប្រយោជន៍ផ្សេងៗ ។ ស៊ីងហ្គាពួរក៏ត្រូវគេទទួលស្គាល់ថាជា
ប្រទេសដែលទាក់ទាញអ្នកមានទេពកោសល្យ និងជំនាញពីបរទេសមកធ្វើការ
ក្នុងប្រទេសខ្លួន នេះក៏ដោយសានយោបាយទាក់ទាញអ្នកបច្ចេកទេស និងអ្នក
ប្រាជ្ញតាំងពីសម័យលោកលី ក្វាន់យូ មកម្លេះ! គឺប្រាកដណាស់គេទាក់ទាញ និង
ស្រូបយកធនធានមនុស្ស អ្នកបច្ចេកទេស អ្នកប្រាជ្ញ និងអ្នកមាន មិនមែនទៅប្រមូល
យកអ្នកអេតចាយ ពួកដេរស្បែកជើង ពួកត្រឹមចេះឆុងកាហ្វេដែលស្រួលមិនស្រួល
មកដណ្តើមការងារប្រជាជនក្នុងស្រុកទៀត! នៅប្រទេសចិនដែលជាទឹកដីឪកាស
ការងារសម្រាប់បរទេស គឺស្រូប និងទាក់ទាញអ្នកពូកែផ្តល់ប្រាក់ខែច្រើនដូចទឹកដី
អឺរ៉ុប និងបរទេស ហើយយកប្រពន្ធបង្កើតកូននៅលើទឹកដីចិនជាដើម! សូម្បីអូស្រ្តាលី
ក៏មាននយោបាយបន្ធូរបន្ថយច្បាប់អន្តោរប្រវេសន៍សម្រាប់ស្រូបទាញអ្នកមាន និងសេដ្ឋី
ពីចិនទៅដែរ! ក្នុងនោះការផ្តល់ឪកាស និងប្រាក់ខែ និងប្រាក់រង្វាន់ផ្សេងៗសម្រាប់
ស្រូបទាក់ទាញ កត្តាទីក្រុងដែលមានផាសុខភាព ដែលមានសុវត្ថិភាពអាចរស់នៅបាន
ដែលមានបរិយាកាសគួរជាទីមនោរម្យដោយមិនរញ៉េរញ៉ៃដោយចរាចរណ៍ ដោយភាព
ភ័យខ្លាចសុវត្ថិភាពដោយចោរកម្ម តែផ្ទុយទៅវិញដែលអាចដើរបាន ជិះកង់បាន ដែល
អាចឲ្យពួកគេរស់នៅក្នុងរបៀបរបប ឬស្តាយផ្ទាល់ខ្លួនក៏ជាកត្តាដ៏សំខាន់ក្នុងទាក់ទាញ
ពួកគេដែរ! បើបានលក្ខខណ្ឌដូចនិយាយខាងលើ តើអ្នកណាមិនត្រូវការឪកាស និង
ទាញយកផលចំណេញពីការទាក់ទាញដូច្នោះ មែនទេ?

ចំណុចខាងក្រោមជារឿងដែលអាចធ្វើបាន និងសូមមេត្តាចៀសវាងឲ្យឆ្ងាយ:
ចៀសវាងតែបរិយាកាស តែវប្បធម៌ឈ្នះចាញ់តែបុគ្គល និងបុគ្គល និងឈ្នះចាញ់
តែបក្ខពួក និងបក្ខពួក!
ចៀសវាងអ្នកឈ្នះជាស្តេច អ្នកចាញ់ជាអ្នកទោសដែលត្រូវតែរត់
ដែលត្រូវតែសម្លាប់ ត្រូវតែកម្ចាត់ ឬកម្ចាយ!
ចៀសវាងអ្នកឈ្នះយកទាំងអស់ វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច
ទឹកហោចស្រម៉ោចស៊ីត្រី ។ ចៀសវាងវប្បធម៌ល្អយកតែខ្លួនឯង
រៀបចំគិតគូរតែខ្លួនឯង និងបក្ខពួកខ្លួនឯង ហើយភ្លេចពីតួនាទី
កាតព្វកិច្ច ភ្លេចពីគុណធម៌ ភ្លេចពីទំនួលខុសត្រូវទាំងពេលបច្ចុប្បន្ន
និងអនាគត ។ កុំគិតថាឆ្លាតជាងគេ ពូកែជាងគេ នៅលើគេ (On Top of the World)
ឬគិតថាខ្លាំងក្លា គិតថាអស្ចារ្យតាមរយ:ហិង្សា តាមកម្លាំងបាយ ដោយមិន
យល់ស្អីថាជាសិទ្ធិមនុស្សជាតិ និងភាពថ្លៃថ្នូរ និងភាពស៊ីវិល័យដែលអរិយប្រទេស
ជាច្រើនបានបង្ហាញរួចទៅហើយ! រៀនពីគ្នាទៅវិញទៅមក រៀន និងកែច្នៃពី
អ្នកពូកែ ពីអរិយប្រទេសដើម្បីប្រែក្លាយឲ្យកាន់តែប្រសើរ និងពូកែ និងក្លាយ
ជាអរិយប្រទេសដូចគេ (Learn from the best to become better and toward the best!)

ទន្ទឹមគ្នានេះ សូមអរគុណជាអនេកចំពោះគ្រូបង្វឹកជនជាតិជប៉ុនដែលបានលើកបង្ហាញ
ពីកត្តាធាតុផ្សំនៃចំនុចខ្លាំងរបស់ប្រជាពលរដ្ឋ:
-សុខភាពរាងកាយ
-សុខភាពផ្លូវចិត្ត
-ចំណេះជំនាញ
-អត្តចារិក (Attitude/Spirit)
តែបើខ្យល់អាកាសបំពុល បន្លែចំណីមានជាតិគីមី សេវាថែទាំសុខភាពទន់ខ្សោយ
ចរាចរណ៍រញ៉េរញ៉ៃ ។ល។ សូម្បីតែប្រជាជនខ្លួនឯងមិនសុខភាពល្អ មិនរឹងមាំ
ផង តើទៅទាក់ទាញ ទៅជាប្រទេសដែលជាទីចាប់អារម្មណ៍នៃអ្នកណាកើត?

នោះអាចភ្ជាប់ទៅកត្តាធាតុផ្សំនៃបុគ្គលិកលក្ខណ:ខ្លាំង និងរឹងមាំនៃបុគ្គលដែលមាន:
“វិន័យ មានជំនឿចិត្ត មានសេចក្តីក្លាហាន មានទំនួលខុសត្រូវ មានចំណេះជំនាញ
និងជាប្រជាពលរដ្ឋសកម្ម និងជាចំណែកដោះស្រាយបញ្ហាសម្រាប់សហគមន៍ និង
សង្គមជាតិពួកគេ” ។ មិនមែនអត្មានិយម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយគិតពី
ត្រូវគេពង្វក់សប្បាយ ឬកើតមកមួយជាតិធាតុមួយចានគិតតែស៊ីសប្បាយបំផ្លាញម៉ា
អស់ដៃ ឬយកតម្លៃទៅដាក់លើសំបកកំប៊ុងប៊ីយ៉ែរ និងដបស្រាទេ! វាខុសគ្នាពីខ្មាស់អៀន
ធ្វើរឿងត្រឹមត្រូវ តែអត្មានិយម តែវក់នឹងសប្បាយ និងក្លាហានធ្វើរឿងមិនត្រឹមត្រូវទេ!
ទន់ភ្លន់ តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស មានហេតុផល មានការទទួលខុសត្រូវ
ចេះទទួលទាំងខុស និងត្រូវ និងចូលចិត្តអាន ស្រាវជ្រាវ និងអង្គុយស្តាប់ និងជជែកពិភាក្សា
និងយល់ថាព័ត៌មានគឺពិតជាចំណេះដឹង ជាអំណាច និងជាសុវត្ថិភាព ។ បើមិនអាចធ្វើអ្វី
បានល្អ កុំធ្វើអ្វីឲ្យកាន់តែអាក្រក់! ទាមទារព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយ និងប្រុងប្រយ័ត្ន
ខ្ពស់ចំពោះការទាមទាញតែទៅរកការខ្វះព័ត៌មាន ការតាមតែគេអូសទាញ តាមតែគេទាក់ទាញ
ទៅរករឿងអត្មានិយម បុគ្គលនិយម ឬរឿងបន្លែបន្លប់មិនទទួលខុសត្រូវ! ពិភពលោកនេះធំណាស់
ស្រស់ស្អាតណាស់ ហើយពិតជាមានរឿងល្អ និងមនុស្សល្អៗជាច្រើន! ជីវិតនឹងមិនល្អឥតខ្ចោះទេ
ហើយត្រូវតែរៀនដើរ រៀនពិចារណា និងធ្វើការសម្រេចចិត្ត ។ ធ្វើកំហុស តែត្រូវរៀនពីកំហុស!
ជោគជ័យគឺសម្រាប់មនុស្សដែលមានគម្រោងផែនការ ។ If you fail to plan, you plan to fail!
You’re not going to enjoy the rainbows if you don’t learn to dance in the rain! If you believe
you can, you can! Everyone just has to stand the test of time!

សូមអានពិចារណាបន្ថែម: រឿងសាមកុក

បើរបៀបរបបធ្វើការដោយបើកចំហ ដោយតម្លាភាព មានការពន្យល់បង្ហាញ
មានទំនួលខុសត្រូវខ្ពស់ចំពោះមុខមហាជនទាំងពេលបច្ចុប្បន្ន និងអនាគត
ពេលនោះនឹងមានបរិយាកាស និងមានគន្លងដែលអាចទុកចិត្តបានថា
អាចបង្កើតបាន “ប៉ាវចិនធាន គាន់អ៊ី ល៊ីវប៊ី ឆាវឆាវ ស៊ឺមាអ៊ី ឬជូកឹលៀង“
រាប់រយ រាប់ពាន់ និងរហូតដល់ម៉ឺនបាន! មិនអញ្ចឹង?

សាកគិតពីស៊ីងហ្គាពួរ អង់គ្លេស និងសហរដ្ឋអាមេរិកទៅមើល! ដល់តែរបៀប
ធ្វើការត្រូវបើកចំហ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះមុខមហាជន អញ្ចឹង
ត្រូវតែប្រឹងប្រែង ត្រូវតែល្អិតល្អន់ ត្រូវតែមានប្រសិទ្ធិភាព ត្រូវតែមានទំនូលខុស
ត្រូវខ្ពស់ និងមានសេចក្តីស្មោះត្រង់! ពេលនោះមាសសុទ្ធមិនសុទ្ធ ទសពិធរាជធម៌
ឬអត់ មានផលប្រយោជន៍រួមឬទេ អាចដឹង អាចតាមដាន និងកាន់តែអាចទុកចិត្ត
បានហើយ ។

មែនទេអ្នកនិយមរឿងសាមកុក? ឬក៏ចង់បានតែរឿងពង្វក់សប្បាយដូចរៃ
គិតតែអត្មានិយម ឬកើតមកមួយជាតិធាតុមួយចានស៊ីសប្បាយបំផ្លាញម៉ាអស់ដៃ
និងតម្លៃដាក់លើគ្រឿងស្រវឹង លើកំប៊ុងប៊ីយ៉ែរ និងដបស្រា?

នេះសូមអនុញ្ញាតនិយាយរឿងលើមេឃជ្រែកដីបន្តិចចុះ!

តើកំពុងរវល់ធ្វើអ្វី?

https://schoolbag.sg/story/surviving-the-future-with-lifelong-learning

នេះជាការវិនិយោគ ជាការគាំទ្រ និងការតម្រង់ទិសរបស់គេ ។
វាជាផ្នែកនៃតួនាទីកាតព្វកិច្ចរបស់គេ ជាកិច្ចការគ្រប់គ្រងរបស់គេ
ជាផ្នែកនៃដំណោះស្រាយសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត ។
មិនមែន: ឧទាហរណ៍ប្រៀបធៀប: បើមានសមាជិក
ក្នុងគ្រួសារអ្នកចូលចិត្តផឹកជោគជាំ និងស្រវឹងបើកបរ តើអ្នកនឹងបញ្រ្ចក និងអូសទាញបន្ថែមដូចជា
"មានទៅស្អីគេផ្សាយពាណិជកម្មលើកទឹកចិត្ត ផឹកមានរង្វាន់ កន្លែងផឹកព្រោងព្រាត ហើយមាន
ទៅស្អីស្រវឹងបើកបរទៅ ម៉េចក៏ម៉េចទៅ ឬក៏យ៉ាងម៉េច?"

សំនួរចម្បងៗអាចលើកឡើងថា:
-តើត្រូវធ្វើអ្វី? តើមានផលប្រយោជន៍រួមអ្វីខ្លះសម្រាប់ទាំងពេលបច្ចុប្បន្ន
និងអនាគត? តើមានដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? តើមានផែនការ
សកម្មភាពជាប្រចាំ និងមានវិធានការណ៍ដូចភ្លៀងរលឹមអ្វីខ្លះ (ឧ.ថាជីវិត
ឥតខ្ចោះ តើត្រូវធ្វើអ្វីខ្លះអញ្ចឹង? មានកូន និងធ្លាប់ជាសិស្ស តើការគាំទ្រ
ការតម្រង់ទិស ការពន្យល់បង្ហាញសំខាន់ប៉ុណ្ណា? ឬក៏ម៉េចក៏ម៉េចទៅ?
ល្អយកតែខ្លួនឯង?) ដើម្បីគ្រប់គ្រងបញ្ហា និងការប្រឈមឲ្យនៅអប្បរមា
និងផ្ទុយទៅវិញ ទាញបាន និងធានាបានផលចំណេញ និងអត្ថប្រយោជន៍
ជាវិជ្ចមានជាអតិបរមា?
-តើអាចបែងចែករវាងរឿងត្រឹមត្រូវ និងខុស និងរឿងគួរពិចារណាឬទេ? ចុះ
បើច្បាស់លាស់ និងហ្មត់ចត់ពីគម្រូល្អ និងឧទាហរណ៍វិជ្ជមានមានផលប្រយោជន៍
ដល់សាធារណ:ជន ហេតុអ្វីមិនផ្សព្វផ្សាយ មិនបញ្រ្ជាប និងបើកចំហ? ចុះបើថា
មានចំណុចខ្វះខាត មានការយល់ដឹងទាបអី ហេតុអ្វីក៏មិនប្រឹងប្រែងផ្សព្វផ្សាយ និង
បញ្រ្ជាប? ស៊ីងហ្គាពួររឹងមាំ និងអភិវឌ្ឃន៍យ៉ាងនេះៗ នៅតែគេប្រឹងប្រែងធ្វើ
ចុះហេតុអ្វី មិនរៀន និងច្នៃពីរឿងត្រឹមត្រូវ?
-តើបានប្រឹងប្រែងបំពេញតួនាទីកាតព្វកិច្ចឬទេ? តើកំពុងរវល់លើអ្វី?

។ល។
សូមអានបន្ថែម:
មិនចូលចិត្តអាន ការយល់ដឹងទាប មិនសូវចង់ដឹង ចង់តាមដាន
តែតើព័ត៌មានផ្តល់ទូលំទូលាយតាមច្រកណា និងវិធីណាខ្លះ? អត្ថបទអាន
សម្រាប់ពិចារណា ការចែកចាយជាសកម្ម និងជាប្រចាំ? ឬចាំលោកអេ
លោកប៊ីថាឆ្វេង ឆ្វេង ស្តាំ ស្តាំ ហើយចាំតែហ៊ោរ ចាំតែបន្ទរទៅ ឬក៏ម៉េច?

បែបស៊ីងហ្គាពួរប្រជាពលរដ្ឋម៉ាង៉ៃៗគ្រោះថ្នាក់ចរាចរណ៍ បានគេប្រឹងផ្សព្វផ្សាយ
ប្រឹងរម្លឹក និងប្រឹងដាស់តឿនយ៉ាងនេះៗ ។ ក្រសួងអប់រំរបស់គេអីមានអត្ថបទ
អានជារឿងដោយបញ្ចូលការប្រឹងប្រែង មេរៀនលើកទឹកចិត្ត ការប្រឈម និង
ដំណោះស្រាយអីជាដើម! ក្រសួងការងារគេអីចែកចាយអត្ថបទទាក់ទងនឹង
ការគ្រប់គ្រង ទាក់ទងនឹងគំនិតអីជាទៀងទាត់ជាដើម ។ ក្រសួងសេដ្ឋកិច្ច
បង្ហោះពីថវិការជាតិឆ្នាំ២០១៥លើ Youtube និងក្រសួងនិមួយៗពន្យល់ពី
ផលប្រយោជន៍ ពីគម្រោងសកម្មភាពផែនការងាយយល់ បំបែកជាចំនុចតូចៗ
ស្រួលយល់ហើយបង្ហោះលើទំព័រផ្លូវការលើFacebook តាមក្រសួងនិមួយៗ ជាដើម ។
នៅអ៊ីនធើណែតគេមានសេចក្តីណែនាំ ការបញ្រ្ជាប និងមេរៀន
តាមសាលាដើម្បីគ្រប់គ្រងបញ្ហាឲ្យនៅអប្បរមា និងទាញយកផលចំណេញ
ផលវិជ្ជមានឲ្យបានជាអតិបរមាជាដើម ។ មានទេ?

-http://www.straitstimes.com/news/singapore/more-singapore-stories/story/singapore-budget-2015-numbers-20150223
-http://www.ecda.gov.sg/Pages/ECC_14_Home.aspx

Insight: Singapore

Mr. Lee Hsien Loong
Insight: Singapore

The PAP (People's Action Party), the governing party in Singapore, shall still win in the
next election; however, Prime Minister Lee Hsien Loong shall step aside and serve as Minister Mentor like his father Mr. Lee Kuan Yew
( Remembering Lee Kuan Yew).
Meantime, the SDP ( Singapore Democratic Party (SDP)) shall see the increased voices and representatives in the parliament.

In-overall, Singapore's political arena shall move toward freer and opener. Of course, the working mechanisms and administrative process shall remain corruption-free, transparent, although greater and wider consultation and representation.
In fact, the ground evidences are access to information through Facebook Pages, Youtube, news outlets, mobile apps and live chat on Facebook by Prime Minister and Minister so far.

The future trend and vision probably by Mr. Lee Kuan Yew and PAP's shall be moving toward Europeanized and Westernized society socially and politically. A major challenge shall remain the polarization of ethics, races and religions-that's why any attempts shall see the heavy crack-down and shall face little to zero tolerance.

Thank you. What do you think? 

Democracy in short elaboration

-with  U.S. Embassy Phnom Penh, Cambodia, European Union in Cambodia, UK in Cambodia, Democracy Challenge and many others.

Democracy in short elaboration

For betterment, for the common and long-term interests. That's:
-First, why those representatives are elected for, and they are there
for in the power.
-Second, those are their roles of obligation.
-Third, those are their morale obligations and equally important,
their role model and positive examples, the transparency and
accountability are of the majority of people's high expectation.

Put themselves into shoes of ordinary people; "serve" to the best of
thoughtfulness and and sense of taking responsibility. Invest in, love
and care "their people of representation" as much and vividly as they
would love and care certain individuals. It's starkly contrast from being
representatives of merely themselves and own groups. The bottom line
is "democracy universally should mean: of the people, by the people and
for the people."

The prominent questions should arise:
-Why should anybody trust you when you leave them in darkness; when
you don't engage them; when information is not open and accessible;
and when transparency and accountability before the public for the common
and long-term interests are highly skeptical?

That's why actually you can see and witness, for instance, UK Parliament,
Ministry of Education, Singapore, Singapore Ministry of Manpower,
Ministry of National Development etc and the openness and access to
information and engagement through official Facebook pages, Youtube,
news outlets, official government websites and even on mobile apps.

And a little bit into Cambodia's politics, the opposition party' s honesty,
its much efforts, and active and open advocacy, its CONCRETE stances
and policies (of course their present and past policies) still remain somewhat
doubtful. For example, the Law on access to information, the Law on premiership
mandate (where? elaboration? advocacy?, their policies in last election
(where? elaboration? advocacy?

That's why it's said that honesty and openness are the best policy. And in
America, there is this on currency note: " IN GOD WE TRUST".

In  Remembering Lee Kuan Yew, there is a saying: Love Cannot Be Seen,
Nor Touched But Felt by the Heart! and in case of Mr. Lee Kuan Yew,
they are out there in revelation, in actions and in his and his teams' great
achievements!

What do you think?

'សម្តែងក៏ដោយ ឲ្យតែសម្តែង ឲ្យតែប្រឡងប្រជែងសម្រាប់ផលប្រយោជន៍រួម ធ្វើរឿងត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់"

'សម្តែងក៏ដោយ ឲ្យតែសម្តែង ឲ្យតែប្រឡងប្រជែងសម្រាប់ផលប្រយោជន៍រួម ធ្វើរឿងត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់"

“.. About one in three kids in this country is still overweight or obese”

នេះជាបញ្ហា ជាការប្រឈម ហើយសំខាន់គឺមានដំណោះស្រាយ
ច្បាស់លាស់ ប្រឹងប្រែងដោះស្រាយបញ្ហា ពីព្រោះបើពុំដូច្នោះទេ
បញ្ហាវាមិនទៅណាឆ្ងាយទេ ។ ថាដោះស្រាយ និងមានដំណោះស្រាយ
ច្បាស់លាស់នឹងស៊ីពេលរាប់ឆ្នាំ ចុះបើមិនទទួលស្គាល់បញ្ហា បើមិន
ដោះស្រាយ និងមិនមាន "ដំណោះស្រាយច្បាស់លាស់" តើនឹង
ប្រើពេលយូរជាងនេះយ៉ាងម៉េចទៀតទៅ?

ហេតុនេះទើប The U.S. First Lady Michelle Obama
 អាវ៉ង់ផង (push-up) រាំផង ដែលជាការផ្តួចផ្តើមឲ្យប្រជាពលរដ្ឋងាកមក
ហាត់ប្រាណ បង្កើនការយល់ដឹងពីជម្ងឺធាត់ និងមានវិធានការ
ចំណីអាហារកាត់បន្ថយជាតិស្ករ និងអំបិលដើម្បីកាត់បន្ថយភាព
ធាត់ និងផ្លូវថ្នល់ពង្រីក និងសម្រួលគន្លងថ្មើរជើង និងជិះកង់
សម្រាប់ការធ្វើចរាចរ និងធ្វើចលនារាងកាយជាដើម ។

អ្នកខ្លះអាចថាអូហ៍ #FLOTUS អាវ៉ង់ និងរាំហ្នឹង ឬមេដឹកនាំទៅឈរតម្រង់
ជួរដូចប្រជាពលរដ្ឋសាមញ្ញ និងជិះកង់អី និងបោសសម្រាមអីសុទ្ធតែការ “សម្តែង” ទេ ។
សម្តែងក៏ដោយ តើដើម្បីផលប្រយោជន៍រួមឬទេ? មានផលប្រយោជន៍រួមទេ?
ជារឿងត្រឹមត្រូវ ជារឿងមានផលវិជ្ជមាន និងអត្ថប្រយោជន៍ច្រើនសម្រាប់
មហាជនទេ? ទោះសម្តែងក៏ដោយ តែបើជាគម្រូល្អ ជាឧទាហរណ៍វិជ្ជាមាន
សម្រាប់ប្រយោជន៍រួម សម្រាប់អត្ថប្រយោជន៍វិជ្ជមាន អញ្ចឹងតើមិនល្អឬ?

ជារឿងល្អប្រសើរណាស់ ប្រសិនបើអ្នកនយោបាយ និងមេដឹកនាំប្រឡង
ប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងរឿងប្រកបដោយ
ទំនួលខុសត្រូវខ្ពស់នោះ! ចុះតើល្អយ៉ាងម៉េច តើធ្វើផ្ទុយពីនេះ ធ្វើរឿង
មិនត្រឹមត្រូវ រឿងមិនចំណេញអីនោះ?

http://edition.cnn.com/2015/03/26/opinions/michelle-obama-kids-health/

ទីក្រុងសៀមរាបអាចជាទីក្រុងគម្រូសម្រាប់ការដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្តសាធារណ: និងTransit

ទីក្រុងសៀមរាបអាចជាទីក្រុងគម្រូសម្រាប់ការដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្តសាធារណ: និងTransit

អនុញ្ញាតឲ្យខ្ញុំពញ្ញាក់ពីអាយុជីវិតប្រាសាទ និងចីរភាពនៃទីក្រុងសៀមរាបបន្តិច:

ថាតើការបំពុលខ្យល់អាកាស តើខ្យល់មានជាតិគីមីបណ្តាល
មកពីផ្សែងយានយន្ត និងរញ្ជួយរំញ័រពីយានយន្តនឹងប៉ះពាល់ដល់តួប្រាសាទ និងស្ថេរភាព
នៃប្រាសាទដូចម្តេចខ្លះក្នុងពេលបច្ចុប្បន្ន? ចំពោះចីរភាពទៅអនាគត? នេះមិននិយាយដល់
ទឹកជំនន់លិចដែលនឹងមានផលប៉ះពាល់អវិជ្ជមានធំធេងដល់ជីវិតប្រាសាទ
ផង ។ តើមានការវិនិយោគ មានប្លង់មេ មានការប្រមើលមើលទៅមុខ និងការគិតគូរចាត់វិធានការជាក់លាក់
អ្វីខ្លះដើម្បីគ្រប់គ្រងការប្រឈម និងបញ្ហាឲ្យនៅអប្បរមា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់
និងមានទំនួលខុសត្រូវខ្ពស់បំផុតនោះ? បើប្រជាពលរដ្ឋ និងអ្នកទេសចរដើរកាន់តែច្រើន ជិះកង់កាន់តែច្រើន
និងប្រើប្រាស់សេវាយានយន្តសាធារណ:កាន់តែច្រើន នោះកំរិតផ្សែងបំពុល និងផ្សែងមានជាតិគីមី និងកំរិតរញ្ជួយ
រំញ័រនឹងអាចកាត់បន្ថយឲ្យនៅអប្បរមាបាន
ជាមិនខាន ។ ការវិនិយោគ ការរៀបចំ និងការធ្វើទំនើបកម្មសេវាយានយន្តសាធារណ:
និងTransit និងជម្រុញការប្រើប្រាស់យានជំនិះដើរដោយ ថាមពលពន្លឺព្រះអាទិត្យដែល “ស្រាល និង
មិនមានផ្សែងបំពុល មិនមានផ្សែងសារធាតុគីមី និងធានាចីរភាពក្នុងរយ:ពេលយូរអង្វែង
ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងទំនួលខុសត្រូវខ្ពស់បំផុត” ជារឿងដែលមិនអាចចៀសរួច ។

ភ្ជាប់ជាមួយគ្នានេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍ពីចំណុចមួយចំនួន ដូចខាងក្រោម:
ក-ហាមឃាត់ការជក់បារីនៅតំបន់ហាមឃាត់ និងជាពិសេសតំបន់
ក្បែរប្រាសាទ ។

ខ-ហាមឃាត់ការបើកបរឡាន និងម៉ូតូ និងយានយន្តផ្សេងៗនៅតំបន់ហាមឃាត់
និងជាពិសេសតំបន់ក្បែរប្រាសាទ ។

គ-តម្រូវមិនឲ្យពាក់ស្បែកជើងក្នុងប្រាសាទ តែមានស្បែកជើងអាចផ្លាស់ប្តូរ ដែលមិនបណ្តាលឲ្យរិចរិលថ្មប្រាសាទ ។

ឃ-ហាមឃាត់ការដុតសម្រាម និងកាកសំណល់ផ្សេងៗ ។

ង-មានការអនុញ្ញាត និងការត្រួតពិនិត្យបច្ចេកទេសច្បាស់លាស់ និងហ្មត់ចត់ និងប្រកបដោយស្តង់ដារខ្ពស់បំផុត
សម្រាប់សំណង់អគារ ការបូមខ្សាច់ និងការកាប់រំលំដើមឈើ (កុំឲ្យស្រុតដី និងទប់ទល់នឹងខ្យល់ព្យុះជាដើម) ។

ច-មានបន្ទប់ឃ្លាំមើល និងត្រួតពិនិត្យសកម្មភាពតាមរយ:កាមេរ៉ា នៅតាមប្រាសាទ និងជុំវិញទីក្រុង
(ប្រកបដោយបច្ចេកទេស និងទំនួលខុសត្រូវខ្ពស់ដោយមិនត្រូវដាប់ ចោះ ឬខួងប្រាសាទទេ) ។

ឆ-ការត្រួតពិនិត្យ និងការអនុញ្ញាតការនាំចូល និងប្រើប្រាស់ជាតិផ្ទុះ រំសេវ និងសារធាតុគីមីដែលប៉ះពាល់ដល់ដី ទឹក និងខ្យល់អាកាស ។

ជ-មានមន្រ្តីឃ្លាំមើល មន្រីថែទាំ និងអ្នកអនុវត្តច្បាប់គ្រប់គ្រាន់ និងហ្មត់ចត់នៅគ្រប់ប្រាសាទ ។


ជាក់ស្តែង ទីក្រុងកាន់តែទំនើបនានាជុំវិញពិភពលោកគឺកាន់តែវិនិយោគ
គិតគូររៀបចំ សម្រួល និងពង្រីកគន្លងផ្លូវដើរថ្មើរជើង ជិះកង់ និងការប្រើប្រាស់សេវាយានយន្តសាធារណ: និង Transit ។
មិនមែនផ្លូវកាន់តែស្ទះ កាន់តែរញ៉េរញ៉ៃ កាន់តែតប់ប្រមល់
កាន់តែយឺតចង្អៀត និងគ្រោះថ្នាក់កាន់តែខ្ពស់ទេ ។
អវត្តមានប្លង់មេ កង្វះទំនួលខុសត្រូវ និងការចូលរួម និងតាមដាន
នឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ ។ មិនមែនសូម្បីតែខ្លួនឯងមិនហ៊ានដើរ មិនហ៊ានជិះកង់ និងឆ្លងថ្នល់ដោយសាមាន
ហានិភ័យ និងគ្រោះថ្នាក់ខ្ពស់ទេ ។

ល្អបំផុត “ការវិនិយោគ ការគិតគូររៀបចំ ការសម្រួល ជំរុញ និងពង្រីកគន្លងផ្លូវដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្ត
សាធារណ: និង Transit” ដែលគាំទ្រដោយ និងដើរទន្ទឹមគ្នា
នឹង “ប្លង់មេ ស្តង់ដារ ការប្រមើលមើលទៅមុខ ការបើកចំហ និងការចូលរួមពីមហាជន អ្នកឯកទេស និងក្រសួងពាក់ព័ន្ធនានា“ ។
ហើយជាការពិតណាស់ គឺទីក្រុងអ្នកមាន ទីក្រុងកាន់តែទំនើបគឺមិនមែនសម្បូរអ្នកមានជិះឡានទំនើបទេ តែជាទីក្រុងដែលអ្នកមានប្រើប្រាស់សេវាយានយន្តសាធារណ:ដែរ!


តើអ្នកគិតយ៉ាងណាដែរ?

អានបន្ថែម:
-http://news.nationalgeographic.com/news/energy/2011/11/pictures/111115-car-free-city-zones/ (Also thanks to: http://sustainablecitiescollective.com/)

-http://thecityfix.com/blog/on-the-move-limiting-car-usage-vehicle-demand-management-industrialized-economies-heshuang-zeng/ (Also thanks to:
http://www.wri.org/our-work/topics/sustainable-cities)

-A City Without Zoning? Phnom Penh, Cambodia’s Development Runs Wild
(http://www.globalsiteplans.com/environmental-design/a-city-without-zoning-phnom-penh-cambodias-development-runs-wild/)

ទីក្រុងទៅអនាគត: ចីរភាព សុខុមាលភាព និងជាទីក្រុងបៃតង

ទីក្រុងទៅអនាគត: ចីរភាព សុខុមាលភាព និងជាទីក្រុងបៃតង

https://www.facebook.com/cctvnewschina/photos/pcb.945627885478032/945627715478049/?type=1&theater
ទីក្រុងប៉េកាំងកំពុងប្រឈមនឹងកំរិតខ្យល់កខ្វក់មួយ ។ ឥណ្ឌាក៏មានបញ្ហា
ដូចគ្នា ។ ហើយមិនបាច់និយាយដល់ទេ ។

នេះគួរតែពញ្ញាក់ពី ប្រាសាទបុរាណខ្មែរដែលបុព្វបុរសខ្មែរបានកសាង
និងដែលជាសម្បត្តិបិតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ថាតើ
អាយុជីវិតប្រាសាទនឹងទៅជាយ៉ាងណានៅពេលដែលរងប៉ះពាល់ដោយសា
កំរិតខ្យល់កខ្វក់ និងខ្យល់ដែលមានជាតិគីមីក្នុងកំរិតនេះ? នេះមិនទាន់
និយាយដល់រញ្ជួយរំញ័រពីយានយន្ត និងពីទឹកជំនន់ជន់លិចផង ។

នេះក៏ជាការពិតដែលបញ្ជាក់ថា ទោះផ្លុវត្រូវធំ តែផ្លូវធំប៉ុណ្ណាក៏មិនអាច
ផ្គត់ផ្គង់ (Supply) សម្រាប់កំណើននៃចំនួនយានយន្តបានដែរ (Demand) ។
ហើយកំណើនយានយន្តមានន័យថា មានកំណើនផ្សែងបំពុល និងកំដៅ
ពីយានយន្តកើនឡើងដែរ ។ នេះក៏អាចការប្រមើលមើលសម្រាប់អាយុ
ជីវិតប្រាសាទបុរាណខ្មែរ និងចីរភាពនៃទីក្រុងសៀមរាបដែរ ។

ទីក្រុងប៉េកាំងប្រហែលនឹងអាចចាត់វិធានការណ៍ដូចទីក្រុងនៅអឺរ៉ុបដែល
ថៅកែ និងអ្នកគ្រប់គ្រងលើកទឹកចិត្តឲ្យបុគ្គលិកគេជិះកង់ និងប្រើ
ប្រាស់សេវាយានយន្តសាធារណ:ឲ្យកាន់តែច្រើន ហើយខាងក្រុមហ៊ុនអាច
រៀបចំទូរដាក់ខោអាវ កន្លែងមុជទឹក និងផ្លាស់ខោអាវ និងមានប្រាក់រង្វាន់
លើកទឹកចិត្តផ្សេងៗ ។ ឬក៏អាចមានការហាមប្រាមការបើកបរចំពោះផ្លាក
លេខសេស ឬគូរតាមថ្ងៃដើម្បីកាត់បន្ថយចំនួនយានយន្តលើដងផ្លូវ ដែលទីក្រុងនៅអឺរ៉ុបបានយកមកអនុវត្ត ។
ហើយវាមិនមែនជារឿងចម្លែកទេបើគេនិយាយដល់ "ការជួល និងចែកកង់គ្នាជិះ" ដូចដែលទីក្រុងទំនើប
នានាព្រមទាំងទីក្រុងនៅចិនផងបានអនុវត្តនោះ ។
អ្នកអាចចូលទៅកាន់: http://www.treehugger.com/public-transportation/10-great-transportation-ideas-10-great-cities-video.html
រួចចុចមើល Hangzhou ។

ជាក់ស្តែងពិតប្រាកដណាស់ ល្អបំផុត “ការវិនិយោគ ការគិតគូររៀបចំ ការសម្រួល
ជំរុញ និងពង្រីកគន្លងផ្លូវដើរថ្មើរជើង ជិះកង់ ការប្រើប្រាស់សេវាយានយន្ត
សាធារណ: និង Transit” ដែលគាំទ្រដោយ និងដើរទន្ទឹមគ្នានឹង “ប្លង់មេ ស្តង់ដារ ការប្រមើលមើលទៅមុខ
ការបើកចំហ និងការចូលរួមពីមហាជន អ្នកឯកទេស និងក្រសួងពាក់ព័ន្ធនានា“ ។

ហើយគេអាចចូលទៅមើលទីក្រុងទំនើបនានាដែលផ្តោតសំខាន់លើ "មនុស្ស
លើការដើរ ការជិះកង់ និងសុវត្ថិភាព ផាសុខភាព និងប្រែក្លាយទីក្រុង
គេទៅជាទីក្រុងបៃតង" បាន:

-https://www.youtube.com/watch?v=vyrTx9SXkVI

-https://mndsingapore.wordpress.com/2015/03/31/a-jubilee-bridge-tribute-to-mr-lee/ (Singapore)

-http://www.theguardian.com/cities/gallery/2015/feb/23/new-bike-pedestrian-thames-bridge-nine-elms-pimlico (UK)

-http://www.treehugger.com/public-transportation/10-great-transportation-ideas-10-great-cities-video.html

ឧទាហរណ៍ដ៏ល្អមួយ និងជាការសម្តែងយ៉ាងជាក់ច្បាស់ពីប្រជាធិបតេយ្យ A Good Example and a Vivid Demonstration of Democracy

ឧទាហរណ៍ដ៏ល្អមួយ និងជាការសម្តែងយ៉ាងជាក់ច្បាស់ពីប្រជាធិបតេយ្យ
A Good Example and a Vivid Demonstration of Democracy

គួរតែចូលចិត្ត និងរៀនលេប និងទទួលយកការរិះគន់ ការជំទាស់ និងការ
មិនពេញចិត្ត (អាចមិនពេញចិត្តដោយសាគោលនយោបាយមិនត្រឹមត្រូវ
ឬដោយសាជាដៃគូរប្រជែងនឹងគ្នា ។ ធ្វើម៉េចដាក់ខ្លួនជាបុគ្គលសាធារណ:
ទៅហើយ) ។ បើកចិត្តទូលាយ អានឲ្យច្រើន និងស្តាប់ និងប្រឹក្សាយោបល់ និងគំនិតទូលំទូលាយ ។
ដឹងថាត្រូវទទួលខុសត្រូវខ្ពស់ចំពោះមុខមហាជនទាំងពេលបច្ចុប្បន្ន និងអនាគត
ដូច្នេះមតិយោបល់ច្រើន ការចូលរួមទូលំទូលាយដោយអ្នកពាក់ព័ន្ធប្រកបដោយ
ការទទួលខុសត្រូវខ្ពស់ និងការសម្រេចចិត្តយោងលើចំនុចលម្អិតលើ
អត្ថប្រយោជន៍វិជ្ជមាន និងផលប៉ះពាល់ច្បាស់លាស់ជារឿងសំខាន់ចាំបាច់ ។
អាចមើលវីដេអូ (Mean Tweets - President Obama Edition
https://www.youtube.com/watch?v=RDocnbkHjhI)
ឧទាហរណ៍ជាក់ស្តែងមួយទៀត UK Parliament មានជជែកវែកញែកដេញដោល កិន និង
កម្លោចគ្នាទៅវិញទៅមក គឺជីកឬសជីកគល់ និងត្រូវតែច្បាស់លាស់ ។

នោះហើយគឺជាប្រជាធិបតេយ្យ គឺការបើកចំហ មានអភិបាលកិច្ចប្រកបដោយ
តម្លាភាព សុចរិតភាព និងទំនួលខុសត្រូវខ្ពស់ និងមានភាពជាតំណាង ជា
អ្នកបម្រើ និងជាអ្នកធ្វើការដើម្បីផលប្រយោជន៍រួម និងផលប្រយោជន៍សង្គម
ជាតិ ។ ដាក់ខ្លួនជាអ្នកបម្រើ (អំណាចបានមកពីប្រជាពលរដ្ឋ ត្រូវយកទៅ
បម្រើប្រជាពលរដ្ឋ) ធ្វើរឿងត្រឹមត្រូវ និងប្រកបដោយការពិចារណា និងមាន
ការប្រឹក្សាយោបល់ទូលំទូលាយ និងបំពេញតួនាទីកាតព្វកិច្ចឲ្យអស់ពី
សមត្ថភាព និងប្រកបដោយភាពស្មោះត្រង់ ។

តើអ្នកយល់យ៉ាងណាដែរ?

រឿងសម្រាម

ទៅលម្ហែនៅទីធ្លាសាធារណ: (Public Space) នៅមាត់ទន្លេ
មុខព្រះបរមរាជវាំង ឃើញថាមានខ្យល់អាកាសមិនក្តៅដោយសាហាមឃាត់
មិនឲ្យឡានម៉ូតូបរកាត់ និងដោយសាមិនមានកំដៅពីម៉ាស៊ីនឡាន និងម៉ូតូ ។
សួនច្បារ ខ្យល់អាកាស ទីធ្លាធំទូលាយ មានព្រាបជាច្រើនបូករួមនឹងដើមឈើ
ដាំត្រសងពិតជាផ្តល់បរិយាកាសគួរជាទីមនោរម្យ ។ ឯបញ្ហាអនាម័យឃើញថា
ល្អប្រសើរ៩០ភាគរយ ។

តែទាស់ត្រង់ស្បោងច្រក និងសម្រាមបន្តិចបន្តួច ។ ស្បោងអាចហោះពេញផ្លូវ
និងសម្រាមតែបន្តិចបន្តួចពិតមែនតែអាចបង្កបញ្ហាអនាម័យ និងធ្វើឲ្យប៉ះពាល់
សោភណភាព ។ មានអ្នកជួយរើសសម្រាមខ្លះ ហើយមានខ្លះទៀតក៏គិតតែ
ហាត់ប្រាណ និងលម្ហែអារម្មណ៍បើទោះជាឃើញស្បោង និងសម្រាមនៅនឹង
ផ្លូវ ។ គួរតែកោតសរសើរអ្នកទុកដាក់សម្រាមព្រោះបានចូលរួមសម្អាតកន្លែង
និងរក្សាអនាម័យ គួរតែកោតសរសើរអ្នកជួយរើសសម្រាម ហើយវាពិបាកបន្ទោស
ដែរដែលគ្នាខ្លះឃើញសម្រាមដែរតែមិនខ្ចីរវល់ ។ ហើយគួរបន្ទោសបំផុតគឺអ្នក
ទុកសម្រាមចោល និងអ្នកមិនយកសម្រាមទៅចោលក្នុងធុងសម្រាម ។ ពិតជា
គ្មានខួរ ចោលម្សៀត មាយាទមិនស្មើឆ្កែជាគ្នា (សំដីរាងធ្ងន់បន្តិច!) ។ ជំពូកនេះ
គឺមិនគិតផលប្រយោជន៍រួម មិនយល់ថាត្រូវចូលរួម មានកាតព្វកិច្ចអ្វីខ្លះដើម្បី
រក្សាទីកន្លែង សូម្បីដើម្បីសម្រាប់តែខ្លួនឯងមកកម្សាន្តពេលក្រោយ ឬក៏ប្រភេទនេះ
ដើរតែចោលសម្រាមពាសវាលពាសកាល ដើរតែធ្វើឲ្យគគ្រិចគគ្រក់កន្លែង
សាធារណ:ដែលមហាជនគេទៅកម្សាន្ត! ហើយស្រួលមិនស្រួលថាគ្នាអ្នកជួយ
រើសសម្រាមអន់ ជិនឆ្អន់អ្នកជួយសម្អាត ជួយរើស នៅពេលអាពពួកអស់នេះ
គ្មានខួរ ចោលម្សៀត មាយាទមិនស្មើឆ្កែជាគ្នា (សំដីរាងធ្ងន់បន្តិច!)

ពិតជាគាំទ្រ បើមានកាមេរ៉ា មានថតអ្នកទុកសម្រាមចោល អ្នកមិនយកសម្រាម
ទៅដាក់ធុងសម្រាមត្រឹមត្រុវ និងការផ្សព្វផ្សាយពីសកម្មភាពពួកគេទូលំទូលាយ ។
ការផ្សព្វផ្សាយ ការបញ្រ្ជាប ការអប់រំ និងការផាកពិន័យ (ស៊ីងហ្គាពួរជាឧទាហរណ៍
ជាក់ស្តែង) ជាការសំខាន់ចាំបាច់! គឺវិធានការ និងដំណោះស្រាយទន់ភ្លន់ + រឹងប៉ឹង

គឺត្រូវដើរទន្ទឹមគ្នាជាដរាប ។


សូម "បើជួយសម្អាតម្នាក់បន្តិច ឬរម្លឹកខ្លួនឯងថាកុំតែបោះសម្រាមពាសវាលពាសកាល
នោះដូចបានចូលរួមថែទាំ សម្អាត និងចូលរួមថែរក្សាដើម្បីថ្ងៃក្រោយ (គឺសម្រាប់ខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងហ្នឹង!)
បានមកកម្សាន្តដោយសោភណភាពនិងខ្យល់បរិយាកាសល្អប្រសើរទាំងអស់គ្នា ។ តែបើបោះពង្រាយម្នាក់តែបន្តិច គឺប្រកដជា
មានបញ្ហាអនាម័យ បង្កសម្រាមរាយប៉ាយ ធ្វើឲ្យកន្លែងលែងជាទីកម្សាន្តមនោរម្យទៀតហើយ!"

តើបើគ្រាន់តែទម្លាប់បោះចោលសម្រាម និងទុកដាក់សម្រាមមិនអាចធ្វើឲ្យល្អប្រសើរទៅហើយ
តើទៅសង្ឃឹមរីកចម្រើនស្អីកើត? នេះមិននិយាយវីវក់តែរឿងពង្វក់តែសប្បាយ និងភាពអត្មានិយម
ផង ។ ហើយបើថាគិតតែរឿងសប្បាយ និងអត្មានិយម ក៏ត្រូវគិតថាជាកន្លែងសាធារណ:ជាកន្លែង
មហាជន ជាកន្លែងសម្រាប់ផលប្រយោជន៍រួម ផលប្រយោជន៍ទាំងអស់គ្នា ហើយកុំអត់ខួរ កុំចោលម្សៀត
ដោយសាតែប៉ុន្មានអ្នកធ្វើឲ្យគគ្រិចគគ្រក់ ធ្វើកន្លែងលែងជាទីកម្សាន្តមនោរម្យរបស់មហាជននោះ ។
ភាពជាគម្រូល្អ និងឧទាហរណ៍វិជ្ជមានសំខាន់ចាំបាច់ណាស់ ពីព្រោះចុះឧបមារថា ទៅជាគិតថារើសសម្រាម
អន់ ហើយទៅខ្វាយខ្វល់នឹងពពួកអត់ខួរ​ និងចោលម្សៀតដែលជិនឆ្អន់ក្នុងការរើសសម្រាមអី អញ្ចឹង
មានតែបោះសម្រាមចោលពាសវាលពាសកាលបានត្រឹមត្រូវ? តើទីធ្លាសាធារណ: តើកន្លែងកម្សាន្ត

សាធារណ:នឹងក្លាយទៅជាយ៉ាងណាបើអញ្ចឹង?

I think it's very in line with President Obama's statement: "You make things a little bit better rather than a little bit worse." Too much to ask?


Thursday, March 12, 2015

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

ដើរបាន ជិះបាន មានសុវត្ថិភាព និងសុខុមាលភាពទាំងអស់គ្នា!

បើប្រើប្រាស់ម៉ូតូ និងឡានជាផ្ទាល់ខ្លួនជាឯកជនកាន់តែច្រើន នោះ
ចរាចរណ៍នឹងកាន់តែកកស្ទះ រញ៉េរញ៉ៃ ខ្យល់អាកាសកាន់តែបំពុល
ភាពតប់ប្រម៉ល់ និងគ្រោះថ្នាក់កាន់តែខ្ពស់ជាដើម ។ នោះគេអាចនឹក
ឃើញអត្ថប្រយោជន៍ជាច្រើននៃការជម្រុញ និងការសម្រួលដោយមាន
រៀបចំការធ្វើចរាចរណ៍ដោយដើរថ្មើរជើង ជិះកង់ និងការប្រើប្រាស់
សេវាយានយន្តសាធារណ:ជំនួសដោយការប្រើប្រាស់ឡាន និងម៉ូតូ
ផ្ទាល់ខ្លួន ។ ផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយមាន
សុខភាព សុវត្ថិភាពសាធារណ: បរិស្ថាន និងខ្យល់អាកាសល្អប្រសើរ
កាត់បន្ថយការចំណាយពេលវេលា ចំណេញផ្នែកសេដ្ឋកិច្ច និងមាន
ផលប្រយោជន៍ទូលំទូលាយយ៉ាងពិតប្រាកដសម្រាប់ទាំងពេលបច្ចុប្បន្ន និងអនាគត ។
មិនមែនផ្លូវកាន់តែស្ទះ កាន់តែរញ៉េរញ៉ៃ កាន់តែតប់ប្រម៉ល់ កាន់តែយឺតយូរ
ចង្អៀតពិបាកធ្វើដំណើរ ឬកាន់តែមានហានិភ័យ និងគ្រោះថ្នាក់ និងកាន់
តែស្មុគស្មាញ និងចាក់ស្រែះទេ ។ ការរក្សា ការរៀបចំ សម្រួល និងការពង្រីក
គន្លងផ្លូវអ្នកថ្មើរជើង និងជិះកង់ច្បាស់លាស់មានផលវិជ្ជមាន និងផល
ចំណេញទូលំទូលាយដល់មហាជន និងសង្គមជាតិទាំងពេលបច្ចុប្បន្ន និង
អនាគត!
-http://www.smartgrowthamerica.org/complete-streets/complete-streets-fundamentals#presentation



អាចអានបន្ថែម:

គេនឹងមើលឃើញពីសារ:សំខាន់ជាមូលដ្ឋានគ្រឹះចាំបាច់នៃ:
"ប្លង់មេ ស្តង់ដារ សេចក្តីណែនាំលម្អិត និងការធ្វើការដោយតម្លាភាព
ដោយទំនួលខុសត្រូវខ្ពស់ និងមានការបើកចំហ និងមានការចូលរួម
និងតាមដាន ក្នុងការកសាងផ្លូវថ្នល់ និងទីក្រុង" ។

ឧទាហរណ៍ ក) សូម្បីចំណតយានយន្តត្រូវការ "ប្លង់មេ មានការគិតគូរល្អិតល្អន់
គិតគូរពីការកសាងអគារសម្រាប់ចតយានយន្ត (Parking Mall/Building) ដីសម្រាប់
សាងសង់ និងគោលនយោបាយពីការយកតម្លៃ និងរយ:ពេលចត និងអាចរហូត
ដល់កំណត់លេខ និងថ្ងៃសម្រាប់ការអនុញ្ញាតិយានយន្តលើដងផ្លូវជាដើម ។ ជាក់
ស្តែង គេមិនអាចជប់បានទេ តែគេអាចបើកចំហ ផ្តល់ព័ត៌មាន និងឲ្យមានការ
តាមដាន ។ ហើយបើគេថាច្បាស់លាស់ បានគិតគូរល្អិតល្អន់ នោះមិនបាច់ខ្លាច
មិនបាច់រអារក្នុងការផ្តល់ព័ត៌មាន និងការបើកចំហទេ ។ សំខាន់តើមានតម្លាភាព
មានប្រសិទ្ធិភាព និងមានភាពល្អិតល្អន់ និងច្បាស់លាស់ និងទំនួលខុសត្រូវខ្ពស់
ឬទេ?

ខ)ចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង គន្លងផ្លូវកង់ និងម៉ូតូច្បាស់លាស់ និងស្ពានខ្លី
សម្រាប់ឆ្លងថ្នល់ ។ តើគេបានគិតគូរដល់ពេលដែលចរាចរណ៍រញ៉េរញ៉ៃ ពេល
ចរាចរណ៍អាចបង្កហានិភ័យ និងគ្រោះថ្នាក់ ពេលចរាចរណ៍មានកំណើនយានយន្ត
កាន់តែច្រើនដែលបង្កដល់ការកកស្ទះចរាចរណ៍ និងភាពតប់ប្រម៉ល់ និងការ
បំពុលខ្យល់អាកាសឬទេ? តើត្រូវពង្រីកផ្លូវដើម្បីបំពេញតម្រូវការ ឬកាត់បន្ថយ
យានយន្តដែលចរាចរណ៍លើដងផ្លូវ? និងតើហេតុអ្វីទីក្រុងទំនើបៗជុំវិញពិភពលោក
ណែនាំ និងដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណ:? តើហេតុអ្វីប្រទេសរីកចម្រើន
ជាច្រើនគិតគូរសម្រួល និងជម្រុញចរាចរណ៍ដោយថ្មើរជើង និងជិះកង់កាន់តែច្រើន?
Ex. Copenhagen, Paris, Singapore, New York, etc
-https://agenda.weforum.org/2015/02/which-city-has-the-worlds-worst-traffic-jams/?utm_content=buffera85d9&utm_medium=social&utm_source=facebook.com&utm_campaign=buffer

-http://sustainablecitiescollective.com/global-site-plans-grid/1015091/nairobi-kenya-solving-traffic-congestion-increasing-capacity

Monday, March 9, 2015

សិក្សាពីល្បែងចិត្តសាស្រ្តឥតប្រយោជន៍ គ្មានន័យ "តែអាចមានផលអវិជ្ជមាន ផលប៉ះពាល់ធ្ងន់ធ្ងរ"

Group: I LOVE KHMER NATION AND KHMER PEOPLE
https://www.facebook.com/groups/cambodia.khmernation/

Group: យើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
https://www.facebook.com/groups/kh.pride/


មិនមែនPromotion រឿងអាសអាភាសទេ ។ តែនេះគេហៅថា
ល្បែងចិត្តសាស្រ្តឥតប្រយោជន៍ គ្មានន័យ "តែអាចមានផលអវិជ្ជមាន
ផលប៉ះពាល់ធ្ងន់ធ្ងរ" ។ សុទ្ធតែស្រលាញ់ជាតិខ្មែរ និងប្រជាជនខ្មែរ
និងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
តែគិតមើល តើវាមានរូបភាពយ៉ាងណាពីជនជាតិខ្មែរ និងជាតិខ្មែរ
បើសុទ្ធតែរឿងអាសអាភាសនេះ? និយាយថាស្នេហាជាតិ អះអាង
ថាជាតិនិយម តែរឿងនិយាយ តើវាស្របគ្នា វាដើរទន្ទឹមគ្នានឹង
គំនិត ការរៀបចំ​ និងទង្វើឬទេ?

ហើយចង់បានន័យថាម៉េច? ថាអ៊ីនធើណែត ថាFacebook ថាYoutube
ថាបច្ចេកវិទ្យាហ្នឹងវាធ្វើឲ្យអន់ថយ ធ្វើឲ្យក្មេងៗឈ្លក់វង្វេងទៅរកផ្លូវខុស
(នៅរឿងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មានដាក់រង្វាន់ ហាងនិងក្លឹប
ដែលមានគោលដៅទាក់ទាញយុវវ័យ នៅពេលមិនមានច្បាប់គ្រប់គ្រង ។ល។)
ថាទាំងអស់នោះមិនល្អ ធ្វើឲ្យខូចសង្គមអីឬ? អនុញ្ញាតិឲ្យខ្ញុំរម្លឹកអញ្ចេះ
ថាស្ថាប័នរដ្ឋសឹងតែទាំងអស់របស់ស៊ីងហ្គាពួរ ព្រមទាំងនាយករដ្ឋមន្រ្តី
គឺឡើងមក និងមានលើFacebook លើYoutube និងមានដល់ក្នុងកម្មវិធីទូរស័ទ្ទ
ដៃទៅហើយ! តើចង់បំភ័ន្ត ធ្វើឲ្យវង្វេងវង្វាន់ ឬបន្លែបន្លប់ទៅណា? ចង់ប្រើជាល្បែងចិត្ត
សាស្រ្តដើម្បីបន្ទុចបង្អាក់ផលប្រយោជន៍ធំទូលាយនៃអ៊ីនធើណែត Facebook
Youtube និងបច្ចេកវិទ្យាឬ? ចង់ឲ្យឯកកោរ ចង់ឲ្យល្ងិតល្ងង់ឬ?
ហើយមើលតែប្រព័ន្ធអប់រំ​ តើមានការយកចិត្តទុកដាក់លើកុំព្យូទ័រ
និងអ៊ីនធើណែត និងមានសេចក្តីណែនាំ និងមេរៀនពី Cyber Wellness
ឬនៅ? អាចចូលទៅមើលវិបសាយក្រសួងអប់រំរបស់ស៊ីងហ្គាពួរបាន!

គេមានតែទាញយកផលប្រយោជន៍ទូលំទូលាយនៃអ៊ីនធើណែត Facebook
Youtube Tweeter និងបច្ចេកវិទ្យា (បើអញ្ចឹងមិនមែនSmart Phone, Iphone,
Ipad or Sumsung Galaxy ទេ) និងបង្កើនការយល់ដឹងឲ្យបានគ្រប់គ្រាន់
ព្រមទាំងបញ្រ្ជាប និងបញ្ចៀសពីផលប៉ះពាល់ ពីរឿងអវិជ្ជមាននៅលើ
Online/Digital World! តើមានទេ?

ការបើកចំហ មានពន្យល់បង្ហាញ មានទំនួលខុសត្រូវ មានតម្លាភាព
មានការចូលរួម និងតាមដានមានផលប្រយោជន៍រួម ផលចំណេញទាំង
អស់គ្នា និងជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត!

(I LOVE KHMER NATION AND KHMER PEOPLE
https://www.facebook.com/groups/cambodia.khmernation/

យើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
https://www.facebook.com/groups/kh.pride/)

តើអ្នកបង្កើតក្រុម ទំព័រ ហើយដាក់ឈ្មោះសុទ្ធតែអីណា
I LOVE KHMER NATION AND KHMER PEOPLE និងយើងមានមោទនភាពដោយបានកើតជា "ជនជាតិខ្មែរ"
មានយុទ្ធសាស្រ្តអ្វី និងគោលបំណងអ្វី? តើមានផលប្រយោជន៍
រួម បម្រើផលប្រយោជន៍សាធារណ:សម្រាប់អ្នកប្រើប្រាស់ និង
សង្គមជាតិអ្វីខ្លះ? ការទទួលខុសត្រូវរបស់ពួកគេ? ហេតុអ្វី? ហេតុអ្វី?
ហេតុអ្វី? ហេតុអ្វី? ហេតុអ្វី?




តើអ្នកយល់យ៉ាងណាដែរ?




Friday, March 6, 2015

អត្ថប្រយោជន៍ដ៏ធំធេងនៃទំនួលខុសត្រូវខ្ពស់

នៅក្នុងសេវាសាធារណ: និងកិច្ចការនយោបាយ បើមានស្តង់ដារខ្ពស់
ជាអតិបរមាចំពោះ “ការទទួលខុសត្រូវខ្ពស់” ទាំងពេលបច្ចុប្បន្ន និងអនាគត
ពេលនោះ គេអាចឃើញ និងធ្វើជាសាក្សីផ្ទាល់លើអត្ថប្រយោជន៍ជាច្រើន
ដូចជា :

-ការចូលចិត្ត ការបើកចំហ និងការស្វាគមន៍ការប្រឹក្សាជាសាធារណ: និងការរិះគន់ ។
-ទម្លាប់អាន ការអង្គុយជជែកពិភាក្សាជាមួយអ្នកឯកទេស ប្រឹក្សាជាសាធារណ:
និងអ្នកពាក់ព័ន្ធ ។
-ការប្រុងប្រយ័ត្នខ្ពស់ កិច្ចការត្រូវប្រកបដោយតម្លាភាព សុចរិតភាព និងប្រកបដោយ
គុណភាព និងប្រសិទ្ធិភាព ពីព្រោះត្រូវមានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត ។
-ការគិតគូរកាន់តែល្អិនល្អន់ ការពិភាក្សាកាន់តែទូលំទូលាយ និងជំនាញ ការស្រាវជ្រាវ
ទិន្ន័យ និងព័ត៌មានកាន់តែជាតម្រូវការចាំបាច់ ។
-បង្កើតបរិយាកាស ឬវប្បធម៌ប្រឡងប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានប្រយោជន៍រួម
ដែលកាន់តែអាចទុកចិត្តបាន និងរឿងគម្រូល្អ និងរឿងមានទំនួលខុសត្រូវខ្ពស់ ។
-បញ្ចៀសការចង់ចាញ់ឈ្នះបុគ្គលនឹងបុគ្គល បក្ខពួកនឹងបក្ខពួក បញ្ចៀសវប្បធម៌
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី បញ្ចៀសអ្នកឈ្នះជាស្តេច អ្នកចាញ់
ជាចោរ អ្នកឈ្នះយកទាំងអស់ និងបញ្ចៀស “វដ្តវិលជុំនៃសម្អប់ កំហឹង និងហិង្សា
(The disastrous cycle of hatred, resentment and violence.) “

បើគេថាច្បាស់លាស់ មិនរួញរាក្នុងការទទួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និង
អនាគត គេថាបានគិតគូរល្អិតល្អន់ ស្មោះត្រង់ ប្រឹងប្រែងដើម្បីជីវភាពប្រជាពលរដ្ឋ
និងផលប្រយោជន៍រួមប្រកបដោយចីរភាព នោះគេមិនត្រូវខ្លាច មិនត្រូវស្ទាក់ស្ទើរ
(ភាសាសាមញ្ញថាញ៉ាក) មិនឲ្យគេដឹង មិនឲ្យគេតាមដានតាមរយ:ការបើកចំហ
និងតាមដានទេ ។ ហើយនោះហើយគឺជាយុទ្ធសាស្រ្តឈ្នះៗទាំងពេលបច្ចុប្បន្ន និង
អនាគតសម្រាប់មេដឹកនាំ អ្នកនយោបាយ និងប្រជាពលរដ្ឋគឺ : “បើកចំហ អង្គុយជជែក
ពិភាក្សាប្រកបដោយការទទួលខុសត្រូវ ផ្តល់ព័ត៌មានទូលំទូលាយដោយឥតលាក់បាំង
និងមានការចូលរួម តាមដាន និងផ្ទៀងផ្ទាត់“ ។

នៅពេលគេនិយាយដល់ "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត"

នៅពេលគេនិយាយដល់ "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត
"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត

និយាយ និងពន្យល់ឲ្យស្រួលយល់ សូម្បីនៅសាំងហ្គាពួរក៏មានករណីបើកបរពេល
ស្រវឹងដែរ! ដល់អញ្ចឹង តើគេនឹងនិយាយថា គេនឹងពន្យល់ថាដោយសាប្រជាពលរដ្ឋ
ស៊ីងហ្គាពួរមានការយល់ដឹងទាបដែរឬ?

ចុះបើដឹង បើជ្រួតជ្រាបថាមានការយល់ដឹងនៅមានកំរិតទៅចុះ តើមានការរៀបចំ
មានគំនិត មានការប្រឹងប្រែង និងមានការផ្សព្វផ្សាយជាសកម្ម និងជាប្រចាំអ្វីខ្លះ?

ឧទាហរណ៍
-Singapore Reckless Drivers,
-http://www.ecda.gov.sg/Pages/ECC_14_Home.aspx
-http://www.moe.gov.sg/education/preschool/files/kindergarten-curriculum-framework-guide-for-parents.pdf
-http://parents-in-education.moe.gov.sg//
-http://schoolbag.sg/
-http://parents-in-education.moe.gov.sg/primary-education/how-can-i-support-my-child-s-growth-and-development/cyber-wellness
-http://www.straitstimes.com/news/singapore/more-singapore-stories/story/download-these-mobile-apps-government-services-the-go-20
-OneService Mobile apps
etc

"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត"
ដូចជាពាក្យដោះសា ឬលេសពិបាកទទួលយកណាស់! ហើយបើមើលដូចជា ផ្សាយ
ពាណិជកម្មគ្រឿងស្រវឹងដល់ចេះហោះ ផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេងមានដាក់រង្វាន់
អីជាដើម បើមើលទៅឃើញលើគោក គឺផលអវិជ្ជមាន ផលប៉ះពាល់ដល់បុគ្គល ដល់
គ្រួសារវាច្រើន ហើយចឹងថា "ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់
ប្រជាពលរដ្ឋមាននៅមានកំរិត" ។ ក្រែងគេគ្រប់គ្រង និងបញ្ចៀស
បញ្ហា ហានិភ័យ និងគ្រោះថ្នាក់ឲ្យនៅអប្បរមាអី? អញ្ចឹងបានគេមានច្បាប់គ្រប់គ្រង
និងទទួលបានគ្រឿងស្រវឹង បារី និងក្លឹបសម្រាប់យុវវ័យក្រោម១៨ឆ្នាំយ៉ាងតិច! ក្មេង
វក់តែហ្នឹងសប្បាយ ហើយជាវ័យចង់សាក ចង់ដឹង តែបើធ្លាក់ញៀនគ្រឿងស្រវឹង
បើខ្វះការផ្សព្វផ្សាយអប់រំ ការយល់ដឹង និងការទទួលខុសត្រូវ គ្រឿងស្រវឹង និងក្លឹប
និងការសប្បាយហ្នឹងវាអាចធ្វើឲ្យសមត្ថភាពផ្តោតអារម្មណ៍ធ្លាក់ចុះ ការសិក្សាខ្លី បញ្ញា
ស្មារតីខ្លី ជំនាញខ្លី ហ្នឹងហើយបានគេនិយាយវាមានផលអវិជ្ជមាន មានផលប៉ះពាល់នោះ!

នៅបើស្រវឹងក៏ជិះលឿន ស្មារតីប្រុងប្រយ័ត្នក៏ធ្លាក់ចុះ ហើយបើផ្លូវឥតភ្លើងបំភ្លឺ
មានដង្ហុក គន្លុកសម្បុកមាន់ ឬជីករណ្តៅឥតដាក់ស្លាកសញ្ញាសម្គាល់ និងឡាន
ធំចតលើផ្លូវឥតភ្លើងបំភ្លឺអីទៀត តើវាមិនមានហានិភ័យ មិនគ្រោះថ្នាក់កាន់តែខ្ពស់ទេឬ?
តើមានការរៀបចំមានគំនិត មានការប្រឹងប្រែង និងមានការផ្សព្វផ្សាយជាសកម្ម និងជាប្រចាំអ្វីខ្លះ?
តើអ្នកណាមិនរៀនចេះ? តើអ្នកណាកើតមកចេះ? ក្រែងមិនរៀន
មិនចេះឬ? បើមិនប្រាប់ មិនបង្ហាញ មិនប្រឹងប្រែងប្រាប់ និងពន្យល់ តើឲ្យគេដឹង
ឲ្យយល់របៀបម៉េច? ឬក៏វាស្រួលដោយនិយាយ ដោយទម្លាក់ថា មកពី
"ប្រជាពលរដ្ឋមានការយល់ដឹងទាប ឬការយល់ដឹងរបស់ប្រជាពលរដ្ឋមាននៅមានកំរិត" តែម្តង?

បើនិយាយពីការជួបប្រជុំគ្រូបង្រៀន-អាណាព្យាបាល-សិស្សនុសិស្សសឹងអត់តែម្តង ។
ការប្រឹក្សានៅសាលា School Counseling (មិនមែនជាគំនិតថ្មីអីទេ គេធ្វើយូរយារណាស់
មកហើយ!) ហើយបើមានវេទិកាសាធារណ: ហេតុអ្វីមិនបញ្រ្ជាប មិនផ្សព្វផ្សាយ?
ចុះបណ្តាញសង្គមហ្រ្វីៗ មានFacebook មានYoutube អី ម៉េចក៏មិនប្រើ មិនទាញយក
ផលប្រយោជន៍?


សូមលះបង់ទៅ ឈប់ទៅល្បែងចិត្តសាស្រ្ត ល្បែងដណ្តើមប្រជាប្រិយភាពដោយ
មិនច្បាស់លាស់ ដោយមិនទទួលខុសត្រូវអីនោះ ។ កុំចាំតែបង្ហោះខ្លែង ចាំមើល
ទិសខ្យល់ អាលនឹងងាកយកប្រជាប្រិយទោះឈ្លោះគ្នាអី ទោះមិនដឹងច្បាស់លាស់
អី អត់កើតទេ! អញ្ចឹងបានគេទាមទារការបើកចំហ ការទទួល និងផ្តល់ព័ត៌មានដោយ
ឥតលាំងបាំង ភាពច្បាស់លាស់ ដំណោះស្រាយច្បាស់លាស់ និងអ្វីៗច្បាស់លាស់
និងប្រកបដោយការទទួលខុសត្រូវខ្ពស់នោះ!

បើកចំហ

សង្ឃឹមថាកិច្ចការសង្គម និងនយោបាយអាចទៅផុតពីសុបិន្តអាក្រក់ដូចជា :
"មានពាក្យ ឬបង្កើតពាក្យថាចេះតែឈ្លោះ ហែកហួរគ្នាមិនដែលចំណេញ មិន
ឃើញផលប្រយោជន៍រួម" "ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី"
"អំពើប្រល័យពូជសាសន៍នៅរបបប៉ុល ពតដែលធ្វើមកលើប្រជាជនឯងដូចទាសករ
ជាន់ឈ្លីសិទ្ធិ បំបិតសិទ្ធិ និងធ្វើទារុណកម្ម បង្អត់អាហារ និងកាប់សម្លាប់ប្រជាជាតិ
ឯង " ។ល។

ហើយប្រាកដណាស់ ដើម្បីចៀសវាងជម្លោះ ចៀសវាងប្រជាពលរដ្ឋរងទុក្ខ និងបាត់បង់
អាយុជីវិត ហើយចៀសវាងមិនដឹងផលប្រយោជន៍រួមយ៉ាងម៉េច អ្នកទទួលខុសត្រូវយ៉ាងម៉េច
ល្អបំផុត "បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយការទទួលខុសត្រូវខ្ពស់
មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួមតាមដាន និងផ្ទៀងផ្ទាត់" ។ តើគេតតាំង តើគេជជែកគ្នាលើបញ្ហាអ្វី? មានហេតុផលមានអំណះអំណាងអ្វីខ្លះ? ដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? មានផលប្រយោជន៍
រួមយ៉ាងម៉េច? មានទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគតយ៉ាងម៉េច?

កុំឲ្យប្រជាពលរដ្ឋរងគ្រោះជាងគេ តែទទួលផលតិចជាងគេ និងចុងប៉ូចគេ! នោះមិន
មែនជារឿងគុណធម៌ រឿងស្មោះត្រង់ និងមានការទទួលខុសត្រូវទេ ។ ហើយបើក
ចំហ អង្គុយជជែកគ្នា លើករឿងច្បាស់លាស់ មានដំណោះស្រាយ មានគោលនបាយ
ច្បាស់លាស់ មានការទទួលខុសត្រូវ នោះអាចប្រជាពលរដ្ឋដឹង និងតាមដានបាន
ថា តើមានផលប្រយោជន៍រួមរបៀបម៉េច មានទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព
ខ្ពស់របៀបម៉េច ។ និយាយចោលៗ និយាយឲ្យតែរួច ចាំត្រង អុជអាលកំហឹង
សម្អប់អី រកការពន្យល់ រកអំណះអំណាង រកការទទួលខុសត្រូវ និងជាពិសេស
ការបើកចំហ និងសេចក្តីស្មោះត្រង់អត់ឃើញ អត់កើតទេ! កោតសរសើររឿង
ត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងមានការទទួលខុសត្រូវខ្ពស់ ។ រក្សា
សិទ្ធិក្នុងការទទួលបានព័ត៌មានគ្រប់គ្រាន់ និងទូលំទូលាយដោយឥតលាំងបាំង
និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួម និងរឿងគ្មាន
ការទទួលខុសត្រូវ! នៅក្នុងសង្គមប្រជាធិបតេយ្យ មេដឹកនាំ អ្នកនយោបាយ
និងតួអង្គផ្សេងៗទៀតទៅ និងមកទេ ពីព្រោះជាអ្នកបម្រើ ជាអ្នកធ្វើការធានា
ការពារ និងលើកតម្កើងផលប្រយោជន៍រួម និងផលប្រយោជន៍សង្គមជាតិ ។
ពួកគេទៅ និងមក មក និងទៅទេ សំខាន់ចីរភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ
និងប្រទេសជាតិទាំងពេលបច្ចុប្បន្ន និងអនាគត! បើមិនស្មោះត្រង់ មិនប្រឹងប្រែង
មិនអាចបើកចំហ ពន្យល់បង្ហាញ និងគ្មានការទទួលខុសត្រូវទេ កុំល្អជាង ។

ហើយដល់តែ"បើកចំហ អង្គុយជជែកពិភាក្សាដោយស៊ីវិល័យ និងប្រកបដោយ
ការទទួលខុសត្រូវខ្ពស់ មានការពន្យល់បង្ហាញ និងមានការបើកចំហចូលរួម
តាមដាន និងផ្ទៀងផ្ទាត់" នោះលែងអាចបន្លែបន្លប់ ឲ្យអ្នកណាវង្វេងវង្វាន់ ឲ្យអ្នកណាឆោត
អ្នកណាល្ងង់ ឬល្បែងចិត្តសាស្រ្តអីទៀតហើយ ។ ហើយក៏មិនត្រូវ
ខ្លាច មិនហ៊ានអីដែរ បើថាស្មោះត្រង់ មានឆន្ទ:ខ្ពស់ មានការប្រឹងប្រែង និងមាន
ទំនួលខុសត្រូវខ្ពស់នោះ ។ ប្រទេសឥណ្ឌាក៏មានវិបសាយបើកចំហអាចសរសេរ
អាចរាយការណ៍ និងទំនាក់ទំនងផ្ទាល់នឹងនាយករដ្ឋមន្រ្តីដែរ ។ បើស៊ីងហ្គាពួរវិញ
ប្រព័ន្ធអប់រំ និងស្ថាប័នរដ្ឋសឹងទាំងអស់ទៅហើយ និងPrime Minister Office, Singapore
ទៀតមានវត្តមានលើ Internet, Facebook និងYoutube ដែលសរសេរ ចែករម្លែក និងផ្សព្វផ្សាយជាសកម្ម
និងជាប្រចាំដែរ! ហើយមិនបាច់និយាយលើកដល់ការរីកចម្រើន ភាពរឹងមាំ និងរបៀបធ្វើការប្រកបដោយប្រសិទ្ធិភាព
និងទំនួលខុសត្រូវខ្ពស់ប៉ុណ្ណាទេ ។ រៀននិងច្នៃពីរឿងត្រឹមត្រូវ!

អាចអាន និងពិចារណាបន្ថែម:
- វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)
https://www.facebook.com/notes/sotheavuth-chan/%E1%9E%9C%E1%9E%B7%E1%9E%94%E1%9E%9F%E1%9E%B6%E1%9E%99%E1%9E%96%E1%9E%B8%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%8F%E1%9F%86%E1%9E%8E%E1%9E%B6%E1%9E%84%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%9B%E1%9E%BE%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F-%E1%9E%A2%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%99%E1%9F%84%E1%9E%87%E1%9E%93%E1%9F%8D%E1%9E%8A%E1%9F%8F%E1%9E%92%E1%9F%86%E1%9E%98%E1%9E%BD%E1%9E%99%E1%9E%93%E1%9F%83%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%BE%E1%9E%80%E1%9E%85%E1%9F%86%E1%9E%A0-%E1%9E%93%E1%9E%B7%E1%9E%84%E1%9E%A2%E1%9F%8A%E1%9E%B8%E1%9E%93%E1%9E%92%E1%9E%BE%E1%9E%8E%E1%9F%82%E1%9E%8F/914707408561182

វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)

វិបសាយពីអ្នកតំណាងរាស្រ្តលើអ៊ីនធើណែត (អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចំហ និងអ៊ីនធើណែត)

https://www.facebook.com/photo.php?fbid=10205031453278885&set=pcb.10205031453758897&type=1&theater
https://www.facebook.com/photo.php?fbid=10205031453558892&set=pcb.10205031453758897&type=1&theater


អុកចក្រត្រង្គខ្មែរគេលេង១៦ (ដប់ប្រាំមួយ) គ្រាប់ ។ គ្រាប់ទាំងអស់
មានតម្លៃ និងសារ:សំខាន់ដូចៗគ្នា បើទោះជាមានតួនាទី និងជំនាញផ្សេងៗ
គ្នា ។ គ្រាប់ទាំងអស់លេងសម្រាប់ការពារ និងបម្រើខុន (អង្គ/សេ្តច) ហើយ
គ្រាប់ទាំងអស់ត្រូវលេងជាប្រព័ន្ធ ជាក្រុម បំពេញភាពខ្វះចន្លោះ និងបំពេញ
និងពង្រឹងភាពខ្លាំង ។ អុកចក្រត្រង្គដូចកីឡាបាល់ទាត់ បាល់ទះដូចគ្នា មិនដែល
ក្រុមណាខ្លាំង លេងជម្ងឺតួឯក ផាត់អ្នកនេះ ផាត់អ្នកនោះពីក្រុមទេ!


នៅក្នុងកិច្ចការសង្គមវិញ គ្រាប់អុកទាំងអស់ទុកដូចជាមេដឹកនាំ អ្នកនយោបាយ
មន្រ្តីរាជការសាធារណ: អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឃ និងតួអង្គសង្គមផ្សេង
ៗ រួមទាំងប្រជាពលរដ្ឋផង គឺជាគ្រាប់អុកនៅក្នុងក្តារអុកដែលរួមសុខ រួមទុក្ខ
ដែលត្រូវការគ្នាទៅវិញទៅមក ។ គ្រាប់ធំៗអាចជាអាណាព្យាបាល
ជាអ្នកបម្រើ ជាអ្នកធានាការពារ និងលើកតម្កើងផលប្រយោជន៍រួម និងផល
ប្រយោជន៍វែងឆ្ងាយ ដូច្នេះពួកគេត្រូវតែស្មោះត្រង់ មានឆន្ទ:ខ្ពស់ មាន
ទំនួលខុសត្រូវខ្ពស់ និងមានការបើកចំហ ពន្យល់បង្ហាញ និងត្រូវធ្វើជា
គម្រូល្អ និងឧទាហរណ៍វិជ្ជមានយ៉ាងខ្ជាប់ខ្ជួន និងជាស្តង់ដារខ្ពស់ជាអតិបរមា
សម្រាប់ផលប្រយោជន៍រួម និងផលប្រយោជន៍សង្គមជាតិ ។ ហើយឈ្នះចាញ់
អី ចៀសវាងទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ចៀសវាង
អ្នកឈ្នះយកទាំងអស់ អ្នកឈ្នះជាស្តេច ហើយទុកឲ្យប្រជាពលរដ្ឋរងគ្រោះ
ជាងគេ តែច្រើនតែទទួលផលតិចជាងគេ និងចុងប៉ូចគេនោះ! ហើយក៏ត្រូវ
ចៀសវាងហិង្សា អុជអាលសម្អប់ និងកំហឹងដែរ! កំណត់បញ្ហា កំណត់កត្តា
និមួយៗ និងកត្តាគួបផ្សំ និងលើកឡើងពីដំណោះស្រាយច្បាស់លាស់ គោល
ជំហរ និងគោលនយោបាយច្បាស់លាស់ដើម្បីអាចតាមដាន ដឹង និងផ្ទៀង
ផ្ទាត់បាន!

ប្រជាពលរដ្ឋតាមពិតជាម្ចាស់នៅក្នុងសង្គមប្រជាធិបតេយ្យ ហើយពួកគេមានសិទ្ធិ
គ្រប់បែបយ៉ាងក្នុងការទទួលបានព័ត៌មានដោយឥតលាំងបាំង សម្រាប់ពិចារណានិង
ធ្វើការសម្រេចចិត្ត!

តើអ្នកយល់យ៉ាងណាដែរ?

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

មេរៀនជូរចត់ពីអតីតកាល និងពីព្រឹត្តិការណ៍នានាលើពិភពលោក

“អ៊ីនធើណែត និងបច្ចេកវិទ្យា“ ពិតជាមានប្រយោជន៍ធំទូលាយទាំងពេល
បច្ចុប្បន្ន និងអនាគត ។ គេប្រហែលធ្លាប់ដឹងពី E-government ពីស្ថាប័ន និង
សេវារដ្ឋជាច្រើននៅលើអ៊ីនធើណែត លើបណ្តាញសង្គម កម្មវិធីទូរស័ព្ទដៃ និង
 Youtube ជាដើម ។

ទន្ទឹមគ្នានេះក៏នឹកឃើញពីមេរៀនដ៏ជូរចត់ពីប្រវត្តិសាស្រ្តរបបប្រល័យពូជសាសន៍
ប៉ុល ពតដែលទៅចាប់ ទៅហៅ ទៅលួងលោមបញ្ញាវន្ត អ្នកចេះដឹង បណ្ឌិតទាំង
ក្នុង និងក្រៅស្រុកមកកាប់សម្លាប់ចោលទទេ ។ គេមានតែចុងកាត់មាត់ញ៉ក កន្លៀត
កៀនកោះណាក៏ព្យាយាមផ្តល់ចំណេះដឹង និងព្យាយាមដើម្បីឲ្យទទួលបានព័ត៌មាន
ហើយពិតប្រាកដណាស់អ៊ីនធើណែតជាមធ្យោបាយទំនាក់ទំនងដ៏ល្អមួយ និងជាឃ្លាំង
ព័ត៌មាន និងឯកសារលំដាប់ពិភពលោកដែលអាចរកព័ត៌មាន និងសិក្សាស្រាវជ្រាវបាន ។
ការកាប់សម្លាប់គ្នាអ្នកចេះដឹងអស់បានទាញសង្គមជាតិឲ្យធ្លាក់អន់ថយ ឆោតល្ងង់ ងើបមុខ
មិនរួច ឬកុំនិយាយដល់ការប្រកួតប្រជែងទាំងក្នុងវិស័យធនធានមនុស្ស ផលិតកម្ម
ការស្រាវជ្រាវ បច្ចេកវិទ្យា និងការផលិតថ្មីៗ ។ ជាផ្នែកមួយនៃការពិត “សហគមន៍អន្តរជាតិ“
ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ភាពរស់រានមានជីវិតនៃប្រទេសកម្សត់មួយនេះ នេះបើ
ក្រឡេកមើលពីជំនួយផ្តល់ឲ្យដោយសហគមន៍អន្តរជាតិ!

ទន្ទឹមគ្នានេះដែរ បើក្រឡេកមើលពីព្រឹត្តិការណ៍ពីបណ្តាប្រទេសនានាលើសកលលោក
ជាពិសេសពីក្រុមភេវរកម្មអ៊ីស ឬអ៊ីស៊ីសជាដើម ក្រុមភេវរកម្មទាំងអស់នេះគឺ “ល្ងង់ខ្លៅ
គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ តែម្តង ។ ឧទាហរណ៍ជាក់ស្តែង
នៅពេលគេនិយាយថា “បើគេផ្តល់ការអប់រំដល់ស្រ្តីម្នាក់ នោះមានន័យថាគេបានផ្តល់ការអប់រំដល់ស្រ្តីទូទាំង
ពិភពលោក“ តែមិនដឹងមានហេតុផលត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់ដូចម្តេច ទើប
ក្រុមខាងលើគឺចាត់ទុកការសិក្សារបស់ស្រ្តី និងសិទ្ធិសេរីភាពមិនមែន
ជាអត្ថិភាពទៅវិញ ។ គេប្រាកដជាបានអានពីការលក់ដូរស្រ្តី ពីការចាត់ទុកស្រ្តីជាទំនិញ
លក់ដូរ ការបិទសិទ្ធិ និងជាន់ឈ្លីសិទ្ធិសេរីភាព និងភាពជាមនុស្សលើស្រ្តី ការធ្វើមកលើ
ដូចជាទាសករ និងពីភាពកាចសាហាវព្រៃផ្សៃរបស់ពួកគេ ។ គេអាចនិយាយថាពួកគេមាន
“សេចក្តីពេញចិត្ត និងមោទនភាពលើភាពហិង្សា អំពើឃោរឃៅ និងការកាប់សម្លាប់“
ដូច្នេះ តើនោះមិនហៅថា“ល្ងង់ខ្លៅ គ្មានការទទួលខុសត្រូវ លីលា ឡប់សតិ ឬឆ្កួតកែលែងឡើង“ ទេឬ?

ហើយស្ថានភាពដូចខាងលើ រឿងអីពួកហ្នឹងនិយាយពីការគិតគូរ ពីការរៀបចំដើម្បី
អាចឲ្យទាញអត្ថប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងអនាគតពីការភ្ជាប់ទំនាក់ទំនង
និងពីឃ្លាំងស្តុកព័ត៌មាននិងចំណេះដឹងពីអ៊ីនធើរណែតនោះ?

អាចអានបន្ថែម: http://www.upworthy.com/these-dudes-got-tired-of-babies-dying-at-birth-so-theyre-saving-them-with-their-phones

កំណត់ត្រាភាគទី១

ធ្វើជាស្រម៉ោច កុំធ្វើជារៃ ។

និងមានពាក្យថាបើគេបោកប្រាស់អ្នកបានម្តងនោះដោយសាតែអ្នកជឿទុកចិត្តគេ
តែបើបោកប្រាស់បានពីរដង ឬច្រើនជាងនេះហើយ នោះក៏មានចំណែកពីការ
ឆាប់ជឿទុកចិត្តគេ ពីកង្វះព័ត៌មាន ការតាមដាន និងពីភាពឆោតល្ងង់ដែរ!

ជាមួយគ្នានេះគេអាចនិយាយបានថា បើអ្នកចង់តាមអ្នកល្បិចល្បុញ ក្រឡិច
ក្រឡុច ការបោកប្រាស់ ការយកប្រៀបខ្សែលើ ឬឆ្អិនក្បាលស៊ីក្បាល ឆ្អិន
កន្ទុយស៊ីកន្ទុយ ចិត្តជាទេវទត្តិមាត់ជាទេវតាអី អ្នកគ្មានផ្លូវអាចតាមទាន់បានទេ
បើគ្មានការបើកចំហ ការផ្តល់ និងទទួលបានព័ត៌មានដោយឥតលាំងបាំង និង
ការចាប់ឲ្យទទួលខុសត្រូវនូវពាក្យសំដី (កុំឲ្យនិយាយចោលៗ និយាយឲ្យតែរួច
ឬកាន់តែគ្រោះថ្នាក់គឺរុញទូកបណ្តោយទឹក ចាំត្រង និងអាចអុជអាលសម្អប់
កំហឹង ឬអាចឈានរហូតដល់ហិង្សាទៀត!) ទង្វើ ភាពស៊ីគ្នា និងភាពស្មោះត្រង់
ពីពាក្យសម្តី ទង្វើ និងជំហរ និងគោលនយោបាយជាដើម ។

បើគ្មានការបើកចំហ ការផ្តល់ និងទទួលបានព័ត៌មានទូលំទូលាយដោយគ្មាន
ការលាក់បាំង ខ្ញុំថាប្រហែលម្ភៃឆ្នាំ ហាសិបឆ្នាំ ឬអាចដល់មួយរយឆ្នាំទៀត
អ្នកមិនអាចតាមទាន់ផង!

ចេះជេរ ចេះរិះគន់ ពូកែក្នុងល្បែងចិត្តសាស្រ្តជារឿងមួយ តែដំណោះស្រាយ
ច្បាស់លាស់ និងថាតើត្រូវធ្វើអ្វី? ធ្វើដោយរបៀបណា? មានសេចក្តីលម្អិត
ការពន្យល់បង្ហាញ និងការបើកចំហចូលរួម និងតាមឬទេ? មានផលប្រយោជន៍
រួម និងផលប្រយោជន៍វែងឆ្ងាយរបៀបម៉េច? មានតម្លាភាព និងទំនួលខុសត្រូវ
ឬទេ? ទាំងអស់នេះជារឿងសំខាន់ចាំបាច់ជាមូលដ្ឋាន! កុំភ្លេច "ដំរីជល់គ្នា
ទៅប៉ះពារ ទៅស្លាប់តែស្រម៉ោចសង្អារ" ឬ "ច្រើនតែអ្នកតូចតាចរងគ្រោះថ្នាក់
ជាងគេ តែទទួលផលតិចជាងគេ និងចុងប៉ូចគេ"! អ្នកចង់ឲ្យអ្នកតំណាងអ្នក
អ្នកធ្វើការឲ្យអ្នក ប្រឹងប្រែង និងប្រឡងប្រជែងធ្វើរឿងត្រឹមត្រូវ រឿងមានប្រយោជន៍
រួម និងមានទំនួលខុសត្រូវខ្ពស់! បើអត្មានិយម ឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក
និងបក្ខពួក គឺបានប្រយោជន៍តែបុគ្គល និងបក្ខពួកទេ ហើយជាក់ស្តែងវានឹងទាញ
ទៅរកគន្លងខាងលើ!

ល្អបំផុតកោតសរសើរ និងគាំទ្ររឿងត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងរឿង
មានការទទួលខុសត្រូវខ្ពស់ ។ រក្សាសិទ្ធិក្នុងការទទួលបានព័ត៌មាន និងដើម្បីធ្វើ
ការសម្រេចចិត្ត និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួម
និងគ្មានការទទួលខុសត្រូវ ។ ប្រាកដណាស់វាជាសិទ្ធិសេរីភាពពេញទីសម្រាប់
អ្នកក្នុងការគាំទ្រ ពេញចិត្ត និងស្រឡាញ់គណបក្សណាមួយ! តែបើគេមិនស្មោះត្រង់
មិនបើកចំហ មិនព្យាយាមប្រឹងប្រែងផ្តល់ព័ត៌មាន និងមិនប្រឹងប្រែងធ្វើការសម្រាប់
ផលប្រយោជន៍អ្នក ផលប្រយោជន៍សហគមន៍ និងផលប្រយោជន៍រួមទេ កុំ
ចំណាយឥតប្រយោជន៍ដូចគ្នា ។ គ្មានអ្នកណាកើតមកធ្វើមេដឹកនាំ ឬជាអ្នកនយោបាយ
(នយោបាយមិនមានន័យដល់ពូកែលួងលោម សន្យាចោល និយាយចោល និយាយ
ឲ្យតែរួចដោយគ្មានការទទួលខុសត្រូវ ឬនយោបាយជានយោបាកទេ!) ហើយក៏គ្មាន
អ្នកណាកើតមកសម្រាប់តែឆោត សម្រាប់តែល្ងង់ឲ្យគេបោកប្រាស់ដែរ ។ រកមើល
និងទាមទារបើអ្នកណានិយាយ "ចំណុចក ខ គ" រកមើលការបើកចំហ សេចក្តីលម្អិត ការ
ពន្យល់បង្ហាញ និងការទទួលខុសត្រូវ! រកមើលតម្លាភាព គុណភាព ការតស៊ូមតិ
ការប្រឹងប្រែងជាសកម្ម និងជាប្រចាំ ហើយចាំមើលតើនិយាយឲ្យតែរួច និយាយចោល
ដោយគ្មានការទទួលខុសត្រូវ ឬចិត្តជាទេវទត្តិមាត់ជាទេវតាឬទេ? តើគេហ៊ាន
បើកចំហ គេហ៊ានសូមទោសអ្នកទាំងអស់គ្នានៅពេលមិនមានភាពល្អិតល្អន់
នៅពេលរឿងមិនដូចអ្វីដែលគេនិយាយ ឬសន្យាឬទេ? ឧទាហរណ៍ជាក់ស្តែង
ករណីនៅកូរ៉េខាងត្បូងដែលលិចស្រឡាងសម្លាប់ជីវិតសិស្សានុសិស្សវ័យក្មេង នោះ
គឺមានអ្នកទទួលខុសត្រូវ!

ប្រាកដណាស់ អ្នកអាចដឹង អាចតាមដាន និងផ្ទៀងផ្ទាត់បានតាមរយ:ការបើកចំហរ
ការផ្តល់ព័ត៌មានដោយឥតលាក់បាំង ការអង្គុយជជែកគ្នាដោយស៊ីវិល័យ ដោយ
បើកចំហ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ (វាមិនសម្លាប់អាយុជីវិតប្រជាពល
រដ្ឋ វាមិនបង្កមហន្តរាយ ហើយវាមិនមានតម្លៃថ្លៃ និងមហន្តរាយដូចទៅទិញអាវុធ
យុទ្ធភ័ណ្ឌ ដូចហិង្សា ដូចប្រកាប់ប្រចាក់គ្នាទេ!) និងដោយការបើកចំហ មានការ
ចូលរួម និងតាមដាន ។

តើអ្នកគិតយ៉ាងណាដែរ?

កំណត់ត្រាភាគទី២: ប្រភេទ ឬជំពូក

កំណត់ត្រាភាគទី២: ប្រភេទ ឬជំពូក

ក) បើជាគម្រូល្អ ឧទាហរណ៍វិជ្ជមាន មានវិន័យ មានការបែងចែកពេលវេលា
(Time Management) មានទម្លាប់ចូលចិត្តអាន ទម្លាប់ជជែកពិភាក្សាប្រើប្រាស់
ហេតុផល និងព័ត៌មាន មិនច្រឡោត ដឹងពីវិធីគ្រប់គ្រងអារម្មណ៍ មិនហិង្សា មិន
ច្រង៉េងច្រង៉ាងដាក់មុខ មិនគិតកេងចំណេញពីភាពឆោតល្ងង់របស់គេ មិន
សន្យាចោល និងមានការទទួលខុសត្រូវជាដើម ទាំងអស់នេះនឹងបង្កើតជាគន្លង
ជាបរិយាកាសឲ្យទៅតាមចំណុចខាងលើហើយ ។

ខ) បើតាឡែតែ ច្រង៉េងច្រង៉ាង ហិង្សា ផឹកអួរតានួរ និយាយត្រឡប់ត្រឡិន ឆ្លាត
ខាងខូច មិនទទួលខុសត្រូវ ឲ្យតែឈ្នះ ឲ្យតែយកប្រៀបលើគេទោះល្បិចកិច្ចកល
ទោះប្រើវិធីស្មោគគ្រោកបែបណា ហើយច្រើនតែគិតថាឲ្យតែបាននៅលើគេមានទំនោរ
ប្រើកម្លាំងបាយ និយាយបាយឡុកបាយឡ និយាយ និងយកជាការអីមិនបាន ខ្វះ
ទំនួលខុសត្រូវ មានអំណួតតែមិនហ៊ានទទួលខុសត្រូវ ចូលចិត្តផ្លូវងងឹត ខ្លាចផ្លូវភ្លឺ ទាំងអស់
នេះនឹងបង្កើតជាគន្លង ជាបរិយាកាសឲ្យទៅតាមចំណុចខាងលើហើយ ។

បើចង់បានអីវែងឆ្ងាយ មានគុណភាព មានប្រសិទ្ធិភាព និងមានទំនួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត ត្រូវប្រុងប្រយ័ត្ន និងតាមដានជាសកម្ម និងជាប្រចាំ
និងត្រូវចៀសវាងប្រភេទឬជំពូក (ខ) ។ ហើយជាក់ស្តែងកុំរំពឹងច្រើន ឬមានសង្ឃឹមច្រើនពីប្រភេទ ឬជំពូក (ខ) ។

ហើយកុំភ្លេចអត់មានអ្នកណាល្អឥតខ្ចោះទេ និងអត់មានអ្នកណាមិនលំអៀង មិន
ទោស: និងមោហ:ទេ ហេតុនេះទើបយុទ្ធិសាស្រ្តឈ្នះៗទាំងពេលបច្ចុប្បន្ន និងអនាគត
គឺ : បើកចំហ ផ្តល់និងទទួលបានព័ត៌មានដោយឥតលាំងបាំង ការអង្គុយជជែក
ពិភាក្សាដោយបើកចំហ និងប្រកដដោយទំនួលខុសត្រូវខ្ពស់ និងការបើកចំហ
ឲ្យមានការចូលរួម និងតាមដាន ។

ដូចគ្នាដែរ តើអ្នកអាចដឹងថាអ្នកណាម្នាក់ស្មោះត្រង់ មានឆន្ទ:ខ្ពស់ មានការប្រឹងប្រែង
និងគិតគូររៀបចំ មានទសពិធរាជធម៌ ជាមាសសុទ្ធមិនខ្លាចភ្លើង ឬជាប្រភេទចិត្តជាទេវទត្តមាត់ជាទេវតា
ឬជំពូកនិយាយចោលៗ និយាយឲ្យតែរួចដោយមិនទទួលខុសត្រូវបានយ៉ាងដូចម្តេច? ហេតុនេះ
ទើបគេនិយាយពីការបើកចំហ ពីការទទួលបានព័ត៌មានគ្រប់គ្រាន់ និងពីការវិនិច្ឆ័យលើ
រឿងម្តងមួយៗ!

(បើនិយាយឲ្យជ្រៅជាងនេះ រយ:ពេល០៨ឆ្នាំ ទៅ១០ឆ្នាំ ជាពេលវេលាយូរណាស់ មាន
ភាពហត់នឿយខ្លាំងណាស់ មានការប្រកួតប្រជែង និងត្រូវគិតគូរថ្លឹងថ្លែងដែលប្រើថាមពលខួរក្បាល
ខ្លាំងណាស់ ពីព្រោះត្រូវមានភាពល្អិតល្អន់ មានតម្លាភាព មានការពន្យល់បង្ហាញ និងមានការទទួលខុសត្រូវ
ខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត! លើកលែងតែមិនបាច់ "មានភាពល្អិតល្អន់ មានតម្លាភាព មានការពន្យល់បង្ហាញ និងមានការទទួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគត"!)

ប្រាប់គេថា “ឥតត្រូវការ ឬគ្មានចំណូលចិត្តលើរឿងល្ខោន រឿងកុន រឿង ល្បែងចិត្តសាស្រ្ត និងរឿងឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួកទេ“!

ប្រាប់គេថា “ឥតត្រូវការ ឬគ្មានចំណូលចិត្តលើរឿងល្ខោន រឿងកុន រឿង
ល្បែងចិត្តសាស្រ្ត និងរឿងឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួកទេ“!

បុគ្គលនិយម ការលើកតម្កើងបុគ្គល ការចង់តែឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក
និងបក្ខពួក នឹងនាំដល់បរិយាកាសតែបុគ្គលនិយម លើកតម្កើងបុគ្គល និងឈ្នះចាញ់
តែបុគ្គល និងបុគ្គល និងបក្ខពួកតែប៉ុណ្ណឹង!

បើគេប្រឡងប្រជែងដាំដើមឈើ ទោះឈ្នះទោះចាញ់នៅបានដើមឈើទោះតិច ឬច្រើន ។
តែបើឈ្នះចាញ់បុគ្គល និងបុគ្គល និងបក្ខពួក និងបក្ខពួក តើបានអី? ចុះបើគង់ថាដាំដើម
ឈើល្អ ម៉េចក៏មិនលើកឡើងមក? ម៉េចក៏មិនធ្វើឲ្យមានជំហរច្បាស់លាស់ និងគោលនយោបាយ
ច្បាស់លាស់ និងតស៊ូមតិលើដើមឈើហ្នឹងទៅ? អត់ឃើញ! ឃើញតែនិយាយចោល និយាយ
ឲ្យតែរួច ចិត្តជាទេវទត្តមាត់ជាទេវតា ឃើញតែនិយាយឲ្យតែចូលតួ ឲ្យខឹងខឹង ស្អប់ស្អប់
អាលនឹងទាញយកប្រជាប្រិយភាព ។ ឬក៏រុញទូកបណ្តោយទឹក ចាំឲ្យអស់ជម្រើស នឹងអាល
ត្រង ហើយទោះឈ្នះឬចាញ់នៅតែបានជំនួយ នៅតែបានលុយ?

ឧទាហរណ៍មួយទៀត សុទ្ធតែរៀននៅបស្ចិមប្រទេស រស់នៅអរិយប្រទេស ហើយដឹង
ហើយថាវាមានហានិភ័យ និងគ្រោះថ្នាក់ខ្ពស់នៅពេលដើរលើថ្នល់ដោយមិនមាន
ចិញ្ចើមថ្នល់ មិនមានផ្លូវកង់ច្បាស់លាស់ ឬត្រូវឆ្លងថ្នល់ជាមួយនឹងចរាចរណ៍ដ៏មហា
រញ៉េរញ៉ៃ (អ្នកអាចបដិសេធ អ្នកអាចបើកចំហ និងពន្យល់បង្ហាញ ហើយសង្ឃឹមថា
នឹងមានសេចក្តីស្មោះត្រង់គ្រប់គ្រាន់ និងជាប្រចាំដោយគ្រាន់តែដើរថ្មើរជើង ជិះកង់
ឬឆ្លងថ្នល់!) ចុះហេតុអ្វីមិនលើកមកធ្វើជាប្រធានបទ? មិនតស៊ូមតិ? មិនគិតគូរ និង
រៀបចំ? ហ្នឹងបើគេប្រឡងប្រជែងរឿងហ្នឹង អញ្ចឹងទោះថាមិនទាន់មាន វានឹងអាចមាន!
នោះវាល្អជាងចិញ្ចើមថ្នល់ដែលកាន់តែរួញ និងសឹងតែអត់! តើត្រូវធ្វើអ្វី? ធ្វើដោយ
របៀបណា? មានគុណភាព ប្រសិទ្ធិភាព និងទំនួលខុសត្រូវទាំងពេលបច្ចុប្បន្ន និង
អនាគតដូចម្តេច? តើមានប្លង់មេ មានស្តង់ដារ មានការប្រឹក្សាជាសាធារណ:
(Public Consultation) មានការបើកចំហ មានតម្លាភាព និងការចូលរួមយ៉ាងដូចម្តេច?
តតាំងលើបញ្ហាអ្វី? មានដំណោះស្រាយច្បាស់លាស់អ្វីខ្លះ? ភាពលម្អិត និងភាពច្បាស់
លាស់? ឬក៏បន្លែបន្លប់ ត្រឡប់ត្រឡិន និងមិនបាច់ទទួលខុសត្រូវ?

ជាការពិតការផ្សព្វផ្សាយជាប្រចាំ និងជាសកម្មមានសារ:សំខាន់ខ្លាំងណាស់ ហើយ
វាដើរទន្ទឹមគ្នាហ្នឹងច្បាប់រឹងមាំ ។ នីតិរដ្ឋ និងសមភាពចំពោះមុខច្បាប់នឹងធ្វើឲ្យសង្គម
រឹងមាំ និងរីកចម្រើន ។ បញ្ហា និងការប្រឈមមានលក្ខណ:ស្រដៀងគ្នាៗ តែសំខាន់
តើមានការគិតគូរ ការរៀបចំ និងដំណោះស្រាយច្បាស់លាស់ដើម្បីគ្រប់គ្រងបញ្ហា និង
បញ្ចៀសហានិភ័យ និងគ្រោះថ្នាក់ឲ្យនៅអប្បរមាអ្វីខ្លះ? និងដើម្បីទាញយកផលចំណេញ
ដើម្បីមហាជន និងសង្គមជាតិឲ្យបានជាអតិបរមារបៀបម៉េច? បន្លែអាចមានជាតិគីមី កាហ្វេ
មិនសុទ្ធអាចមានលាយជាតិគីមី ថ្នាំពេទ្យហួសដឺឡេ និងក្លែងក្លាយ បញ្ហាផឹកស្រវឹងបើកបរ
ទម្លាប់ទិញថ្នាំនៅឪសថស្ថានដោយគ្មានវេជ្ជបញ្ជារ ការបោកប្រាស់តាមទូរស័ទ្ទ និងអ៊ីនធើណែត
គ្រូពេទ្យព្យាបាលដោយគ្មានការត្រួតពិនិត្យ
ឧ.ពេទ្យនៅឃុំរកាដែលចម្លងវិរុសHIV និងព័ត៌មានក្រោយៗ
មកទៀតថាមានពេទ្យដែលព្យាបាលដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៅ
នេះ នៅនោះ (គួរតែសរសេរផ្សព្វផ្សាយជាសកម្ម និងប្រចាំផងដែរ ថាតើកំពុងធ្វើអ្វី? មាន
គម្រោងផែនការអ្វីខ្លះ? មានទំនួលខុសត្រូវរបៀបម៉េច? ពីព្រោះមិនមែនដល់តែមានរឿង
បានថាចេះចុះៗ អញ្ចឹងអត់កើតទេ ។ ទៅឲ្យគេទុកចិត្តរបៀបម៉េចកើតទេ?) ។ល។ និង ។ល។

មធ្យោបាយក្នុងការផ្សព្វផ្សាយ និងបញ្រ្ជាប ក្នុងនោះគេអាចនឹកឃើញដល់សាលា ដល់ការ
ជួបប្រជុំគ្រូបង្រៀន-អាណាព្យាបាល-សិស្សានុសិស្ស តាមរយ:ទូរទស្សន៍ វិទ្យុ អ៊ីនធើរណែត
និងបណ្តាញសង្គមដូចជា facebook យូធូប និងកម្មវិធីលើទូរស័ព្ទដៃ និងតាមរយ:វេទិកាសាធារណ:
ការចុះផ្តល់ព័ត៌មានតាមផ្ទះ និងដូចជាក្រុមកាយរិទ្ធិជាដើម ។ នោះបើគេចង់ផ្តល់ និងចែក
ចាយព័ត៌មានបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់!

ប្រាប់គេថា “ឥតត្រូវការ ឬគ្មានចំណូលចិត្តលើរឿងល្ខោន រឿងកុន រឿង
ល្បែងចិត្តសាស្រ្ត និងរឿងឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួកទេ“!
ចង់ដឹង ចង់តាមដានថាតើតតាំងលើបញ្ហាអ្វី? មានដំណោះស្រាយច្បាស់លាស់
និងការតស៊ូមតិ និងប្រឹងប្រែងរបៀបម៉េច? មានប្រយោជន៍រួមរបៀបម៉េច?
មានការទទួលខុសត្រូវរបៀបម៉េច? ពិតប្រាកដណាស់ ពួកគេមានសិទ្ធិសេរីភាពស្រឡាញ់ និងគាំទ្រ
គណបក្សដែលខ្លួនពេញចិត្ត ។ ពួកគេក៏ត្រូវរម្លឹកពីអំពើល្អ អំពើជាគម្រូ និងគំនិតដំណោះស្រាយ
និងការរៀបចំដែលមានផលប្រយោជន៍រួម និងទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន និងអនាគតដែរ ។
នៅពេលនោះ ប្រជាពលរដ្ឋបានធ្វើ និងចូលរួម

បំពេញតួនាទីកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ជាប្រជាពលរដ្ឋសកម្ម និងជាចំណែក
ដោះស្រាយបញ្ហាសម្រាប់សហគមន៍ និងសង្គមជាតិរបស់គេហើយ ។ ពួកគេត្រូវជម្រុញការផ្តល់ព័ត៌មានដោយឥតលាក់បាំង ព័ត៌មានគ្រប់យ៉ាងតាំងពីគម្រោងអភិវឌ្ឃក្នុងមូលដ្ឋាន និងថ្នាក់ជាតិ ព័ត៌មានពីសកម្មភាព និងការរៀបចំដោយមេដឹកនាំ អ្នកនយោបាយ និងតំណាងរាស្រ្តជាប្រចាំ និងព័ត៌មានពីគោលនយោបាយ
ការតស៊ូមតិ និងដំណោះស្រាយច្បាស់លាស់លើបញ្ហាជាក់លាក់នីមួយៗជាដើម ។
ហេតុនេះល្អបំផុត និងអាចអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ទាំងពេល
បច្ចុប្បន្ន និងអនាគតគឺគាំទ្រ និងកោតសរសើររឿងត្រឹមត្រូវ រឿងមានប្រយោជន៍រួម
និងរឿងមានការទទួលខុសត្រូវខ្ពស់ ។ រក្សាសិទ្ធិក្នុងការទទួលបានព័ត៌មាន
ទូលំទូលាយដោយឥតលាក់បាំង និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ
រឿងគ្មានផលប្រយោជន៍រួម និងរឿងគ្មានការទទួលខុសត្រូវ ។ ឥតមានអ្នកណា
ឬក្រុមណាល្អឥតខ្ចោះទេ មានតែ “ល្អច្រើន អាក្រក់តិច ឬអាក្រក់ច្រើន ល្អតិច”
ហើយបើមានការបើកចំហ ការពន្យល់បង្ហាញ មានភាពល្អិតល្អន់ និងច្បាស់
លាស់ដែលអាចតាមដាន និងចូលរួមបាន ជឿថាគ្មានអ្នកឆោតល្ងង់ទេ!
ហើយពិតជាមិនអាចមើលរម្លងបានគឺភាពជាគំរូល្អ និងឧទាហរណ៍វិជ្ជមាន និង
របៀបរបបធ្វើការប្រកបដោយភាពបើកចំហ ភាពស្មោះត្រង់ តម្លាភាព សុចរិតភាព និង
ប្រកបដោយទំនួលខុសត្រូវខ្ពស់នឹងនាំដល់គន្លង និងបរិយាកាសប្រឡងប្រជែងធ្វើរឿង
ត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងផលប្រយោជន៍វែងឆ្ងាយសម្រាប់ប្រទេសជាតិ
ដ៏កម្សត់មួយនេះ ។

តើអ្នកយល់យ៉ាងណាដែរ?

កំណត់ត្រាភាគទី៣

លួងលោមបាន លួងលោម បន្លែបន្លប់បាន បន្លែបន្លប់
កុហក់បាន កុហក់ ។ តែបើលួងលោមលែងបាន បន្លែបន្លប់
លែងបាន ឬកុហក់លែងបាន អាចសម្លុត និងគំរាម ។
ឬក៏ល្បាយ សំយោគនៃចំណុចទាំងអស់ ។

ឥតមានបញ្ហា ត្រូវបង្កើតបញ្ហាដើម្បីទប់ទល់ និងបង្វែរ
ការចាប់អារម្មណ៍ពីរឿងដែលគេយកចិត្តទុកដាក់ ។
ទាមទាញបុគ្គលនិយម លើកតម្កើងបុគ្គល (ការប្រឡង
ប្រជែងបុគ្គល និងបុគ្គល បក្ខពួក និងបក្ខពួក គឹឈ្នះចាញ់
តែបុគ្គល និងបក្ខពួកទេ!) បង្កើតល្បែងចិត្តសាស្រ្ត (គួរ
ឲ្យសោកស្តាយពីព្រោះចុងក្រោយច្រើនតែផ្តោតលើ
បុគ្គលនិយម ទាមទាញអត្មានិយម ខ្វះព័ត៌មាន បង្កើតការយល់
ច្រឡំ) មានពិតខ្លះ មិនពិតខ្លះ បង្កើតការភ័ន្តច្រឡំ
បង្កើតការខ្វែងគំនិតគ្នា ។ ចង់ពិតខ្លះ មិនពិតខ្លះក៏ដោយ
សំខាន់អ្នកគណនា អ្នកធ្វើប្រមាណវិធីថាតើល្អ ត្រឹមត្រូវ
ប៉ុន្មានភាគរយ? ប៉ុន្មានភាគរយមានផលប្រយោជន៍រួម?
មានការបើកចំហ មានការផ្តល់ព័ត៌មាន មានការទំនួលខុសត្រូវ
និងការតាមដានឬទេ? ហេតុអ្វី?


Venezuela president Maduro announces diplomatic sanctions against US
(http://www.theguardian.com/world/2015/feb/28/venezuela-president-nicolas-maduro-diplomatic-sanctions-us)
ដូចនៅក្នុងព័ត៌មានខាងលើ គឺនៅពេលអ្នកនយោបាយទាញទៅរករឿង
នយោបាយ ។ អាចជាការទាញចំណេញ ជាការប្រើប្រាស់សន្លឹកបៀរក្នុង
ការតស៊ូដើម្បីអំណាច និងរក្សាអំណាច ។ មិនដឹងថាវេណេស៊ុយអេឡា
ដឹកនាំបានល្អ មានបាតុភាពអវិជ្ជមានតិចតួច មានសមត្ថភាព និងបច្ចេកទេស
គ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា និងដោះស្រាយការប្រឈម ឬមាន
ធនធានគ្រប់គ្រាន់តាំងពីប្រេង និងធនធានមនុស្ស និងបច្ចេកទេសយ៉ាង
ម៉េចទេ តែដូចកំពុងប្រើសន្លឹកបៀរ “ដាក់ទណ្ឌកម្មសហរដ្ឋអាមេរិក និង
ថ្កោលទោសសហរដ្ឋអាមេរិក (ស្រដៀងកូរ៉េខាងជើង) “ ដើម្បីតែក្រុមអ្នក
កាន់អំណាច ។ ការបង្កើតភាពជាសត្រូវនឹងមហាអំណាច បង្កើតកំហឹង
សម្អប់មហាអំណាច បង្កើតការភ័ន្តច្រឡំ បង្កើតបរិយាកាសខ្វែងគំនិត
គ្នានៅពេលមានការរិតត្បិតព័ត៌មាន បង្កើតព័ត៌មានសម្អប់ និងកំហឹង
និងការរិតត្បិតការបញ្ចេញមតិ និងការពិភាក្សាបើកចំហទូលំទូលាយ
នោះវាអាចបង្កើតភាពប្រេះឆា ឬអាចដល់ហិង្សានៅក្នុងសង្គមបាន ។ កាន់
តែបែកបាក់ កាន់តែឈ្លោះគ្នា កាន់តែភ័ន្តច្រឡំ ឬអាចដល់ហិង្សាជាចំនុច
ស្នូលនៃល្បែងដ៏គ្រោះថ្នាក់នេះ ។ នឹកឃើញ “រងគ្រោះជាងគេ ទទួលផលតិចជាង
គេ និងក្រោយគេ?”

នៅក្នុងសង្គមណា ស្រុកណាក៏ដូចស្រុកណា “បរិយាកាសអហិង្សា ការអង្គុយជជែក
គ្នាដោយបើកចំហ និងប្រកបដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មាន
ដោយឥតលាក់បាំង មានតម្លាភាព និងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និង
តាមដាន” នឹងអាចបញ្ចៀសបរិយាកាសប្រឈមមុខគ្នា និងហិង្សាដែលអាចឈានដល់
ចលាចលសង្គម និងមហន្តរាយ ។ ផ្ទុយទៅវិញ ចំនុចខាងលើជាយុទ្ធសាស្រ្តឈ្នះៗ
ទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត ហើយក៏មិននាំទៅរកបិរយាកាសសងសឹក
ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រីដែរ ពីព្រោះមិនអាចរំលោភអំណាច
ត្រូវតែបើកចំហ មានតម្លាភាព ភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់ចំពោះមុខមហា
ជន ។ ហើយក៏មិនអាចចង់ស៊ី “ឆ្កែ“ ចេះតែលាបព័ណ ចេះតែចោទថាឆ្កែឆ្កួត ឆ្កែមិនល្អ
ដែលត្រូវយកទៅស៊ីដែរ!

ហេតុនេះហើយ  ទើប“បរិយាកាសអហិង្សា ការអង្គុយជជែក គ្នាដោយបើកចំហ និងប្រកប
ដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មានដោយឥតលាក់បាំង មានតម្លាភាព
និងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និងតាមដាន” ជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា
ទាំងពេលបច្ចុប្បន្ន និងអនាគត! តែបើផ្ទុយពីហ្នឹង......?

តើអ្នកយល់យ៉ាងណាដែរ?

ទាមទារព័ត៌មាន និងការទទួលខុសត្រូវពីមេដឹកនាំ និងអ្នកនយោបាយ

ទាមទារព័ត៌មាន និងការទទួលខុសត្រូវពីមេដឹកនាំ និងអ្នកនយោបាយ

កុំទៅឆ្ងល់ សូម្បីនៅសហរដ្ឋអាមេរិក ឬក៏នៅប្រទេសរីកចម្រើនណាក៏ដោយ
គ្មានអ្នកណាទៅត្រាំត្រែង ទៅទុកចិត្តអ្នកនិយាយឲ្យតែរួច និយាយចោលៗ
សន្យាចោល មិនឃើញចំនុចលម្អិត ចំនុចច្បាស់លាស់ ឬក៏ចិត្តជាទេវទត្ត
មាត់ជាទេវតាអីទេ!

ដូចការនិយាយ នៅតែឈ្នះ ។
ម្ខាងទៀតឈ្នះដែរ ប៉ុន្តែបែបឈ្នះរបៀបក្រុម និងបងប្អូនគ្រួសារ!

ត្រូវតែរម្លឹកទៅ បើអត្មានិយម ឈ្នះចាញ់បុគ្គល និងបុគ្គល បក្ខពួក
និងបក្ខពួក គឺបានប្រយោជន៍តែបុគ្គល និងបក្ខពួកទេ!

ល្អបំផុតកោតសរសើរ និងគាំទ្ររឿងត្រឹមត្រូវ រឿងមានផលប្រយោជន៍រួម និងរឿងមាន
ការទទួលខុសត្រូវខ្ពស់ ។ រក្សាសិទ្ធិក្នុងការទទួលបានព័ត៌មាន និងដើម្បីធ្វើការសម្រេចចិត្ត
និងរក្សាសិទ្ធិក្នុងការរិះគន់រឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍រួមនិងគ្មានការទទួលខុសត្រូវ ។

ប្រាកដណាស់ អ្នកអាចដឹង អាចតាមដាននិងផ្ទៀងផ្ទាត់បានតាមរយ: ការបើកចំហរការផ្តល់
ព័ត៌មានដោយឥតលាក់បាំង ការអង្គុយជជែកគ្នា ដោយស៊ីវិល័យ ដោយបើកចំហ និងប្រកប
ដោយការទទួលខុសត្រូវខ្ពស់ និងមានការចូលរួម និងតាមដាន! និយាយម្តង ធ្វើម្តង ពិចារណាម្តង
និងវាយតម្លៃម្តង គឺលើរឿងម្តងមួយៗ! ដប់រឿង មានកំហុសមួយអី និយាយ
មិនធ្វើមួយអី មិនអីទេ តែបើបី បើដប់និយាយចោល និយាយឲ្យតែរួច
មិនមានទំនួលខុសត្រូវផង គិតខ្លួនឯងទៅ!

តើកសាងលើគ្រឹះអ្វីសម្រាប់ទាំងពេល បច្ចុប្បន្ន និងអនាតគត?

គេអាចសង្កេត និងធ្វើជាសាក្សីដោយផ្ទាល់:

សំខាន់គ្រឹះក្រោម គ្រឹះដែលកសាង ថាតើកសាងលើគ្រឹះអ្វីសម្រាប់ទាំងពេល
បច្ចុប្បន្ន និងអនាតគត?

-អាចជាគ្រឹះដោយបើកចំហ ដោយតម្លាភាព ដោយស្មោះត្រង់ ដោយមាន
ទំនួលខុសត្រូវ ហើយចាត់ទុកជាស្តង់ដារអតិបរមាគឺត្រូវតែបើកចំហ
មានគុណភាព ប្រសិទ្ធិភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ទាំងពេលបច្ចុប្បន្ន
និងអនាគត អញ្ចឹងត្រូវតែហ្មត់ចត់ ល្អិតល្អន់ មានការប្រឹក្សាជាសាធារណ:ទូលំ
ទូលាយ និងជាការអនុវត្តជាស្តង់ដារ និងមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ
ខ្ពស់!

-អាចជាគ្រឹះនិយាយ/សន្យាចោល និយាយ/សន្យាឲ្យតែរួចដោយមិនបាច់គោរព
មិនបាច់ពន្យល់ ហើយមិនបាច់ទទួលខុសត្រូវអីទេ ។ អាចពិតខ្លះ មិនពិតខ្លះ ពីព្រោះ
អាងតែមិនបាច់ទទួលខុសត្រូវ អាងតែអាចបន្លែបន្លប់ ត្រឡប់ត្រឡិន លើកដាក់
បញ្ចេញបញ្ចូលដូចកុន ដូចល្ខោនដោយមិនបាច់ទទួលខុសត្រូវ!

-លួងលោមបាន លួងលោម បន្លែបន្លប់បាន បន្លែបន្លប់
កុហក់បាន កុហក់ ។ តែបើលួងលោមលែងបាន បន្លែបន្លប់
លែងបាន ឬកុហក់លែងបាន អាចសម្លុត និងគំរាម ។
ឬក៏ល្បាយ សំយោគនៃចំណុចទាំងអស់ ។

ហេតុនេះហើយ  ទើប“បរិយាកាសអហិង្សា ការអង្គុយជជែកគ្នាដោយបើកចំហ និងប្រកបដោយការទទួលខុសត្រូវ ការបើកចំហ និងមានព័ត៌មានដោយឥតលាក់បាំង មានតម្លាភាពនិងទំនួលខុសត្រូវខ្ពស់ និងមានការចូលរួម និងតាមដាន” ជាយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត!

 អាចពិចារណាបន្ថែមពី:

បើកចំហ និងមានការចូលរួម និងតាមដាន:
១) នៅពេលច្បាស់លាស់ ខ្លាំង (មានន័យថាបម្រើ និងធ្វើការសម្រាប់ប្រយោជន៍រួមកាន់តែប្រសើរ កាន់តែមាន
ប្រសិទ្ធិភាព និងទំណួលខុសត្រូវខ្ពស់!) ថាបានគិតគូរថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។

២) នៅពេលមិនច្បាស់លាស់ ត្រូវការទិន្ន័យបន្ថែម ត្រូវការពហុមតិយោបល់ដើម្បីឲ្យបានដំណោះស្រាយល្អិតល្អន់
ដំណោះស្រាយមានតុល្យភាព ។

៣) នៅពេលគម្រោងអភិវឌ្ឃន៏ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិសម្រាប់ផលប្រយោជន៏ប្រជាពលរដ្ឋមូលដ្ឋាន និង
សាធារណ:ជនទូទៅតាមរយ:ការកៀរគរថវិការពី i.ប្រាក់ពន្ធប្រជាពេលរដ្ឋ
ii.ប្រាក់កម្ចី និងប្រាក់ជំនួយពីបរទេសក្នុងនាមសង្គមជាតិទាំងមូល ។ អាចផ្សព្វផ្សាយនៅក្នុងវេទិកាសាធារណ: និងតាមរយ:វិបសាយផ្លូវការ ផេកលើ
Facebook ឬYoutube ។

ពេលវេលាអ្នកមានតម្លៃជាងល្បែងចិត្តសាស្រ្ត ល្បែងអត្មា និយម អុជអាលកំហឹង សម្អប់អីដោយមិននិយាយពីគំនិត ពីសេចក្តីលម្អិត និង ទំនួលខុសត្រូវ

កុំគិតតែឈ្លោះហែកហួរគ្នា ទាមទាញបុគ្គលនិយម និងបក្ខពួកនិយមដោយមិនមាន
ការបើកចំហ ដោយមិនមានទំនួលខុសត្រូវនោះ ។ ហើយតម្លៃមិនមែននៅកំប៊ុង
ប៊ីយ៉ែរ ឬដបស្រាទេ ។ ពេលវេលាអ្នកមានតម្លៃជាងល្បែងចិត្តសាស្រ្ត ល្បែងអត្មា
និយម អុជអាលកំហឹង សម្អប់អីដោយមិននិយាយពីគំនិត ពីសេចក្តីលម្អិត និង
ទំនួលខុសត្រូវ ។

ត្រឹមតែធ្វើឲ្យក្តារចុចលើFacebook លើអ៊ីនធើណែតឲ្យបានស្តង់ដារ ឲ្យអាចដូច
Dictionary Mode មានពាក្យកែរនៅពេលប្រកបខុស ឬស្នើពាក្យនៅពេលវ៉ៃ អាច
ជួយជម្រុញ និងលើកតម្កើងអក្សរសាស្រ្ត ពង្រីកទំនាក់ទំនងទូលំទូលាយជុំវិញ
ពិភពលោក និងបង្កើតជាឃ្លាំងស្តុកឯកសារដែលអាចរកបានជាភាសាខ្មែរ ឃើញថា
មានអត្ថប្រយោជន៍ទូលំទូលាយទាំងពេលបច្ចុប្បន្ន និងអនាគត ។

គ្រាន់តែធ្វើឲ្យ Google Search Engine ឲ្យឆ្លាត ឲ្យកាន់តែឆ្លាតដោយមានDictionary
Mode ដូចភាសាអង់គ្លេស និងកុំឲ្យគ្រាន់តែខុសអក្សរតែបន្តិចមិនស្គាល់ មិនអាច
ភ្ជាប់នឹងវិបសាយឯកសារជាច្រើន ហ្នឹងឃើញថាមានអត្ថប្រយោជន៍ទូលំទូលាយ
ទាំងពេលបច្ចុប្បន្ន និងអនាគត ។ កុំគិតតែឈ្លោះហែកហួរគ្នា ទាមទាញបុគ្គលនិយម
និងបក្ខពួកនិយមដោយមិនមានការបើកចំហ ដោយមិនមានទំនួលខុសត្រូវនោះ ។
ហើយតម្លៃមិនមែននៅកំប៊ុងប៊ីយ៉ែរ ឬដបស្រាទេ ។ ពេលវេលាអ្នកមានតម្លៃជាងល្បែងចិត្តសាស្រ្ត
ល្បែងអត្មានិយម អុជអាលកំហឹង សម្អប់អីដោយមិននិយាយពីគំនិត ពីសេចក្តីលម្អិត និងទំនួលខុសត្រូវ ។
ឃើញស្ថាប័នមិនមានឯកសារអាចរកបានលើGoogle Search Engine ជាភាសាខ្មែរផង ពីព្រោះ
ពុម្ភអក្សរមិនស្តង់ដារ មិនស្គាល់ដោយGoogle ឃើញថាខាតប្រយោជន៍ច្រើនសម្រាប់
អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកចង់បានឯកសារយោង ។ ហើយសូមកោតសរសើរ
យ៉ាងខ្លាំងចំពោះការវិនិយោគ និងការប្រឹងប្រែងបង្កើតពុម្ភអក្សរស្តង់ដារដែលអ៊ីនធើណែត
ដែលFacebook ឬអាចបណ្តាញសង្គមផ្សេងៗស្គាល់ ហើយកាន់តែល្អគឺមានDictionary
Mode មានអីជាដើម ។ សូមអរគុណយ៉ាងជ្រាលជ្រៅ!

នៅគ្រឿងស្រវឹង អាចដាក់ពាក្យផ្សព្វផ្សាយអប់រំលើគ្រឿងស្រវឹង បញ្ឈប់ការដាក់រង្វាន់
ទាក់ទាញផឹកកាន់តែច្រើន និងមានបង្កើតច្បាប់គ្រប់គ្រង និងទទួលបានគ្រឿងស្រវឹង
បារី និងក្លឹបសម្រាប់យុវវ័យក្រោម១៨ឆ្នាំយ៉ាងតិចជាដើម ។

នៅចិញ្ចើមថ្នល់សម្រាប់អ្នកថ្មើរជើង គន្លងផ្លូវកង់ និងម៉ូតូច្បាស់លាស់ មានភ្លើងបំភ្លឺផ្លូវ
បញ្ចៀសគ្រោះថ្នាក់ មានគំនូស និងមានស្ពានខ្លីសម្រាប់ឆ្លងថ្នល់ មានកាម៉េរ៉ាដើម្បីគ្រប់គ្រង
ល្បឿនហួសកំណត់ និងកាត់បន្ថយវប្បធម៌អាង និងអន្តរាគមន៍ និងមានការជម្រុញ រៀបចំ
និងសម្រួលសម្រាប់សេវារថយន្តសាធារណ:ជាដើម ។ មិនបាច់ទៅរកតួលេខពីណាទេ
គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សយ៉ាងតិច០៦នាក់ ហើយអាចលោតដល់ដប់
ឬច្រើនជាងដប់ទៅទៀតក្នុងមួយថ្ងៃៗ ។ ចំណុចទាំងអស់នេះមានផលចំណេញ មានផលប្រយោជន៍
រួមទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត ។ គេត្រូវការភាពស្មោះត្រង់ និងទំនួលខុសត្រូវខ្ពស់
ថាតើវាមានហានិភ័យ និងគ្រោះថ្នាក់ប៉ុណ្ណា?

នៅតម្លៃទំនិញលើទីផ្សារ ទីផ្សារផលិតផលកសិករ និងជម្រុញ និងបង្កើនសមត្ថភាព
ផលិតដោយទីផ្សារក្នុងស្រុកដើម្បីស្ថេរភាពទីផ្សារជាដើម ។ នៅក្រុមអ្នកបច្ចេកទេស
ធនាគារខួរក្បាល អ្នកស្រាវជ្រាវឯករាជ្យ ធនធានមនុស្សដែលយកមកធ្វើការជាជាង
យកប្រើ ពីព្រោះវាមានសារ:សំខាន់ជាមូលដ្ឋានគ្រឹះលើការសិក្សា ការស្រាវជ្រាវ និង
ធ្វើបច្ចុប្បន្នភាពសម្រាប់ពូជ ថ្នាំគឺមី ទីផ្សារផលិតផល ការពង្រឹងសមត្ថភាពផលិតភាព
ជាដើម ។ ឬក៏តាំងពីពូជ ជីគីមី និងទីផ្សារពឹងលើ និងខ្ចីគេដកដង្ហើម ពឹងគេរហូត
ទៅវាស្រួលជាង មានចេរភាពជាង និងអាចទុកចិត្តបានជាង?
កុំគិតតែឈ្លោះហែកហួរគ្នា ទាមទាញបុគ្គលនិយម និងបក្ខពួកនិយមដោយមិនមានការបើកចំហ
ដោយមិនមានទំនួលខុសត្រូវនោះ ។ ហើយតម្លៃមិនមែននៅកំប៊ុងប៊ីយ៉ែរ ឬដបស្រាទេ ។
ពេលវេលាអ្នកមានតម្លៃជាងល្បែងចិត្តសាស្រ្ត ល្បែងអត្មានិយម អុជអាលកំហឹង សម្អប់អីដោយ
មិននិយាយពីគំនិត ពីសេចក្តីលម្អិត និងទំនួលខុសត្រូវ ។

នៅប្រព័ន្ធអប់រំអាច:
-មានការជួបប្រជុំគ្រូបង្រៀន-សិស្សានុសិស្ស-និងអាណាព្យាបាល
-មានសេវាប្រឹក្សាលើការរៀនសូត្រ និងប្រឹក្សាក្នុងករណីកំហុសឆ្គង អាកប្បកិរិយានៅតាមសាលា
-រៀបចំបណ្តាញសម្រាប់អាណាព្យាបាល ឬបណ្តាញគាំទ្រអាណាព្យាបាលសម្រាប់
ការអប់រំបុត្រធីតាពួកគេ
-សិក្ខាសិលាសម្រាប់អាណាព្យាបាល និងសន្និសីទ (Seminar and Conference for parents)
-សេចក្តីណែនាំ ជាតម្រុយ ជាគន្លឹះ ជាមេរៀនសម្រាប់អាណាព្យាបាល (Guidance for Parents)
តើហេតុអ្វីបានជាគេគិតគូរ និងមានរៀបចំចំនុចខាងលើ? ចម្លើយសមស្របមួយគឺដើម្បី
ជាជំនួយ ដើម្បីបង្ហាញផ្លូវសម្រាប់ផលប្រយោជន៍នៃការលូតលាស់បញ្ញាស្មារតីសិស្សា
នុសិស្សឲ្យបានជាអតិបរមាដោយប្រកបដោយភាពវិជ្ជមាន និងសុខុមាលភាព ។ និង
ដើម្បីឲ្យអាណាព្យាបាលអាចស្វែងយល់ និងមានគន្លឹះពីបុគ្គលិក្ខណ:ផ្សេងៗគ្នានៃ
បុត្រធីតាពួកគេ យល់ពីកត្តាចិត្តសាស្រ្ត កត្តាបរិស្ថាន ការលើកទឹកចិត្ត ការប៉ះទង្គិចផ្លូវចិត្ត
និងកត្តាសង្គមដែលមានផលវិជ្ជមាន និងផលអវិជ្ជមានផ្សេងៗ ។

ហើយនៅ តើមានគំនិតមានការគិតគូរ មានការរៀបចំដើម្បីគ្រប់គ្រងបញ្ហា និងបញ្ចៀស
ហានិភ័យ និងគ្រោះថ្នាក់ឲ្យនៅអប្បរមាសម្រាប់ប្រយោជន៍រួម សម្រាប់
សុវត្ថិភាពសាធារណ: សុខភាពសាធារណ:អ្វីខ្លះ? មានប្រសិទ្ធិភាព
និងទំនួលខុសត្រូវខ្ពស់ឬទេ? មានការតស៊ូមតិ ការផ្សព្វផ្សាយ និងការ
ប្រឹងប្រែងក្នុងរឿងទាំងអស់នេះឬទេ? តើអាចតាមដាន អាចដឹងបាន
យ៉ាងដូចម្តេច?

។ល។ និង ។ល។
ពេលវេលាអ្នកមានតម្លៃជាងល្បែងចិត្តសាស្រ្ត ល្បែងអត្មានិយម អុជអាលកំហឹង សម្អប់អីដោយ
មិននិយាយពីគំនិត ពីសេចក្តីលម្អិត និងទំនួលខុសត្រូវ ។

តើអ្នកយល់យ៉ាងណាដែរ? តើអ្នកមានអ្វីបន្ថែមទៀតទេ?