Thursday, December 19, 2013

Wishing from Mr. President

From my family to yours

President Bill Clinton <news@action.clintonfoundation.org>
Dec 19 (1 day ago)


to me
Please add news@action.clintonfoundation.org to your address book.

.

Clinton Foundation


Chan,

The holiday season has always been a time to share good tidings of peace and love with friends and family. In this spirit of reflection and celebration, I want to share how much Hillary, Chelsea, and I have enjoyed working together over the past year to make a difference in peoples' lives all over the world.

Clinton Foundation

Hillary and Chelsea have each helped advance the Clinton Foundation's programs in meaningful ways and led us into new areas where we can make a positive impact – and I'm so grateful to share in this work with them.

But we couldn't have done it alone. Thanks to our committed staff, dedicated partners, and supporters like you, in 2013, our programs continued to make significant progress. As a result of our collective efforts:
  • 6.8 million people worldwide have access to low-cost, high-quality HIV treatment;
  • 21,000 smallholder farmers in Malawi have been able to increase their yields by 150 percent and their incomes by 567 percent;
  • More than 5,000 people have been trained in marketable job skills in Colombia;
  • And more than 20,000 schools across the United States offer improved exercise and nutrition programs.
And this is just a sample of the work we've been able to do with the help of generous supporters like you, Chan.

Together, I know that we will continue to build on our progress to create an even brighter future.

But for today, I hope that your family experiences all the joy and love that this season can offer, and that your generous and kind spirit brings many happy returns.

From my family to yours, we wish you the very best during this time of holiday celebration.

Sincerely,

Bill Clinton

Wednesday, December 18, 2013

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស

ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស ។ បុគ្គលដែលមានវិន័យ មានការចាត់ចែងពេលវេលាមានប្រសិទ្ធភាព មានគោលដៅ កំណត់សកម្មភាពច្បាស់លាស់តែងតែអាចជួយខ្លួន និងអ្នកដទៃបាន ។ អ្នកអាចលេងល្បែងគិតភាគរយគឺទន់ជ្រាយមិនប្រឹងប្រែងជួយខ្លួនឯងដោយរស់តាមយថាកម្ម និងរឹងរូសដោយមិននិយាយហេតុផល ខុសត្រូវ មិនបើកចិត្តទូលាយសិក្សាស្វែងយល់ ភាគរយខ្ពស់គឺអ្នកលេងល្បែងដែលគេកំណត់ ដែលគេគូសរង្វង់ព្រំដែនឲ្យBoundary និងដែលអ្នកត្រូវរត់តាមអារម្មណ៏គេពីព្រោះអ្នកមិនមានអំណាចតថ្លៃ Bargaining Power ពីព្រោះអ្នកបានប្រគល់សិទ្ធិសម្រេចទៅឲ្យគេដោយមិនបានប្រឹងប្រែង និងចូលរួមផ្ទាល់ខ្លួន ឧទាហរណ៏ដូចស្រ្តីម្នាក់រៀបការពឹងលើការរកស៊ីរបស់បុរសតែមួយមុខ ដូច្នេះបើបានប្តីល្អក៏សុខជា តែបើបានប្តីប្រមឹក ទាត់ធាក់ហិង្សាធ្វើបាបក៏គិតថាជាកម្មត្រូវតែទ្រាំ បើទោះមានការអប់រំពីច្បាប់ និងយន្តការណ៏ផ្សេងៗសម្រាប់ដោះស្រាយ ។

ក្នុងពាក្យទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូសគួរបន្ថែមថាទន់ភ្លន់ក្នុងការប្រាស្រ័យ ទាក់ទងតែប្រឹងប្រែងជួយខ្លួនឯង ដើម្បីឈរដោយខ្លួនឯងដើម្បីអំណាចតថ្លៃនូវគុណភាព ឬបែបផែននៃជីវិតដែលចង់បាន និងរឹងប៉ឹងក្នុងន័យហេតុផល គោលការណ៏ខុសត្រូវ ទទួលខុសត្រូវ និងចេះសុំទោសនៅពេលមានកំហុស ។

តើអ្នកចង់រស់នៅតាមគុណភាព បែបផែននៃជីវិតផ្ទាល់ខ្លួនដែលអ្នកចូលចិត្តដែលអ្នកមានអំណាចនិងសមត្ថភាពធ្វើឲ្យកើតឡើងដោយខ្លួនអ្នក? ឬអ្នកគិតថាស្រេចតែគេ ស្រេចតែព្រហ្មលិខិត ដោយអ្នកជាអ្នកស្តាប់បង្គាប់ដ៏ល្អបើទោះត្រូវឬខុស មានហេតុផលឬអត់ អ្នកពេញចិត្តឬមិនពេញចិត្ត មានឬគ្មានការប្រឹក្សា និងការសម្រេចចិត្តពីអ្នក?

អ្នកជាមនុស្សប្រភេទណា?

ទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្ត ទទួលស្គាល់ ឬមិនទទួលស្គាល់មិត្តភ័ក្រ្ត និងបុគ្គលដែលស្មោះត្រង់ និងអាចពឹងពាក់បានមានមិនលើសពីម្រាមដៃអ្នកទេ ។ ហើយគេក៏អាចដើរចេញពីអ្នកដោយសាផលប្រយោជន៏ ទំនាស់គំនិត និងការយល់ និងការមិនយោគយល់គ្នា ។
ចុងក្រោយមានតែមនុស្សម្នាក់គត់ដែលអ្នកអាចពឹងពាក់បានដែលមានការទទួលខុសត្រូវខ្ពស់នោះគឺរូបអ្នក ។ (ទូកទៅកំពង់នៅ ។ )

បើអ្នកចង់ទាក់ទងបុគ្គលដែលមានរសជាតិ គុណភាព ឬបែបផែននៃជីវិតណាមួយអ្នកត្រូវបើកចំហរចិត្ត និងធ្វើជាប្រភេទបុគ្គលដោយផ្ទាល់ ។ បើអ្នកមិនស្រឡាញ់ខ្លួនឯង មិនផ្តល់តម្លៃដល់ខ្លួនឯង ទទួលខុសត្រូវ និងស្មោះត្រង់ រឿងយុត្តិធម៌តែមួយគត់គឺកុំសង្ឃឹមដល់អ្នកជុំវិញខ្លួនអ្នក ឬអ្នកដទៃ ។

ការផ្លាស់ប្តូចាប់ផ្តើមពីខ្លួនអ្នក ។

ធ្វើជាសមុទ្រ

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនហ៊ានទទួលទឹកថ្លុក បឹង និងទឹកទន្លេ? (ហៅថាបើកចំហរចិត្តស្តាប់មតិយោបល់ និងចូលចិត្តការពិភាក្សា ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីខ្លាចដុំថ្មដែលគប់ចូល? (ហៅថាបើកចិត្តទូលាយទទួលការរិះគន់ តែប្រកបដោយសមាធិ ដោយការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនផ្តល់ជីវិតរស់រានដល់សព្វសត្វទាំងឡាយ ? (ហៅថាការទទួលខុសត្រូវ ។)

អ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។

"មិនថាអ្នកណាខុសឬត្រូវ តែធ្វើអ្វីដែលត្រូវ"

"មិនថាអ្នកណាខុសឬត្រូវ តែធ្វើអ្វីដែលត្រូវ" ។

បើសិនបញ្ញាវ័ន្ត អ្នកបច្ចេកទេស អ្នកឯកទេសគ្នាតិច ចាំតែច្រើនទើបត្រូវនោះ អញ្ចឹងមានតែទៅពេទ្យហើយឲ្យអ្នកជំងឺច្រើនព្យាបាលដុកទ័រវិញ ។ មិនមែនថាគាត់ដុកទ័របើព្យាបាលទៅជាភ្លាំងភ្លាត់វិញគេមិនចាប់ទោសអូសដំណើរទេដូចនេះទើបការងារគេមានក្រមសីលធម៌ មានទំនួលខុសត្រូវ និងទាមទារ មនសិការ និងវិជ្ជាជីវ: ។ នឹកឃើញលោកតំណាងរាស្រ្តម្នាក់គាត់និយាយក្នុង វិទ្យុថាឡានមួយនោះខ្ពស់គួរសមបើកជាប់គឿងនឹងស្ពានហើយបង្កឲ្យស្ទះចរាចរណ៏ធ្វើដំណើរ ។ រុញមិនទៅថយមិនបាន ទាល់តំរិះថាមានតែកាត់ដំបូលឡាន ។ ស្រាប់តែក្មេងម្នាក់នៅនឹងកន្លែងហ្នឹងដែរប្រាប់ថាបន្ធូរកង់ទាំងអស់ទៅ ហើយបើកទៅមុខទាំងកង់អស់ខ្យល់ទៅ វាលែងគឿងហើយ ។ មានអីជា ដំណោះស្រាយមានប្រសិទ្ធិភាព ។ មេរៀននេះមានន័យថាមតិយោបល់ទោះ ជាអ្នកណាក៏មានសារ:សំខាន់ ត្រូវផ្តល់តម្លៃពីព្រោះឲ្យតែមានប្រសិទ្ធិភាព ដល់ដំណោះស្រាយ ។ លោកឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក William E.Todd បាននិយាយនៅក្នុងប្លក់គាត់ថា "មេរៀនចុងក្រោយដែលលោក Nelson Mandela បានបង្រៀនយើង គឺថាមិនចាំបាច់ទាល់ តែមានអំណាចខ្លាំង ឬកាន់មុខ តំណែងខ្ពស់ ទើបអាចធ្វើការដើម្បីមានភាពប្រសើរឡើងរបស់ មនុស្សជាតិនោះទេ ។ វាត្រូវការតែអ្វីដែលលោក គ្លីន តុន អតីតប្រធានាធិបតី សហរដ្ឋអាមេរិក បានហៅថាជាបេះដូងដែលស្ថិតនៅចំកន្លែងត្រូវ និងការតាំងចិត្ត ។"

បញ្ហាច្រើន ការយល់ឃើញខុសៗគ្នា ដំណោះស្រាយអាចច្រើនតែទាក់ទងនឹង លទ្ធភាព តម្លៃជាថវិការ ប្រើពេលវេលាយូរ ឬខ្លី និងសំខាន់មានប្រសិទ្ធភាព ឬមិនមាន ឬប្រសិទ្ធភាពនៃដំណោះស្រាយអាចជាភ្លើងចំបើង ឬភ្លៀងរលឹម ។ បើនិយាយ ទូលំទូលាយគឺបើព្យាបាលជម្ងឺត្រូវវិភាគជម្ងឺនិងដាក់ថ្នាំឲ្យចំ និងបើដោះស្រាយបញ្ហាសង្គមត្រូវប្រុងប្រយ័ត្ន ត្រូវថ្លឹងថ្លែង ត្រូវឲ្យមានតុល្យភាព ត្រូវមានប្រសិទ្ធភាព និងជាពិសេសមានទំនួលខុសត្រូវខ្ពស់ក្នុងមុខនាទីបើទោះ ជាមិនអាចផ្គាប់ចិត្តមតិមហាជនបាន១០០% តែបញ្ហានៃមហាជន ភាគច្រើនបានដោះស្រាយ និងផលប្រយោជន៏នៃមហាជនភាគច្រើន ត្រូវបានតម្កល់ ។ ចំពោះការងារអង្គការតែងតែពិភាក្សាពីគោលដៅ Goal =Where ហើយតែងតែភ្ជាប់នឹងMeasurable and Achievable, សកម្មភាពច្បាស់លាស់ What មូលហេតុនៃគោលបំណង និងសកម្មភាព Why និងមធ្យោបាយ និងវិធីសាស្រ្ត How ។ កាន់តែជាក់ច្បាស់គេបំបែកជាគោលបំណងតូចៗតែនៅក្នុងក្របខណ្ឌគោលដៅ Smart Objective, ពេលវេលាសម្រាប់គោលដៅ និងគោលបំណងតូចៗ Time frame ហើយមិនមែនមិនមានឧបសគ្គសម្រាប់ទាំងសកម្មភាព និងគោលបំណងតូចៗដែរ ដូច្នេះគេសិក្សាពីបញ្ហា មេរៀនដែលជួបប្រទះ ភាពខ្លាំង ភាពខ្សោយទាំងមូល SWOT ANALYSIS ។បន្ទាប់មកគេនឹងប្រើ PDCA Cycle= plan-do-act-check។ ចំណេកនៅក្នុងសង្វៀននយោបាយ ជាទូទៅគឺមានភាពស្មុគស្មាញដោយសាគណបក្សនយោបាយ និងមេដឹកនាំត្រូវថ្លឹងថ្លែង ទាំងអ្នកមូលដ្ឋានគាំទ្រខ្លួន Supporter Base បញ្ហាមហាជន និងប្រត្តិកម្មនៃទាំងអ្នកគាំទ្រ និងមហាជន ។ ក្នុងន័យនេះបើសិនសង្គមមានទំនោរ "មិនថាអ្នកណាខុសឬត្រូវ តែធ្វើអ្វីដែលត្រូវ" នោះផលប្រយោជន៏ និងសេចក្តីពេញចិត្តនឹងបានមកសង្គមទូលំទូលាយ គឺទាំងអ្នកគាំទ្រ និងមហាជន ។ ជាមួយគ្នានេះការជំរុញ ការលើកទឹកចិត្ត និងការចូលរួម ពិភាក្សាដេញដោលដោយបញ្ញាវ័ន្ត អ្នកឯកទេស ជាពិសេសអ្នកនយោបាយ និងប្រជាពលរដ្ឋ ជាវប្បធម៌ល្អប្រពៃនៅក្នុងដំណើរការនេះ ។ ក្នុងន័យនេះដែរជាមតិផ្ទាល់ខ្លួន ខ្ញុំតែងតែថ្កោលទោស និងស្អប់ស្ពើមរបបប្រល័យពូជសាសន៏ដែល ឆ្កួតលីលាធ្វើទុក្ខទោស ទារុណកម្ម និងសម្លាប់ជាតិសាសន៏ឯង និងនិស្សិត បញ្ញាវ័ន្ត និងអ្នកឯកទេស ។ បើសិនប្រវត្តិសាស្រ្តមិនទាន់ជាមេរៀន និងបទពិសោធន៏គ្រប់គ្រាន់ ការសម្លឹង និងរៀនសូត្រពីបណ្តាប្រទេសជឿនលឿន នៅលើពិភពលោក ការវិនិយោគ និងការឲ្យតម្លៃធនធានមនុស្សជាទូទៅពិត ជាមានសា:សំខាន់ណាស់ជាពិសេសចំពោះការអភិវឌ្ឃន៏ប្រកបដោយនិរន្តរភាពនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងនេះ ។

សុំបិណ្ឌបាត

សូមសំណូមពរយ៉ាងទទូច និងសុំបិណ្ឌបាតដោយសុភាពរាបសារចំពោះចាស់ទុំ សូមធ្វើជាប្រទីបបំភ្លឺផ្លូវ និងធ្វើជាគម្រូក្នុងការអប់រំដោយអហិង្សា ដោយជៀសវាងសម្លុត គម្រាម ឬជេរដើម្បីជៀសវាងវដ្តវិលជុំដែលប្រកបដោយហិង្សា ដោយសម្តីគ្រោតគ្រាតមិនគោរពចំពោះគ្នាទៅវិញទៅមក ។ ជាមតិផ្ទាល់ខ្លួន សង្គមពិតជាត្រូវការភាពទន់ភ្លន់ សុភាពរាបសា ចេះលើកដាក់ដែលជាប្រពៃណីដ៏ល្អប្រពៃ គឺជៀសវាងប៉ះដៃយកដៃ ប៉ះជើងយកជើង ។ គួរពន្យល់ គួរប្រាប់ជារឿយៗ គួរអប់រំដោយអហិង្សា គួរចំណាយពេលនៅជាមួយគ្នា យល់ពីចិត្តគេ មិនយល់តែពីចិត្តខ្លួនឯងគួរមានវប្បធម៌ជជែកពិភាក្សា គួរបើកចិត្តទូលាយក្នុងការអនុវត្តន៏ផ្ទាល់ក្នុងជីវភាពប្រចាំថ្ងៃជៀសវាងស្រែកគំហក សម្លុតមិនស្វែងយល់ មិនជជែកគ្នា ។ តើអាចជំនួសដោយពាក្យ "ចាស់ពិសារអំបិលច្រើនជាងក្មេង" ឬ "មិនជឿចាស់ស្រឡះដៃធេង៉ ដោយការពន្យល់ ដោយការពិភាក្សា ដោយការបើកទូលាយចិត្តព្រោះបើមិនប្រាប់ មិនបង្រៀន មិនពន្យល់ មិនពិភាក្សាគ្នាធ្វើម៉េចគ្នាអាចយល់ អាចចេះទៅកើត? តើដើមឈើធ្វើម៉េចត្រង់បើមិនតម្រង់មិនស្រោចទឹក ថែទាំ? តើប៉ុន្មានភាគរយបើទុកឲ្យដើមឈើដុះរកេតរកូត មិនថែទាំតើឲ្យត្រង់ឲ្យរឹងមាំយ៉ាងម៉េច? តើសុខភាព រាងរៅ សមត្ថភាព និងការយល់ឃើញមិនល្អមិនបង្កើនដោយសាការថែទាំ និងស្រាវជ្រាវបន្ថែមទេឬ? គឺដូចជាដើម្បីរឹងប៉ឹងឈរដោយខ្លួនឯងបាន បុគ្គលត្រូវប្រឹងប្រែង បង្កើតជំនឿចិត្ត មានវិន័យ មានគោលការណ៏ មានគោលដៅ និងត្រូវកំណត់សកម្មភាពច្បាស់លាស់ ។ នេះជាកត្តាបុគ្គលផ្ទាល់ខ្លួន ។ ដូចដើមឈើដែល មិនមែនចេះតែអាចដុះត្រង់ ដោយមិនតម្រង់ ដែលមិនមែនចេះតែអាចដុះដោយខ្លួនឯង ដោយមិនមានការ ស្រោចទឹក និងថែទាំ បុគ្គលត្រូវការកត្តាខាងក្រៅដូចជាឪកាស និងមធ្យោបាយសម្រាប់លូតលាស់ (Growth) ការគាំទ្រជាថវិការ សម្ភារ: ការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតី ។ល។ ដូចនេះជៀសវាងតែសម្លុត គម្រាម ឬវ៉ៃ គួរប្រាប់ ពន្យល់ពិភាក្សាជាប្រចាំដោយសមស្រប និងបើកទូលាយចិត្ត ។

ច្បាប់អប់រំអហិង្សាសំខាន់ណាស់ទាំងនៅសាលា និងនៅផ្ទះហើយចាស់ទុំ និងគ្រូបង្រៀនដើរតួនាទីសំខាន់ក្នុងការធ្វើជាគម្រូ ជាឧទាហរណ៏ល្អ និងវិជ្ជមានសម្រាប់ក្មេងៗគ្រប់ពេលវេលា ។ សង្គមស្មុគស្មាញ ដូចនេះបើសិនសូមសំណូមពរធ្វើ Marketing ការអប់រំតាមវិទ្យុ ទូទស្សន៏បន្ថែមលើ Posterដែលមានខ្លឹមសារអប់រំ ។ ទន្ទឹមនឹងនេះមិនត្រូវដាច់ខាតលក់បារី គ្រឿងស្រវឹង និងអនុញាតិឲ្យអនិតិជនក្រោម ១៨ឆ្នាំចូលក្លឹបដោយមិនមានមនុស្សចាស់ជាមួយដាច់ខាត ។ ផ្ទុយទោវិញគួរបណ្តុះទម្លាប់អានសៀវភៅ ចូលបណ្ណាល័យ ចំណាយពេលនៅជាមួយគេ ទម្លាប់មានហេតុផល ដឹងខុសត្រូវ និងទទួលខុសត្រូវ និងបណ្តុះទម្លាប់រៀនពេញមួយជីវិត (Life-long learning habit) ពីព្រោះអ្នកជោគជ័យ បញ្ញាវ័ន្ត អ្នកបច្ចេកទេស សេដ្ឋី ឧកញ៉ា និងមេដឹកនាំនានាលើពិភពលោកគឺមានទម្លាប់រៀនពេញមួយជីវិត ។

គួរពុំគួរ សូមអភ័យទោស ។ សូមជួយណែនាំ ។ សូមអរគុណ ។

គោលគំនិតខ្លះៗ

តើពេលណាទើបវប្បធម៌ទទួលខុសត្រូវ វប្បធម៌អង្គុយជជែកគ្នាដោយបើកចំហរ​សម្រាប់រកដំណោះស្រាយ និងអាចប្រជាពលរដ្ឋពិចារណា និងសម្រេចចិត្តបាន​ដោយខ្លួនឯង វប្បធម៌អហិង្សាមិនប្រើកម្លាំងបាយតែគិតគូរ ពិភាក្សាធ្វើអ្វីដែល​ត្រូវអាចមានវត្តមានបាន?

តើវដ្តវិលជុំនៅក្នុងប្រវត្តិសាស្រ្តដែលនាំមកនូវជម្លោះផ្ទៃក្នុង ជម្លោះ​ហែកហួ សង្រ្គាមស៊ីវិល រហូតដល់ការប្រល័យពូជសាសន៏ឯងមិនដោយសាវប្បធម៌ហិង្សា
វប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច វប្បធម៌អ្នកឈ្នះជាម្ចាស់ទេឬ?

តើប្រទេសមួយនេះមិនកំសត់ មិនរងគ្រោះ មិនអាណោចអាធម៌គ្រប់គ្រាន់ហើយទេឬ?

តើនេះជាការរវើរវាយ មិនមានអំណះអំណាងឬ​ :
បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនហ៊ានទទួលទឹកថ្លុក បឹង និងទឹកទន្លេ? (ហៅថាបើកចំហរចិត្តស្តាប់មតិយោបល់ និងចូលចិត្តការពិភាក្សា ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីខ្លាចដុំថ្មដែលគប់ចូល? (ហៅថាបើកចិត្តទូលាយទទួលការរិះគន់ តែប្រកបដោយសមាធិ ដោយការថ្លឹងថ្លែង និងការពិចារណាគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ។)

បើធ្វើជាសមុទ្រទៅហើយ ហេតុអ្វីមិនផ្តល់ជីវិតរស់រានដល់សព្វសត្វទាំងឡាយ ? (ហៅថាការទទួលខុសត្រូវ ។)

អ្នកដឹកនាំជាអ្នកមានទឹកចិត្តសមុទ្រ ឬមហាសមុទ្រព្រោះត្រូវទុកជាគម្រូផង ជាឧទាហរណ៏ល្អ និងជាកេរដំណែលជាវិជ្ជមានសម្រាប់ទាំងបច្ចុប្បន្នភាព និងវដ្តវិលជុំនៃសង្គម ។

តើនេះជាគំនិតភពផ្កាយឬ :
ចំណីអាហារសម្រាប់ការលូតលាស់រាងកាយ ។
រីឯការអាន និងការបើកទូលាយចិត្តសិក្សាស្វែងយល់គឺជាអាហារនៃខួរក្បាល ។

សម្រាប់បុគ្គល និងសង្គមដែលរឹងមាំ និងរីកចម្រើនគឺត្រូវការកត្តាគោលបួនធំៗ ដែលការដឹងគុណគួរបានទៅលោកគ្រូជប៉ុន :
-សុខភាពរាងកាយ Physical Health
-សុខភាពខួរក្បាល Mental Health
-សមត្ថភាពបច្ចេកទេស Know-How Ability
-ឥរិយាបថ Attitude

ដើម្បីរឹងប៉ឹងឈរដោយខ្លួនឯងបាន បុគ្គលត្រូវប្រឹងប្រែង បង្កើតជំនឿចិត្ត មានវិន័យ មានគោលការណ៏ មានគោលដៅ និងត្រូវកំណត់សកម្មភាពច្បាស់លាស់ ។ នេះជាកត្តាបុគ្គលផ្ទាល់ខ្លួន ។ ដូចដើមឈើដែលមិនមែនចេះតែអាចដុះត្រង់ ដោយមិនតម្រង់ ដែលមិនមែនចេះតែអាចដុះដោយខ្លួនឯងដោយមិនមានការ ស្រោចទឹក និងថែទាំ បុគ្គលត្រូវការកត្តាខាងក្រៅដូចជាឪកាស និងមធ្យោបាយ សម្រាប់លូតលាស់ (Growth) ការគាំទ្រជាថវិការ សម្ភារ: ការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតី ។ល។


គួរពន្យល់ គួរប្រាប់ជារឿយៗ គួរអប់រំដោយអហិង្សា គួរចំណាយពេលនៅជាមួយគ្នា យល់ពីចិត្តគេ មិនយល់តែពីចិត្តខ្លួនឯងគួរមានវប្បធម៌ជជែកពិភាក្សា គួរបើកចិត្តទូលាយក្នុងការ
អនុវត្តន៏ផ្ទាល់ក្នុងជីវភាពប្រចាំថ្ងៃជៀសវាងស្រែកគំហក សម្លុតមិនស្វែងយល់ មិនជជែកគ្នា ។ តើអាចជំនួសដោយពាក្យ "ចាស់ពិសារអំបិលច្រើនជាងក្មេង" ឬ "មិនជឿចាស់ស្រឡះដៃធេង៉ ដោយការពន្យល់ ដោយការពិភាក្សា ដោយការបើកទូលាយចិត្តព្រោះបើមិនប្រាប់ មិនបង្រៀន មិនពន្យល់ មិនពិភាក្សាគ្នាធ្វើម៉េចគ្នាអាចយល់ អាចចេះទៅកើត? តើដើមឈើធ្វើម៉េចត្រង់បើមិនតម្រង់មិនស្រោចទឹក ថែទាំ? តើប៉ុន្មានភាគរយបើទុកឲ្យដើមឈើដុះរកេតរកូត មិនថែទាំតើឲ្យត្រង់ឲ្យរឹងមាំយ៉ាងម៉េច? តើសុខភាព រាងរៅ សមត្ថភាព និងការយល់ឃើញមិនល្អមិនបង្កើនដោយសាការថែទាំ និងស្រាវជ្រាវបន្ថែមទេឬ?

អ្នកដែលឈានដល់កំរិតកំពូលនៅក្នុងមុខជំនាញ និងតំណែងរបស់គេយល់ច្បាស់ណាស់ពីវដ្តវិលជុំ អាន---រម្លឹក---អនុវត្តន៏---យល់---ចាំ---ចេះ និងជាពិសេសគេមានទម្លាប់រៀន និងស្វែងយល់ពេញមួយជីវិតរបស់គេ (Life-long learning habit!) សង្ឃឹមថាអ្នកពូកែ អ្នកឧកញ៉ា និងថ្នាក់ដឹកនាំកំពូលៗនឹងជំរុញ និងលើកទឹកចិត្តប្រព័ន្ធអប់រំសិក្សានៅក្នុងលំនាំនៃវដ្តវិលជុំខាងលើជាការបណ្តុះ
បណ្តាលធនធានមនុស្សដែលជាការវិនិយោគប្រកបដោយទស្សន:វិស័យ និងប្រកបដោយគតិបណ្ឌិតសម្រាប់ទាំងបច្ចុប្បនភាពក៏ដូចជាអនាគត ។

ក្រុមខ្លាំង ប្រព័ន្ធខ្លាំង និងរដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ គឺមានសមាសភាព ប្រកបដោយថាមពលវិជ្ជមានដែលរំលេចដោយទំនួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ: ។ គេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗ ដែលអាចរំងាប់ និងគ្រប់គ្រងនូវថាមពលអវិជ្ជមានរបស់បុគ្គលដើម្បី ធានាថាបុគ្គលនឹងមិនឡូកឡំយកភាពជាឯកជន ឬទាក់ទាញដោយថាមពល អវិជ្ជមានដែលនាំឲ្យសេវារញ៉េរញ៉ៃ គ្មានស្តង់ដារ គ្មានគុណភាព និង គ្មានការទទួលខុសត្រូវទេ ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែង និងនិរន្តរ៏ភាពនៃការប្តេជ្ញាចិត្តធ្វើឲ្យសេវាប្រសើរជាលំដាប់គឺគេការត្រូវបុគ្គល និងសមាជិកនៃក្រុម ឬប្រព័ន្ធដែលប្រើប្រាស់ថាមពលវិជ្ជមានយ៉ាងម៉ឺងម៉ាត់ គឺការទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ។

យន្តការណ៏ និងយុទ្ធសាស្រ្តចាំបាច់ និងមានប្រសិទ្ធភាពប្រកដណាស់គឺការ បើកចំហរប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតWorking Group or Task force និងWebsites for Quality Control and Monitoring និងវេទិការ សាធារណ:សម្រាប់ផ្ទេរចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ការបញ្រ្ជាប គោលនយោបាយ និងការចូលរួមរបស់ ប្រជាពលរដ្ឋ ។

សូមជួយកែរតម្រូវបើខុសគឺអារ្យប្រទេសគោលនយោបាយភាគច្រើនដឹកនាំ
ដោយបច្ចេកទេស បើទោះជាល្បាយនៃទិដ្ឋិភាពទាំងបីត្រូវតែពិចារណា យ៉ាងយកចិត្តទុក និងក្នុងទំនួលខុសត្រូវខ្ពស់។ អ្នកអាចសង្កេតថាដូចនេះ គោលនយោបាយ ឬការសម្រេចចិត្តនៃមេដឹកនាំគឺទាមទារការប្រយ័ត្ន
ប្រយែង តុល្យភាពនៃ (អ្នក)ទទួលផលវិជ្ជមាន និងអវិជ្ជមាន និងចក្ខុ វិស័យមិនសម្រាប់តែប្រជាប្រិយភាពក្នុងរយះពេលខ្លី តែអនាគត ឬវាសនានៃប្រទេសជាតិក្នុងរយះពេលវែង ។ ហេតុដូចនេះយើងបានលឺ ពីពាក្យគន្លឺះដូចជា ការអភិវឌ្ឃន៏ដែលមានចេរភាព ឬការអភិវឌ្ឃន៏ប្រកប ដោយការទទួលខុសត្រូវ ។ ឬមិនថាអ្នកណាត្រូវ (who) ឬខុសទេ តែគឺធ្វើអ្វី
(what)ដែលត្រឹមត្រូវ ។

ជាមតិផ្ទាល់ខ្លួនគួរមានបង្កើតក្រុម Think Tank ឬដាក់ឲ្យមានការពិភាក្សាដេញដោយបញ្ញាវ័ន្ត ឬមហាជនចំពោះគោល
នយោបាយ ឬសភាពការណ៏ផ្សេងៗនៃប្រទេសជាតិដូចបណ្ឌិតខ្លះបានលើក
ឡើង ពីព្រោះលុយចំណាយ ឬផលជាវិជ្ជមានធំធេងបើថ្លឹងថ្លែងទៅនឹងផលអវិជ្ជមាន ។ ការពិភាក្សានឹងនាំមកនូវជម្រើសច្រើនហើយជឿជាក់ អ្នកដឹកនាំយល់ច្បាស់ណាស់ថាការរើសជម្រើសណាមួយ ឬការធ្វើសម្រេច ចិត្តមិនអាចសុទ្ធតែទទួលប្រជាប្រិយភាពទេតែគឺជាជម្រើសដែលល្អបំផុត ដែលមានតុល្យភាពបំផុត ឬអាចបញ្ជៀស បន្ថយផលអវិជ្ជមានឲ្យនៅជា
អប្បរមា ។

និងជាមតិផ្ទាល់ខ្លួនសង្ឃឹមថាអាចលើផ្លូវនេះទាំងពេលបច្ចុប្បន្ន ​និង
អានាគត:សង្ឃឹមថាប្រទេសកម្ពុជាដែលប្រជាជនភាគច្រើនជាអ្នក កាន់ព្រះពុទ្ធសាសនានឹងដើរតាមនិងអនុវត្តន៏ផ្លូវកណ្តាលនៃព្រះពុទ្ធ
យ៉ាងខ្ជាប់ខ្ជួន មានស្មារតីទទួលខុសត្រូវជាពិសេសអ្នករាជការ និង អ្នកកាន់ការស្រុកទេស ។ ចងមិត្ត ចងសម្ព័ន្ធភាពជាមួយទាំងសហគមន៏
អឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង រុស្សី រស់ក្រោមដំបូលច្បាប់ជាតិ និងច្បាប់អន្តរជាតិជាភាតរភាព និងក្នុងភាពសុខដុមរមនាជាប្រជា
ពលរដ្ឋពិភពលោកនៅក្នុងGlobal Village ។

គួរពុំគួរ សូមអភ័យទោស ។ សូមជួយណែនាំ ។ សូមអរគុណ ។

Tuesday, December 10, 2013

មេរៀនសំខាន់ខ្លះៗប្រហែលត្រូវគ្នាហ្នឹងបរិបទសង្គម និងព្រឹត្តិការណ៏នយោបាយ

នេះជាមេរៀនសំខាន់ខ្លះៗប្រហែលត្រូវគ្នាហ្នឹងបរិបទសង្គម និងព្រឹត្តិការណ៏នយោបាយ :

- សូមនិយាយមានហេតុផល ដឹងខុសត្រូវ បើកចិត្តទូលាយស្តាប់ និងស្វែងយល់ ចូលរួមជាផ្នែកនៃដំណោះស្រាយ ។ គួរគួរសម មិនប្រកាន់ចរិកក្រអើតក្រទម រឹងត្អឹង ឬចរិកយក្ស ។ សង្គមរីកចម្រើន ស៊ីវិល័យគឺទៅផុតពីបរិបទ "សត្វធំស៊ីសត្វតូច ឬអ្នកឈ្នះជាម្ចាស់ អ្នកចាញ់ត្រូវរត់" ។ ជាសង្គមចែកគ្នារស់ ស្មើភាពគ្នាចំពោះមុខច្បាប់ យុត្តិធម៌សង្គម គោរពច្បាប់ជាតិ និងអន្តរជាតិ និងដំណោះស្រាយដោយការអង្គុយជជែកគ្នា និងដោយអហិង្សា ។

- Treat people in the way you want to be treated. Forget your ego; forget your desire to conclude the things right or wrong; forget the monologue. Instead things can be meant for sharing and consideration. Embrace open-mindedness, humility and perhaps peace of mind, and I personally bet, communications will become a lot better.

- If you cannot do things better, do not do things worse. Change starts from every individual. Public figures shall be highly committed to taking responsibility, abiding by the laws and professionalism, and setting precedence as role model and moral practices for public.

- ជៀសវៀងវប្បធម៌ទឹកឡើងត្រីស៊ីស្រម៉ោច ទឹកហោចស្រម៉ោចស៊ីត្រី ។ ពេលខ្លះការប្រមាថ ការធ្វើអំពើអយុត្តិធម៌គឺពិបាកឲ្យគេទទួល និងលើកលែងណាស់ ។ ប៉ុន្តែសំណួរដោយត្រង់អាចសួរថាតើពេលណាទើបបណ្តុះ និងពង្រឹងវប្បធម៌អហិង្សា វប្បធម៌បើកចំហរអង្គុយជជែកពិភាក្សាដេញដោល វប្បធម៌ទទួលខុសត្រូវ សុទោសពេលធ្វើខុស និងគ្រឹះសម្រាប់វដ្ត ប្រព្រឹត្តទៅជាវិជ្ជមាន និងនិរន្តរភាព? តើជម្លោះផ្ទៃក្នុង ការបែកបាក់ សង្រ្គាមបង្ហូរឈាម ឬរហូតដល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ឯងដែលកន្លងទៅមិនយូរប៉ុន្មានផងមិនជាមេរៀន និងជាបទពិសោធន៏ដែលគួរជៀសវាងទេឬ?

គួរពុំគួរ សូមអភ័យទោស ។ សូមអរគុណ ។

គោលនយោបាយលើទិដ្ឋភាពគោលបី : សង្គម នយោបាយ (អំណាច) និងបច្ចេកទេស

ការធ្វើគោលនយោបាយគឺគេពិនិត្យលើទិដ្ឋភាពគោលបី : សង្គម នយោបាយ (អំណាច) និងបច្ចេកទេស ។

សូមជួយកែរតម្រូវបើខុសគឺអារ្យប្រទេសគោលនយោបាយភាគច្រើនដឹកនាំដោយបច្ចេកទេស បើទោះជាល្បាយនៃទិដ្ឋិភាពទាំងបីត្រូវតែពិចារណាយ៉ាងយកចិត្តទុក និងក្នុងទំនួលខុសត្រូវខ្ពស់។ អ្នកអាចសង្កេតថាដូចនេះគោលនយោបាយ ឬការសម្រេចចិត្តនៃមេដឹកនាំគឺទាមទារការប្រយ័ត្នប្រយែង តុល្យភាពនៃ (អ្នក)ទទួលផលវិជ្ជមាន និងអវិជ្ជមាន និងចក្ខុវិស័យមិនសម្រាប់តែប្រជាប្រិយភាពក្នុងរយះពេលខ្លី តែអនាគត ឬវាសនានៃប្រទេសជាតិក្នុងរយះពេលវែង ។ ហេតុដូចនេះយើងបានលឺពីពាក្យគន្លឺះដូចជា ការអភិវឌ្ឃន៏ដែលមានចេរភាព ឬការអភិវឌ្ឃន៏ប្រកបដោយការទទួលខុសត្រូវ ។ ឬមិនថាអ្នកណាត្រូវ (who) ឬខុសទេ តែគឺធ្វើអ្វី (what)ដែលត្រឹមត្រូវ ។

ឧទាហរណ៏ការធ្វើគោលនយោបាយពាក់ម៉ួកសុវត្ថិភាព ។ បើពិនិត្យទិដ្ឋភាពសង្គមគឺមានភាពស្មុគស្មាញ ឬប្រឈមនឹងការមិនទទួលប្រជាប្រិយភាពក្នុងរយះពេលខ្លីដោយសាសមាជិកសង្គមអាចមិនទាន់ទម្លាប់ ឬយល់ដឹងពីគ្រោះថ្នាក់ ឬផលប្រយោជន៏នៃការពាក់ម៉ួកសុវត្ថិភាព ។ នៅក្នុងនយោបាយគឺអ្នកអាចលឺពាក្យដូចជាពាក់ម៉ួកមិនឡូយ ខូចម៉ូតសក់ ឬពាក់ម៉ួកថ្លៃនឹងទៅដួលមិនបាក់កឬអី ។ តែបើពិនិត្យលើទិដ្ឋភាពបច្ចេកទេស ឬតាមស្ថិតិគ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាលឲ្យបាត់បង់ជីវិត ការពាក់ម៉ួកសុវត្ថិភាពគឺអាចបង្ការការគ្រោះថ្នាក់ប៉ះពាល់ដល់ក្បាល ដល់អាយុជីវិត ។ បើពិនិត្យដល់បញ្ហាបច្ចេកទេសដូចជាវិស័យសេដ្ឋកិច្ចដែលបណ្តាលពីការខាតប់ទ្រព្យសម្បត្តិ ក៏ដូចជាកម្លាំងពលកម្មសកម្មប្រាកដណាស់កត្តាបច្ចេកទេសនឹងជំរុញឲ្យរដ្ឋមួយអនុវត្តន៏នូវច្បាប់ដែលចំបាច់នេះ ។ បុគ្គលខ្លះអាចមិនពេញចិត្តតែផលប្រយោជន៏ និងភាពវិជ្ជមានសម្រាប់សង្គមធំធេងដែលអាចថ្លឹងថ្លែងទៅនឹងការមិនពេញចិត្តខ្លះ ។ នេះជាការសិក្សា ពីការគិត និងសម្រេចចិត្តប្រកបដោយភាពប្រយ័ត្នប្រយែង តុល្យភាព (ថ្លឹងថ្លែងផលវិជ្ជមាន និងអវិជ្ជមាន) និងចក្ខុវិស័យនៃគោលនយោបាយនេះ ។ ការបញ្រ្ជាប ការអប់រំ និងការអនុវត្តន៏ត្រូវដើរទន្ទឹមគ្នា និងក៏ទាមទារការការស្រាវជ្រាវ ការតាមដាន ការទទួលខុសត្រូវដែលជាយន្តការណ៏មិនអាចខ្វះបានគឺការបើកចំហរតាមរយះសាពត៌មាន និងមានទំនួលខុសត្រូវខ្ពស់នៃអ្នកអនុវត្តន៏ច្បាប់ ។ ដោយសាគោលនយោបាយនៃប្រទេសមួយសុទ្ធតែឆ្លងកាត់ការស្រាវជ្រាវល្អិតល្អន់ ការគិតគូរ និងថ្លឹងថ្លែងម៉ត់ចត់ ដូចនេះការដាក់ឲ្យពិភាក្សាដេញដោលដោយចំហរកាន់តែបង្ហាញពីការយកចិត្តទុកដាក់ ពីតម្លាភាព ពីការទទួលខុសត្រូវ និងចក្ខុវិស័យដែលការអនុវត្តន៏ដូចនេះទាញបានសមានចិត្តគាំទ្រទូលំទូលាយពីមហាជនទៅវីញ ។

ឧទាហរណ៏មួយទៀតដូចជាហាមបើកបរពេលស្រវឹង ។ ប្រាកដណាស់អ្នកចូលចិត្តផឹកជោកស្រវឹងដាបប្រាកដជាមិនសូវពេញចិត្តប៉ុន្មានទេ ។ តែទិដ្ឋភាពបច្ចេកទេសបានបង្ហាញថាអ្នកបើកបរពេលស្រវឹងមិនអាចគ្រប់គ្រងស្មារតីក្នុងការបញ្ជារការបើកបរដែលងាយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មហាជន ។ ផលវិជ្ជមានដល់សង្គមមានច្រើនជាងការមិនទទួលខុសត្រូវនៃអ្នកផឹកសុរាខ្លះ ។

ដូចជានៅចិនជាដើម ដោយសង្កេតឃើញថាមានសំរាមជាថង់ផ្លាស្ទីកច្រើនពេក រដ្ឋាភិបាលបានចេញច្បាប់អោយអ្នកទិញទំនិញទិញថង់ផ្លាស្ទីកដែលពីមុនឲ្យមិនគិតប្រាក់ដោយហាងក្នុងតម្លៃតែពីរសេនប៉ុណ្ណោះ ។ ក្នុងរយះពេលយ៉ាងខ្លីសំរាមថង់ប្លាស្ទីកបានកាត់បន្ថយពាក់កណ្តាល ។

អ្នកធ្វើគោលនយោបាយប្រាកដណាស់ត្រូវការអ្នកស្រាវជ្រាវ ត្រូវការមន្ត្រីដែលលើកទិដ្ឋភាពនៃបញ្ហាបានគ្រប់ជ្រុងជ្រោយ ឬដែលបើកចិត្តចំហរស្តាប់នូវរឿងដែលជាចំនុចអវិជ្ជមាន ។ ក្នុងន័យនេះទើបធ្លាប់និយាយថា Leadership shall always (always) make prudent, balanced and well-thought out decisions. Leaders shall bitterly swallow the ego, self-centeredness, the pride, the criticism, or the pain when making decisions affecting the interest of the majority. They are public figures, of course.

Also, search and collect the decent officers (who do NOT play by the rule: money talks), who if you seriously notice are the ones who seriously uphold the principle of openness, taking firm sense of taking responsibility and playing by the rule of discipline and professionalism.

(និយាយតាមត្រង់ជាមតិផ្ទាល់ខ្លួនគួរមានបង្កើតក្រុម Think Tank ឬដាក់ឲ្យមានការពិភាក្សាដេញដោយបញ្ញាវ័ន្ត ឬមហាជនចំពោះគោលនយោបាយ ឬសភាពការណ៏ផ្សេងៗនៃប្រទេសជាតិដូចបណ្ឌិតខ្លះបានលើកឡើងពីព្រោះលុយចំណាយ ឬផលជាវិជ្ជមានធំធេងបើថ្លឹងថ្លែងទៅនឹងផលអវិជ្ជមាន ។ ការពិភាក្សានឹងនាំមកនូវជម្រើសច្រើន ហើយជឿជាក់អ្នកដឹកនាំយល់ច្បាស់ណាស់ថាការរើសជម្រើសណាមួយ ឬការធ្វើសម្រេចចិត្តមិនអាចសុទ្ធតែទទួលប្រជាប្រិយភាពទេតែគឺជាជម្រើសដែលល្អបំផុត ដែលមានតុល្យភាពបំផុត ឬអាចបញ្ជៀស បន្ថយផលអវិជ្ជមានឲ្យនៅជាអប្បរមា ។ )

ជាការសិក្សាមួយជ្រុងតូច ។ សូមអភ័យទោសចំពោះកំហុសឆ្គង ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។  សូមអរគុណ

សមត្ថភាព​ និងគុណភាពនៃការអប់រំ

សមត្ថភាព និងគុណភាពនៃការអប់រំ

ការសិក្សា : ការប្រឹងប្រែង អាន ស្រាវជ្រាវ សមត្ថភាពផ្តោតអារម្មណ៏ ភាពអត់ធ្មត់ ការបែងចែកពេលវេលា និងមានកម្មវិធីតាមកាលវិភាគ និងការជំនះឧបសគ្គ ផ្នែកបច្ចេកទេស និងឧបសគ្គផ្ទាល់ខ្លួន (ភាពកក់ក្តៅ ការយកចិត្ត ទុកដាក់ ជម្លោះក្នុងគ្រួសារ ឬស្នេហាដែលអាចប៉ះពាល់សតិអារម្មណ៏ក្នុងការសិក្សា ។ល។) ក៏គួរជៀសវាងការសេពគប់មិត្តភ័ក្រ្តដែលបង្វិលពង្វក់ភ្លេចគិតពីការទទួលខុសត្រូវដោយខ្លួនឯង និងការប្រឹងប្រែងដោយខ្លួនឯង និងប្រភេទមិត្តភ័ក្រ្តដែលមិនអាចយកជាការ បានវែងឆ្ងាយដោយសាទស្សន:នៃការសិក្សារបស់គេគឺរៀនច្រើនចេះច្រើននាំតែឈឺក្បាលច្រើន រៀនបានស៊ី ឬរៀនបានការអ្វី ឃើញតែគេធ្វើការតោងខ្សែតោងទុយ៉ោអីជាដើម ។

ការបង្រៀន : បានយកចិត្តទុកដាក់គ្រប់ៗគ្នា ស្មើៗគ្នាឬទេ? ការលើកទឹកចិត្ត ការផ្តល់រង្វាន់ ឬការដាក់ពិន័យមានយុត្តិធម៌ មានតម្លាភាពទៅតាមសច្ចភាពនៃការប្រឹងប្រែង ឬលទ្ធផលកូនសិស្សទេ? តើការបង្រៀននៅក្នុងថ្នាក់គ្រប់គ្រាន់ល្មមអាច កូនសិស្សស្រាវជ្រាវបន្តដោយខ្លួនឯង ទេ? តើមេរៀន ការពន្យល់ និងឯងសារផ្តល់ឲ្យគ្រប់គ្រាន់ទេ? ជាការសង្កេតក្រៅ កូនសិស្សខ្លះមិនសូវយកចិត្តទុកដាក់រៀនក្នុងថ្នាក់ទេ ព្រោះអាងទៅរៀនគួរក្រៅម៉ោងឲ្យគ្រូឃើញមុខ ឬអាងសន្សំមេរៀន ឯកសារសំខាន់ៗ ចាំរៀនសរុបមុនពេលប្រឡងតែម្តង ។ បើយ៉ាប់ជាងហ្នឹងប្រមូលសន្សំទុកបើកចម្លងពេលប្រឡងតែម្តង ។ ទន្ទឹមនឹងនេះដែរការរៀនគួរក្រៅម៉ោងច្រើនពេកអាចរំខានដល់ម៉ោងសម្រាកខួរក្បាលរបស់សិស្សក៏ដូចជាមិនមាន ប្រសិទ្ធភាពអ្វីប៉ុន្មានដែរ ។  ហើយសំនួរអាចលើកឡើងថាតើរៀនគួរក្រៅម៉ោងចាំបាច់ទេបើសិនមេរៀនពន្យល់បាន
ក្បោះក្បាយ និងមានបន្ថែមឯកសារសម្រាប់ស្រាវជ្រាវដោយខ្លួនឯងហើយ ?

ការប្រឡង : ប្រកាន់គោលការណ៏ប្រឡងតាមសមត្ថភាព និងមិនអត់អោនចំពោះការចម្លង ឬលួចមើលឯងសារជាដាច់ខាត ។ នឹកឃើញប្រឡង TOEFL មួយថ្នាក់មាន អនុរក្សតែម្នាក់មិនចាំបាច់មានអ្នកដើរមើលខាងក្រៅផង តែការប្រឡងមានភាព ម៉ត់ចត់ដោយមិនអាចងាកផ្តេសផ្តាស មានសំណៅចម្លង ឬលបមើលគ្នាបានដាច់ខាត ។ គោលការណ៏ និងវិន័យ ត្រូវតែអនុវត្តិន៏ជាប្រព័ន្ធនិងដាច់ខាត ។ ដល់តែច្បាស់លាស់ អញ្ចឹងពិន្ទុចេញមកគឺស្តែងឃើញពីសមត្ថភាព និងគុណភាពច្បាស់តែម្តង ។  ជួនកាលប្រឡាំប្រកូវ គោលការណ៏មិនច្បាស់បកស្រាយតែតាមមាត់ម្នាក់ៗមិនល្អទេ ។ ឧទាហរណ៏ថាកូនសិស្សមិនមករៀនជាប់លាប់មិនអាចដោយសាទឹកលុយនៅអាចប្រឡងបានទេ ។ ឬទោះរៀនគួរ ឬមិនរៀនគួរក៏ដោយនៅពេលប្រឡងប្រសិនធ្វើសកម្មភាពគួរឲ្យសង្ស័យ ឬបើកចាក់លួចចម្លងហើយត្រូវតែទទួលវិន័យ ឬការប្រឡងមិនទទួលបានពិន្ទុតែម្តង ។ ការបញ្រ្ជាប ការណែនាំ និងទុកឪកាសសំខាន់ តែគោលការណ៏ និងវិន័យបន្ទាប់ពីរយះពេលជាក់លាក់ណាមួយត្រូវតែអនុវត្តន៏ ឲ្យមានប្រសិទ្ធភាព ។ កូនសិស្សត្រូវទទួលវិន័យកូនសិស្ស និងអ្នកពាក់ព័ន្ធត្រូវទទួលវិន័យតាមការទទួលខុសត្រូវជាក់ស្តែង ។

បើពិនិត្យលើកត្តាសំខាន់ៗខាងលើដូចជាកូនសិស្សប្រឹងប្រែងអានស្រាវជ្រាវដោយខ្លួនឯង ការបង្រៀនបានក្បោះក្បាយ និងមានឯកសារអាចកូនសិស្សស្រាវជ្រាវបន្តដោយខ្លួនឯង ការយកចិត្តទុកដាក់ និងភាពយុត្តិធម៌តាមវិជ្ជាជីវ:ដោយមិនធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៏កូនសិស្ស និងមានគោលការណ៏ និងវិន័យចំពោះការប្រឡងច្បាស់លាស់គឺ ប្រឡងដើម្បីវាស់ស្ទង់សមត្ថភាព និងគុណភាពនៃការអប់រំ មិនត្រឹមតែការបើកចាក់ចម្លងអាចទប់ស្កាត់បានទេ តែគុណភាពនៃការអប់រំនឹងអាចពង្រឹង និងធ្វើឲ្យប្រសើរឡើង នៅក្នុងទិសដៅ និងរយះពេលដែលអាចជឿជាក់បានផងដែរ ។

(កត្តាមួយទៀតប្រហែលទាក់ទងនឹងប្រាក់ខែដែររឿងបង្រៀនគួរក្រៅម៉ោង ឬលក់មេរៀន ។ អាចប្រាក់ខែឡើង ហើយអតិផរណាទំនិញចុះ អញ្ចឹងប្រាក់ខែឡើងអាចទិញទំនិញបាន ច្រើន ហើយសល់លុយដោយសាតែ Purchasing Powerវាខ្លាំង ហើយInflationវាទាប ។ )


គ្រាន់តែជាការសង្កេត និងជាមតិមួយប៉ុណ្ណោះ ។ សូមអរគុណ ។

បញ្ហាបច្ចេកទេស

បើពិនិត្យស្ថានភាពចរាចរណ៏ ឃើញថាកាន់តែពិបាក ។ កំណើនយានយន្ត ឬសុជីវធម៌នៃការបើកបរធ្វើឲ្យស្ថានភាពចរាចរណ៏កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ។ បើមិនខុសទេ ការស្ទះចរាចរណ៏បណ្តាលឲ្យខាតលុយ ខាតពេលវេលា អ្នកធ្វើដំណើរកើតក្តីតប់ប្រមល់ មានអារម្មណ៏ឆេវឆាវ ។ល។ បង្កផលអវិជ្ជមាន ទាំងសង្គម និងសេដ្ឋកិច្ច ។

គេគួរធ្វើ Marketingការអប់រំ (Marketingការអប់រំជាទូទៅឃើញថាសំខាន់ណាស់ សម្រាប់ទាំងពេលបច្ចុប្បន្ន ក៏ដូចជាការត្រៀមខ្លួនសម្រាប់អនាគត ។ That's why it's said education is the investment!) ដូចជាជិះកង់ (តែបញ្ហាបច្ចេកទេស គឺផ្លូវសម្រាប់អ្នកជិះកង់មិនមាន ឬសុវត្ថិភាពជាទូទៅនៅលើផ្លូវ) ល្អសម្រាប់ សុខភាពយ៉ាងដូចម្តេច ជួយបរិស្ថាន កាត់បន្ថយចំណាយយ៉ាងដូចម្តេច ។ល។ អ្នកធ្វើដំណើរគួរងាកមកប្រើមធ្យោបាយធ្វើដំណើរសាធារណ: Public Transportation ដូចជាឡានក្រុង (តែបញ្ហាបច្ចេកទេសគឺសេវារនេះមិនដំណើរការ ។ កាលពីមុនមានតែថេរ:វេលាធ្វើដំណើរយឺត ផ្លូវមិនសមស្របផ្លូវតូចចង្អៀតពេក) ។

ការវិវឌ្ឃន៏សង្គម និងបញ្ហាចរាចរណ៏នឹងជៀសមិនរួចពីវត្តមានឡានក្រុង ឬមធ្យោបាយធ្វើដំណើរទំនើបផ្សេងៗដូចជារទេះភ្លើងលឿនលើដី ឬក្រោមដី ។ (បើទោះបច្ចេកទេសមិនទាន់ដល់ ឬមិនទាន់តម្រូវការបន្ទាន់ ។ តែមិនមែនចង់លើកដាក់ ជប់បានភ្លាមដែរទាល់តែគិតគ្រោងគ្រប់គ្រាន់ និងចំណាយពេលវេលាសមស្របដែរ ។)

ថែទាំសុខភាពអ្នក

វេជ្ជបណ្ឌិតបានបញ្ជាក់ថាមានកត្តាបួន:
១ របបអាហារមិនល្អដល់សុខភាព
២ ការទទួលទានជាតិអាល់កុល
៣ ការជក់បារី
៤ កង្វះលំហាត់ប្រាណ

កត្តាទាំងនេះបង្កើនភាពប្រឈមដល់ជំងឺទឹកនោមផ្អែមដែលជាជំងឺពេញនិយមនៅពេលសព្វថ្ងៃ ។ (កំពុងសង្ស័យជំងឺបន្ទាប់អាចជាជំងឺមហារីកដោយសាជាតិគីមីដែលមិនបានត្រួតពិនិត្យបានដិតដល់ ។)

និយាយពីការទទួលទានជាតិស្រវឹងក៏នឹកឃើញពាក្យ Sustainable ឬផ្លូវកណ្តាលរបស់ព្រះពុទ្ធ ។ ឧទាហរណ៏ងាយយល់គឺមិនចាំបាច់ដល់ថ្នាក់ក្អួតពីរ បីដងហើយថានៅអាចផឹកបាន ឬផឹកដល់ថ្នាក់គេសែងទេ ។ នេះត្រូវ Sustainable ពីសុខភាពយើងសំខាន់ជាង ។ ខ្សែក្រវ៉ាត់ពីកន្លែងផឹកមិនដឹងប្រមូលយកមកធ្វើអី ឬកាន់តែមិនដែលឃើញអ្នកផឹកប្រមូលលុយគ្នាជួយចេញថ្លៃពេទ្យឲ្យដែរ ។

បើរបបអាហារគឺសូមលើកតែពីភេសជ្ជះខ្លះ ។ ភេសជ្ជះឥឡូវសម្បូរជាតិផ្អែមណាស់ ។ កាន់តែគួរឲ្យចង់សើច ភេសជ្ជះនោះដោយសាមានគូរប្រជែងតែជាតិស្ករតិចជាង គេបានប្រកាសថាបានបន្ថយជាតិស្ករ ២០ ទៅ៣០ភាគរយ ។ លោកម្ចាស់ចុះពីមុនហ្នឹងជាតិស្ករវាប៉ះពាល់សុខភាពប៉ុណ្ណា? អាហារមិនល្អ ឬទម្លាប់មិនល្អក្នុងរយះពេលខ្លីផលប៉ះពាល់ជាអវិជ្ជមានមិនសូវធំដុំទេ តែក្នុងរយះពេលវែងវាអាចធ្វើឲ្យសុខភាពធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។ ពីរឿងផ្សាយពាណិជ្ជកម្មជាតិអាល់កុល នេះបើអនុញ្ញាតិឲ្យ ប្រកួតផឹកដាក់ទូរទស្សន៏ទៀតប្រាកដជាក្រុមហ៊ុនស្ម័គ្រយល់ ព្រមឧបត្ថមភ្លាម តែការឧបត្ថមធ្វើំំMarketing ការអប់រំដល់តែ Lobby និងត្រូវការការឧបត្ថមពីរដ្ឋាភិបាលដែរ ។ ជាតិអាល់កុល បារី ការចូលក្លឹបមិនត្រូវលក់ ឬអនុញ្ញាតិឲ្យ យុវជនអាយុក្រោម ១៨ឆ្នាំទេ ។

សូមថែទាំសុខភាពអ្នក ។ សូមអរគុណ ។

Working Group or Task Force and Websites for Quality Control & Monitoring

ដោយសាឆ្នាំ ២០១៥ ជាការធ្វើសមាហរណកម្មចូលទៅក្នុង Asean ដូច្នេះខ្ញុំសូមជូនគំនិតមួយ :

-បង្កើត Working group នៅក្នុងផ្នែកផ្សេងៗដូចជាសេវាសាធារណ: ឧទាហរណ៏វិស័យអប់រំ សុខាភិបាល រដ្ឋាបាលសាធារណ: ។ល។ ដើម្បីផ្ទេរ (Transfer)ចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ជាប្រភពស្រាវជ្រាវ និងជាការគាំទ្រដើម្បីពង្រីក និងពង្រឹងចំណេះដឹង វិជ្ជាជីវ: សីលធម៌ និងមនសិការ ។ Working groupគួរជាអ្នកបច្ចេកទេស ហើយទិន្ន័យអាចដាក់ក្នុងវេបសាយដែលងាយស្រួលរក និងចែកចាយ ។

បង្កើតវេបសាយសម្រាប់ (Quality control and monitoring) ដែលប្រជាពលរដ្ឋអាចតាមដាន អាចលើកជាកង្វល់ ឬដាក់បណ្តឹងផ្ទាល់ខ្លួនមិនផ្លូវការជាការផ្តល់ពត៌មានសម្រាប់កំហុសឆ្គង ការប្រព្រឹត្តិមិនត្រឹមត្រូវ ឬខ្វះសីលធម៌នៃមន្រ្តីសាធារណ: ។

យន្តការណ៏ពីរនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាទទួលផលប្រយោជន៏ និងសប្បាយចិត្ត។សូមអរគុណ។

The Cycle in Economy and Relevant Sectors


ជាការសង្កេតក្នុងវដ្តប្រព្រឹត្តទៅ (Cycle) នៃសេដ្ឋកិច្ចគឺ:

ខ្វះសមត្ថភាពផលិតដោយខ្លួនឯង---នាំចូលទំនិញ---តម្លៃមិនអាចកំណត់ (ថ្លៃ)---ប្រាក់ចំណូលចូលក្នុងប្រព័ន្ធសេដ្ឋកិច្ចតិច
(ចំណាយច្រើន ចំណូលតិច ឪនភាពពាណិជ្ជកម្ម = ខាត)

វដ្តនេះប្រាកដណាស់ឬសគល់ (Cause)ផ្តើមចេញពីកង្វះសមត្ថភាពដែលមិនអាចផលិតដោយខ្លួនឯងបាន បណ្តាលឲ្យ (Effect) ត្រូវនាំចូលតាំងពីនំកញ្ចប់ តាំងពីត្រីខកំប៉ុង ទឹកដោះគោ របស់កែឆ្នៃជាច្រើន ឬរបស់ប្រើប្រាស់ជាទូទៅយ៉ាងសន្ធឹកសន្ធាប់ ។ បើសិក្សាស៊ីជម្រៅប្រទេសជាច្រើនមានសេដ្ឋកិច្ចនាំចេញ (export-driven economy) បើទោះជាពិភពលោកសម្លឹងឃើញថាទីផ្សាររិកចម្រើនដែលមានស្ថេរភាពគួរជម្រុញការប្រើប្រាស់ និងចំណាយក្នុងស្រុកឲ្យបានច្រើន (increase spending of local consumers) ។

ជាការគួរឲ្យកត់សម្គាល់ គោលដៅ និងភារកិច្ចក្នុងការបណ្តុះ និងពង្រឹងសមត្ថភាពផលិតគឺពឹងលើធនធានមនុស្ស ។ ធនធានមនុស្សត្រូវពឹងលើប្រព័ន្ធអប់រំដែលមានគុណភាព ដែលមានគោលដៅ ទស្សន:វិស័យនិងការប្តេជ្ញាចិត្តក្នុងបញ្ជ្រាប បណ្តុះ និងពង្រឹងជំនាញវិជ្ជាជីវ:ឯកទេសច្បាស់លាស់ ។ ភារកិច្ច និងកាតព្វកិច្ចនេះជាការការលំបាកលំបិន ជាវិញ្ញាសារដ៏តឹងតែងណាស់ពីព្រោះត្រូវការគោលដៅច្បាស់លាស់ ទស្សន:វិស័យច្បាស់លាស់ សកម្មភាពច្បាស់លាស់់ ក្នុងពេលវេលាដែលមានកំណត់ និងក្នុងជំហាននៃសមិទ្ធិផលដែលមានការត្រួតពិនិត្យម៉ឺងម៉ាត់ និងក្នុងទំនួលខុសត្រូវខ្ពស់ ។ គេអាចនិយាយក្នុងទុទិដ្ឋិនិយមថាសូម្បីរយ:ពេលដប់ឆ្នាំទៅមុខ លទ្ធភាពសម្រេចបានសមត្ថភាពមនុស្សក្នុងកំរិតអាចផលិតរបស់ប្រើប្រាស់ខ្លួនឯងគឺទាបណាស់ ។ ប៉ុន្តែការដឹងពីគោលដៅថាទៅទីណា ត្រូវធ្វើសកម្មភាពអ្វី ព្រមជាមួយការវិនិយោគទាំងទុន ស្មារតី និងហេដ្ឋារច្ចនាសម្ព័ន្ត និងការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ដោយការបើកចំហរ ដោយតម្លាភាពសម្រាប់ការចូលរួមទូលំទូលាយ និងឃ្លាំមើលប្រាកដណាស់ក្នុងរយះពេលដប់ឆ្នាំស្ថានភាពនៃធនធានមនុស្សនឹងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ ការផ្ទេរ (Transfer)ចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា និងទុនមានសារ:សំខាន់ណាស់ ។ ការពង្រឹងសមត្ថភាព លទ្ធភាពផលិតក្នុងស្រុក និងស្វែងរកទីផ្សារមានផលប្រយោជន៏ ក្នុងការលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ហើយការទប់ស្កាត់ការនាំចូលដោយមិនមានការត្រួតពិនិត្យ ឬបែបអនាធិបតេយ្យត្រូវតែទប់ស្កាត់ ពីព្រោះការនាំចូលដោយមិនទប់ស្កាត់អាចសម្លាប់ការផលិតក្នុងស្រុក ។ និយាយមួយបែបក្រុមហ៊ុនដែលមានបទពិសោធន៏ មានទុនមានធនធានមនុស្សដូចជាយក្ស ជាមនុស្សធំហើយផលិតករដែលខ្វះខាតបច្ចេកទេស ខ្វះទុនក្នុងស្រុកទុកដូចជាកូនក្មេងនៅខ្ចីដែលមិនអាចប្រកួតប្រជែងទាំងគុណភាព និងតម្លៃ ។ គួរមានគណ:កម្មការ ក្រុមការងារដែលមានភារកិច្ចជាប្រចាំក្នុងការស្រាវជ្រាវ សិក្សាពី គម្រោង និងផ្ទេរចំណេះដឹងតាមរយះការហ្វឹកហ្វឺនដោយផ្ទាល់ ឬតាមរយះឯកសារដែលចងក្រង និងអាចផ្តល់ជូនតាមរយះស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ បញ្ហាជាច្រើនផងដែរអាចត្រូវដោះស្រាយមួយភាគធំតាមរយះប្រព័ន្ធផ្សព្វផ្សាយពត៌មានតាមការសែត តាមអ៊ីនធើណែត និងតាមរយះប្រអប់សំបុត្រដែលប្រជាពលរដ្ឋអាចទទួលពត៌មាន និងអាចសរសេរផ្ញើរទុកនៅក្នុងប្រអប់សំបុត្រ ។ នេះមានប្រយោជន៏សម្រាប់ទាំងអ្នកបម្រើសេវាសាធារណ: និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវារ ។ ជាការសង្កេតនៅថ្នាក់ជាតិ ការទទួលពត៌មានមានលក្ខណះទូលំទូលាយ តែនៅថ្នាក់ក្រោមជាតិការទទួលពត៌មាននៅមានកំរិតដោយសាខ្វះចំណេះដឹងភាសា ខ្វះការសែត ខ្វះអ៊ីនធើណែត ឬការបញ្ជ្រាប និងហ្វឹកហ្វឺន (Training)នៅមានកំរិត និងមិនបានទូលំទូលាយតាមទាន់ស្ថានភាព និងតម្រូវការនៃអ្នកទទួលសេវារ ។

ជាការសង្កេត និងសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ ។ សូមអរគុណ

ច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀន

សូមទោស សូមសួរថាតើនៅស្រុកយើងមានច្បាប់អហិង្សាសម្រាប់ការអប់រំដូចជានៅផ្ទះ ឬនៅតាមសាលារៀនឬនៅ ?

ជាមតិផ្ទាល់ខ្លួន ខ្ញុំគិតថាច្បាប់អហឹង្សានេះសំខាន់ណាស់សម្រាប់ទាំងបច្ចុប្បន្ន និងអនាគត ។ ច្បាប់អហិង្សានេះសំដៅដល់ការហាមឃាត់ដាច់ខាតការធ្វើទារុណកម្មដោយការវ៉ៃ ឬធ្វើឲ្យប៉ះពារដល់រាងកាយ ឬសតិអារម្មណ៏ផ្លូវចិត្តក្នុងន័យជាការដាក់ទារុណកម្ម ។ ច្បាប់នេះមានប្រយោជន៏ខ្លាំងណាស់សំរាប់តម្រង់ចិត្ត គំនិត និងការអនុវត្តន៏ក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃដោយអហិង្សា ដោយសន្តិវិធី និងជៀសវាងវដ្តប្រព្រឹត្តទៅក្នុងផ្លូវហិង្សាដែលបន្តពីមួយជំនាន់ទៅមួយជំនាន់មនុស្ស ។ ច្បាប់នេះនឹងជាកម្លាំងចលករជាក់ស្តែង ក៏ដូចជាយន្តការសង្គមដ៏មានប្រសិទ្ធភាពក្នុងការជំរុញវប្បធម៌សន្តិភាពនិយម វប្បធម៌មិនប្រើកម្លាំងបាយ
វប្បធម៌ជជែកគ្នាដោយសន្តិវិធីក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហា និងវប្បធម៌ ទទួលខុសត្រូវទាំងពេលបច្ចុប្បន្នក៏ដូចជាអនាគត ។

ច្បាប់អហិង្សានេះអាចផ្តួចផ្តើមទៅបាន និងមានប្រសិទ្ធភាពខ្ពស់បើពិនិត្យលើគោលការណ៏សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ព្រឹត្តការណ៏ប្រវត្តិសាស្រ្តនៃរបបប៉ុលពតដែលពោពេញដោយអំពើហិង្សា ការរំលោភបំពាន និងការជាន់ឈ្លីតម្លៃជាមនុស្សផងគ្នា និងទិដ្ឋភាពសង្គមជាក់ស្តែងដែលក្នុងគ្រួសារខ្លះការអប់រំគឺមានទំនោរទៅរកអំពើហិង្សាទាំងរាងកាយ និងផ្លូវចិត្តដូចជាវ៉ៃ សម្លុត គម្រាម ឬគំហកខ្ឡាំងៗ និងដូចជាយុវវ័យខ្លះដេញកាប់ដេញបាញ់គ្នាប្រសាចពេញផ្លូវ ឬកាប់ចាក់គ្នាក្នុងពេលរាំធុងបាសម្តងៗ ។ ជាតថភាពមូលហេតុរឹសគល់នៃហឹង្សានឹងបង្កើតវប្បធម៌ហិង្សា ហើយវដ្តប្រព្រឹត្តទៅនឹងជៀសពុំរួចពីហិង្សា ។ ជាអ្នកជឿ និងប្រតិបត្តិព្រះពុទ្ធសាសានាដែលយកហេតុនិងផលជាមូលដ្ឋាន ដែលយកធម៌អហិង្សាជាសំខាន់ (ពៀររម្ងាប់ដោយការមិនចងពៀរ) និងព្រឹត្តការណ៏ប្រវត្តិសាស្រ្តនៃសម័យប៉ុលពតដែលជាអំពើប្រល័យពូជសាសន៏ជាតិឯង និងពិនិត្យលើទិដ្ឋភាពសង្គមចំពោះការអប់រំទាំងក្នុងសាលា ក៏ដូចជានៅតាមផ្ទះ វប្បធម៌អហិង្សានៅមានភាពផុយស្រួយនៅឡើយនៅក្នុងចិត្ត គំនិត និងការអនុវត្តន៏ក្នុងសកម្មភាពជីវភាពប្រចាំថ្ងៃនៃប្រជាពលរដ្ឋ ។

ក្នុងអំណះអំណាងដែលបានបង្ហាញ និងក្នុងទស្សន:វិស័យសម្រាប់ទៅអនាគត វត្តមានច្បាប់អហិង្សានិងជួយបណ្តុះ និងចាក់គ្រឹះដល់វប្បធម៌អហិង្សា ក៏ដូចជាសន្តិភាពនិយមឲ្យចាក់រឹស និងមានចេរកាល និងជាយន្តការណ៏រដ្ឋក្នុងការធានាការតម្រង់ចិត្ត គំនិត និងការអនុវត្តន៏ទាំងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត ។

សូមអរគុណ ។ ជាការសង្កេត និងស្វែងយល់ក្នុងជ្រុងមួយ ។

Win Win Win

Have you ever thought "global"?

Maybe that is why the thought or product never travels far or survives amid competition in the long run.

And speaking of business or the stereotype that not many are business-minded, I'd like to suggest this: win win win for 1)government, 2)companies and 3)citizens and communities. (does not work and will not change the trend: win win lose.)

The working group& the websites or free apps. conducive to transferring knowledge, know-how, seed capital and other necessary assistance are crucial to making progress and the trend a successful reality.

The Ideal Administrative System

អ្នកធ្វើការដែលអាចរំលេចបាននូវការទទួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ:គឺជាអ្នកធ្វើការសាច់ការ និងអាចបំពេញលទ្ធផលល្អទៅតាមភារកិច្ចរបស់គេ ។ អ្នកទាំងនោះជាអ្នកធ្វើការស្មោះត្រង់ ជាអ្នកស្មោះត្រង់នឹងអ្នកទទួលសេវារបស់គេ (ក្នុងក្រុមហ៊ុនស្មោះត្រង់ជាមួយថៅកែ រីឯអ្នកបំរើសេវាសាធារណ:ស្មោះត្រង់នឹង ភារកិច្ចមានស្មារតីទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ:) ។ ដូចជាបុគ្គលម្នាក់ដែលប្រទាញប្រទង់ដោយថាមពលពីរគឺវិជ្ជមាន និងអវិជ្ជមាន ដូចនេះគេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលធានាយ៉ាងមានប្រសិទ្ធភាពថាបុគ្គលត្រូវប្រើប្រាស់ថាមពលវិជ្ជមានរបស់គេដែលស្តែងចេញយ៉ាងប្រត្យក្សពីទំនួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ប៉ុន្តែមិនមែនថាមពលអវិជ្ជមានដែលមានទំនោរទៅរកសភាវ:គតិដែលលំអៀង និងផ្តេកផ្តួលលើតណ្ហា លោភ: និងទោស:ក្នុងភាពជាបុគ្គលទេ ។ ក្រុមខ្លាំង ប្រព័ន្ធខ្លាំង និងរដ្ឋបាលមានប្រសិទ្ធភាពខ្ពស់ គឺមានសមាសភាពប្រកបដោយថាមពលវិជ្ជមានដែលរំលេចដោយទំនួលខុសត្រូវខ្ពស់ មនសិការ និងវិជ្ជាជីវ: ។ គេត្រូវការប្រព័ន្ធ យន្តការណ៏ វិន័យ និងវិធានការណ៏ផ្សេងៗដែលអាចរំងាប់ និងគ្រប់គ្រងនូវថាមពលអវិជ្ជមានរបស់បុគ្គលដើម្បីធានាថាបុគ្គលនឹងមិនឡូកឡំយកភាពជាឯកជន ឬទាក់ទាញដោយថាមពលអវិជ្ជមានដែលនាំឲ្យសេវារញ៉េរញ៉ៃ គ្មានស្តង់ដារ គ្មានគុណភាព និងគ្មានការទទួលខុសត្រូវទេ ។ ហើយនៅក្នុងបរិបទនៃការប្រកួតប្រជែង និងនិរន្តរ៏ភាពនៃការប្តេជ្ញាចិត្តធ្វើឲ្យសេវាប្រសើរជាលំដាប់គឺគេការត្រូវបុគ្គល និងសមាជិកនៃក្រុម ឬប្រព័ន្ធដែលប្រើប្រាស់ថាមពលវិជ្ជមានយ៉ាងម៉ឺងម៉ាត់គឺការទទួលខុសត្រូវ មនសិការ និងវិជ្ជាជីវ: ។

យន្តការណ៏ និងយុទ្ធសាស្រ្តចាំបាច់ និងមានប្រសិទ្ធភាពប្រកដណាស់គឺការបើកចំហរប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតWorking Group or Task force និងWebsites for Quality Control and Monitoring និងវេទិការសាធារណ:សម្រាប់ផ្ទេរចំណេះដឹង បច្ចេកទេស បច្ចេកវិទ្យា ការបញ្រ្ជាបគោលនយោបាយ និងការចូលរួមរបស់ ប្រជាពលរដ្ឋ ។

ជាការសិក្សាមួយជ្រុងតូច ។ សូមអរគុណ ។

ថាមពលវិជ្ជមាន និងអវិជ្ជមាន

អ្នកអាចសើចពេលអានដឹងថានៅក្នុងបុគ្គលម្នាក់ៗគឺប្រទាញប្រទង់ដោយថាមពលពីរគឺវិជ្ជមាន និងអវិជ្ជមាន ។ មួយគឺការរំងាប់នៃថាមពលអវិជ្ជមានដែលអូសទាញសឹងមិនអាចឃាត់បាននៃសភាវ:គតិនូវទោស: លោភ: និងតណ្ហា និងសេចក្តីលំអៀងនោះគឺថាមពលវិជ្ជមានដោយការសិក្សា ដោយការត្រិះរិះពិចារណាយល់ខុសត្រូវ ពីមនសិការ និងការប្តេជ្ញាចិត្តខ្ពស់ ។ មួយទៀតគឺថាមពលអវិជ្ជមាន ។ ដូចគ្នាហ្នឹងទម្លាប់ល្អ និងមិនល្អ ។ គេថាបុគ្គលឆាប់ស្រូបទម្លាប់មិនល្អឆាប់ជាង ស្រួលជាងដោយសាជាទម្លាប់ដែលមិនហត់គិត ហត់ពិចារណាហើយត្រូវនឹងសភាវ:គតិ និងចិត្តដែលលំអៀង និងទោស: លោភ: និងតណ្ហា ។ ឧទាហរណ៏ជាក់ស្តែងគឺសង្កេតមើលក្មេងៗ ឬយុវវ័យដែលបើមិនកំណត់សកម្មភាព និងមានពេលច្បាស់លាស់ ដូចជាចាប់រៀន តាមដានចូលសាលាឬមិនចូល ឬចំណាយពេលស្វែងយល់ជាមួយទេ ភាគច្រើនគឺតាមមិត្តភ័ក្រ្តព្រោះមិត្តភ័ក្រ្តនិយាយត្រូវចិត្ត យល់ចិត្ត ហើយសប្បាយចិត្តជាង ។ ដូចជាដាក់ឲ្យមានជម្រើសពីរដោយមិនចាប់បង្ខំដោយបុគ្គលមិនបានទទួលការហ្វឹកហ្វឺនពីវិន័យ និង ពីការទទួលខុសត្រូវ បុគ្គលនឹងជ្រើសយកផ្លូវដែលមិនមានសំពាធគឺជ្រើសរើសសភាវ:គតិ ការសប្បាយ ឬភាពដាច់បង្ហៀរ (wilderness) ។ ប្រាកដណាស់ថាមពលអវិជ្ជមាន ឬទម្លាប់មិនល្អមានកម្លាំងដូចជាដែលឆក់ ឬជម្ងឺឆ្លងយ៉ាងលឿន រីឯថាមពលវិជ្ជមាន ឬទម្លាប់ល្អទាមការហ្វឹកហ្វឺន ការអប់រំដោយយកចិត្តទុកដាក់ និងគុណភាពដូចជាពាក្យថា "តក់ៗពេញបំពេញ" ឬប្រព័ន្ធគ្រប់គ្រងដែលបែងចែកខុសត្រូវ និងបញ្ជាក់ពីទំណួលខុសត្រូវ មនសិការ និងវិជ្ជាជិវ:យ៉ាងម៉ឺងម៉ាត់ ហើយមជ្ឃដ្ឋានដែលសម្បូរបុគ្គលប្រកបដោយថាមពលណាមួយនឹងជា អ្នកកំណត់នូវល្បែង "ទំនោរសង្គម ផ្នត់គំនិត ឬភាពស៊ីវិល័យនៃសង្គមមួយ" ។

និយាយម្យ៉ាងទៀតក្នុងន័យទូលំទូលាយគឺបើសង្គមដូចជាដែកឆក់ដែលស្រូបទាញអ្នកឲ្យទទួលឥទ្ធិពលដោយដឹងខ្លួនឬមិនដឹងខ្លួន អ្នកជាញឹកញាប់ត្រូវតែរម្លឹកខ្លួនឯងថាអ្នកមានជម្រើសផ្ទាល់ខ្លួន ស្តាយ (Style) ឬរសជាតិដូចជារសជាតិនៃម៉ូត ឬម្ហូបអារហារផ្ទាល់ខ្លួន និងជាពិសេសអ្នកគួរតែសម្រេចចិត្តដោយខ្លួនឯងគឺការសម្រេចចិត្តដែលមានការទទួលខុសត្រូវ ។

Tuesday, September 24, 2013

បាលីប៉ុន្មានឃ្លា

ខ្ញុំសូមជូនបាលីប៉ុន្មានឃ្លាទៅចុះ :

១- មិនល្អ មិនអាចទុកចិត្ត: មិននិយាយឲ្យច្បាស់ មិនប្រាប់ពីមូលហេតុ និងជាពិសេសគោលដៅ ។

២- មិនល្អ មិនអាចទុកចិត្ត: និយាយផ្អែម មានហេតុផល មានគោលដៅ តែធ្វើផ្ទុយ ឬមិនធ្វើ ។

៣- ល្អ អាចទុកចិត្តបាន : មានស្មារតីទទួលខុសត្រូវខ្ពស់ និយាយខុស " សុំទោស និងទទួលខុស" ធ្វើខុស "សុំទោស និងទទួលខុស" មិននិយាយម្តងលិច ម្តងកើត តែមានសង្គភាព (Consistency) និងការទទួលខុសត្រូវក្នុងការនិយាយ ធ្វើ និងក្នុងគោលដៅដែលបានបញ្ជាក់ ។

អ្នកអាចសិក្សាស្វែងយល់ពីបាលីខាងលើតាមរយ:ប្រវត្តិសាស្រ្ត និងព្រឹត្តិការណ៏នយោបាយ ជាពិសេសបើនិយាយពីព្រឹត្តិការណ៏នយោបាយគឺមានគណបក្សដែលបាត់បង់ជំនឿទុកចិត្តទាំងស្រុងដោយសាបាលី (១) & (២) ។ អាចនិយាយថាបាលីដែលល្អគឺបាលីទី (3) តាមរយ: ការបើកចំហរសម្រាប់មតិប្រជាពលរដ្ឋ ការតាមដាន និងការចូលរួមចំណែក ។

អ្នកនយោបាយមានគោលដៅ និងផលប្រយោជន៏របស់គេ ប៉ុន្តែអ្នកនយោបាយជាតំណាងឲ្យប្រជាពលរដ្ឋធ្វើការដើម្បីផលប្រយោជន៏ប្រជាពលរដ្ឋ ដូច្នេះអ្នកនយោបាយត្រូវមានទំនួលខុសត្រូវនៅក្នុងស្មារតីនេះ ។

រីឯប្រជាពលរដ្ឋគាំទ្រដោយសាបានមើលឃើញផលប្រយោជន៏ផ្ទាល់ខ្លួន និងសង្គម តែប្រជាពលរដ្ឋក៏ត្រូវមានការទទួលខុសត្រូវជាប្រជាពលរដ្ឋម្នាក់ មានការចូលរួម និងដើរតួនាទីនៅក្នុងចំណែករបស់ខ្លួន ។ ការយកចិត្តទុកដាក់ ការតាមដាន និងចំណង់ក្នុងការតាមដានពត៌មាន ក៏ដូចជាបង្កើនសមត្ថភាពយល់ដឹងមាន សារ:សំខាន់ណាស់ដើម្បីតម្លាភាព និងការបែងចែកខុសត្រូវ មានប្រយោជន៏រួម ឬឥតប្រយោជន៏ ។

ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋគួរដើរតួនាទីសកម្មដូចគ្នា តាមដាន និងគាំទ្រគ្នាទៅវិញទៅមក ដូចនេះទាំងអស់គ្នាបានប្រកាន់ការទទួលខុសត្រូវ សប្បាយចិត្ត និងទទួលផលប្រយោជន៏ដូចគ្នា ។

សូមអរគុណ

ព្រះពុទ្ធសាសនា និងការវិវឌ្ឃន៏នៃសង្គម

  • មនុស្សជាយក្ស ។ ពិភពលោកសម្រាប់តែអ្នកខ្លាំង (Survival Of The Fittest) ។

    នៅក្នុងព្រៃសត្វធំស៊ីសត្វតូច ។ សត្វខ្លាំងស៊ីសត្វទន់ខ្សោយ ។ នេះជាដំណើរធម្មជាតិ ។

    តែអ្នកកាន់ព្រះពុទ្ធសាសនាត្រូវបានបង្រៀនយ៉ាងខ្ជាប់ខ្ជួនពី "ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់" និងពីព្រហ្មវិហារធម៌៤មាន :

    ក-មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យគ្រប់រូបទទួលបានសេចក្តីសុខ។

    ខ-ករុណា សេចក្តីអាណិត អាសូរចំពោះគ្នាពេលមានទុក្ខ ដោយប្រាថ្នា ចង់ឱ្យឆាប់រួចចាកសេចក្តីទុក្ខនោះ។

    គ-មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកទាំងឡាយ បាន ទទួលសេចក្តីសុខចម្រុងចម្រើន ។

    ឃ-ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាលកាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣ ។ Consulted through www.khmerbuddihsm.ca) ។

    ជាក់ស្តែងគឺជាក់ស្តែង និងការពិតនៅជាការពិត ។ យើងអាចសួរដោយសេចក្តីស្មោះត្រង់ថាតើប៉ុន្មានដងដែលយើងនៅមានចិត្តជាយក្ស និងមានចិត្តជាសត្វធំនៅក្នុងព្រៃ?

    បុគ្គលជាមាសមិនសុទ្ធ និងមិនអាចល្អឥតខ្ចោះ នេះជាសច្ចភាពមួយ ។ ឥឡូវគិតនៅក្រៅប្រអប់ និងមើលទៅពិភពលោកដ៏ទូលំទូលាយម្តង ។ ការពិតប្រសិនបើអាចប្រកាន់ខ្ជាប់ និងប្រព្រឹត្តិនៅក្នុងផ្លូវធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងក្នុងព្រហ្មវិហារធម៌ផ្តើមចេញពីបុគ្គលភាគច្រើនជាសមាជិកសង្គម សង្គមនោះនឹងពោរពេញទៅដោយសេចក្តីសណ្តោស យោគយល់ និងភាពទៀងត្រង់ ។ ប៉ុន្តែសច្ចភាពនៃកង់វិលប្រព្រឹត្តទៅគឺមិនហួសពី ទោស: លោភ: មោហ: និងតណ្ហា ហេតុនេះបើយើងក្រឡេកមើលប្រព័ន្ធគ្រប់គ្រងនៅបរទេសវិញគឺគេ ផ្តោតយ៉ាងយកចិត្តទុកដាក់ និងជាសំខាន់លើច្បាប់ ការអប់រំមានគុណភាព ការទទួលខុសត្រុវ និងមនសិការក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ: ។ នេះជាការគិត ជាការរៀបចំ និងជានយោបាយវិទ្យាសាស្រ្តសង្គមយ៉ាងច្បាស់លាស់មួយ ហើយគេប្រឹងប្រែងព្យាយាម យ៉ាងម៉ឺងម៉ាត់ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងសង្គមនេះចេញជារូបរាង និងផ្តល់ផ្លែផ្កាដ៏គួរឲ្យពេញចិត្ត ។ សង្គមគេក៏ចាកផុតពីសង្គមមនុស្សយក្ស ឬសត្វធំស៊ីសត្វតូច ហើយជាសង្គមមានភាពស្មើភាពគ្នាចំពោះមុខច្បាប់ មានយុត្តិធម៌សង្គម មានឪកាស និងទ្រព្យសម្បត្តិបានពីធនធានប្រទេសចែករំលែកសមគេសមយើងអាចទទួលយកបាន ។  ក្នុងន័យនេះសង្គមគួរផ្តោត និងពង្រឹងលើវិស័យច្បាប់ វិស័យអប់រំធនធានមនុស្សមានគុណភាពសម្រាប់ពង្រឹងប្រព័ន្ធគ្រប់គ្រង និងធានានិរន្តភាពនៃសង្គមដូចនេះ ។ ទំនួលខុសត្រូវ និងមនសិការក្នុងនាមប្រជាពលរដ្ឋ និងក្នុងវិជ្ជាជីវ:ត្រូវធ្វើសមាហរណកម្ម និងបណ្តុះយ៉ាងយកចិត្តទុកដាក់នៅក្នុងវិស័យច្បាប់ និងវិស័យអប់រំ ។ ធ្វើដូចនេះសង្គមនឹងដើរស្របនឹងព្រះពុទ្ធសាសនា ហើយលទ្ធផលនឹងស្តែងចេញយ៉ាងច្បាស់ដោយមិនផ្ទុយពីទ្រឹស្តីទេ ។

    ជាការសិក្សាមួយជ្រុងតូច ។ សូមជួយណែនាំ ។ សូមអរគុណ ។

ត្រូវលះបង់ផ្នត់គំនិតនេះ


ត្រូវលះបង់ផ្នត់គំនិត "កើតមកមួយជាតិ ធាតុមួយចានស៊ីច្បាមបានប៉ុណ្ណាត្រូវតែច្បាម ។ រស់មានស៊ីមានចាយមានគេហៃអើមានគេបញ្ជោរ ។ គ្មានស្មារតីទទួលខុសត្រូវ បើជាប្រជាពលរដ្ឋសាមញ្ញមិនអីទេ តែអ្នកមានតួនាទីមិនប្រឹងបំពេញកាតព្វកិច្ច មិនទទួលខុសត្រូវ មិនប្រកាន់ច្បាប់ប្រាកដជារញ៉េរញ៉ៃច្រឡូកបូកបល់ការងារដូចចាប់ក្តាមដាក់ចង្អេរមិនខាន គឺមិនទៅណាទេ ។ កុំគិតថាអ្នកឆ្លាតបើទោះរស់មានស៊ីមានចាយមានគេហៃអើមានគេបញ្ជោរតែបើនិយាយពីចោលម្សៀតគ្មានបានការគ្មានការទទួលខុសត្រូវនោះ សុខចិត្តធ្វើពលរដ្ឋសាមញ្ញកុំឲ្យមនសិការជេរស្តី ឬអាចប្រវត្តិសាស្រ្តដាក់បណ្តាសារប្រជាពលរដ្ឋជេរបញ្ចោរ ។"

កំប្លែងដ៏គ្រោះថ្នាក់

រឿងខ្លះដែលអាចស្តាប់សើចសប្បាយ តែឲ្យអ្នកអន់ប្រាជ្ញា ឬសឹងតែនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផង :

១ បើស្រវឹងកុំបើកបរ ។ អ្នកខ្លះដូចទើបងើបពីអណ្តូងមិនដែលអានសៀវភៅ ឬរៀនគិតអីសោះថាបើមិនឲ្យបើកបរ មានតែទុកឡាន ម៉ូតូចតចោល ហើយដើរទៅផ្ទះ ។ បើគេធ្វើច្បាប់ចរាចរណ៏តឹងរ៉ឹង ឡានតាក់ស៊ីបែបកាន់តែសម្បូរម៉ូយ ព្រោះអ្នកផឹកច្រើននឹងសម្រេចចិត្តជិះតាក់ស៊ីពេលស្រវឹងវិញព្រោះខ្លាចការផាកពិន័យ ឬដកប័ណ្ណបើកបរ ។

២ បើកបរម៉ូតូគួរពាក់មួកសុវត្ថិភាព ។ អ្នកកំប្លែងរបៀបចូលចិត្តចង់ឲ្យមនុស្សឡប់និយាយថាស្មានតែពាក់ម៉ួកហ្នឹងគ្រោះថ្នាក់មិនបាក់កងាប់អី

៣ ផឹកស៊ីមានអីត្រូវខ្លាចព្រោះត្រូវរង្វាន់ ផឹកស៊ីសម្បូរញាតិ ។ ចុះផឹកល្មមៗមានពេល មានឪកាសវាមានទៅអី តែផឹកចង់ខូចសតិ ទៅជាឈឺហ្នឹងម៉េចក៏មិនចេះគិតស្រឡាញ់ថែទាំសុខភាពខ្លួនផង ។

៤ អានសៀវភៅ អានពត៌មាននាំឲ្យឈឺក្បាល ឈឺក្បាលនាំស្រ្តេសហើយនាំឲ្យតែអាយុខ្លី ។ ប្រភេទនេះបើបេះផ្លែឈើ ស្រួលមិនស្រួលកាប់រំលំដើមតែម្តងព្រោះគិតតែឲ្យពីបានមួយពេល សប្បាយមួយគ្រាយករួចខ្លួន ។ ជាប្រភេទខួរក្បាលកូនក្មេងរហូតមិនចេះធំព្រោះមិនចេះគិតមានទំនួលខុសត្រូវ ។

៥ ធ្វើមនុស្សប្រុសកុំស៊ាំញ៉ាំ ឆុងឆាំងប៉ូងផាំងអាងកម្លាំងទើបមនុស្សប្រុស ។ ទើបតែមើលកាសែតពីថ្ងៃមុនឃើញគាត់នោះចាក់ប្តីជាងដប់កាំបិត ។ ប្រយ័ត្នឆ្នាំងណាគំរបហ្នឹង ។ មើលទៅមានតែហ្វឹកហ្វឺននិយាយហេតុផល យោគយល់គ្នាទេ ។ កុំចូលចិត្តធ្វើកន្លង់ប្រយ័ត្នប្រពន្ធធ្វើប៉ូលីសជាសិលានៅមុខហាងខារ៉ាអូខេហ្នឹង ។

៦ ដៃគូដូចជាម្ហូបអញ្ចឹងគឺបើញ៉ាំដដែលៗវាទ្រលាន់ ។ ហេសហេសូមទោសផង ។ ចុះបើភាគីម្ខាងទៀតគិតអញ្ចឹងដែរ ខឹងគេទេ? ឈ្លោះគ្នាដឹងចិត្តគ្នាឲ្យហើយល្អ កុំឲ្យថាដូចម្ហូបដដែល គេចង់ភ្លក់ម្ហូបថ្មី ម្ខាងទៀតធ្វើអញ្ចឹងដែរប្រាកដជាឈ្លោះគ្នាបែកផ្សែងមិនខាន ។

សូមជួយថែមរឿងដែលអ្នកបានលឺ ។

បុគ្គលនិយម

នៅពេលផ្នត់គំនិតឪកាសនិយមវាដូចជាមហារីក

នៅពេលភាពមានបានរបស់បុគ្គលទោះបានមកដោយមិនសុច្ចរិតត្រូវគេលើកទូល

ហើយភាពមានបានបុគ្គលដែលសប្បាយលើទឹកភ្នែក និងសេចក្តីឈឺចាប់នៃសង្គមប្រៀប បីដូចបុគ្គលកាប់បំផ្លាញដើមឈើទាំងមូលសម្រាប់តែបំពេញសេចក្តីលោភលន់ និងតណ្ហា របស់ខ្លួនសង្គមដូចនេះមិនខ្វល់នឹងអ្នកណាថាម៉េច មិនខ្វល់ថាអយុត្តិធម៌យ៉ាងម៉េចទេ គេនឹងមានសេចក្តីត្រេកអរនៅពេលសម្បូរអ្នកល្ងង់ ឬសម្បូរមនុស្សដេកដួលក្រាបឲ្យគេជាន់ដើម្បីឲ្យគេឈរពីលើឡើងខ្ពស់ ។

បើគ្មានច្បាប់រឹងមាំ ស្ថាប័នច្បាប់ និងអ្នកអនុវត្តន៏ច្បាប់ទេ បញ្ហានឹងដូចជាចាប់ក្តាមដាក់ ចង្អេរអញ្ចឹង។ មើលឃើញពីសារសំខាន់នៃការយល់ដឹងច្បាប់ និងការអនុវត្តន៏ច្បាប់ ហេតុអ្វីបានជាច្បាប់មិនត្រូវបញ្ចូលក្នុងប្រព័ន្ធអប់រំតែម្តង ? ខ្ញុំគាំទ្រ១០០ភាគរយចំពោះការបញ្ចូល បញ្ជ្រាប និងអប់រំច្បាប់ក្នុងប្រព័ន្ធសិក្សាអប់រំ ។

ជំងឺអាត្មានិយម

និយាយពីជំងឺអាត្មានិយមក្នុងសង្គម វាដូចជាបញ្ហាចាប់ក្តាមដាក់ចង្អេរអញ្ចឹង ។ រឿងក្រពះរឿងធំ ។ មានតែបញ្រ្ជាប អប់រំ បណ្តុះចំណេះដឹងច្បាប់នៅក្នុងប្រព័ន្ធអប់រំទេទើបអាចបង្កើនទំនួលខុសត្រូវផ្ទាល់ខ្លួន ក៏ដូចជាមនសិការការងារ ។ ត្រឹមប៉ុណ្ណេះនៅមិនគ្រប់គ្រាន់ទេត្រូវពង្រឹងច្បាប់ ស្ថាប័នច្បាប់ និងអ្នកអនុវត្តន៏ច្បាប់ ។ ប្រាក់ខែគួរអាចរស់នៅសមរម្យហើយអតិផរណាទំនិញក៏មិនគួរឡើងខ្ពស់ដែលកាន់តែធ្វើឲ្យជីវភាពជួបការលំបាក ។ គេគួរចាប់ផ្តើមនិយាយ និងធ្វើឲ្យជាក់ស្តែងនូវបរិស្ថានចែកគ្នារស់មិនមែនដណ្តើមគ្នារស់ ឬកើតមកមួយជាតិធាតុមួយចាន រស់ធ្វើម៉េចឲ្យតែឡូយជាងគេទោះសុច្ចរិតមិនសុច្ចរិត ចង់នៅលើគំនរទឹកភ្នែក ការឈឺចាប់ឬអយុត្តិធម៌អ្វីក៏មិនខ្វល់ សង្គមបែបនោះនឹងទន់ខ្សោយប្រៀបបីដូចក្រុមបាល់ទាត់ដែលលេងមិនចុះសម្រុងគ្នា ឬនិយាយពីអុកដូចជារត់យករួចខ្លួនមួយពេលតែបរាជ័យនៅនឹងមុខយ៉ាងប្រាកដ។

"ពិភពលោកមានគ្រប់គ្រាន់សម្រាប់អ្នកទាំងអស់គ្នា តែមានមិនគ្រប់គ្រាន់សម្រាប់ភាព លោភលន់របស់បុគ្គលម្នាក់ៗទេ ។"

ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ

រឿងមួយដែលច្បាស់គឺ : ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។

គេគួរតែបង្រៀនឲ្យមានភាពជឿជាក់ក្នុងខ្លួនតាមរយ:សមត្ថភាពដោះស្រាយបញ្ហា វែកញែករកខុសត្រូវ ស្មារតីទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ។ បុគ្គលគួរមានជំនឿចិត្ត មានសមត្ថភាព និងស្វះស្វែង និងបង្កើតតម្លៃផ្ទាល់ខ្លួន ។

ព្រោះជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនអាចល្អឥតខ្ចោះ ដូចនេះការបណ្តែតបណ្តោយជីវិតតាមយថាកម្ម ការគិតថានឹងមានគេ ឬសង្គមជួយសូម្បីតែខ្លួនឯងមិនប្រឹងប្រែង ការសង្ឃឹមដូចនេះមានភាគរយកាន់តែតិច កាន់តែធ្វើឲ្យបុគ្គលទន់ខ្សោយ និងក្លាយជាជនរងគ្រោះដោយសាគេ និងដោយសាវដ្តប្រព្រឹត្តទៅដែលបណ្តាលមកពីរឹសគល់នៃបញ្ហាសង្គមណាស់ ។

នៅក្នុងសេណារីយ៉ូទាំងពីរ ប្រាកដណាស់ជីវិតនឹងជួបបញ្ហា ហើយជីវិតនឹងមិនល្អឥតខ្ចោះ ។ នេះគេក៏អាចនឹកដល់ការដាំដើមឈើ ឬរុក្ខជាតិដែលមួយគេថែទាំ យកចិត្តទុកដាក់ដល់ការលូតលាស់ និងមួយទៀតឲ្យដុះរកេតរកូតតាមយថាកម្ម ។ ឬសូម្បីរូបកាយ និងបញ្ញាប៉ាធីដែលមួយមានគោលការណ៏ មានគោលដៅច្បាស់លាស់ក្នុងការបំប៉ន និងមួយទៀតមិនរវីរវល់ឬមិនមានសកម្មភាពច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅ ។

សូមអរគុណ

តើការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: (Professionalism) និងការបើកចំហរ សម្រាប់ការបញ្ចេញមតិ និងការចូលរួមសំខាន់យ៉ាងណា

ឧទាហរណ៏ថាបុគ្គលិកក្រុមហ៊ុនដោយរវល់មិនមានពេលគ្រប់គ្រាន់សម្រាប់ការអប់រំដល់បុត្រធីតាក៏ប្រគល់តួនាទីក្នុងការអប់រំដល់គ្រូបង្រៀន ។ គ្រូបង្រៀនដោយរវល់ការងារខ្លួនឯងក៏មិនមានពេលគ្រប់គ្រាន់សម្រាប់ផ្តល់ការអប់រំល្អិតល្អន់ដល់បុត្រធីតាក៏ត្រូវតែពឹងពាក់គ្រូបង្រៀនដ៏ទៃក្នុងការងារអប់រំបុត្រធីតាខ្លួន ។ ក្នុងន័យនេះគ្រូបង្រៀនពឹងពាក់គ្នាទៅវិញទៅមកសូម្បីខ្លួនជាគ្រូបង្រៀន ។ ឯគ្រូពេទ្យដោយសារវល់ការងារក្នុងការព្យាបាលត្រូវពឹងពាក់គ្រូបង្រៀនក្នុងការអប់រំ ។ រីឯបុត្រធីតាគ្រូបង្រៀន និងគ្រូបង្រៀនផ្ទាល់ត្រូវពឹងគ្រូពេទ្យក្នុងការព្យាបាល ។ទោះបីគេធ្វើការផ្សេងគ្នា តែតាមពិតគេពឹងពាក់ និងត្រូវការគ្នាទៅវិញទៅមកដូចជាមែកធាងនៃដើមឈើ ដូចជាគ្រឹះ ជាជញ្ជាំង ជាប្លង់សេដែលទ្រទ្រង់គ្នាទៅវិញទៅមកដើម្បីឲ្យផ្ទះមួយរឹងមាំ។ បុត្រធីតាគ្រូពេទ្យក៏ដូចជាគ្រូពេទ្យផ្ទាល់ត្រូវការគ្រូបង្រៀន បុត្រធីតាគ្រូបង្រៀនក៏ដូចជាគ្រូបង្រៀនផ្ទាល់ត្រូវការគ្រូពេទ្យ ។ គេត្រូវធ្វើការជាក្រុម មានស្មារតីជាក្រុមដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន និងការចូលរួម (តាមពិតគេបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់គុណភាពដែលអាចទទួលយកបាន និងដែលអាចទុកចិត្តបានដើម្បីសាកសមនឹងការទុកចិត្ត និងការចំណាយ ។)

នេះលើកឧទាហរណ៏តែពីបុគ្គលិកក្រុមហ៊ុន គ្រូបង្រៀន និងពេទ្យតែក៏មិនចោលផ្នែកសំខាន់ៗផ្សេងៗទៀតដែលជាមែកធាង ជាកោសិការសង្គមដែលពិតណាស់សំខាន់ក្នុងការទ្រទ្រង់និងធានាថាផ្នែកផ្សេងៗធ្វើការប្រកបដោយការទទួលខុសត្រូវ និងមានគុណភាពខ្ពស់ក្នុងលក្ខណ:ជាក្រុម គឺធ្វើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន និងការចូលរួម ។ កង្វះការទទួលខុសត្រូវ ភាពលោភលន់បុគ្គល អយុត្តិធម៌សង្គម កំសោយភាពនៃច្បាប់ និងវិសមភាពចំពោះមុខច្បាប់មិនត្រឹមតែប៉ះពាល់បុគ្គល ក្រុម ឬផ្នែកជាក់លាក់ណាមួយទេ តែឥទ្ធិពលនឹងសាយភាយដូចជាមេរោគឆ្លងទៅដល់ផ្នែកផ្សេងៗបង្កើតជាវដ្តប្រព្រឹត្តទៅរវាងគ្នា និងគ្នា ឧទាហរណ៏គ្រូបង្រៀនត្រូវការលុយក្រៅ ពេទ្យក៏ត្រូវការលុយក្រៅ វិស្វករក៏ត្រូវការលុយក្រៅអាជីវករក៏ត្រូវការលុយក្រៅដើម្បីបំពេញចំណាយលើការអប់រំ ការព្យាបាលបង្កើតជាវដ្តរ៉ាំរ៉ៃទាញឲ្យធ្លាក់ចុះគុណភាពសេវា និងបង្កផលវិបាកចំពោះគ្នាទៅវិញទៅមក ។

និយាយយ៉ាងខ្លីបើផ្នែកនិមួយៗធ្វើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការទទួលខុសត្រូវ មនសិការការងារ និងវិជ្ជាជីវ: ហើយការបើកចំហរសម្រាប់ការបញ្ចេញមតិ តាមដាន និងការចូលរួម គុណភាពនៃផ្នែកទាំងអស់នឹងខ្ពស់ រឹងមាំហើយទាញឲ្យផ្នែកផ្សេងៗទៀតប្រព្រឹត្តិទៅតាម ក៏ដូចជាបើផ្នែកនិមួយៗទន់ខ្សោយ និងញ៉ាំញ៉ីដោយកង្វះការទទួលខុសត្រូវ ភាពលោភលន់បុគ្គល អយុត្តិធម៌សង្គម កំសោយភាពនៃច្បាប់ និងវិសមភាពចំពោះមុខច្បាប់ហើយគុណភាពនៃផ្នែកទាំងអស់នឹងធ្លាក់ចុះ ទន់ខ្សោយ និងទាញឲ្យផ្នែកផ្សេងៗទៀតប្រព្រឹត្តិទៅតាមដូចគ្នា ។

សូមអរគុណ
នេះជាការសង្កេត ការសិក្សាមួយជ្រុងតូច និងជាការបញ្ចេញមតិយោបល់ដែលចេញពីចំណេះដឹងតិចតួចស្តួចស្តើង ។ សូមចូលរួមមតិយោបល់ដោយអធ្យាស្រ័យ ។

ពីជ្រុងមួយ

ពីជ្រុងមួយ

យោងតាមប្រវត្តិសាស្រ្តកម្ពុជាបានបង្ហាញថាការដណ្តើមអំណាចរវាងបុគ្គល ការបែកបាក់ និងជម្លោះផ្ទៃក្នុងប្រទេសរបស់មេដឹកនាំ ការពឹងប្រទេសជិតខាងដើម្បីមានប្រៀបដើម្បីយកឈ្នះដណ្តើមអំណាចរវាង បុគ្គល វប្បធម៌អ្នកឈ្នះជាម្ចាស់ អ្នកចាញ់ត្រូវតែរត់ដើម្បីជីវិតរស់នៅ វប្បធម៌ត្រូវតែឈ្នះទោះប្រើវិធីណាដើម្បីឲ្យខ្លួនឈ្នះក្លាយជាម្ចាស់ ហើយដើម្បីតែអំណាចបុគ្គល ទីបំផុតក្លាយជាវដ្តវិលជុំពោរពេញទៅដោយការ ឈ្នានីស គុំនុំគុំគួន ការចងអាឃាតគ្នាគ្មានទីបញ្ចប់ និងប្រទេសជាតិ ជួបសោកនាដកម្ម សង្រ្គាម ទឹកភ្នែក និងឈាមហូរស្រោចជោកធរណី និងទឹកដីដែលធ្លាប់ជាអាណាចក្រប្រែនៅសល់ប៉ុនសព្វថ្ងៃ ។ តើនេះមិនដោយសា ទោស: លោភ: មោភ: និងតណ្ហារបស់បុគ្គលដែលនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាជន និងប្រទេសជាតិរងគ្រោះទេឬ? ឥឡូវនៅក្នុងបរិបទដែលកំពុងអភិវឌ្ឃន៏ប្រទេស ហើយដែលគេអាចសង្កេត រៀនសូត្រ ចម្លង និងកែឆ្នៃគំរូ មេរៀន និងវិធីសាស្រ្តគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឃន៏ពីប្រទេសជាច្រើនទាំងក្នុងតំបន់ និងក្នុងពិភពលោកដែលខុសគ្នាពីសម័យដែលពត៌មានមានការរិតត្បិត ដែលចំណេះដឹងនៅបន្តពីអ្នកចេះក្នុងចំនួនតិច ដែលការបើកចំហរនៅមាន កំរិតដោយសាមិនមានកុំព្យូទ័រ និងអ៊ិនធើរណែត និងដែលការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឃន៏ប្រទេសមានលក្ខណ:ជាប្រពៃណីធ្វើតាមគ្នាបន្តពីមួយជំនាន់ ទៅមួយជំនាន់នៅឡើយ ។ តើសម័យនេះការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឃន៏ប្រទេសត្រូវ តែស្ថិតក្នុងលក្ខណ:ជាប្រពៃណីធ្វើតាមគ្នាបន្តពីមួយ ជំនាន់ទៅមួយជំនាន់ដោយមិនអាចយកមេរៀនពីប្រវត្តិសាស្រ្តពីអតីតកាល ដោយមិនអាចកែឆ្នៃដើម្បីកុំឲ្យជាន់ដានប្រវត្តិសាស្រ្តដ៏គ្រាំគ្រា និងដោយមិនអាចបែងចែកខុសត្រូវ ឬដោយជ្រើសរើសផ្លូវណាដែលល្អទាំង សងខាងសម្រាប់អ្នកកាន់អំណាច ប្រជាពលរដ្ឋ និងប្រទេសជាតិទេឬ ?

ជាតថភាព បុគ្គលមិនអាចផ្តាច់ចេញបានពីសភាវគតិទោស: លោភ: មោភ: និងតណ្ហាបានទេ ប៉ុន្តែក្នុងក្របខណ្ឌច្បាប់ ក្នុងសតិបញ្ញា ក្នុងការទទួលខុសត្រូវ ក្នុងសីលធម៌ និងគុណធម៌ បុគ្គលអាចគ្រប់គ្រងអារម្មណ៏ វាចារ និងអាកប្បកិរិយារបស់ខ្លួនដើម្បីភាពសុខដុមរមនាជាមួយបុគ្គលទាំងឡាយ ជាមួយសង្គមជាតិ និងប្រជាជាតិទាំងឡាយលើពិភពលោក ។ ក្នុងន័យនេះប្រព័ន្ធអប់រំ ច្បាប់ តុលាការ និងសង្គមមានសារសំខាន់ណាស់ដោយ ធ្វើការជាឯករាជ្យ សហការគ្នា ពង្រឹងគ្នា និងធានាឲ្យមានគុណភាពខ្ពស់ចំពោះគ្នា ទៅវិញទៅមកក្នុងក្របខណ្ឌវិជ្ជាជីវ: និងច្បាប់របស់ប្រទេស ។ ទន្ទឹមគ្នានេះដែរ មេដឹកនាំដោយមានការទុកចិត្តពីប្រជាពលរដ្ឋ និងមានអំណាចចាំបាច់ក្នុងការធ្វើជាគំរូ និងដឹកនាំប្រជាពលរដ្ឋ និងប្រទេសជាតិឆ្ពោះទៅកាន់មាគ៌ាច្បាប់ជាកំពូលដើម្បីធានាបានយុត្តិធម៌ សមធម៌ ការអភិវឌ្ឃន៏ និងស្ថេរភាពនៃសង្គម ។ ការទទួលស្គាល់ថាការអភិវឌ្ឃន៏ និងការផ្លាស់ប្តូមិនអាចកើតឡើងភ្លាមៗដូចជប់អោយចេញបានមែន ប៉ុន្តែការកំណត់គោលដៅ សកម្មភាពជាក់លាក់ ជំហានបន្ទាប់ៗ រយះពេលជាក់លាក់ និងការទទួលខុសត្រូវ ការទទួលស្គាល់ខុសត្រូវ និងការប្រកាន់ច្បាប់ជាកំពូល និងយុត្តិធម៌ពិតជាគ្រឺះជាមូលដ្ឋានដ៏រឹងមាំ ។

ជាការសិក្សាមួយជ្រុង ។ សូមជួយណែនាំ និងផ្តល់ជាមតិ។
សូមអរគុណ

ក្រឡាអុកពិភពលោក


ក្រឡាអុកពិភពលោក

វិភាគលេងៗ បើយើងលេងអុកជាមួយចិន ឬអាមេរិកគិតថាគេតអ្វីអោយ? នេះបើគិតថាយើងជាប្រទេសតូច មិនមានហើយខ្វះអ្នកឯកទេស សេដ្ឋកិច្ច និងយោធាក៏ខ្សោយ អញ្ចឹងលេងត្រឹមត្រូវចិន ឬអាមេរិកអាចតសេះដាច់ ឬទូកដាច់ឯណោះ ។ អញ្ចឹងមានន័យថាម៉េចត្រូវតែគាំទ្រម្ខាងលេងតទល់នឹងម្ខាង ? កុំឲ្យសោះ និងមិនត្រូវធ្វើអញ្ចឹងដាច់ខាត ។ បើលេងគាំទ្រម្ខាងៗ កូនអុកស្មើមិនលើសគ្រាប់ត្រីទេនៅក្នុងក្រឡាអុកចិន និងអាមេរិកលេងនោះ ។ អញ្ចឹងគួរចាក់ភ្នាល់ ឬមិនភ្នាល់នៅក្នុងក្រឡាអុកប្រទាញប្រទង់រវាងអាមេរិក និងចិននោះ ? មិនគួរធ្វើជាអ្នកលេងភ្នាល់ ហើយក៏មិនចាំបាច់គាំទ្រម្ខាងលេងចង់ចាញ់ឈ្នះនឹងម្ខាងទៀតដែរ ។ គឺមិនលេងភ្នាល់ ហើយក៏មិនកាន់ជើងខុសច្បាប់ដែលអាចនាំទុក្ខទោសច្រើនជាងផលល្អ ។

គេថាគាំទ្រ ឬមិនគាំទ្រ ភ្នាល់ ឬមិនភ្នាល់គឺយើងកំពុងតែនៅក្នុងក្រឡាក្តារអុករួចស្រេចទៅហើយ ។ តែអាចគិតអញ្ចេះ បើលេងត្រូវតែឈ្នះ ត្រូវតែបានផលប្រយោជន៏រួម ផលប្រយោជន៏ទាំងអស់គ្នា និងមិនត្រូវនាំទុក្ខទោស ផលលំបាក ឬជាប់ចំណងដែលត្រូវតែដើរដូចគ្រាប់ត្រីទេ ។ មានន័យថាម៉េច? ថាសុំនៅក្រៅសង្វៀនមិនឲ្យនៅក្នុងក្រឡាអុកហ្នឹងតែម្តងគឺសុំអោបក្រសោបទាំងពីរព្រោះត្រូវការទាំងសងខាងសម្រាប់ជំនួយជាបច្ចេកទេស និងជំនួយជាថវិការ ។ សុំនៅជាអ្នកឈរមើលមិនកាន់ជើងខាងណាទាំងអស់ តែត្រឹមត្រូវតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ មានប្រយោជន៏សម្រាប់ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ត និងពង្រឹងសមត្ថភាពឯកទេស ធ្វើឲ្យប្រសើរសេវេសាធារណ: និងសេវាសង្គមកិច្ចគឺសូមស្វាគមន៏ ។ បើពិនិត្យមើលក្រឡានេះជប៉ុនក្រោយពីសង្រ្គាមលោកលើកទីពីរក៏ប្រើក្រឡានេះដែរ ។ ជប៉ុនគិតតែប្រឹងប្រែងកសាងប្រទេសឡើងវិញ ហើយបញ្ញាវ័ន្តអ្នកឯកទេសក៏បានបញ្ជូនទៅសិក្សានៅសហរដ្ឋអាមេរិកជាច្រើន ។ មិនដល់៥០ឆ្នាំក្រោយសង្រ្គាមលោកលើកទី២ ជប៉ុនបានក្លាយជាប្រទេសរីកចម្រើនដែលមានសេដ្ឋកិច្ចឈរលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក (ឥឡូវទីបីបន្ទាប់ពីចិន) ។ ដូចគ្នានេះគឺយើងអាចសុំនៅក្រៅឈរមើល ហើយបើត្រឹមត្រូវ មានប្រយោជន៏យើងយក ។ ក្នុងន័យនេះយើងគ្រាន់តែបើកចិត្តទូលាយប្រឹងប្រែងដោយខ្លួនឯងដោយមានជំនួយមិនត្រឹមតែពីសហរដ្ឋអាមេរិក ចិន តែសហគមអឺរ៉ុប បារាំង អង់គ្លេស ឥណ្ឌាគឺបណ្តាប្រទេសទាំងអស់ ។ គ្រាន់តែបើកចិត្តទូលាយរៀន ប្រឹងប្រែងធ្វើអ្វីដែលត្រឹមត្រូវដែលនាំមកនូវប្រយោជន៏រួមសម្រាប់ការអភិវឌ្ឃន៏ ។ តើចាំបាច់ត្រូវរឹងត្អឹង មាន:ធ្វើអ្វី? ឧទាហរណ៏សាមញ្ញពីការបើកចិត្តទូលាយគឺពីមុនគេថាចង់ដាំបន្លែទាល់តែមានវាលដី ។ ឥឡូវបច្ចេកទេសទំនើបគេអាចដាំបន្លែដោយត្រូវការតែដីក្នុងផើង ឬគេអាចដាំក្នុងទឹកបានទៅហើយ ។ ឧទាហរណ៏មួយទៀតរឿងកូនសិស្សប្រឡងបើកចាក់មិនស្តែងឲ្យឃើញ សមត្ថភាពកូនសិស្សក៏ដូចជាគុណភាពអប់រំអញ្ចឹងគឺបើនិយាយតាមភាសាការទូតថាឲ្យតែមានឆន្ទះគឺអាចដោះស្រាយបាន ។ បើនិយាយតាមបច្ចេកទេសគឺបញ្ជ្រាប អប់រំ ផ្តល់ឪកាសតែដាក់វិន័យតាមច្បាប់នៅទីបំផុត ។ ត្រឹមរយះពេលបីឆ្នាំ ជឿថាការរៀនសូត្រ និងការប្រឡងនឹងអាចលុបបំបាត់ការបើកចម្លងមិនខាន ហើយពេលនោះកូនសិស្សនឹងមានសមត្ថភាព ហើយការអប់រំនឹងធ្វើដំណើរទៅរកគុណភាព ។ ដូច្នេះតើចាំបាច់រឹងត្អឹង ចាំបាច់មាន:មានប្រយោជន៏អ្វី? សំខាន់គឺត្រឹមត្រូវ គោរពច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងមានប្រយោជន៏រួម ។ ហើយចំពោះបច្ចេកទេសគឺសម័យនេះអាចរកបានពត៌មានពីច្រើនប្រភពមិនដូចសម័យមិនទាន់មានកុំព្យូទ័រ ឬអិនធើណែតទេ ។ អាចយកមកពីប្រភពច្រើន ផ្ទៀងផ្ទាត់ វិភាគ សួរគេឬសុំឲ្យគេជួយត្រង់ៗតែម្តង ។


អាចអានបន្ថែម :

- please see my practical cycle from cradle to grave for "quality life and life of choice."
- តើចិន ឬអាមេរិក ?
- របៀបស្លសម្លសម្រាប់ទាំងអ្នកចូលចិត្តសាប ចូលចិត្តប្រៃ ចូលចិត្តផ្អែម និងហឹរ
- អំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌
- សមត្ថភាព និងគុណភាពនៃការអប់រំ
- ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស

ជាការសិក្សាមួយជ្រុងតូច។ សូមជួយណែនាំ ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ។

The Power of Love & The Struggle for Common Interests

Let's change the power perception by changing "the love of power" to "the power of love", and "the struggle for power" to "the struggle for people's interests and betterment."

Openness of media, quality education and social justice based on laws as the solid, core foundation of a society are seen/will be seen equally beneficial to every citizen. Highly appreciate!

More reading and consideration:

- ទិដ្ឋភាពខ្លះៗក្នុងរឿងសាមកុក (Note) :
...មេដឹកនាំខ្លាំងសុខចិត្តមានសត្រូវ ឬគូប្រជែងខ្លាំងពីព្រោះ គូប្រជែងខ្លាំងអាចជាទីប្រឹក្សា ជាគ្រូបង្រៀនដ៏ស្មោះត្រង់នៅទីភ្លឺផ្ទុយពីអ្នកនៅជុំវិញដែល អាចនិយាយពាក្យមិនពិត និយាយតែពាក្យបញ្ចើចបញ្ចើដូចនាំទៅធ្លាក់ជ្រោះ ។ ហើយបើសម្បូរមនុស្សដូចឆាវជិន ពូឆាវរួយនៃនគរ “វេ”ទៀតគឺសម្បូរតែមនុស្សឪកាសនិយម មិនទទួលខុសត្រូវ និងមិនអាចធ្វើបានសាច់ការក្នុងទំនួលខុសត្រូវការងារទេ ។ ការងារគួរមានគោលការណ៏ មានគោលដៅ មានJob Descriptionដូចការងារសង្គម ស៊ីវិលជាឧទាហរណ៏មើលទៅលើការធ្វើការជាក់ស្តែងដូចជា Sima Yi និយាយពីម៉ាសូនៅ Jietingថា “...ខ្ញុំធ្វើការវិនិច្ឆ័យតែពីការធ្វើការងាររបស់គេប៉ុណ្ណោះ”  ហើយគួរតែដូចលីវប៉ីវ ឆាវឆាវ ឬ Lu Xun (Styled Boyan) នៃនគរ “វូ”ចាត់ការផ្តល់រង្វាន់តាមស្នាដៃ ដាក់វិន័យ តាមកំហុស ពង្រឹង និងអនុវត្តន៏ច្បាប់សម្រាប់ជាមូលដ្ឋាន និងគំរូ ។

- វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការប្រឹងប្រែង ភាពស្មោះត្រង់ និងការទុកចិត្តនឹងបានតបស្នង មកដូចគ្នា និងមិនត្រូវជាអសារឥតការ (Note)

- Countries like Singapore are a horse, if not a lion. They know what it takes to stay in the game, advance and gain their benefits. Globally, survival is extremely challenging and "competition is the defined rule" in the survival game, economically. A country needs preparation, training and readiness toward competition in work skills, innovation and creativity from cultivated human resource of merit, and based on natural resources.

Cambodia can regard herself as a dinosaur in the old age by dismissing any adaptation or not highly recommended, as a sheep among horses and lions.

The world trend is clear!

- ខាងក្រោមជាសញ្ញាវិជ្ជមាននៅក្នុងជីវភាពសង្គមជាក់ស្តែង(នេះជាសូចនាករនៃសញ្ញាវិវឌ្ឃន៏ វិជ្ជមាននៅក្នុងសង្គមនេះ ។ សូចនាករទាំងនេះក៏សំខាន់សម្រាប់ការវិវឌ្ឃន៏ និងវដ្តនៃការប្រព្រឹត្តទៅ របស់សង្គមដែលមានស្ថេរភាពនិរន្តភាព ទោះជារដាក់រដុប តែអាចជឿជាក់បាន និងមានប្រយោជន៏រួមក្នុងរយះពេលវែង ។ ឧទាហរណ៏អំពីនិយម ន័យនៃពាក្យស្ថេរភាពនិរន្តភាព គឺចេះពេលទៅមើលគេស្ទូចត្រី ឃើញគេប្រើសន្ទូចធម្មតា ឬសន្ទូចសំណក៏ដោយក៏គ្រាន់បើ ជាងឧបករណ៏ខុសច្បាប់ ដូចជាឆក់ ឬបោកគ្រាប់បែកយកត្រីដែរ ។ ឧបករណ៏ខុសច្បាប់វាបានត្រីបានច្រើនបានឡូយ តែវាគ្មានស្ថេរភាពគ្មាននិរន្តភាពដល់វត្តមានត្រីទេ ។) :

១ ការបើកចំហរតាមរយះប្រព័ន្ធពត៌មានឯករាជ្យ និងវិជ្ជាជីវ:សម្រាប់ការតាមដាន និងការចូលរួមពីសមាជិកសង្គមទាំងអស់រាប់ទាំងបុគ្គលរហូតដល់អង្គការសង្គមស៊ីវិល ។

២ វប្បធម៌អង្គុយជជែកពិភាក្សា ផ្លាស់ប្តូពត៌មាន ផ្តល់ដំណោះស្រាយ ពីគ្រប់ភាគី ដែលប្រជាពលរដ្ឋអាចពិចារណា និងសម្រេចចិត្តដោយសេរី ដោយមិនឋិតលើបុគ្គល ណាតែម្នាក់ ឬដោយការរិតត្បិត ។

៣ ដំណោះស្រាយដែលនាំមកនូវផលប្រយោជន៏រួម មិនសម្រាប់តែផ្ចាញ់ផ្ចាល់ ឈ្នះចាញ់រវាងបុគ្គល និងបុគ្គល ឬបក្ស និងបក្ស ។ បុគ្គល និងបក្សជាអ្នកនិយាយនិងធ្វើ រីឯការវិនិច្ឆ័យ និងសម្រេចិត្តថាត្រូវ ឬខុស យុត្តិធម៌ មិនយុត្តិធម៌ មានប្រយោជន៏រួម ឬអត់ទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេចដោយការបើកចំហរតាមរយះប្រព័ន្ធពត៌មានឯករាជ្យ និងវិជ្ជាជីវ: ។

៤ ប្រព័ន្ធអប់រំមានគុណភាពខ្ពស់ដោយផ្តោតលើការបញ្ជ្រាប និងបណ្តុះវិជ្ជាជីវ: និងការយល់ដឹងច្បាប់ ។ ម៉ោងរៀនក្នុងម៉ោងរដ្ឋត្រូវមានគុណភាព ការយកចិត្តទុកដាក់ និងឯកសារគ្រប់គ្រាន់ដូចម៉ោងរៀនគួរ ។ ប្រាក់ខែគ្រូបង្រៀនអាចជាឧបសគ្គចម្បង ។ បញ្ហាគួរដោះស្រាយពីព្រោះវានឹងដូចចាប់ក្តាមដាក់ចង្អេរ ហើយវដ្តប្រព្រឹត្តទៅនឹងគ្មានថ្ងៃ បានធូរស្រាល ហើយប៉ះពាល់ដល់គុណភាពនៃការអប់រំ និងឪកាស និងអនាគត អ្នកក្រជាចម្បង ។

៥ វប្បធម៌និទណ្ឌភាពនឹងត្រូវជំនួសដោយវប្បធម៌ប្រកាន់ និងអនុវត្តន៏ច្បាប់ជា ដំណោះស្រាយ ។ ការប្រកាន់ និងអនុវត្តន៏ច្បាប់ជាកំពូលនឹងនាំមកនូវសមភាពចំពោះមុខ ច្បាប់ យុត្តិធម៌ជាគ្រឹះ តម្លាភាព គណនេយ្យភាព ការទទួលខុសត្រូវនៃបុគ្គលក្នុងមុខនាទី និងសមភាពនៃឪកាសទៅតាមការប្រឹងប្រែង សមត្ថភាព និងទេពកោសល្យ ។

- ពីជ្រុងមួយ (Note)

-ក្រឡាអុកពិភពលោក (Note)

សូមអរគុណ

Reform Such Kind of Working Environment

ទិដ្ឋភាពខ្លះៗក្នុងរឿងសាមកុក

ក្នុងរឿងសាមកុក មេទ័ព ទីប្រឹក្សា ឬបុគ្គលណាខ្លាំងមានទេពកោសល្យតែបម្រើនៅនគរផ្សេងប្រាកដជាក្លាយជាសត្រូវ
ឬគ្រោះគំរាមកំហែងចំពោះនគរផ្សេងទៀត ។ ឧទាហរណ៏ទីប្រឹក្សាឆាវឆាវតែងតែរម្លឹកឲ្យសម្លាប់លីវ ប៉ីវ រីឯមេទ័ពនៃសេ្តចស៊ុនឈាននៃនគរ ”វូ” តែងតែចង់សម្លាប់ជុកឺខុងមិញ ។ ឆាវជិនជាពូឆាវ រួយនៃគនរ “វេ” រាប់ទាំងឆាវឆាវ ឆាវភី តែងតែមិនទុកចិត្តSima Yi ប្រើ Sima Yi នៅពេលតែទាល់ច្រក ដល់តែឈ្នះរកវិធីទម្លាក់កំហុសដកអំណាច ពី Sima Yi វិញព្រោះក្រុមគ្រួសារខ្លួនមិនទុកចិត្ត ។ Sima Yi រើសទ័ពបន្ថែមនៅ  Louyang ដើម្បីទប់ទល់នឹងជុកឺលាង ឆាវជិន យកលេសនេះថា Sima Yi ចង់បះបោរព្រោះចិញ្ចឹមចិត្តកំចាត់ Sima Yi ជាយូរមកហើយ ។ Sima Yi និយាយថាឲ្យតែរួចជីវិតចាត់ទុកថាសំណាងបំផុតហើយទោះជាអំណាចត្រូវបានគេដកអស់ ។

ក្នុងរឿងសាមកុកមេរៀនអំពីបរាជ័យក្នុងការសម្រេចិត្តច្បាស់ណាស់ថាការសម្រេចចិត្តតែងតែខុសនៅពេលគេដាក់មុខនូវ
អំណួត សេចក្តីក្រោធ ភាពមានះមិនស្តាប់ពាក្យពិត ឬស្តាប់ពត៌មានតែម្ខាងដោយមិនថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយ ។
Lu Bu ស៊ុនឈាន លីវប៉ីវ ម៉ាស៊ូ ។ល។ សុទ្ធតែខ្លាំងតែបរាជ័យដោយសាអំណួត សេចក្តីក្រោធ ភាពមានះមិនស្តាប់ពាក្យពិត ឬមិនស្តាប់ពត៌មានឲ្យបានច្រើនប្រភព ។

ដោយឡែកក្នុងទិដ្ឋភាពសង្គមសព្វថ្ងៃ គេមិនគួរចាត់ទុកនរណាម្នាក់ជាសត្រូវ ឬជាគ្រោះគំរាមកំហែងទេពីព្រោះនេះមិនមែន
ជាសង្គមនគរបី ឬសង្គមសាមកុកទេ ។ របបប៉ុលពតបានសម្លាប់បញ្ញាវ័ន្ត អ្នកចេះដឹង អ្នកឯកទេសដោយសាគិតថាជាការ គម្រាមកំហែងដល់អំណាចរបបខ្លួន ។ គំនិត និងទង្វើនេះជាភាពឆ្កួតលីលា និងជាគំរូដ៏អាក្រក់នៅក្នុងប្រវត្តិសាស្រ្ត ។ (មកដល់សព្វថ្ងៃជាតថភាពដូចនៅស៊ីងហ្គាពួរ ឥណ្ឌា កូរ៉េខាងត្បូង ឬជប៉ុន ។ល។គេមិនត្រឹមមិនធ្វើទុក្ខបុកម្នេញ មានតែលើកទឹកចិត្ត បំប៉ន បញ្រ្ជាប បណ្តុះ និងពង្រឹងធនធានមនុស្ស ។ គេចាត់ទុកធនធានមនុស្សជាកំលាំងចលករ ជាខួរក្បាល ជាទុន ជាម៉ាស៊ីនសម្រាប់ការអភិវឌ្ឃន៏ដែលមានស្ថេរភាព និងចេរភាពរបស់ប្រទេស ។)

មេដឹកនាំខ្លាំងសុខចិត្តមានសត្រូវ ឬគូប្រជែងខ្លាំងពីព្រោះគូប្រជែងខ្លាំងអាចជាទីប្រឹក្សា ជាគ្រូបង្រៀនដ៏ស្មោះត្រង់នៅ ទីភ្លឺផ្ទុយពីអ្នកនៅជុំវិញដែលអាចនិយាយពាក្យមិនពិត និយាយតែពាក្យបញ្ចើចបញ្ចើដូចនាំទៅធ្លាក់ជ្រោះ ។ ហើយបើសម្បូរមនុស្សដូចឆាវជិន ពូឆាវរួយនៃនគរ “វេ”ទៀតគឺសម្បូរតែមនុស្សឪកាសនិយម មិនទទួលខុសត្រូវ និងមិនអាចធ្វើបានសាច់ការក្នុងទំនួលខុសត្រូវការងារទេ ។ ការងារគួរមានគោលការណ៏ មានគោលដៅ មានJob Descriptionដូចការងារសង្គមស៊ីវិលជាឧទាហរណ៏មើលទៅលើការធ្វើការជាក់ស្តែងដូចជា Sima Yi និយាយពីម៉ាសូនៅ Jietingថា “...ខ្ញុំធ្វើការវិនិច្ឆ័យតែពីការធ្វើការងាររបស់គេប៉ុណ្ណោះ”  ហើយគួរតែដូចលីវប៉ីវ ឆាវឆាវ ឬ Lu Xun (Styled Boyan) នៃនគរ “វូ”ចាត់ការផ្តល់រង្វាន់តាមស្នាដៃ ដាក់វិន័យតាមកំហុស ពង្រឹង និងអនុវត្តន៏ច្បាប់សម្រាប់ជាមូលដ្ឋាន និងគំរូ ។
មេដឹកនាំជាអ្នកចូលចិត្តអាន ស្តាប់ដោយយកចិត្តទុក ដឹងពត៌មានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចិត្ត អត់ធ្មត់ មិនក្រោធ មិនជ្រួលដោយពាក្យសរសើរ ឬរិះគន់តែមានការទទួលខុសត្រូវខ្ពស់នៅពេលមានកំហុស ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់

Tuesday, July 30, 2013

ព្រះពុទ្ធឪវាទ និងការសង្កេតក្នុងជីវភាពជាក់ស្តែង

ព្រះពុទ្ធឪវាទ

ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។
ដាំល្ពៅបានផ្លែល្ពៅ ដាំដូងបានដូង ដាំស្រូវបានស្រូវ ដាំសេចក្តីស្មោះត្រង់បានស្មោះត្រង់ ដាំសេចក្តីអាក្រក់បានអាក្រក់ ។ តែសូមសង្កេតដោយស្មោះត្រង់ដូច្នេះថាខាងកូរ៉េខាងត្បូង បារាំង អាល្លឺម៉ង់ អាមេរិក ឬប្រទេសរីកចម្រើនជាច្រើនជាអ្នកឧបត្ថម្ភខាងអង្គការក្រៅរដ្ឋាភិបាលធ្វើការបម្រើឲ្យបុព្វហេតុ Cause ដែលមានប្រយោជន៏ដល់ប្រជាជនក្នុងចំនួន
ជាក់លាក់ណាមួយ តែមិនសូវឃើញប្រជាជនដែលជាអ្នកកាន់
ព្រះពុទ្ធសាសនាទៅវិញ ។ អ្នកអាចបើកមើលបញ្ជីអ្នកឧបត្ថមសម្រាប់អង្គការបាន ។ ចំនុចដែលចង់និយាយគឺទ្រឹស្តីល្អណាស់ ហើយប្រជាជននៅប្រទេសជឿនលឿនទោះគេមិនជាអ្នកកាន់ព្រះពុទ្ធសាសនា តែការអនុវត្តន៏របស់គេបានធ្វើឲ្យមានសច្ចភាពលើទ្រឹស្តី និងធ្វើឲ្យកាន់តែប្រសើររួចទៅហើយ ។

ចិត្តជាប្រធាន ទង្វើវាចារជាបាវព្រាវ ។
ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ ពីព្រោះ ខួរក្បាលជាទីបញ្ជាការបញ្ជារទៅ
ទង្វើ និងវិចារ ។ ទង្វើ និងវិចារជាកញ្ចក់បង្ហាញពីចិត្ត ឬចេតនារបស់ខួរក្បាល ។

ខ្លួនទីពឹងខ្លួន ។
មិនត្រូវជឿថាមានបុគ្គលណានឹងជួយឬគិតជួសអ្នករហូតដោយខ្លួនឯងមិនជួយ
ខ្លួនឯងទេ ។

អគតិ ៤ យ៉ាង
១. ឆន្ទាគតិ លំអៀងព្រោះស្រលាញ់(Prejudice caused love or desire partiality)

២. ទោសាគតិ លំអៀងព្រោះស្អប់(Prejudice caused by hatred or enmity)

៣. មោហាគតិ លំអៀងព្រោះវង្វេង រឺ ល្ងង់ខ្លៅ(Prejudice caused by delusion or

stupidity)

៤. ភយាគតិ លំអៀងព្រោះខ្លាច(Prejudice caused by fear)
សូមឲ្យមានហេតុផល យោគយល់ មានការទទួលខុសត្រូវ ខុសថាខុស ត្រូវថាត្រូវ ។ នៅក្នុងជីវភាពជាក់ស្តែងមិនអាចបុគ្គលជៀសបាននៅអគតិខាងលើទេ (មិនអាចមានបុគ្គលណាល្អឥតខ្ចោះទេ) ដូច្នេះសម្រាប់ជាម៉ែត្រវិនិច្ឆ័យគឺការទទួលខុសត្រូវ និងច្បាប់ជាកំពូល (ពីព្រោះបុគ្គលម្នាក់ៗមាននូវផលប្រយោជន៏ផ្ទាល់ខ្លួន មានសេចក្តីលោភលន់ និងមានភាពដាច់បង្ហៀរ (wilderness) ឬសេចក្តីក្រោធផ្សេងៗជាធម្មជាតិ ឬអាចជាបុគ្គលឪកាសនិយម ។ ប៉ុន្តែគឺមិនមែនជាសភាវ:គតិទេដែលបុគ្គលនៅក្នុងតួនាទីត្រូវប្រកាន់ភ្ជាប់វិជា្ជជីវ: និងទំនួលខុសត្រូវខ្ពស់ជាងនិងជាស្តង់ដារដាច់ខាតដែលមិនអាចយកសភាវ:ជា
ធម្មជាតិដាក់ជាគុណធម៌ដាច់ខាត ។ បើផ្ទុយពីនេះនឹងមានបញ្ហា ហើយជាបញ្ហាស្មុគស្មាញយ៉ាងពិតប្រាកដ។) ។ ការសង្កេតនៅពេលអ្នកកាន់ ព្រះពុទ្ធសាសនាគួរយកហេតុផលជាធំ ក្នុងភាពជាក់ស្តែងនៅប្រទេសជឿនលឿនដូចជាស៊ីងហ្គាពួរ អូស្រ្តាលើ ជប៉ុន ឬអង់គ្លេសបែជាគេបើទោះមិនទាំងអស់ត្រូវបានគេជឿជាក់ថាមានទំនួសខុសត្រូវខ្ពស់ទៅវិញ ។ គេមិនស្មុគស្មាញដោយគេមានហេតុផល មានគោលដៅ មានជំនឿចិត្ត (តែកុំទៅជា“មានសេចក្តីអៀនខ្មាស់ធ្វើរឿងត្រឹមត្រូវ តែក្លាហានហួសហេតុធ្វើរឿងមិនពិចារណា”) និងមានការទទួលខុសត្រូវខ្ពស់ ។ ហើយធ្លាប់ទៅស្រុកជនបទ អ្នកស្រុកធ្វើបុណ្យជួលរោងជួលតុកៅអី ។ ដល់ពេលបុណ្យម្ចាស់រោងធ្វើមិនត្រូវតាមការនិយាយសន្យាគ្នា ។ អ្នកធ្វើបុណ្យគាត់ទៅជាថាខ្លាចកំពប់បុណ្យ មិនបានបុណ្យមិនហ៉ានតវ៉ានិយាយខុសត្រូវអីទេ ។ ដូចជារឿងផ្សេងគ្នាពីរឿងកំពប់បុណ្យ ឬមិនបានបុណ្យ នេះជារឿងស្មោះត្រង់ជារឿងទទួលខុសត្រូវ ។

សូមអរគុណ

វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការប្រឹងប្រែង ភាពស្មោះត្រង់ និងការទុកចិត្ត នឹងបានតបស្នងមកដូចគ្នា និងមិនត្រូវជាអសារឥតការ

ខ្ញុំបានរៀនចេះវិធីសាស្រ្តនេះដើម្បីឲ្យជឿជាក់ថា ការប្រឹងប្រែង ភាពស្មោះត្រង់ និងការទុកចិត្តមិនត្រូវជាអសារឥតការ ។ ក្រៅពីបើរឿងស្មុគស្មាញដែលនិយាយគ្នាមានលក្ខខណ្ឌច្រើន នោះត្រូវស៊ីញ៉េកុងត្រាអីច្បាស់លាស់ ចំនុចខាងក្រោម
ក៏ពិតជាសំខាន់សម្រាប់ជាទុនក្នុងការពិចារណា និងវិភាគដែរ :

១ ការនិយាយ: សិក្សាពីហេតុផល អំណះអំណាង និងគោលដៅ ។

២ ការអនុវត្តន៏: តើគេបានធ្វើ កំពុងធ្វើការដែលបាននិយាយ ឬអត់? តើមានឧបសគ្គ ការលំបាកអ្វីដែលរាំងស្ទះការបំពេញការងាររបស់គេ? តើគេបានប្រឹងប្រែងធ្វើប៉ុណ្ណា ទន្ទឹមនឹងឧបសគ្គ ការលំបាកដែលយើងអាចយល់?

3 សង្គភាព (ភាពជាប់-Consistency): ការនិយាយ និងធ្វើមិនគេចវេស មិនភ្លេចពីគោលដៅ និងហេតុផលដោយភាពជាប់លាប់ មិនសម្រាប់តែក្នុងឪកាសមួយ ឬវេលាមួយ ប្រៀបបីដូចជាគោលដៅជាតំណើរវែងឆ្ងាយមួយដែលត្រូវតែដើរជាប់រហូតដើម្បីទៅដល់ ។ មិនអាចនិយាយថាទៅកំពង់សោម ធ្វើតំណើរបានបន្តិចថាទៅកំពង់ឆ្នាំងវិញ ហើយប្រែប្រួលទៅភ្នំពេញវិញបានទេ ។ និយាយ និងធ្វើដូច្នេះមិនអាចទុកចិត្តបានទេ ។

៤ ខ្លួនឯង: សិក្សា តាមដាន និងស្រាវជ្រាវតាមការប្រាស្រ័យដោយផ្ទាល់ មើលឃើញផ្ទាល់ភ្នែក ឬតាមរយះវេបសាយអ្វីជាដើមថាតើការនិយាយ ការធ្វើ និងភាពជាប់លាប់បានជាសាច់ការប៉ុណ្ណា ។

ដោយប្រើវិធីសាស្រ្តខាងលើអ្នក និងអ្នកដែលអ្នកជឿទុកចិត្ត និងស្មោះត្រង់នឹងមានស្មើភាពគ្នាមានន័យថាបើអ្នកស្មោះត្រង់នឹងគេ គេក៏ត្រូវតែស្មោះត្រង់នឹងអ្នកដែរ។ ហើយល្អបំផុតការជឿជាក់ ការប្រឹងប្រែង និងភាពស្មោះត្រង់
របស់អ្នកនឹងត្រូវតបស្នងមកដូចគ្នា និងមិនជាអសារឥតការឡើយ ។

សូមអរគុណ

Politics

នៅលើហ្វេសបុក អានគេបង្ហោះផង សរសេរខ្លួនឯងផង អានពត៌មានទូទៅ ក៏ដូចជាពត៌មាននយោបាយ ។ ទាក់ទងនឹងនយោបាយក៏អាចសន្និដ្ឋានថាទោះជាអ្នកចូលចិត្ត ឬមិនចូលចិត្តតែនយោបាយតាមរកអ្នកគ្រប់ជំហាន គ្រប់ដង្ហើមចេញចូល និងគ្រប់ទីកន្លែង ។ នយោបាយនៅទីបំផុតនឹងបង្ខំអ្នកទោះយល់ឬមិនយល់ ដឹងឬមិនដឹង (ដូចជាបរិស្ថានដែលជាកម្លាំងដែកឆក់ដ៏ខ្លាំងដែលជាប់ទាក់ទងបុគ្គលម្នាក់ៗ និងនយោបាយ) ចូលចិត្តឬមិនចូលចិត្ត នយោបាយនឹងបង្ខំអ្នកឲ្យសម្របសម្រួល និងដើរលើផ្លូវដែលនយោបាយបានគូសវាស ។ សំនួរសួរថាតើអ្នកត្រូវតែនយោបាយចាប់បង្ខំដោយទាំងអ្នកមិនចូលចិត្តមិនចង់បាន ឬត្រូវមានសម្លេងនិងវិភាគទានដើម្បីឲ្យលេចចេញនៅផ្លូវនយោបាយដែលអ្នកប្រាថ្នាចង់បានឬ ? ជាសមញ្ញដូចគ្នាហ្នឹងបើអ្នកចង់បានផ្លែក្រូចអ្នកត្រូវដាំក្រូច ។ ចង់បានធូរេនត្រូវដាំធូរេន ។ ហើយដូចគ្នាហ្នឹងដាំដើមឈើ អ្នកត្រូវចូលរួមថែទាំការពារ និងដឹងពីពត៌មានចាំបាច់ទាក់ទងនឹងសត្វល្អិត អាកាសធាតុ ការស្រោចទឹក ឬជម្ងឺផ្សេងៗដែលបណ្តាលមិនឲ្យផលតាមសេចក្តីត្រូវការ ។ អ្នកត្រូវប្រឹងប្រែងឲ្យអស់សមត្ថភាព និងដឹងពីពត៌មានទាំងអស់នេះហើយផ្លែផ្កាប៉ុណ្ណានឹងជាទីពេញចិត្តរបស់អ្នក (មិនមែនចាំមានផ្លែចាំបេះ ស្រួលមិនស្រួលពិបាកបេះកាប់រំលំដើមតែម្តងទេ ។ នេះគេហៅថាជនឪកាសនិយម អាត្មានិយម និងមិនចេះគិតប្រយោជន៏រួម ។) នយោបាយដូចគ្នានឹងការដាំដើមឈើដែលអ្នកត្រូវចូលរួម ប្រឹងប្រែង តាមដាន ថែទាំ និងត្រូវការពត៌មានផ្សេងៗដូចជាកំពុងដាំដើមឈើអ្វី (គោលដៅ ចេតនាអ្វី)? ការវិវឌ្ឃន៏យ៉ាងម៉េចហើយ? មានកត្តាអ្វីដែលត្រូវយកចិត្តទុកដាក់? ហើយលទ្ធផលទោះមិនបានជាទីពេញចិត្តទាំងស្រុងតែដោយសាមានចំណែកអ្នក និងការប្រឹងប្រែងរបស់អ្នក អ្នកនឹងទទួលបានអារម្មណ៏ពេញចិត្តដែលអាចទទួលយកបាន ។ តើអ្នកធ្លាប់លឺថាអ្នកនយោបាយជាតំណាងជាអ្នកឈឺឆ្អាល ធ្វើការសម្រាប់អ្នក សហគមន៏អ្នកទេ? នេះជា Status Quo ដែលអ្នកនយោបាយនឹងត្រូវតែពិចារណា សម្របសម្រួលឬនឹងបំពេញឲ្យអ្នក ។ ឧទាហរណ៏ថាបុគ្គលម្នាក់គាត់ត្រូវការបរិស្ថានដែលមានខ្យល់អាកាសបំពុលតិច ហើយអ្នកក្នុងសហគមន៏ភាគច្រើនយល់ថានេះជារឿងត្រឹមត្រូវនិងគាំទ្រ អ្នកតំណាងអ្នកនឹងត្រូវតែបំពេញកិច្ចការសម្របទៅហ្នឹង Status Quoហ្នឹង ។ អញ្ចឹងអ្នកត្រូវបញ្ចេញមតិ ចូលរួម និងតាមដានក្នុងនយោបាយ ។ អ្នកអាចសម្រេចចិត្តមិនខ្វល់ទាំងអស់ តែនយោបាយនឹងបង្ខំអ្នកឲ្យសម្របសម្រួល និងដើរលើផ្លូវដែលនយោបាយបានគូសវាស ហើយមិនខុសគ្នានឹងអ្នករស់តាមយថាកម្មដែរ ។

អំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌

បើថានិយាយហេតុផល ខុសត្រូវ យោគយល់ហើយ ហើយយើងមុននឹងនិយាយ ឬប្រតិកម្មមានការទទួលខុសត្រូវហើយ ភាគីម្ខាងទៀតមិនអាចទទួលយកបាន ហើយថាគេមាន: រឹងត្អឹងអីនៅពេលខ្លួនឯងមិនយល់ ធ្វើមិនយល់ ឬចង់ឲ្យតែគេតាមយើងទទឹងទិសនោះមិនបានទេ ។ ថាមនុស្សធ្វើដោយអចេតនា
 ធ្វើដោយមិនយល់មិនអីទេ តែបើនិយាយមិនមានហេតុផល ខុសត្រូវ យោគយល់ ឬទទួលខុសត្រូវចំពោះសម្តី និងទង្វើខ្លួនឯងទេ អញ្ចឹងដើរផ្លូវរៀង
ខ្លួនហើយមេត្តាគិតពិចារណាខ្លួនឯងផង ។

ខាងលើជាបុគ្គលិកលក្ខណ: ជាការយល់ឃើញផ្ទាល់ខ្លួន និងជាភាពឯកជនរបស់បុគ្គលម្នាក់ៗ ។ ចុះចំណែកមេដឹកនាំ? ថ្នាក់ដឹកនាំមានដូចគ្នានូវចំនុចដូចបាននិយាយតែពួកគេក៏កាន់តែបើកទូលាយយល់ និងធ្វើការបានជាមួយគ្រប់បុគ្គលិកលក្ខណ:ទាំងអស់និងជាពិសេសកាន់តែបើកចិត្តទូលាយមានការអត់ធ្មត់ខ្ពស់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ ។ ថ្នាក់ដឹកនាំដូចជាប្រធានកាន់គម្រោងមួយដូច្នោះគឺគេត្រូវការបុគ្គលិកមានសមត្ថភាព មានសាច់ការមានស្មារតីទទួលខុសត្រូវចំពោះការងារដោយមិនមាន
និន្នាការលំអៀងដោយសារបុគ្គលិកលក្ខណ:ផ្ទាល់ខ្លួន ជំនឿសាសនា ឬពណ៌សម្បុរទេ ។ការងារជាអាទិភាពគឺធ្វើឲ្យគម្រោងសម្រេចនៅភាគរយជាអតិបរមា ដូច្នេះ
ការងារចម្បងគឺមិនមែនមើលបំណាំលើបុគ្គលិកលក្ខណ: ពណ៌សម្បុរ ឬភាពជាឯកជនរបស់បុគ្គលិកម្នាក់ៗទេ តែសមត្ថភាព សាច់ការនិងស្មារតីទទួលខុសត្រូវក្នុងការងារ ។ ថ្នាក់ដឹកនាំកាន់តែពូកែដោយសាបទពិសោធន៏ទូលំទូលាយនឹងអាចមើល
ធ្លុះដល់សក្តានុពល និងទេពកោសល្យដែលសូម្បីបុគ្គលិកខ្លួនឯងមិនទាន់អាច
ដឹង ។ ក្នុងន័យនេះការហ្វឹកហ្វឺន ការប្រគល់ការងារព្រមទាំងការណែនាំក្នុងស្មារតីប្រយោជន៏ការងារ បង្កើនប្រសិទ្ធភាពការងារ និងសម្រួចទេពកោសល្យជាការចាំបាច់។ ទោះយល់ថាទោះតួនាទីមានតួនាទីនយោបាយ និងឯកទេសតែមិនគួរមិនផ្តល់ឪកាសស្មើភាពគ្នាក្នុងការពង្រឹង និងលើកស្ទួយសមត្ថភាពទេ ។ គោលការណ៏ឪកាសស្មើភាពគ្នា យុត្តធម៌តាមសច្ចភាព ប្រកាន់ច្បាប់យុត្តិធម៌ និងមិនលំអៀង (១-ឆន្ទាគតិ : សេចក្តី លំអៀង ព្រោះ ស្រលាញ់ ២-ទោសាគតិ : សេចក្តី លំអៀង ព្រោះស្អប់ ៣-មោហាគតិ : សេចក្តី លំអៀង ព្រោះល្ងង់ ៤-ភយាគតិ : សេចក្តី លំអៀង ព្រោះ ខ្លាចបុណ្យ ខ្លាចអំណាច ឫ ខ្លាចគតិ) ។) ហើយបើគោលការណ៏ធ្វើការដោយបើកចំហរ មានបណ្តាញពត៌មានផ្តល់ទៅមកទៅមកដោយបើកចំហរ ធ្វើការផ្តោតលើសាច់ការ និងជោគជ័យរបស់គម្រោងទាំងមូលជាជាងបន្ទុចបង្អាក់ ប៉ែងជើងគ្នាប្រើល្បិចសាមកុកអីគ្រាន់តែកាន់តែបែកបាក់ ធ្វើឲ្យកម្លាំងការងារបែកបាក់ បែកខ្ញែកដូចក្រុមបាល់ទាត់ដែលនឹងទទួលបរាជ័យយ៉ាងពិតប្រាកដ ។ ប្រសិនស្មារតី និងគោលការណ៏ឈរយ៉ាងខ្ជាប់ខ្ជួនលើផលប្រយោជន៏រួម ផលប្រយោជន៏ជាតិ ហើយប្រកាន់ភ្ជាប់ច្បាប់ និងយុត្តិធម៌ឥតលំអៀងព្រមទាំងគោលដៅជាក់លាក់ និងបើកចំហរយ៉ាងទូលាយ ស្មារតី និងគោលការណ៏ដូចបាននិយាយនឹងស្តែងចេញយ៉ាងប្រត្យក្សនូវអំណាចនៃសេចក្តីស្រលាញ់ និងទសពិធរាជធម៌ ១ ទាន ២ សីល ៣ បរិច្ចាគ ឬលះបង់ ៤ អាជ្ជវ: ឬសេចក្តីស្មោះត្រង់ ៥ មទ្ទវ: ឬភាពរាបសារទន់ភ្លន់ ៦ តប ឬស្អាតស្អំ ៧ អក្កោធ: ឬមិនងាយខឹងក្រេវក្រោធ ៨ អវិហឹង្សា ៩ ខន្តី ១០ អវិរោធន: ។


ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់

ដើម្បីជាការបើកចំហរ បង្ហាញពីការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ទៅវិញទៅមកអាចអានបន្ថែម : វិធីសាស្រ្តដើម្បីឲ្យជឿជាក់ថា ការរប្រឹងប្រែង ស្មោះត្រង់ និងការទុកចិត្ត   នឹងបានតបស្នងមកដូចគ្នា និងមិនត្រូវជាអសារឥតការ ។

តើអាចឈ្លោះគ្នាដោយកុំដាក់អារម្មណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ?

តើអាចឈ្លោះគ្នាដោយកុំដាក់អារម្មណ៏ពីមុខ តែនិយាយគ្នាពីហេតុផល ពីអំណះអំណាង និងគោលដៅទេ? តើនិយាយ និយាយគ្រាន់តែថាតាមគេ ធ្វើអារម្មណ៏ដោយសាតែគេអូសទាញឲ្យមានអារម្មណ៏អញ្ចឹងមែនទេ? មានតែបើកចិត្តឲ្យទូលាយស្វះស្វែងរកប្រភពពត៌មាន ឬភស្តុតាងឲ្យបានច្រើន បើជជែក ជជែកឲ្យមានហេតុផល មានអំណះអំណាង និងសិក្សាពីគោលដៅ ឬចេតនា ។

និយាយតាមត្រង់សង្កេតឃើញសង្រ្គាមចិត្តសាស្រ្តច្រើនដែលអាចបណ្តាលឲ្យបែកបាក់សាមគ្គីនិងឯកភាពគ្នា ។ បើអ្នកមិនអាចទប់អារម្មណ៏ខឹង សូមសួរខ្លួនឯងនៅចំនុចខាងលើ ។ បើធ្វើដូច្នេះបានបើយើងខឹងគឺខឹងហ្នឹងគេធ្វើមិនត្រឹមត្រូវ ធ្វើខុស ធ្វើអយុត្តិធម៌ តែក៏មិនត្រូវភ្លេចពីសច្ចភាពដែលអាចយើងជាអ្នកបង្ករឿងពីដើមហេតុដែរ ។ សូមខុសថាខុស ត្រូវថាត្រូវ គិតមុននិយាយ និងធ្វើ មានការទទួលខុសត្រូវ និងគោរពច្បាប់ ។ សូមជៀសវាងសម្តី និងទង្វើអុជអាល បង្កជម្លោះ ពាក្យស៊កសៀត ដុតបញ្ឆេះបំបែកបំបាក់សម្រាប់តែផលប្រយោជន៏ល្អសម្រាប់តែបំបាក់បំបែក និងធ្វើឲ្យសាមគ្គីភាព និងឯកភាពនៅជុំវិញការទទួលខុសត្រូវ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះ ។ បើសាមគ្គីភាព ឯកភាពគ្នា ការទទួលខុសត្រូវ យុត្តិធម៌ និងការគោរពច្បាប់ធ្លាក់ចុះដោយមិនមានការប្រឹងប្រែងស្តារស្ថានការណ៏ហើយ សភាពការណ៏នៅខាងមុខប្រាកដជាអាក្រក់ រញ៉េរញ៉ៃ និងគ្មានច្បាប់ទម្លាប់មិនខាន ។ ហើយបើអ្នកចាំទទួលផលពីស្ថានភាពដូច្នេះប្រាកដជាទះដៃ និងញញឹមរយ៉ះមាត់មិនខាន ។

សូមអរគុណ

Wednesday, July 17, 2013

ប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏

សូមនិយាយរឿងប្រើខួរក្បាលឲ្យបានច្រើនជាងអារម្មណ៏ :

ពីមុននិយាយទាក់ទងផលប្រយោជន៏ការប្រើខួរក្បាលមានប្រយោជន៏ក្នុងការរកស៊ី ដោយសា​ការរកស៊ីតាមរៀនបានបង្ហាញថាត្រូវការពត៌មាន ការស្រាវជ្រាវ គិតល្អិតល្អន់គឺមិនអាចគ្រាន់​តែស្តាប់ពាក្យគេលួងលោម ដោយសាគេមានស្នេហ៌ពាក្យ និងមុខទេ ។ បើឲ្យត្រង់នឹងគ្នាទៅ​វិញទៅមកគឺស៊ីញ៉េកុងត្រាយល់ព្រមលក្ខណ្ឌដូចគ្នា ។

ឥឡូវសូមនិយាយទាក់ទងនឹងខ្សែព្រឹត្តការណ៏ដែលទាក់ទងនឹងផលប្រយោជន៏ប្រើប្រាស់
ខួរ​ក្បាលប្រសើរជាងប្រើអារម្មណ៏ ។
តើអ្នកណាមិនដឹងមុនគណបក្សនយោបាយពីរបង្រួបបង្រួមគ្នាគេឈ្លោះគ្នា ជេរគ្នា និងវ៉ៃ​ប្រហារគ្នាយ៉ាងណា? ដល់ពេលបង្រួបបង្រួមគ្នា ថ្នាក់លើត្រូវគ្នាចុះពេលមុនហ្នឹងអ្នកគាំទ្រ ​សកម្មជនមើលមុខគ្នាមិនត្រង់ ហើយចូលតួឈ្លោះគ្នាប៉ុណ្ណា? មេរៀននេះបានបង្រៀនថាពេល​ខ្លះនយោបាយគឺដូចក្នុងកុនដែលសាច់រឿងចង់ឲ្យអ្នកមើលយំយំ សើចសើច ស្អប់តួណាតួ​ហ្នឹង ឬជួនកាលសឹងឈ្លោះគ្នាព្រោះចូលតួម្ខាងៗក្នុងរឿង ។ រឿងនេះបើឲ្យយុត្តិធម៏សម្រាប់​អ្នកគាំទ្រ ឬប្រជាជនគឺអ្នកគាំទ្រ និងប្រជាជនត្រូវកុំភ្លេចពីផលប្រយោជន៏ខ្លួនឯងហើយប្រើ​ខួរក្បាលឲ្យបានច្រើន និងត្រូវពិចារណាពីហេតុផល និងអំណះអំណាង ។ ចង់អ្នកណាពូកែ​ជេរ ពូកែអុជអាល ពូកែដុតបញ្ឆេះឲ្យឈ្លោះគ្នាអីក៏ធ្វើទៅ តែត្រូវមិនភ្លេចផលប្រយោជន៏ខ្លួនឯង​និងប្រើខួរក្បាលឲ្យបានច្រើន ។ ហើយបើចូលតួតាមសាច់រឿងត្រូវពញ្ញាក់អារម្មណ៏ខ្លួនឯងវិញ​ត្រូវងាកទៅស្វែងរកពត៌មាន (សម្រាប់សុខភាព បង្កើនចំណេះដឹងនិងធ្វើ ពត៌មានទូទៅ ពត៌មានពីព្រឹត្តការណ៏ពិភពលោក ពត៌មានប្រៀបធៀបតម្លៃទីផ្សារអីជាដើម ។ល។) ប្រមូល​ពត៌មាន ផ្គុំពត៌មាន និងវិភាគ ។ ហើយកុំភ្លេចថាបើអ្នកជាចៀមក្នុងហ្វូងចចក មិនយូរមិនឆាប់​ចចកនឹងចាប់ចៀមស៊ីមិនខាន។ នេះមិនខុសបើអ្នកប្រើតែអារម្មណ៏ មិនប្រើខួរក្បាលមិនមាន​អំណះអំណាងហើយអ្នកនៅក្នុងចំណោមអ្នកពូកែជេរ ពូកែឈ្លោះពូកែអុជអាលដុតឲ្យឈ្លោះ​គ្នាអី អ្នកត្រូវដឹងថាអ្នកត្រូវតែពូកែក្នុងរឿងនឹងដែរ ឬអ្នកទាំងនោះនឹងធ្វើដូចគ្នាមកលើអ្នក ។ តើអ្នកគិតថាអ្នកគួរតែដើរតួជាត្រីរហូត ហើយគេជាអ្នកឆ្លាតដើរខ្សែលើអ្នករហូតឬយ៉ាងណា?
ហើយរឿងដូចបាននិយាយខាងលើបើអ្នកគិតទៅដល់ព្រឹត្តការណ៏លើកលែងទោស ប្រធានបក្សសង្រ្គោះជាតិលោកសម រង្សី ។ នេះបើអ្នកគិតឲ្យជ្រៅទៀតទៅដល់មុនរបបវាល​ពិឃាតខ្មែរក្រហមគឺការគិតពីផលប្រយោជន៏ខ្លួនឯង ការប្រើប្រាស់ខួរក្បាលឲ្យបានច្រើនជា​ជាងប្រើអារម្មណ៏ ការទទួលបានពត៌គ្រប់ជ្រុងជ្រោយមុនការសម្រេចចិត្តសំខាន់ណាស់ ។

ដូច្នេះបើនិយាយពីហេតុផល ខុសត្រូវ ការទទួលខុសត្រូវ យោគយល់គ្នា និងគិតពីផលប្រយោជន៏គ្នាទៅវិញទៅមកប្រើប្រាស់ខួរក្បាលឲ្យបានច្រើន ដូចជាមិនគួរមាន​រឿងអីដែលមិនអាចនិយាយ និងស្វែងយល់ពីគ្នាទៅវិញទៅមកទេ ។

ជាការវិភាគចេញពីចំណេះដឹងតិចតួចស្តួចស្តើងប៉ុណ្ណោះ ។ សូមអធ្យាស្រ័យ និងអភ័យទោស​ចំពោះការលើសលស់ និងកំហុសឆ្គងនានា ។ សូមអរគុណ

Wednesday, July 10, 2013

មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។

មានរឿងមួយចំនួនដូចជាពិបាកគិត តែក៏ដូចជាស្រួលគិត ។

ឧទាហរណ៏ថាតើត្រូវទុកចិត្តអារម្មណ៏ច្រើន ឬប្រើខួរក្បាលឲ្យបានច្រើន? បើសិនអ្នកគ្រាន់តែស្តាប់ភាគីម្ខាង ហើយដូចជាអ្នកមិនអាចធ្វើឲ្យគេឃ្នើសចិត្តដោយអ្នកមិនបង្អាក់ធ្វើការវិនិច្ឆ័យភ្លាមៗដោយត្រូវប្រមូលពត៌មាន ស្រាវជ្រាវសិនចាំធ្វើការវិនិច្ឆ័យ អញ្ចឹងអ្នកប្រើអារម្មណ៏ច្រើនជាង ។ ហើយបើតាមទស្សនះផ្ទាល់ អារម្មណ៏ហ្នឹងត្រូវច្រើនតែក្នុងរឿងមនោសញ្ចេតនាស្នេហាប៉ុណ្ណោះ នេះមិននិយាយរឿងបោកប្រាស់ សម្តីផ្អែមចាក់ទឹកមិនលិចព្រោះយើងស្រួលគេលួង ហើយបែកបាក់គ្នាជាច្រើន ។ មិនទាន់និយាយរឿងការរកស៊ីដែលគេស្រាវជ្រាវៗប្រមូលពត៌មានមុនហ្នឹងដាក់ទុកច្រើន អញ្ចឹងប្រើអារម្មណ៏ពេកមិនប្រើខួរក្បាលឲ្យច្រើនប្រឈមនឹងហានិយភ័យខ្ពស់ណាស់ ។

(ជនជាតិជប៉ុននិយាយថាជប៉ុនសម្រេចចិត្តរកស៊ីយឺតជាងអាមេរិដោយត្រូវគិតគូរ ស្រាវជ្រាវ រៀបចំគម្រោងឲ្យបានល្អិតល្អន់គឺត្រូវពិភាក្សាជាមួយអ្នកពាក់ព័ន្ធទាំងអស់ ។តែជប៉ុនគាត់ថាបើចេញតំណើរសម្រេចចិត្តហើយគឺជប៉ុនមិនរារែកទេ តែធ្វើឲ្យច្បាស់ឲ្យល្អិតល្អន់មុខសិន ។ ចំណែកជនជាតិអាមេរិកគឺអ្នកដឹកនាំស្ថាប័នមានសិទ្ធិសម្រេច Leadership ។ អញ្ចឹងការសម្រេចិត្ត ការធ្វើជំនួញគឺលឿនជាងជប៉ុន ។ តែការទទួលខុសត្រូវក៏ខ្ពស់ ។ Top-Down Vs Bottom-Up & Top-Down + Bottom Up = Management )

មួយទៀតបើនិយាយហេតុផលទាំងអស់គ្នា យល់ និងយោគយល់គ្នាទៅវិញទៅមក ខុសថាខុសត្រូវថាត្រូវ ហើយគោរពគ្នា និងផ្តល់ផលប្រយោជន៏ត្រង់គ្នាទៅវិញទៅមក ហ្នឹងមិនស្រួល ហើយទុកចិត្តគ្នាជាជាងត្រឡប់ត្រឡិន ក្រឡិចក្រឡុច ចាំប៉ែងជើង ឬចាំចាក់គ្នាទេឬ? ចុះបើឲ្យគិតហេតុផល គេមិនបង្ខំ គេថាត្រូវល្អចាំយក គិតទៅអានទៅចម្រើនប្រាជ្ញាមានមូលដ្ឋានសម្រាប់ពិចារណា ហ្នឹងមិនល្អជាងគេចាប់បង្ខំថាត្រូវតែតាមគេដោយមិនហ៊ានឲ្យឃ្នើសចិត្តដោយសាជាមិត្តភ័ក្រ្ត តែមិនដឹងទិសតំបន់ណាឲ្យពិតប្រាកដ ឬនិយាយ និងធ្វើទៅបង្វិលពង្វក់ភ្លេចគិតពីទំនួលខុសត្រូវខ្លួនឯង ឬភ្លេចពីការប្រឹងប្រែងខ្លួនឯង អញ្ចឹងដូចបាននិយាយ តើគួរគិតដូចម្តេច?

អ្នកចិត្តសាស្រ្តជាច្រើនទទួលស្គាល់ថាថាមពល (ជាភាពវិជ្ជមាន អវិជ្ជមាន សេចក្តីស្រឡាញ់ សេចក្តីស្អប់ កំរោល ភាពជាអ្នកមានហេតុផល ខ្ជាប់ខ្ជួនដោយវិន័យ ។ល។) ដែលអ្នកបញ្ជូនទៅបរិស្ថាន ថាមពលដដែលនឹងត្រឡប់មករកអ្នកវិញ ។ បើអ្នកជាប្រើខួរក្បាលច្រើន ហើយឧទាហរណ៏ថាមានមនុស្សលង់ស្នេហ៏អ្នក អ្នកនោះនឹងត្រូវជាអ្នកប្រើខួរក្បាលច្រើនដែរ។ ហើយបើសិនគេគ្រាន់តែជាអ្នកមានចិត្តសាស្រ្តខ្ពស់ ជាអ្នកពូកែចាក់ឌីសយល់ពីបុគ្គលិកលក្ខណ:មនុស្សច្រើន ទីបំផុតអ្នកនឹងសិក្សាពីបុគ្គលិកលក្ខណ: និងចំណង់ចំណូលចិត្ត ដោយប្រើពេលវេលា និងខួរក្បាល។ ការសម្រេចចិត្តអ្នកនឹងអមដោយការទទួលខុសត្រូវ គឺខុសគ្នាពីអារម្មណ៏ដែលគេលួងហើយគេបោក ។ តែមិនមែនថាប្រើខួរក្បាលច្រើនក៏ដោយមិនដើរជំពប់ មិនជួបនឹងបរាជ័យទេ តែវាដូចនឹងឃ្លាខ្មែរដែលពោលថា កុំអួតខ្ពស់ហួសមេឃ កុំទាបពេកគេមើលងាយ .... ត្រឹមប៉ុណ្ណេះក៏អ្នកយល់ពីភាពស្មុគស្មាញ ពីតុល្យភាពរវាង ឧទាហរណ៏ធ្វើម៉េចកុំឲ្យទាបពេក ធ្វើម៉េចមិនក្លាយជាអ្នកអួតខ្ពស់ហួសមេឃ ។ តែអានច្រើន ប្រមូលពត៌មានបានច្រើន និងប្រើខួរក្បាលឲ្យច្រើនភ្ជាប់ដោយទំនួលខុសត្រូវខ្លួនឯង និងការប្រឹងប្រែងខ្លួនឯងជាឥរិយាបថ និងផ្នត់គំនិតដែលគួរឲ្យលើកទឹកចិត្តណាស់!